cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

Engineering Knowledge Cambodge

This Chanel has Created for Sharing Engineering Books Philosophy &History Books and Career.

Більше
Камбоджа3 037Центральний Кхмер2 665Освіта83 687
Рекламні дописи
823
Підписники
Немає даних24 години
+17 днів
+430 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

Фото недоступнеДивитись в Telegram
Guaranteed maximum price: គឺជាកិច្ចសន្យាដែលអ្នកម៉ៅការបានយល់ព្រមថាតំលៃកិច្ចសន្យានិងមិនច្រើនជាងកញ្ចប់ថវិការដែលបានកំនត់ដើម្បីសាងសង់ហើយរបៀបធ្វើការនិងការទទួលខុសត្រូវដូចទៅនិងកិច្ចសន្យា Design and build ដើម្បីបញ្ចប់ការសាងសង់តាមការរចនារបស់ម្ចាស់គំរោង។ Lump sum contract : កិច្ចសន្យាមានលក្ខណៈជាប្រពៃណីហើយនៅតែជាទំរង់កិច្ចសន្យាដែលត្រូវបានយកមកប្រើជាទូទៅ។ តំលៃគំរោងត្រូវព្រមព្រៀងមុនពេលចាប់ផ្តើមការសាងសង់ ជាទូទៅសំរាប់គំរោងដែលឆ្លងកាត់ការរចនានិងដេញថ្លៃបានត្រឹមត្រូវ។ Lump sum contract មិនមានន័យថាតំលៃកិច្ចសន្យាមិនមានភាពប្រែប្រួលនោះទេ តំលៃគំរោងចុងក្រោយត្រូវកិច្ចបញ្ចូលនិងមានវិធីសាស្ត្រក្នុងការគណនាការប្រែប្រួលតំលៃនៃកិច្ចសន្យា ដូចជាការចំណាយលើ Variation order ជាដើម។ Management contract: គឺជាការងារសាងសង់ដែលនិងធ្វើដោយអ្នកម៉ៅការច្រើនក្រុមហើយត្រូវបានគ្រប់គ្រងដោយ management contractor ការគ្រប់គ្រងស្រដៀងនិង lump-sum ដែលតែ management contractor អាចគិតគូរឡើងវិញលើការចំណាយលើអ្នកម៉ៅការសាងសង់តាមផ្នែកហើយត្រូវកាត់ភាគរយជាកំរ៉ៃមកវិញ។ Measured term contracts: ត្រូវបានប្រើនៅពេលម្ចាស់គំរោងមានទំហំការងារច្បាស់លាស់ដែលត្រូវធ្វើដោយអ្នកម៉ៅការមួយក្រុមសំរាប់ការងារតិចតួចឬការងារថែទាំគំរោង។ Measurement contract (re-measurement or measure and value contract): អាចត្រូវបានប្រើនៅពេលការលំអិតប្លង់មិនទាន់គ្រប់ជ្រុងជ្រោយ ហើយចំនួនត្រូវចំណាយមិនទាន់កំនត់បាន។ ឧទាហរណ៍ ការងារកាយដីដែលបរិមាណការងារពិបាកក្នុងការគណនារហូតដល់ការងារត្រូវបានចាប់ផ្តើមហើយទំហំទឹកប្រាក់កិច្ចសន្យាមិនអាចកំនត់បានរហូតដល់ពេលការងារត្រូវគិតគូរឡើងវិញបន្ទាប់ពីបញ្ចប់ការងារ។ Single-stage tender: គឺជាដំណើរការមានលក្ខណៈជាប្រពៃណីក្នុងការងារសាងសង់ គឺត្រូវបានប្រើពេលដែលពត៍មានគ្រប់គ្រាន់ក្នុងការគណនាតំលៃគំរោងដោយភាពសុក្រឹតហើយការប្រគល់គំរោងអាចធ្វើឡើងភ្លាមៗបន្ទាប់ពីទទួលបានការឯកសារដេញថ្លៃ។ Traditional contract (Design bid build): គឺវិធីសាស្ត្រ single-stage ដែលជាគំរោងមានការលំអិតប្លង់គ្រប់ជ្រុងជ្រោយដោយក្រុមការងារ consultant សំរាប់អោយម្ចាស់គំរោងនិងអ្នកម៉ៅការសាងសង់យកទៅប្រើប្រាស់លើតំលៃគំរោង lump-sum សំរាប់កិច្ចសន្យាសាងសង់ហើយអាចមានការពិន័យផ្សេងៗដូចជាការសាងសង់យឺតយ៉ាវ។ អ្នកម៉ៅការសាងសង់មិនមានទួនាទីសំរាប់ការងាររចនា គណនាប្លង់ និងការងារបណ្តុះអាសន្ននោះទេ។ Two-stage tender: ត្រូវបានប្រើដើម្បីជាការកំនត់អោយអ្នកម៉ៅការ អំរពីផ្តល់អោយនៅពត៍មានគ្រប់គ្រាន់ដើម្បីអោយពួកគាត់អាចដាក់តំលៃ ជាក់លាក់មួយ។ ក្នុងកំឡុងពេល first stage មានការកំនត់ដោយមានលក្ខខណ្ឌមួយចំនួនដើម្បីអោយអ្នកម៉ៅការចាប់ផ្តើមការងារបានហើយក្នុងកំឡុងពេល second stage នេះនៅពេលពត៍មានកាន់តែលំអិត ការចរចាលើតំលៃដេញថ្លៃនិងលក្ខខណ្ឌនៃកិច្ចសន្យា។ វាត្រូវបានគេប្រើដើម្បីកំនត់អ្នកម៉ៅការសាងសង់ main contractor អោយបានឆាប់រហ័សក្នុងជំហានដំបូងឬសំរាប់សំរាប់អ្នកម៉ៅការជំនាញដូចជាការងារ lift, cladding ជាដើម។ សំរាប់ចំនេះដឹងថ្មីៗសំរាប់ QS ចូលក្នុង Telegram Channel: https://t.me/aplusqs
Показати все...
A+QS

