uk
Feedback
UC Community

UC Community

Відкрити в Telegram

www.uc.edu.kh info@uc.edu.kh 023 993 276/093 777 576/060 333 346/096 47 07 307/093 777 226

Показати більше
3 093
Підписники
Немає даних24 години
-87 днів
-2430 день
Архів дописів
អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៨ ព្រះវស្សា យាងចូល៨៩ ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព
អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៨ ព្រះវស្សា យាងចូល៨៩ ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី១៨ ខែមិថុនា ឆ្នាំ២០២៤ នេះ។ យើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតអភិវន្ទសម្តែងថ្វាយ នូវអំណរសាទរឥតឧបមា និងចូលរួមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខមហាប្រសើរគ្រប់ប្រការចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់​ ប្រកបដោយ​​ព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្តទូទាំងប្រទេសជាអង្វែងតរៀងទៅ។ ក្រាបបង្គុំទូលថ្វាយពី គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យកម្ពុជា Facebook ដើម្បីមើលព័ត៌មានលម្អិត ព្រមទាំងLike & Share

សភានិស្សិតសាកលវិទ្យាល័យកម្ពុជា អាណត្តិទី១៦ មានសេចក្តីសោមន្សរីករាយជាខ្លាំងដែលទទួលបានការចូលរួមសម្តែងសិល្បៈទស្សនីយភាពកិត្តិយស ក្
សភានិស្សិតសាកលវិទ្យាល័យកម្ពុជា អាណត្តិទី១៦ មានសេចក្តីសោមន្សរីករាយជាខ្លាំងដែលទទួលបានការចូលរួមសម្តែងសិល្បៈទស្សនីយភាពកិត្តិយស ក្នុងកម្មវិធី មហោស្រពសិល្បៈនិស្សិតសាកលវិទ្យាល័យកម្ពុជា ពីសំណាក់ លោកគ្រូ អ្នកគ្រូ ផ្នែកតូរ្យតន្ត្រី និងតន្ត្រីករ នៃសមាគមន៍វង់តន្ត្រីយុវជនអង្គរ (Angkor Youth Orchestra Association)។ យើងខ្ញុំសូមស្វាគមន៍នូវវត្តមានរបស់សមាគមន៍វង់តន្ត្រីយុវជនអង្គរ (Angkor Youth Orchestra Association) ដែលជាក្រុមតន្ត្រីក្លាស៊ីកតែមួយគត់នៅព្រះរាជាណាចក្រកម្ពុជា មកកាន់កម្មវិធី មហោស្រពសិល្បៈនិស្សិតសាកលវិទ្យាល័យកម្ពុជា។ ជួបគ្នាថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៤:០០នាទីល្ងាច នៅសាលមហោស្រពទូរទស្សន៍អាស៊ីអាគ្នេយ៍។ បញ្ជាក់៖ ចូលរួមដោយសេរី Facebook ដើម្បីមើលព័ត៌មានលម្អិត ព្រមទាំងLike & Share

សភានិស្សិតសាកលវិទ្យាល័យកម្ពុជា អាណត្តិទី១៦ មានសេចក្តីសោមន្សរីករាយជាខ្លាំងដែលទទួលបានការចូលរួមសម្តែងសិល្បៈទស្សនីយភាពកិត្តិយស ក្
សភានិស្សិតសាកលវិទ្យាល័យកម្ពុជា អាណត្តិទី១៦ មានសេចក្តីសោមន្សរីករាយជាខ្លាំងដែលទទួលបានការចូលរួមសម្តែងសិល្បៈទស្សនីយភាពកិត្តិយស ក្នុងកម្មវិធី មហោស្រពសិល្បៈនិស្សិតសាកលវិទ្យាល័យកម្ពុជា ពីសំណាក់ ក្រុមតន្ត្រីព្យុហយាត្រាកាយរឹទ្ធិជាតិកម្ពុជា ខេត្តរតនគិរី (Ratanakiri Scout Marching Band)។ យើងខ្ញុំសូមស្វាគមន៍នូវវត្តមានរបស់ ក្រុមតន្ត្រីព្យុហយាត្រាកាយរឹទ្ធិជាតិកម្ពុជា ខេត្តរតនគិរី (Ratanakiri Scout Marching Band) ដែលជាក្រុមតន្ត្រីព្យុហយាត្រា តែមួយគត់នៅខេត្តរតនគិរី ដែលមានសក្តានុពលផ្នែកតូរ្យតន្ត្រី ស្ម័គ្រចិត្តធ្វើដំណើរពីទីរួមខេត្តដ៏ឆ្ងាយ មកកាន់កម្មវិធី មហោស្រពសិល្បៈនិស្សិតសាកលវិទ្យាល័យកម្ពុជា។ ជួបគ្នាថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៤:០០នាទីល្ងាច នៅសាលមហោស្រពទូរទស្សន៍អាស៊ីអាគ្នេយ៍។ បញ្ជាក់៖ ចូលរួមដោយសេរី

នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤ សាលាសិល្បៈច្នៃប្រឌិត (SCA) នៃ​សាកលវិទ្យាល័យកម្ពុជាបានរៀបចំការប្រឡងសម្តែងបញ្ចប់វគ្គសិក្សាទី២ នៃឆ្នាំសិក្សា២០២៣-២០២៤ ដែលមាន៥ទម្រង់ដូចខាងក្រោម៖​ ១. ទម្រង់​-របាំបុរាណ​ (របាំទេពមនោរម្យ) ២. ទម្រង់​-ដូរ្យតន្រ្តីផ្នែកហ្គីតា (បទ នឹកពេលណាយំពេលនោះ, ពុកអើយ ម៉ែអើយ, ថ្នម និងបទ ពិភពលោកនេះមានកន្លែងណាអាចទៅ) ៣. ទម្រង់​-ដូរ្យតន្ត្រីផ្នែកព្យាណូ (បទ ក្លិនបងជាប់នេសា) ៤.ទម្រង់-ល្ខោនយីកេ (ល្ខោននិយាយរឿង បេះដូងលះបង់) និង (រឿងកូនកំសត់) ៥.ចម្រៀងជាពួក បទ បណ្តុំសិល្បៈ (Major of SCA) #UCCambodia #TheUniversityofCambodia #SCA #StudywithConfidenceAtUC Facebook ដើម្បីមើលព័ត៌មានលម្អិត ព្រមទាំងLike & Share

សភានិស្សិតសាកលវិទ្យាល័យកម្ពុជា អាណត្តិទី១៦ មានសេចក្តីសោមន្សរីករាយជាខ្លាំងដែលទទួលបានការចូលរួមសម្តែងសិល្បៈទស្សនីយភាពកិត្តិយស ក្
សភានិស្សិតសាកលវិទ្យាល័យកម្ពុជា អាណត្តិទី១៦ មានសេចក្តីសោមន្សរីករាយជាខ្លាំងដែលទទួលបានការចូលរួមសម្តែងសិល្បៈទស្សនីយភាពកិត្តិយស ក្នុងកម្មវិធី មហោស្រពសិល្បៈនិស្សិតសាកលវិទ្យាល័យកម្ពុជា ពីសំណាក់ ក្រុមល្បុក្កតោ នៃ សហព័ន្ធកីឡា គុនល្បុកតោ កម្ពុជា (Cambodia Kun Bokator Federation)។ យើងខ្ញុំសូមស្វាគមន៍នូវវត្តមានរបស់ សហព័ន្ធកីឡា គុនល្បុកតោ កម្ពុជា (Cambodia Kun Bokator Federation) ដែលជាសិល្បៈក្បាច់គុនបុរាណខ្មែរ មកកាន់កម្មវិធី មហោស្រពសិល្បៈនិស្សិតសាកលវិទ្យាល័យកម្ពុជា។ ជួបគ្នាថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៤ៈ០០នាទីល្ងាច នៅសាលមហោស្រពទូរទស្សន៍អាស៊ីអាគ្នេយ៍។ បញ្ជាក់ៈ ចូលរួមទស្សនាដោយសេរី។ Facebook ដើម្បីមើលព័ត៌មានលម្អិត ព្រមទាំងLike & Share

