uk
Feedback
យុវជនគណបក្សថ្នាក់កណ្តាល-CYCPP

យុវជនគណបក្សថ្នាក់កណ្តាល-CYCPP

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу យុវជនគណបក្សថ្នាក់កណ្តាល-CYCPP

Канал យុវជនគណបក្សថ្នាក់កណ្តាល-CYCPP (@cycpp) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 052 підписників, посідаючи 5 078 місце в категорії Політика та 593 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 052 підписників.

За останніми даними від 28 червня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на 119, а за останні 24 години на 6, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 20.38%. Протягом перших 24 годин після публікації контент зазвичай збирає 14.26% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 2 049 переглядів. Протягом першої доби публікація в середньому набирає 1 433 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 27.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 29 червня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 052
Підписники
+624 години
+377 днів
+11930 день
Архів дописів
សូមគោរពជូន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសចូលឆ្នាំថ្មីប
សូមគោរពជូន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២ យើងខ្ញុំសូមបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី ប្រោសព្រំពរជ័យ បវរមហាប្រសើរជូន សម្តេចវិបុលសេនាភក្តី សមប្រកបដោយ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំព្រឹទ្ធសភាសម្រេចបាននូវសមិទ្ឋិផលធំៗជាច្រើនថែមទៀត រួមចំណែកការរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍឥតឈប់ឈរ ។ ឆ្លៀតក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ សូម សម្តេចវិបុលសេនាភក្តី និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជួបប្រទះតែនឹង ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ។ https://www.facebook.com/617890781586440/posts/7355722704469847/

សូមគោរពជូន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសចូលឆ្នាំថ
សូមគោរពជូន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ យើងខ្ញុំសូមបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី ប្រោសព្រំពរជ័យ បវរមហាប្រសើរជូន សម្តេចពញាចក្រី សមប្រកបដោយបញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំ រដ្ឋសភាសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត រួមចំណែកការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅព្រះរាជាណាចក្រកម្ពុជា ។ ឆ្លៀតក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ សូម សម្ដេចពញាចក្រី និង សម្ដេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជួបប្រទះ តែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ https://www.facebook.com/617890781586440/posts/7355711591137625/?d=n

សូមគោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសចូលឆ្នាំថ
សូមគោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៥ គ.ស.២០២២ យើងខ្ញុំសូមបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី ប្រោសព្រំពរជ័យ បវរមហាប្រសើរជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី សមប្រកបដោយ សុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់សុខសន្តិភាព វឌ្ឍនភាព និងភាពសម្បូរសប្បាយរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ ។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ សូម សម្ដេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជួបប្រទះ តែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ https://www.facebook.com/617890781586440/posts/7355691961139588/

ឯកឧត្តម សុខ ចិន្តាសោភា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបសំណេះសំណាលសួរសុខទុក្ខជាមួ
ឯកឧត្តម សុខ ចិន្តាសោភា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបសំណេះសំណាលសួរសុខទុក្ខជាមួយមន្ត្រីក្រោមឱវាទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ https://www.facebook.com/617890781586440/posts/7352796344762483/

ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជ
ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនជាបុគ្គលិកសិក្សានៃគ្រឹះស្ថានអប់រំសាធារណៈក្នុងរាជធានីភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ https://www.facebook.com/617890781586440/posts/7344177945624323/

ពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនស្រុក យុវជនឃុំ និងសកម្មជនយុវជនភូមិ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្
ពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនស្រុក យុវជនឃុំ និងសកម្មជនយុវជនភូមិ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថេង ច័ន្ទសង្វារ ប្រធានក្រុមជនបង្គោលទទួលបន្ទុកយុវជនស្រុកក្រូចឆ្មារ https://www.facebook.com/617890781586440/posts/7343249465717171/

ឯកឧត្តម ឈឹម ឃិនដារ៉េត ប្រធានក្រុមការងារយុវជនគណៈកម្មាធិការគណបក្សអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិតីដឹកនាំកិច្ចប្
ឯកឧត្តម ឈឹម ឃិនដារ៉េត ប្រធានក្រុមការងារយុវជនគណៈកម្មាធិការគណបក្សអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិតីដឹកនាំកិច្ចប្រជុំក្រុមចលនាបោះឆ្នោតភូមិ នៅឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ https://www.facebook.com/617890781586440/posts/7343240669051384/

ឯកឧត្តមបណ្ឌិត​ ជ្រុន​ ថេរ៉ាវ៉ាត​ ប្រធានផ្នែកក្រសួង-ស្ថាប័ន​ នៃយុវជនគណបក្សថ្នាក់កណ្តាល​ បានអញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាលជ
ឯកឧត្តមបណ្ឌិត​ ជ្រុន​ ថេរ៉ាវ៉ាត​ ប្រធានផ្នែកក្រសួង-ស្ថាប័ន​ នៃយុវជនគណបក្សថ្នាក់កណ្តាល​ បានអញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ​ គ្រូបង្រៀន​ គ្រូពេទ្យ​ ក្រុមប្រឹក្សា​ឃុំសំរោងលេី​ ព្រមទាំងមន្រ្តីចូលិវត្តន៍ នៅឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត https://www.facebook.com/617890781586440/posts/7340205052688279/

