uk
Feedback
យុវជនគណបក្សថ្នាក់កណ្តាល-CYCPP

យុវជនគណបក្សថ្នាក់កណ្តាល-CYCPP

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу យុវជនគណបក្សថ្នាក់កណ្តាល-CYCPP

Канал យុវជនគណបក្សថ្នាក់កណ្តាល-CYCPP (@cycpp) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 009 підписників, посідаючи 5 141 місце в категорії Політика та 619 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 009 підписників.

За останніми даними від 18 червня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на 147, а за останні 24 години на 2, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 16.31%. Протягом перших 24 годин після публікації контент зазвичай збирає 14.30% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 1 631 переглядів. Протягом першої доби публікація в середньому набирає 1 430 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 25.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 19 червня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 009
Підписники
+224 години
+317 днів
+14730 день
Архів дописів
កិច្ចប្រជុំរបស់ផ្នែកបណ្ដុះបណ្ដាល នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលប្រចាំខែឧសភា និងខែមិថុនា ឆ្នាំ២០២៥ នៅវិមាន៧មករា 🌐 ht
កិច្ចប្រជុំរបស់ផ្នែកបណ្ដុះបណ្ដាល នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលប្រចាំខែឧសភា និងខែមិថុនា ឆ្នាំ២០២៥ នៅវិមាន៧មករា 🌐 https://www.facebook.com/share/p/194qw5uhdi ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

សូមក្រាបបង្គំថ្វាយព្រះសព្ទសាធុការជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមា
សូមក្រាបបង្គំថ្វាយព្រះសព្ទសាធុការជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងវរោកាសដ៏មហានក្ខត្តប្ញក្ស នៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៩ យាងចូល ៩០ព្រះវស្សា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នេះ 🌐 https://www.facebook.com/share/p/16ZitwRRLP ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

គ្រួសារពលីជាកងទ័ព ប្រយុទ្ធជួរមុខមិនឯកាទេ !!! ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទីមួយនៃព្រះរាជាណាចក្រ បាននាំយកថវិកាចំនួន ២០ លានរៀល និងសម្ភារៈមួយចំនួន ទៅប្រគល់ជូនដល់គ្រួសារវីរៈយុទ្ធជន ព្រឹន្ទបាលឯក សួន រ៉ោន ដោយផ្ទាល់ដៃ ។ ប្រជាជនកម្ពុជាសូមគោរពដឹងគុណជានិច្ចដល់កងទ័ពទិសសមរភូមិមុខទាំងអស់ និងគ្រួសារកងទ័ព🙏 🌐 https://www.facebook.com/share/v/16Exy2Npdn/ ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

ខេត្តព្រះវិហារ៖​ នៅរសៀលថ្ងៃទី​១៥​ ខែមិថុនា​ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងគណៈប្រតិភូយុវជនគណបក្ស​ បាននាំយកថវិការប
ខេត្តព្រះវិហារ៖​ នៅរសៀលថ្ងៃទី​១៥​ ខែមិថុនា​ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងគណៈប្រតិភូយុវជនគណបក្ស​ បាននាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ និងលោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី ប្រគល់ជូនប្រជាពលរដ្ឋចំនួន៣៥០គ្រួសារ​ ដែលជម្លៀសចេញពីទីតាំងសមរភូមិជួរមុខកម្ពុជា-ថៃ​ ទៅកាន់ទីតាំងមានសុវត្ថិភាព ដោយមួយគ្រួសារទទួលបានថវិកាចំនួន​ ៤០ម៉ឺនរៀល។ 🌐 https://www.facebook.com/share/p/1Amzzxhcv2 ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