More than accurate.

ការសរសេរពន្យល់អ្នកទាំងអស់គ្នាដែលច្រលំពាក្យ procurement សំដៅលើការទិញ purchase សំភារៈតែមួយមុខ និងពន្យល់អំពីប្រភេទនៃ procurement route ឬអាចហៅបានថាដំណើរការនិងប្រភេទនៃកិច្ចសន្យាផងដែរ។ Procurement route 1. តើអ្វីជា procurement route? 2. តើកត្តាអ្វីខ្លះដែលជំរុញអោយយើងជ្រើសយកប្រភេទនៃ procurement route? 3. តើរបៀប procurement route មួយណាដែលពេញនិយមជាងគេ? 4. ភាពខុសគ្នានៃ procurement route ដែលមាន? តើអ្វីជា procurement route? Procurement គឺជាដំណើរការនៃការបញ្ជាទិញទំនិញឬសេវាកម្ម។ មានរបៀបផ្សេងៗគ្នាជាច្រើនដែលការចនានិងសាងសង់( Design and Construction) ដែលអាចធ្វើការបញ្ជាទិញ។ ការជ្រើសរើសយករបៀបនៃបញ្ជាទិញនេះត្រូវតែអនុឡោមតាមយុទ្ធសាស្ត្រដែលកម្មវត្ថុចេរភាពនៃផែនការអាជីវកម្មនៃម្ចាស់គំរោង។ កត្តាអ្វីខ្លះដែលជំរុញអោយយើងជ្រើសយកប្រភេទនៃ procurement route? ចំនុចដែលគួរយកចិត្តទុកដាក់ដែលមានឥទ្ធិពលលើការជ្រើសរើសយក procurement route មានដូចជា: * ល្បឿន * តំលៃ * គុណភាព * កត្តាជាក់ជាក់លាក់តាមគំរោងនីមួយៗ * ហានីភ័យ * ភាពជាម្ចាស់កម្មសិទ្ធិ * ហិរញ្ញវត្ថុ តើរបៀប procurement route មួយណាដែលពេញនិយមជាងគេ? យោងទៅតាមការចុះផ្សាយនៃ National Building Specification បានណែនាំអំពីការជ្រើសរើសតាមភាគរយដូចខាងក្រោម: * Traditional procurement ដំណើរការជាប្រពៃណី 46% * Design and build ការរចនា គណនា និងសាងសង់ 41% * Partnering ភាពជាដៃគូសហការ 3% * Construction management ការគ្រប់គ្រងការងារសាងសង់ 3% * ការចុះកិច្ចសន្យាដោយមិនបានឆ្លងកាត់ដំណើរការដេញថ្លៃ 1% * Measured term លក្ខខណ្ឌនៃការវាស់វែង 1% * Private finance initiative / Public private partnership (PFI/PPP) ហិរញ្ញវត្ថុលើការរចនា គណនា សាងសង់ និងគ្រប់គ្រង 1% * Prime cost contract (Cost plus) ការចំណាយជាក់ស្តែងក្នុងពេលសាងសង់បូកជាមួយប្រាក់ចំនេញនិងការចំណាយលើបុគ្គលិក 1% * Management contracting ការគ្រប់គ្រងកិច្ចសន្យា 1% ភាពខុសគឺគ្នានៃ procurement route ដែលមាន? តារាងខាងក្រាមជា procurement route ដែលអាចយកមកប្រើប្រាស់បាន: * Admeasurement contract: ត្រូវបានប្រើទូទៅក្នុងគំរោងផ្លូវថ្នល់និងធារាសាស្ត្រ ដែលតំលៃឯកតា (unit rate) ត្រូវបានផ្តល់ជូនក្នុងឯកសារដេញថ្លៃ ហើយនិងតារាងបរិមាណជាគោល។ សំរាប់បរិមាណការងារជាក់ស្តែងត្រូវគុណនិងតំលៃឯកតានិងទទួលបានតំលៃជាក់ស្តែង។ *Construction management: ការងារសាងសង់ដោយអ្នកម៉ៅការតាមផ្នែកខុសៗគ្នា ហើយអ្នកម៉ៅការនីមួយៗត្រូវចុះកិច្ចសន្យាជាមួយម្ចាស់គំរោងផ្ទាល់។ ម្ចាស់គំរោងត្រូវមាន construction manager ដើម្បីធ្វើការជាមួយ សំរបសំរួលនិងដោះស្រាយបញ្ហាតាំងពីកំឡុងពេលរចនាប្លង់។ *Contractor led: អ្នកម៉ៅការសាងសង់ផ្តល់អោយក្រុមសិក្សាគំរោងប្លង់រងពី concept design រហូតដល់ដំណើរការដេញថ្លៃ, ហើយអ្នកម៉ៅការ 