ឯកឧត្តម ហួ ឈុនគ្រី ប្រធានក្រុមការងារយុវជនគណបក្សក្រសួងអប់រំ យុវជន និងកីឡា និងលោក ឡៃ សារ៉ាវុធ សមាជិកអចិន្ត្រៃយ៍គណបក្សស្រុកឧដុង្
ឯកឧត្តម ហួ ឈុនគ្រី ប្រធានក្រុមការងារយុវជនគណបក្សក្រសួងអប់រំ យុវជន និងកីឡា និងលោក ឡៃ សារ៉ាវុធ សមាជិកអចិន្ត្រៃយ៍គណបក្សស្រុកឧដុង្គ បានបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី និងភារកិច្ចរបស់ភ្នាក់ងារគណបក្ស និងអ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ https://www.facebook.com/617890781586440/posts/7340198812688903/

កម្មវិធីបណ្តុះបណ្តាល ស្តីពី “យុវជនឆ្ពោះទៅកាន់ការបោះឆ្នោត” ជូនក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំក្រសួងសេដ្ឋកិច្ចនិងហិ
កម្មវិធីបណ្តុះបណ្តាល ស្តីពី “យុវជនឆ្ពោះទៅកាន់ការបោះឆ្នោត” ជូនក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល https://www.facebook.com/617890781586440/posts/7339820476060070/

លោកជំទាវ ម៉ាន ចិន្ដា ប្រធានក្រុមការងារយុវជនគណបក្សក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយសកម្មជន និងថ្នា
លោកជំទាវ ម៉ាន ចិន្ដា ប្រធានក្រុមការងារយុវជនគណបក្សក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយសកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ដេីម្បីត្រៀមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ https://www.facebook.com/617890781586440/posts/7339800879395363/

ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់
ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ https://www.facebook.com/617890781586440/posts/7338698162838968/

ឯកឧត្តម ចាយ បូរិន និងឯកឧត្តម កែវ ពិសិដ្ឋ បាននាំយកសម្ភារបរិក្ខារពេទ្យដែលជាអំណោយឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី
ឯកឧត្តម ចាយ បូរិន និងឯកឧត្តម កែវ ពិសិដ្ឋ បាននាំយកសម្ភារបរិក្ខារពេទ្យដែលជាអំណោយឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រគល់ជូនក្រុមគ្រូពេទ្យនៅពេទ្យបង្អែកស្រុកមេមត់ និងពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ https://www.facebook.com/617890781586440/posts/7336811326360985/

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណ
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសមាជិក សមាជិកាក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ https://www.facebook.com/617890781586440/posts/7336803459695105/

អបអរសាទរ ពិធីបើកវគ្គបណ្ដុះបណ្ដាល “យុវជនឆ្ពោះទៅកាន់ការបោះឆ្នោត” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ
អបអរសាទរ ពិធីបើកវគ្គបណ្ដុះបណ្ដាល “យុវជនឆ្ពោះទៅកាន់ការបោះឆ្នោត” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមប្រព័ន្ធវីដេអូ Zoom Meeting https://www.facebook.com/617890781586440/posts/7336250026417115/

ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ជួបសំណេះសំណាលជាមួយមន្ត្រីជាប់កិច្ចសន្យាជាកម្មករ អ្នកអនាម័យ ជាង អ្នកបើកប
ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ជួបសំណេះសំណាលជាមួយមន្ត្រីជាប់កិច្ចសន្យាជាកម្មករ អ្នកអនាម័យ ជាង អ្នកបើកបរ និងសន្តិសុខ ក្រសួងពាណិជ្ជកម្ម នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ https://www.facebook.com/617890781586440/posts/7335280576514060/

ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈក
ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ស្តីពីការតែងតាំងមន្ត្រីរាជការថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាល នៅសាលប្រជុំទីស្នាក់ការគណបក្សខេត្តកណ្តាល https://www.facebook.com/617890781586440/posts/7335722319803219/

ក្រុមការងារយុវជនគណបក្សក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចែករំលែកក្តីស្រលាញ់ជាមួយក្មួយៗកុមារកំព្រា នៅមជ្ឈមណ្ឌល អេម៉ាញូអែល ក្នុងឃុំ
ក្រុមការងារយុវជនគណបក្សក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចែករំលែកក្តីស្រលាញ់ជាមួយក្មួយៗកុមារកំព្រា នៅមជ្ឈមណ្ឌល អេម៉ាញូអែល ក្នុងឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។ https://www.facebook.com/617890781586440/posts/7335271066515011/

ឯកឧត្តម ហេង ណន អនុប្រធានប្រចាំការក្រុមការងារជនបង្គោលយុវជនស្រុកព្រៃឈរ បានចូលរួមពិធីសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំពេញសិ
ឯកឧត្តម ហេង ណន អនុប្រធានប្រចាំការក្រុមការងារជនបង្គោលយុវជនស្រុកព្រៃឈរ បានចូលរួមពិធីសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំពេញសិទ្ធ និងបេក្ខជនបម្រុង នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម https://www.facebook.com/617890781586440/posts/7331387816903336/

ពិធីបើក និងបិទវគ្គបណ្ដុះបណ្ដាលស្តីពី “តួនាទី ភារកិច្ចភ្នាក់ងារគណបក្សនយោបាយឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្ក
ពិធីបើក និងបិទវគ្គបណ្ដុះបណ្ដាលស្តីពី “តួនាទី ភារកិច្ចភ្នាក់ងារគណបក្សនយោបាយឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២” សម្រាប់ខេត្តកែប ក្រោមកិច្ចសហការរវាង គណៈកម្មាធិការគណបក្សខេត្តកែប និងផ្នែកបណ្តុះបណ្តាល នៃយុវជនគណបក្សថ្នាក់កណ្តាល តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting https://www.facebook.com/617890781586440/posts/7331383623570422/