ខេត្តព្រះវិហារ៖​ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ គណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំដោយ​ ឯកឧត្តមបណ្ឌិត​ ជ្រុន​ ថេរ៉ាវ
ខេត្តព្រះវិហារ៖​ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ គណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំដោយ​ ឯកឧត្តមបណ្ឌិត​ ជ្រុន​ ថេរ៉ាវ៉ាត​ សមាជិកគណៈកម្មាធិការកណ្តាល​ អនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល​ និងជាប្រធា​នគណៈប្រចាំការ​នៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល​ បាននាំយកថវិកា និងសម្ភារៈមួយចំនួនរបស់សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ និងលោកជំទាវបណ្ឌិត ពេជ​ ចន្ទមុន្នី​ ទៅប្រគល់ជូនគ្រួសារសពលោកព្រិន្ទបាលឯក សួន រ៉ោន ដែលបានពលីដោយសារការប៉ះទង្គិចគ្នា​ រវាងកងទ័ពកម្ពុជា​ និងកងទ័ពថៃ​ នៅតំបន់មុំ៣​ ស្ថិតក្នុងខេត្តព្រះវិហារ។ 🌐 https://www.facebook.com/share/p/1MDJPRzdDS ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទើបរាយការណ៍មកថា នៅថ្ងៃចន្ទ ទ
+1
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទើបរាយការណ៍មកថា នៅថ្ងៃចន្ទ ទី ១៦ មិថុនា ២០២៥ វេលាម៉ោង ១១:៣០នាទីព្រឹក នៅទីក្រុងឡាអេ (ត្រូវនឹងម៉ោង ៤:៣០នាទី ល្ងាច ម៉ោងនៅរាជធានីភ្នំពេញ) លិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានលោកជំទាវ គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ កម្ពុជាមិនដកថយទេ ពីការប្រើប្រាស់យន្តការច្បាប់តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ រាជរដ្ឋាភិបាលនឹងបន្តធ្វើកិច្ចការនេះប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាឧត្តមប្រយោជន៍ជាតិនិងប្រជាជនខ្មែរ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ខេត្តព្រះវិហារ៖​ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ គណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំដោយ​ ឯកឧត្តមបណ្ឌិត​ ជ្រុន​ ថេរ៉ាវ៉ាត​
ខេត្តព្រះវិហារ៖​ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ គណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំដោយ​ ឯកឧត្តមបណ្ឌិត​ ជ្រុន​ ថេរ៉ាវ៉ាត​ សមាជិកគណៈកម្មាធិការកណ្តាល​ អនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល​ និងជាប្រធា​នគណៈប្រចាំការ​នៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល​ បាននាំយកថវិកា និងសម្ភារ: មួយចំនួនរបស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ទៅប្រគល់ជូនគ្រួសារសពលោកអនុសេនីយ៍ត្រី សោ វុទ្ធី មេបញ្ជាការកងអនុសេនាតូចស៊េីបការណ៍ វរសេនាតូច៣៩២ កងពលតូចលេខ៩ ចំណុះកងពលធំអន្តរាគមន៍លេខ៣​ នៅវរសេនាតូចអន្តរាគមន៍លេខ៣៩២ ស្ថិតនៅភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ 🌐 https://www.facebook.com/share/p/1AA5b41EZr ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រ
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ថវិកា ស្បៀង និងសម្ភារៈ ជូនដល់កងកម្លាំងជួរមុខឈរជើងការពារដែនអធិបតេយ្យភាពជាតិខ្មែរ ទិសព្រះវិហារ 🌐 https://www.facebook.com/share/p/16kEiv6ocL ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

ឯកឧត្តម ឆាយ វណ្ណា ប្រធានផ្នែកវប្បធម៍ និងសាសនា នៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីភាពប្រគល់មេដាយ និងវិញ្ញាបនបត្រជូនដល់
ឯកឧត្តម ឆាយ វណ្ណា ប្រធានផ្នែកវប្បធម៍ និងសាសនា នៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីភាពប្រគល់មេដាយ និងវិញ្ញាបនបត្រជូនដល់សិស្សដែលទទួលបានជ័យលាភីក្នុងការប្រកួតជំនាញគិត និងវិភាគដោយប្រើគណិតកំព្យូទ័រ (BERBRAS 2025) 🌐 https://www.facebook.com/share/p/15iCc1uqea ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

ឯកឧត្តម សុខ សូកេន សមាជិកអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់ក្រុម
ឯកឧត្តម សុខ សូកេន សមាជិកអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា 🌐 https://www.facebook.com/share/p/19dwrHVrMN ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

ឯកឧត្តម ចាយ បូរិន តំណាងដ៏ខ្ពង់ខ្ពង់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសួរសុខទុក្ខ ឯកឧត្តម ម៉ែន កួន ដល់គេហដ្ឋាន 🌐 https://w
ឯកឧត្តម ចាយ បូរិន តំណាងដ៏ខ្ពង់ខ្ពង់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសួរសុខទុក្ខ ឯកឧត្តម ម៉ែន កួន ដល់គេហដ្ឋាន 🌐 https://www.facebook.com/share/p/16kT2aU5pb ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព។ ថ្ងៃនេះ ទី ១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅក
+1
កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព។ ថ្ងៃនេះ ទី ១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ គាប់ជួនផងដែរ កាលពី ៦៣ឆ្នាំមុន នៅថ្ងៃទី ១៥ មិថុនា ១៩៦២ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឱ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ។ ទោះបីជាព្រឹត្តិការណ៍ទាំងពីរនេះកើតឡើង ៦៣ឆ្នាំខុសពីគ្នាក៏ពិតមែន ប៉ុន្តែស្មារតីនិងគោលបំណងគឺដូចគ្នា ÷ គឺកម្ពុជាជ្រើសរើសយកការដោះស្រាយ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំង និងមានហារនិភ័យខ្ពស់នៃជម្លោះប្រដាប់អាវុធ ហើយដែលយន្តការទ្វេភាគីមិនអាចដោះស្រាយចប់ ដូចជានៅតំបន់ប្រាសាទព្រះវិហារកាលពីជាង៦០ឆ្នាំមុន និងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នាពេលបច្ចុប្បន្ន។ កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែរព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំអោយកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា។ សូមបងប្អូនជនរួមជាតិទាំងអស់ ផ្ដល់ការទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជា។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