2 ក្រុមចុងក្រោយត្រូវជ្រើសរើសយកដើម្បីធ្វើការពិនិត្យមើលដើម្បីប្រគល់គំរោងដើម្បីសាងសង់។ Design and build: អ្នកម៉ៅការសាងសង់គឺជាអ្នករចនា គណនាប្លង់និងសាងសង់។ ការធ្វើរបៀបនេះមានភាពទាក់ទាញដល់ម្ចាស់គំរោងពីព្រោះគឺអ្នកម៉ៅការសាងសង់ តែមួយភាគីគត់ដែលមានទំនួលខុសត្រូវក្នុងការបញ្ចប់គំរោង។ Design build finance and operate (PPP / PFI / DBO / BOOT): អ្នកម៉ៅការឯកតោភាគីដែលទតួលខុសត្រូវលើការរចនា គណនាគំរោងប្លង់ ការសាង់សង់ ការគ្រប់គ្រងការដ្ឋាន និងមានសមត្ថភាពផ្នែកហិរញ្ញវត្ថុដើម្បីធ្វើការ design and build គំរោងហើយធ្វើការគ្រប់គ្រងក្នុងកំឡុងពេលណាមួយ (10, 20, 30 ឆ្នាំ) រួចត្រូវផ្ទេរគំរោងអភិវឌ្ឍន៍នេះជូនម្ចាស់គំរោងវិញ។ អាចមានវិធីសាស្ត្រដូចខាងក្រោម: * Design build operate (DBO) * Build, own, operate and transfer (BOOT) * Build operate transfer (BOT) Renovation, operate, transfer (ROT) Engineering procurement and construction contract (EPC) / turnkey contract: មានភាពស្រដៀងនិងកិច្ចសន្យា design and build ដែរ តែម្ចាស់គំរោងមានមតិតិចតួចលើការរចនាប្លង់ហើយអ្នកម៉ៅការសាងសង់មានហានិភ័យខ្ពស់ ជាទូទៅត្រូវបានប្រើសំរាប់គំរោងដែលវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ ដែលភាពគិតគូរលើសោភ័ណភាពតិចតួចតែត្រូវគិតគូរលើតំលៃនិងការប្រើប្រាស់ជាចំបង។ Engineering procurement and construction management contract (EPCM): ស្រដៀងនិងកិច្ចសន្យា EPC ដែរ តែម្ចាស់គំរោងបានចុះកិច្ចសន្យាផ្ទាល់ជាមួយអ្នកម៉ៅការសាងសង់តាមផ្នែកផ្សេងៗហើយ main contractor មានតួនាទីក្នុងការគ្រប់គ្រង trade contractors ទាំងអសវិញ។ Fast-track construction: កិច្ចសន្យាបែបនេះគឺមានការងារសាងសង់និងរចនា គណនា ប្លង់ខ្លះជាន់គ្នាដើម្បីសំរួលដល់ពេលវេលាសាងសង់អោយខ្លីជាងមុន។ Furniture, fixtures and equipment (FF&E): គឺសំដៅលើការបញ្ចាទិញគ្រឿងសង្ហារឹម គ្រឿងបំពាក់ និងបរិក្ខារផ្សេងៗ ដែលអាចដំណើរទិញជាកិច្ចសន្យាផ្សេងពី main contract ដែលជាទូទៅអាចទិញផ្ទាល់ដោយម្ចាស់គំរោង។
Показати все...
A+QS

More than accurate.

Фото недоступнеДивитись в Telegram
គេត្រូវការ Electrical engineer ដែរមានបទពិសោធន៍ ច្រើនឆ្នាំ ចេះគូរប្លង់នឹងគិតសំភារះការងារ ប្រាក់ខែ 600$ សំរាក2ថ្ងៃ ក្នង1ខែ លេខទំនាក់ទំនង 0975005426(Telegram) ទីតាំងក្រុមហ៊ុន បុរីភពថ្មី ផ្លូវជាតិលេខ3 គំរោង2 ផ្លូវបេតុង 12m ផ្ទះលេខ45. ម៉ោងទំនាក់ទំនងការងារ 8:30ព្រឹត ដល់ម៉ោង6ល្ងាច
Показати все...
Фото недоступнеДивитись в Telegram
Фото недоступнеДивитись в Telegram
Typical bridge
Показати все...
Фото недоступнеДивитись в Telegram
Фото недоступнеДивитись в Telegram
Оберіть інший тариф

На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.