Repost from ALL-UYFCers
+9
ឯកឧត្តម ហួ ឈុនគ្រី សមាជិកគណៈកម្មាធិការកណ្តាល បានដឹកនាំគណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ប្រមាណ ៣០រូប ចូលរួមកម្មវិធីជួបជុំយុវជន វៀតណាម-កម្ពុជា- ឡាវ ឆ្នាំ២០២៦ រយៈពេល ៤ថ្ងៃ ដែលប្រារព្ធឡើងនៅខេត្តក្វាងង៉ាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ កម្មវិធីនេះគឺជាការជួបជុំប្រចាំឆ្នាំរបស់អង្គការយុវជន នៃប្រទេសទាំង៣ ដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព ប្រពៃណីជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការឆ្លងដែនឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនោះ ប្រតិភូយុវជននៃប្រទេសទាំងបីបានលើកយកប្រធានបទពាក់ព័ន្ធនឹង ការចូលរួមរបស់យុវជនក្នុងការការពារបរិស្ថាន ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ការអភិរក្សធនធានធម្មជាតិ និងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ នៅតំបន់ព្រំដែន មកធ្វើជាអាទិភាពចម្បងក្នុងការពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍យ៉ាងស៊ីជម្រៅ និងប្រឡាក់ក្រឡាគ្នា។ វេទិកានេះ បានឆ្លុះបញ្ចាំងអំពីការទទួលខុសត្រូវ និងការគិតគូរជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់យុវជនចំពោះចីរភាពនៃភពផែនដី និងអនាគតរបស់មនុស្សជាតិ។ លើសពីនេះ គណៈប្រតិភូក៏បានចូលរួមសកម្មភាពផ្លាស់ប្តូរវប្បធម៌ តាមរយ:ការទស្សនាតំបន់វប្បធម៌ប្រវត្តិសាស្ត្រ , តំបន់សេដ្ឋកិច្ចពណ៌បៃតង, រោងចក្រចម្រាញ់ប្រេង (BSR) , និងទស្សនកិច្ចបង្គោលព្រំដែនបីប្រទេសផងដែរ។
សូមបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិការអន្តរជាតិ ស.ស.យ.ក. បានបន្តរឹតចំណងមិត្តភាពជាមួយបណ្តាអង្គការយុវជនជាច្រើនទៀត ទាំងក្នុងតំបន់ និងក្រៅប្រទេស ដែលបានបង្ហាញពីការចូលរួមកសាងសហគមន៍អន្តរជាតិប្រកបដោយភាពសុខដុមរមនា និងសន្តិភាព។
11 лист, 07:00
