Food Tech Talk Show
Відкрити в Telegram
”Food Tech Talk Show”: ជជែកលើប្រធានបទសំខាន់ៗលើផ្នែកគីមី និងអាហារ ស្តង់ដារផ្សេងៗ ដែលតម្រូវការងារទីផ្សារបច្ចុប្បន្ន រៀងរាល់ថ្ងៃអាទិត្យ
Показати більше550
Підписники
+324 години
+147 днів
+16130 днів
Архів дописів
សិក្ខាកាមចូលរួមវគវគ្គបណ្តុះបណ្តាលតម្លៃពិសេសជិតគ្រប់ហើយ
មិនធ្លាប់មានសម្រាប់តែខែកញ្ញា បញ្ចុះតម្លៃ៥០% រៀនបាន៤វគ្គ
#ចូលរួមត្រឹមតែ ២៥ដុល្លា សម្រាប់៤វគ្គដូចខាងក្រោម:
1. 5S, international best practice
2. GHPs, Good Hygiene Practices
3. HACCP, Hazard Analysis and critical control point
4. ISO22000, Food Safety Management System
#ឆាប់ចុះឈ្មោះឡើង ក្រុមការងារ FSG និងបិទការទទួលការចុះឈ្មោះឆាប់ៗនេះ
សូមធ្វើការចុះឈ្មោះជាមុនតាមរយះ link នេះ :
https://docs.google.com/forms/d/e/1FAIpQLSeXF0AKKewXHpZ4D3Dnlj_CYmna_eX0HhJM1Jw7ZW_30pHjyA/viewform?fbclid=IwAR38Sxt8SlaSrMFPFBqNqJEpxPm8jijaQtgYhJFxwmTWKrgvXx29p1kNqzA
បញ្ជាក់: ក្រុមការងារយើងនឹងបញ្ចូលសិក្ខាកាមក្នុងក្រុមតេលេក្រាមសម្រាប់ព៌តមានលម្អិត។ សូមអរគុណ៕
#បញ្ជាក់ចុះឈ្មោះមុនបានមុនណា
FSG team contact: +855 96 471 0948 (Kimheang)
សុវត្ថិភាពអាហារគឺជាកិច្ចការរបស់ជនគ្រប់រូប
តោះចូលក្រុម FSG ក្នុងយល់ដឹងបន្ថែម https://t.me/joinchat/RfFyh4x3AWrWaJ8Y
ការវាយតម្លៃនិងគ្រប់គ្រងហានិភ័យ សៀវភៅណែនំាសម្រាប់អាជីវកម្ម
តោះចូលក្រុម FSG ក្នុងយល់ដឹងបន្ថែម គោមបំណងនៃក្រុម គឺដើម្បីផ្តល់ព័ត៌មានពីវគ្គបណ្តុះបណ្តាលខ្លីៗស្តីពីការអភិវឌ្ឍអជីពការងារឆ្នាំ2021 និងឆ្នាំ2022 របស់ក្រុមបណ្តុះបណ្តាលសុវត្ថិភាពអាហារកម្ពុជា FSG។https://t.me/joinchat/RfFyh4x3AWrWaJ8Y
តើអ្វីជាគោលបំណងក្នុងការកែច្នៃអាហារ?
ការកែច្នៃអាហារគឺការពារការភាពបាត់បង់ក្រោយពេលប្រមូលផល បង្កើនប្រាក់ចំណូល ផ្តល់ឲ្យមានសុខភាព និងសុវត្ថិភាពអាហារ សំខាន់បំផុត គឺធ្វើឲ្យអាហារកាន់តែមានគុណភាពល្អ និងរសជាតិឆ្ងាញ់។
តើអ្វីជាតួនាទីរបស់អាហារចំបងៗជាងគេ?
វាផ្តល់ថាមពល ស្ថាបនារាងកាយ ម្យ៉ាងទៀតវាមានតួនាទីសំខាន់សម្រាប់រ៉ាប់រងចិញ្ចឹម និងផ្តល់អាហាររូបត្ថម្ភ ដល់មនុស្សផងដែរ។
តើកត្តាអ្វីខ្លះដែលធ្វើឲ្យអាហារខូចគុណភាព?
- កត្តាខាងក្រៅៈ ការដាំដុះ ការប្រមូលផល ការកែច្នៃ ការស្តុកទុក ការដឹកជញ្ជូន និងការប្រើប្រាស់មិនបានត្រឹមត្រូវនៃវត្ថុធាតុដើម និងផលិតផលសម្រេច។
- កត្តាខាងក្នុងៈ កើតឡើងពីអង់ស៊ីម ដំណកដង្ហើម និងការបំលែងសមាសធាតុគីមីនៅក្នុងអាហារ ឬផលិតផលកែច្នៃ និងការបំផ្លាញដោយពពួកមីក្រូសារពាង្គកាយ
តើមានវិធីអ្វីខ្លះការពារអាហារទុកឲ្យបានយូរ?