comសភានិស្សិតសាកលវិទ្យាល័យកម្ពុជា អាណត្តិទី១៦ មានសេចក្តីសោមន្សរីករាយជាខ្លាំងដែលទទួលបានការចូលរួមសម្តែងសិល្បៈទស្សនីយភាពកិត្តិយស ក្នុងកម្មវិធី មហោស្រពសិល្បៈនិស្សិតសាកលវិទ្យាល័យកម្ពុជា ពីសំណាក់ ក្រុមល្បុក្កតោ នៃ សហព័ន្ធកីឡា គុនល្បុកតោ កម្ពុជា (Cambodia Kun Bokator Federation)។ យើងខ្ញុំសូមស្វាគមន៍នូវវត្តមានរបស់ សហព័ន្ធកីឡា គុនល្បុកតោ កម្ពុជា (Cambodia Kun Bokator Federation) ដែលជាសិល្បៈក្បាច់គុនបុរាណខ្មែរ មកកាន់កម្មវិធី មហោស្រពសិល្បៈនិស្សិតសាកលវិទ្យាល័យកម្ពុជា។ ជួបគ្នាថ្ងៃទី 17 ខែមិថុនា ឆ្នាំ2024 វេលាម៉ោង 4:00នាទីរសៀល នៅសាលមហោស្រព ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍។ #សភានិស្សិតសាកលវិទ្យាល័យកម្ពុជា #theuniversityofcambodiastudentsenate_ucss #UCSS16th #UCCambodia #UCSFOA #TheUniversityofCambodia Facebook ដើម្បីមើលព័ត៌មានលម្អិត ព្រមទាំងLike & Share

សូមគោរពជម្រាបសួរគណៈសាស្រ្តាចារ្យ មន្ត្រីបុគ្គលិក សិស្សនិស្សិត និងសហគមន៍UCទាំងមូល ជាទីគោរព។ សភានិស្សិតនៃសាកលវិទ្យាល័យកម្ពុជា អ
សូមគោរពជម្រាបសួរគណៈសាស្រ្តាចារ្យ មន្ត្រីបុគ្គលិក សិស្សនិស្សិត និងសហគមន៍UCទាំងមូល ជាទីគោរព។ សភានិស្សិតនៃសាកលវិទ្យាល័យកម្ពុជា អាណត្តិទី១៦(UCSS, The 16th Mandate)ពិតជាមានកិត្តិយសសូមប្រកាសនូវកម្មវិធី «មហោស្រពសិល្បៈនិស្សិត នៃសាកលវិទ្យាល័យកម្ពុជា» លើកទី២ ដែលហៅកាត់ថា UC-SFOA។ ក្រោយពីបានឆ្លងកាត់ការប្រកួតជម្រុះរួចមក យើងបានសម្រិតសម្រាំងយកបេក្ខជន និងបេក្ខនារី ដែលសុទ្ធសឹងតែមានសមត្ថភាពខ្ពស់រៀងៗខ្លួន ដែលពួកគេនឹងត្រូចូលរួមប្រកួតវគ្គផ្តាច់ព្រ័តបន្ត។ មហោស្រពសិល្បៈនឹងប្រព្រិត្តិទៅនៅ ថ្ងៃទី១៧ និង១៨ ខែមិថុនា ឆ្នាំ២០២៤ នៅស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍(SEATV)។ ក្រុមសភានិស្សិតនៃសាកលវិទ្យាល័យ សូមគោរពអញ្ជើញគណៈសាស្រ្តាចារ្យ មន្ត្រីបុគ្គលិក សិស្សនិស្សិត និងសហគមន៍UCទាំងមូល ចូលរួមទស្សនាមហោស្រពសិល្បៈដែលនឹងផ្សាយផ្ទាល់នៅស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍។ បញ្ជាក់ៈ ចូលរួមទស្សនាដោយសេរី។ #សភានិស្សិតសាកលវិទ្យាល័យកម្ពុជា Facebook ដើម្បីមើលព័ត៌មានលម្អិត ព្រមទាំងLike & Share

ព្រឹកថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកល
ព្រឹកថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យកម្ពុជា បានចូលរួមជាមួយទីស្នាក់ការកណ្តាលក្នុងពិធីហែ និងថ្វាយព្រះភ្លើង ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ចេញពីវត្តឧណ្ណាលោមឆ្ពោះទៅព្រះមេរុ មុខវត្តបទុមវតីរាជវរារាម ក្រោមព្រះរាជាធិបតី ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព។ សូមគោរពបួងសួងឧទ្ទិសមហាកុសលដល់ព្រះវិញ្ញាណក្ខន្ធសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត សូមយាងទៅកាន់ព្រះបរមលោកកុំបីឃ្លៀងឃ្លាតឡើយ។ #TheUniversityofCambodia #UCCambodia #StudywithConfidenceAtUC Facebook ដើម្បីមើលព័ត៌មានលម្អិត ព្រមទាំងLike & Share

កាលពីព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បណ្ឌិត អុី រតនា សាកលវិទ្យាធិការរងទទ
+6
កាលពីព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បណ្ឌិត អុី រតនា សាកលវិទ្យាធិការរងទទួលបន្ទុកសិក្សាតំណាងលោកជំទាវ ឃឹម រ៉ានី ប្រធានស្តីទីនៃសាកលវិទ្យាល័យកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយប្រតិភូសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជាដឹកនាំដោយឯកឧត្តម បណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល និងឯកឧត្តម បណ្ឌិត លី ឆេង ប្រធានគណៈប្រតិបត្តិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជានៅវិមានសន្តិភាពនៃទីស្តីការកណរដ្ឋមន្ត្រី។ ពិធីសំណេះសំណាលមានការអញ្ជើញចូលរួមពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំពីក្រសួងពាក់ព័ន្ធ និងឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា អនុប្រធានក្រុមប្រឹក្សាភិបាល និងឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា អនុប្រធានគណៈប្រតិបត្តិ និងសមាជិកសមាជិកាដែលជាថៅកែ និងគណៈគ្រប់គ្រងគ្រឹះស្ថានអប់រំចំនួន១៣៦គ្រឹះស្ថាន ដែលជាសាមាជិកនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។ ពិធីជួបសំណេះសំណាលនេះគឺជាជំនួបលើកទី៨ របស់ប្រតិភូសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ជាមួយនាយករដ្ឋមន្ត្រី

Lost & Found at UC —————————— Those students who lost these stuffs, pls come to pick up them at the Office of Administration
+1
Lost & Found at UC —————————— Those students who lost these stuffs, pls come to pick up them at the Office of Administration in working hours. Pls bring along with your UC student’s ID or National ID card. Thank you!!!!

កាលពីថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បណ្ឌិត អុី រតនា សាកលវិទ្យាធិការរងទទួលបន្ទ
+8
កាលពីថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បណ្ឌិត អុី រតនា សាកលវិទ្យាធិការរងទទួលបន្ទុកសិក្សាតំណាងលោកជំទាវ ឃឹម រ៉ានី ប្រធានស្តីទីនៃសាកលវិទ្យាល័យកម្ពុជាបានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់គណៈកម្មការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិ្តព្រឹទ្ធបបណ្ឌិតនៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បណ្ឌិត ពេជ្រ ចន្ទមុនី្ន ប្រធានអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិ្តព្រឹទ្ធបបណ្ឌិតជាមួយនិងថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា អង្គការ-សមាគម ក្រុមហ៊ុន ធនាគារ ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបានផ្តល់អាហារូបករណ៍ជារៀងរាល់ឆ្នាំជូនដល់ សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ក៏ដូចជាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតផ្ទាល់ សម្រាប់បែងចែកទៅដល់សិស្ស-និស្សិតក្រីក្រ ឱ្យទទួលបានការអប់រំចំណេះដឹង និងឱកាសបន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់ទៅមុខទៀត។ Facebook ដើម្បីមើលព័ត៌មានលម្អិត ព្រមទាំងLike & Share