- ការប្រើកម្តៅៈ Pasteurization, Sterilization
- ការប្រើកម្តៅស្ងួតៈ ការដកជាតិទឹក ឬសម្ងួត ការដុត ឬលីង ឆ្អើរ ឬអាំង
- ការប្រើកម្តៅពីខ្លាញ់ក្តៅៈ ការបំពង
- ការបាញ់កាំរស្មី
- ការបញ្ចុះសីតុណ្ហភាពៈ ការត្រាំក្នុងទឹកកកផ្ទាល់ ការមិនត្រាំផ្ទាល់ទៅនឹងទឹកកក
- ការតម្រូវ ឬប្តូរសីតុណ្ហភាពតាមលក្ខណៈផលិតផលៈ ការបង្កក បង្កកស្ងួត និងកំហាប់បង្កក
- ការបន្ថែមសារធាតុគីមីដើម្បីការពារអាហារ
- ការវេចខ្ចប់ដោយដកខ្យល់ចេញ។
តើអនាម័យអាហារជាអ្វី?
ចំពោះអាហារខូចភាគច្រើនបង្កឡើងដោយពពួកផ្សិត និងពពួកបាក់តេរីដែលឥតប្រយោជន៍ ដែលឆ្លងតាមអ្នកផលិតអាហារ ប្រដាប់ប្រដារដែលប្រើក្នុងការកែច្នៃ និងវត្ថុធាតុដើម ទឹក និងគ្រឿងផ្សំផ្សេងៗ។ ការធ្វើអនាម័យគួរអនុវត្តដូចខាងក្រោមនេះ:
- អ្នកកែច្នៃអាហារៈ រាងកាយមិនត្រូវមានរបួសស្នាមផ្សេងៗ សម្លៀកបំពាក់ត្រូវស្អាតជានិច្ច ដោយមានការបែងចែកខោអាវសម្រាប់កែច្នៃ គឺប្រើនៅក្នុងបន្ទប់កែច្នៃ សក់ក្បាលត្រូវរំ ឬពាក់ក្រណាត់ផ្សេងៗ ដើម្បីកុំឲ្យធ្លាក់ចូលក្នុងអាហារ ក្រចកដៃជាប្រភពផ្ដល់មេរោគខ្ពស់ជាងគេ ដូច្នេះរាល់អ្នកកែច្នៃទាំងអស់ត្រូវកាត់ក្រចក និងលាងសម្អាតដៃឱ្យបានស្អាតល្អ និងមិនត្រូវពាក់គ្រឿងអលង្ការ លាបថ្នាំក្រចក ព្រមទាំងគ្រឿងលំអរម្រាម និងក្រចកដៃដទៃទៀត ដែលធ្វើឲ្យមានរោគចម្លង នឹងមានប្រតិកម្មលើអាហារ។ ហាមមិន
ឲ្យអេះ ឬគេសឲ្យដាច់ស្បែកផ្សេងៗនៅលើរាងកាយ ដែលធ្វើឲ្យធ្លាក់កំទេចទាំងនោះចូលទៅក្នុងអាហារ។ លាងដៃនឹងសាប៊ូឱ្យស្អាតក្រោយចេញពីបង្គន់ និងមុនធ្វើការកែច្នៃអាហារ។ មិនត្រូវជក់បារី និយាយ ឬជជែកគ្នាក្នុងពេលកែច្នៃនាំឲ្យមាន ទឹកមាត់ ថ្នាំជក់ នឹងស្រក់ញើស ធ្លាក់ចូលក្នុងអាហារ។
- កន្លែងកែច្នៃៈ មុននិងក្រោយការកែច្នៃត្រូវអនុវត្តដូចគ្នា
ជ្រុញសំអាតនឹងសាប៊ូព្រមទាំងកោសចេញនូវកម្អែលផ្សេងៗមុននិងក្រោយកែឆ្នៃ។ កាំបិតត្រូវលាងទឹកសាប៊ូ ឬស្ងោរសំអាត បើចាំបាច់ឆ្នាំងចានត្រូវលាងសម្អាតឲ្យស្អាតល្អ និងរៀបចំទុកលើធ្នើរ ធ្វើយ៉ាងណាកុំអោយដក់ទឹកព្រោះធ្វើអោយដុះផ្សិត ឬបាក់តេរី និងមានក្លិនមិនល្អដល់ផលិតផល និងរាល់ឧបករណ៍ដែលទាក់ទងនឹងការកែច្នៃ ត្រូវរៀបចំតាមលំដាប់លំដោយ នៃដំណើរការកែច្នៃ ដើម្បីងាយស្រួលរក និងប្រើប្រាស់ ព្រមទាំងជៀសផុតពីការប្រឡាក់ជាមួយភ្នាក់ងារបង្កជំងឺ ដូចជា កណ្ដុរ កន្លាត ស្រមោច រុយ ផ្សេងៗ។សង់បង្គន់អោយឆ្ងាយពីបន្ទប់កែច្នៃអាហារ។ ការពារអាហារមិនទាន់កែច្នៃ និងកែច្នៃហើយ ដាក់នៅកន្លែងមានសុវត្ថិភាព។ រៀបចំបិទការសាងសង់កន្លែងកែច្នៃ ត្រូវមានពន្លឺចេញចូលគ្រប់គ្រាន់ នឹងមិនមានធូលីចេញចូលងាយ។