នៅរសៀលថ្ងៃអាទិត្យ ៤ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៤។ តំណាងសាកលវិទ្យាល័យកម្ពុជា លោក ប៉ៃ
+6
នៅរសៀលថ្ងៃអាទិត្យ ៤ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៤។ តំណាងសាកលវិទ្យាល័យកម្ពុជា លោក ប៉ៃ ឆេងហ៊ៅ អនុប្រធានទទួលបន្ទុកការធានាគុណភាពផ្ទៃក្នុង នៃសាកលវិទ្យាល័យកម្ពុជា បានដឹកនាំក្រុមកីឡាករ និងក្រុមនិស្សិតចូលរួមពិធីបិទការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលមាន ១៣ ប្រភេទកីឡាចូលរួមប្រកួត ។ ក្នុងនោះក៏សូមអបអរសាទរសាកលវិទ្យាល័យកម្ពុជាដែលទទួលបានមេដាយសរុបចំនួន១៥គ្រឿង÷ មាស ០៣ គ្រឿង ប្រាក់ ០៤ គ្រឿង និងសំរិទ្ធិ ០៨ គ្រឿងផងដែរ។ សាកលវិទ្យាល័យកម្ពុជា សូមកោតសរសើរអស់ពីចិត្តដល់ប្អូនៗកីឡាករ កីឡាការីនីទាំងអស់ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត រហូតដល់ដណ្ដើមមេដាយជូនសាកលវិទ្យាល័យកម្ពុជា សម្រាប់ប្អូនៗដែលមិនទទួលបានមេដាយ សាកលវិទ្យាល័យកម្ពុជានៅតែលើកទឹកចិត្តដល់ប្អូនៗទាំងអស់ សង្ឃឹមថាប្អូននឹងទទួលបានជោគជ័យនៅឆ្នាំក្រោយៗទៀត។ Facebook ដើម្បីមើលព័ត៌មានលម្អិត ព្រមទាំងLike & Share

អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល Happy Royal Ploughing Ceremony Facebook ដើម្បីមើលព័ត៌មានលម្អិត ព្រមទាំងLike & Share
អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល Happy Royal Ploughing Ceremony Facebook ដើម្បីមើលព័ត៌មានលម្អិត ព្រមទាំងLike & Share

គណៈគ្រប់គ្រង គណៈសាស្រ្តចារ្យ មន្ត្រី/បុគ្គលិក ព្រមទាំងសិស្ស-និស្សិតទាំងអស់ នៃសាកលវិទ្យាល័យកម្ពុជា ខ្ញុំពិតជាមានសេចក្តីសោកស្តា
+5
គណៈគ្រប់គ្រង គណៈសាស្រ្តចារ្យ មន្ត្រី/បុគ្គលិក ព្រមទាំងសិស្ស-និស្សិតទាំងអស់ នៃសាកលវិទ្យាល័យកម្ពុជា ខ្ញុំពិតជាមានសេចក្តីសោកស្តាយ ក្តុកក្តួល ក្រៀមក្រំបំផុតដោយ ឧបាសក ជុំ ញ៉ឹប ទីប្រឹក្សាអម លោកជំទាវ ប្រធានសាកលវិទ្យាល័យស្តីទី នៃសាកលវិទ្យាល័យកម្ពុជា បានទទួលមរណភាព នៅថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៦:១០ នាទីព្រឹក ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ។ ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួម រំលែកមរណទុក្ខជាមួយគ្រួសារសព ដោយក្តីស្រណោះ និងអាឡោះអាល័យឥតឧបមាចំពោះមរណភាពរបស់ ឧបាសក ជុំ ញ៉ឹប ដែលជាការបាត់បង់ឪពុក ពូ និងជីតា ដែលជាទីគោរពស្រឡាញ់ ប្រកបដោយ កតញ្ញូតាធម៌។ យើងខ្ញុំទាំងអស់គ្នា សូមវិញ្ញាណក្ខន្ធ ឧបាសក ជុំ ញ៉ឹប បានចាប់បដិសន្ធិ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ Facebook ដើម្បីមើលព័ត៌មានលម្អិត ព្រមទាំងLike & Share

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៤ ក្រុមអត្តពលិករបស់សាកលវិទ្យាល័យ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៤ ក្រុមអត្តពលិករបស់សាកលវិទ្យាល័យកម្ពុជា បានចូលរួមប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ ប្រភេទកីឡាអត្តពលកម្ម រត់ចម្ងាយ១០០ម បុរស វគ្គជម្រុះ ដោយទទួលបានជោគជ័យ និងឆ្លងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។ សាកលវិទ្យាល័យកម្ពុជា សូមលើកទឹកចិត្ត និងជូនពរប្អូនៗទាំងអស់ ឱ្យទទួលបានជោគជ័យនៅវគ្គផ្តាច់ព្រ័ត្រ នាម៉ោង៥:០០ ល្ងាចនេះផងដែរ។ ចំណែកឯការប្រកួតរត់ចម្ងាយ ៥០០០ម ផ្នែកបុរសនិងនារី វគ្គផ្ដាច់ព្រ័ត្រ ទទួលបាន មេដាយប្រាក់២ និងមេដាយសំរិទ្ធ២ នាព្រឹកនេះផងដែរ ។ #UCCambodia #TheUniversityofCambodia #StudywithConfidenceAtUC #UCSport Facebook👉 ដើម្បីមើលព័ត៌មានលម្អិត ព្រមទាំងLike & Share

សូមអនុមោទនាពិធីបុណ្យវិសាខបូជា ថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។ ជាថ្ងៃសំខាន់មួ
សូមអនុមោទនាពិធីបុណ្យវិសាខបូជា ថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។ ជាថ្ងៃសំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា ដូចនេះ សូមពុទ្ធសាសនិកទាំងអស់ អនុមោទនាបុណ្យ ដោយសេចក្ដីជ្រះថ្លារៀងៗខ្លួន!

សេចក្ដីជូនដំណឹង ស្ដីពី ការព្យួរការសិក្សាសម្រាប់វគ្គសិក្សាទី៣ ថ្ងៃទី១៥​ ខែកក្កដា ឆ្នាំ២០២៤ ដល់ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ឆ្នាំ
+1
សេចក្ដីជូនដំណឹង ស្ដីពី ការព្យួរការសិក្សាសម្រាប់វគ្គសិក្សាទី៣ ថ្ងៃទី១៥​ ខែកក្កដា ឆ្នាំ២០២៤ ដល់ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ឆ្នាំសិក្សា ២០២៣-២០២៤ ------------------------------ Announcement on Long Leave of Absence for Term 3, Academic Year, 2023-2024 (15 July 2024 to 06 October 2024) #UCCambodia #UCAnnouncement #UCPhnomPenh Facebook👉 ដើម្បីមើលព័ត៌មានលម្អិត ព្រមទាំងLike & Share

សេចក្ដីជូនដំណឹង ស្ដីពី ការប្ដូរជំនាញ និង/ឬ ប្ដូរវេនសិក្សាសម្រាប់វគ្គសិក្សាទី៣ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៦ ខែតុលា
+1
សេចក្ដីជូនដំណឹង ស្ដីពី ការប្ដូរជំនាញ និង/ឬ ប្ដូរវេនសិក្សាសម្រាប់វគ្គសិក្សាទី៣ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ឆ្នាំសិក្សា ២០២៣-២០២៤ --------------------------- Announcement on The Change of Major and/or Session at The University of Cambodia for Term 3, Academic Year 2023-2024 (15 July 2024 to 06 October 2024) (For all UC Student) #UCAnnouncement #UCPhnomPenh #UCCambodia #TheUniversityofCambodia Facebook👉 ដើម្បីមើលព័ត៌មានលម្អិត ព្រមទាំងLike & Share