- អ្នកប្រើប្រាស់ៈ ដើម្បីឲ្យអាហារនៅមានរក្សាគុណភាពល្អ គឺត្រូវពិនិត្យមើលព័ត៌មាននៅលើស្លាកឱ្យបានល្អិតល្អន់ហើយប្រើប្រាស់ទុកដាក់ឲ្យត្រឹមត្រូវទៅតាមលក្ខខណ្ឌផលិតផល ទើបទទួលបាននូវសុវត្ថិភាព សុខភាព និងរក្សាទុកបានយូរ។
តើប្រភេទវេចខ្ចប់មានអ្វីខ្លះ?
សំបកវេចខ្ចប់ដែលត្រូវជ្រើសយកប្រើ គឺត្រូវមានលក្ខណៈដូចខាងក្រោម:
- មិនមានប្រតិកម្មជាមួយផលិតផល
- ការពារមិនឲ្យផលិតផលងាយរងការប៉ះទង្គិច
- គ្មានជាតិពុលអាចការពារបានការជ្រាបចូលរបស់ខ្លាញ់ ទឹក ឧស្ម័ន
- ការពារបានការលិចជ្រាបក្លិន ពន្លឺ
- ធន់នឹងការប៉ះទង្គិច
- អាចឱ្យអតិថិជនបានឃើញផលិតផលនៅក្នុងកញ្ចប់
- ងាយស្រួលបើកយកផលិតផលប្រើប្រាស់
- ងាយស្រួលយកទៅបោះចោល
- មានទម្ងន់ស្រាលល្មម ងាយកាន់យួរទៅកន្លែងផ្សេងៗ
- មានរូបរាង ទំហំសមស្របតាមគោលបំណងនៃការប្រើប្រាស់
- ងាយស្រួលបោះពុម្ពស្លាកសញ្ញា
- មានតម្លៃថោក
- មានភាពទាក់ទាញ
សំបកវេចខ្ចប់ទាំងនោះអាចជា លោហៈ កែវ ក្រដាស ប្លាស្ទិច ឬសន្លឹកប្លាស្ទិច និងឈើ។ រាល់សំបកវេចខ្ចប់ គឺសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិទាំងអស់ ដូច្នេះអ្នកផលិតអាចជ្រើសរើសនូវសំបកវេចខ្ចប់ណាដែលសមស្របនឹងប្រភេទផលិត លក្ខខណ្ឌវេចខ្ចប់ តម្លៃផលិតផល និងប្រកបដោយសុវត្ថិភាព និងគុណភាពខ្ពស់។ ឧទាហរណ៍: ការច្រកទឹកប៉េងប៉ោះ ត្រូវបានវេចខ្ចប់នៅក្នុង ដប ឬកំប៉ុងដែក ព្រោះវាងាយស្រួលប្រើកំដៅសម្លាប់មេរោគជាដើម។
🥰 តើពួកគាត់មានអ្វីប្លែក សម្រាប់ សប្ដាហ៍នេះ?
សូម្បី Admin ដ៏អត់ទាន់ដឹងដែល ព្រោះគេអត់ប្រាប់ 😂😂😂
✅សូមរង់ចាំទស្សនានៅ Facebook Page របស់ SME transfer
✅កម្មវិធី នេះរៀបចំដោយ JCI Cambodia Chbar Ampov
#foodsafetytalkshow
#foodsafety
#talkshow
#jcichbarampov
#smetransformation
សៀវភៅល្អអំពីគន្លឹះប្រំាចំណុចក្នុងការដំាដំណាំឈើហូបផ្លែនិងបន្លែអោយកាន់តែមានសុវត្ថិភាពលើកម្ពស់សុខភាពដោយកាត់បន្ថយការចម្លងរោគដោយពពួកមីក្រូសរីរាង្គ
https://apps.who.int/iris/bitstream/handle/10665/75196/9789924942801-khm.pdf?sequence=23&isAllowed=y