អបអរ​សារទរ​ខួប​ទី​ ៦៣ឆ្នាំ​ តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​ សម្រេច​ឱ្យ​កម្ពុជា​ជាម្ចាស់​កម្មសិទ្ធិ​លេីប្រាសាទព្រះវិហា
អបអរ​សារទរ​ខួប​ទី​ ៦៣ឆ្នាំ​ តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​ សម្រេច​ឱ្យ​កម្ពុជា​ជាម្ចាស់​កម្មសិទ្ធិ​លេីប្រាសាទព្រះវិហារ ១៥​ ខែមិថុនា​ ឆ្នាំ​១៩៦២-១៥​ ខែ​មិថុនា​ ឆ្នាំ​២០២៥ https://www.facebook.com/share/p/1AneYxDK76/?mibextid=wwXIfr

សេចក្តីជូនដំណឹង ស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ ដ
+2
សេចក្តីជូនដំណឹង ស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ 🌐 https://www.facebook.com/share/p/16ZGt2JYiP ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

ឯកឧត្តម អ៊ុក ពញ្ញា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពឆមាសទ
ឯកឧត្តម អ៊ុក ពញ្ញា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពឆមាសទី១ ឆ្នាំ២០២៥ និងលើកទិដៅបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ 🌐 https://www.facebook.com/share/p/1FQadbWJiq ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

មុននេះនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានចេញសារទាក់ទងដល់ពលករខ្មែរនៅក្នុងប្រទេសថៃ។ នេះជាវិធានការគ្រប់ជ្រុងជ្រោយដែល ជួយសម្រួលដល់បងប្អ
+3
មុននេះនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានចេញសារទាក់ទងដល់ពលករខ្មែរនៅក្នុងប្រទេសថៃ។ នេះជាវិធានការគ្រប់ជ្រុងជ្រោយដែល ជួយសម្រួលដល់បងប្អូនដែលវឹលត្រឡប់មកស្រុកកំណើតវិញដើម្បីរក ការងារធ្វើឬបង្កើតមុខរបរថ្មី។ បងប្អូនខ្លះបានចោទសួរថាមានបងប្អូននៅថៃ៣០ឆ្នាំហើយចង់មករស់នៅ មើលម្តាយដែលមានអាយុ៨០ឆ្នាំតែគាត់ពុំមានឯកសារ។ខ្ញុំអាចឆ្លើយបានថា អ្នកណាក៏ដោយឲ្យតែជាខ្មែរទោះមាន ឬគ្មានឯកសាររាជរដ្ឋាភិបាលទទួលយកបានទាំងអស់ដោយគ្មានការ រើសអើង។ សូមបងប្អូនពលករវឹលត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញនិងការប្រមាថ។ ខ្ញុំនិយាយបែបនេះព្រោះខ្ញុំយល់ច្បាស់ ថាជម្លោះព្រំដែនកម្ពុជា .ថៃនឹងអូស បន្លាយពេលយូរពិសេសនៅពេលកម្ពុជាដាក់ពាក្យប្តឹងទៅកាន់តុលាការ យុត្តិធម៍អន្តរជាតិICJពេលនោះពួក ជ្រុលនិយមថៃនិងយោធាថៃមួយចំនួន នឹងរករឿងធ្វើបាបបងប្អូន។ នេះជារឿងពិតដែលបាននិងកំពុងកើតឡើងនិងត្រូវតែកើតឡើងដោយមិនរួច។ ខ្ញុំសូមជូនភ្ជាប់នូវសាររបស់នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតដើម្បីបងប្អូន បានជ្រាប។ -នេះជាសារនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួលដោះស្រាយ ÷ ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក និងថែទាំព្យាបាលសុខភាពបឋម ជូនបងប្អូននៅតំបន់ព្រំដែន។ ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ ត្រៀមរថយន្ត ដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនបងប្អូនដែលត្រលប់មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេសយើងនៅខ្វះកម្លាំងពលកម្មជាមធ្យមរាប់មុឺននាក់។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ ដល់បងប្អូនពលករខ្មែរដែលត្រូវត្រឡប់មកវិញក្នុងការសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ចនិងសង្គមកិច្ចមួយចំនួន។ ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន ។ ពេលប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរយើងប្រឈមនឹងបញ្ហា ស្មារតីសាមគ្គីឯកភាពជាតិ និងការជួយគ្នាទៅវិញទៅមក គឺជាចំណុចខ្លាំងរបស់ប្រជាជាតិខ្មែរយើង។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia

ញតិ្តគាំទ្រ របស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ថ្លៃថ្លា និងម៉ឺងម៉ាត់របស់ សម្
+1
ញតិ្តគាំទ្រ របស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ថ្លៃថ្លា និងម៉ឺងម៉ាត់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា 🌐 https://www.facebook.com/share/p/16NQPZYXmg ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

ថ្ងៃសៅរ៍ទី១៤ មិថុនា ឆ្នាំ ២០២៥ ស្អែកនេះ គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ និងជួបប្រជុំគ្នាក្រោយពីខកខានមិនបានប្រជុំអស់រ
ថ្ងៃសៅរ៍ទី១៤ មិថុនា ឆ្នាំ ២០២៥ ស្អែកនេះ គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ និងជួបប្រជុំគ្នាក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ។ កម្ពុជាបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) ។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិឱ្យបានជ្រាបថា បញ្ហាពីរដែលនឹងមិនត្រូវលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំ JBC ថ្ងៃស្អែកគឺ÷ ១. បញ្ហាព្រំដែនពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នឹងមិនត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំ JBC នេះទេ ព្រោះកម្ពុជាបានសម្រេចយកបញ្ហាព្រំដែននៅតំបន់ទាំងបួនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ ភាគីកម្ពុជានៅរង់ចាំការបញ្ជាក់ជំហររបស់ភាគីថៃក្នុងកិច្ចប្រជុំ JBC ស្អែកនេះថា តើថៃនិងចូលរួមជាមួយកម្ពុជាក្នុងការយកបញ្ហានៅតំបន់ទាំងបួននេះទៅតុលាការយុត្តិធម៌អន្តរជាតិឬទេ? ខ្ញុំសូមបញ្ជាក់ជូនបងប្អូនរួមជាតិសារជាតិថ្មីថា បើទោះជាភាគីថៃមិនព្រម ឬមិនផ្ដល់ចម្លើយ កម្ពុជានឹងប្ដឹងជាឯកតោភាគីទៅ ICJ នៅតំបន់ទាំងបួននេះ ដោយក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងបញ្ជូនលិខិតជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃអាទិត្យទី ១៥ មិថុនា ២០២៥ ខានស្អែកនេះ។ ២. បញ្ហាការបិទព្រំដែនក៏នឹងមិនត្រូវដាក់ជាកម្មវត្ថុក្នុងការពិភាក្សា ក្នុងកិច្ចប្រជុំ JBC ស្អែកនេះដែរ ម្យ៉ាងដោយសារការបិទឬបើកច្រកព្រំដែនមិនមែនជាសមត្ថកិច្ចរបស់ JBC ទេ។ ម្យ៉ាងទៀតគឺ ដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទច្រកព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាកងទ័ពថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីកាលពីថ្ងៃទី៧ មិថុនាកន្លងទៅនេះ ធ្វើការបើកព្រំដែនដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ។ កម្ពុជាមិនមានបំណងបង្កបញ្ហាដែលនាំឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ឬការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិងកម្ពុជាតាមព្រំដែនទេ។ ប៉ុន្តែកម្ពុជាក៏មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដាក់ចេញនូវវិធានការនានាដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងឬការដាក់សម្ពាធពីខាងក្រៅ។ ខ្ញុំសូមបញ្ជាក់ថា កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមបញ្ហានេះទេ។ ហេតុដូច្នេះកម្ពុជាក៏មិនត្រូវជាអ្នកដែលបញ្ចប់បញ្ហានេះមុនដែរនោះទេ។ រឿងដែលកើតឡើងដោយឯកតោភាគី ត្រូវបញ្ចប់វិញដោយឯកតភាគី។ មិនមានការចាំបាច់ចរចាគ្នានោះទេ។ អ្នកណាចាប់ផ្ដើមមុន អ្នកនោះបញ្ចប់មុនទៅជាការស្រេច។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថា្នក់កណ្តាល លើកទី១២ 🌐 https://w
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថា្នក់កណ្តាល លើកទី១២ 🌐 https://www.facebook.com/share/p/1ApSdutmJb ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

ព័ត៌មានបន្ទាន់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្ទាល់ក្នុងការផ្គត់ផ្គង់ អគ្គិសនី និងអ៉ីនធើណែត ដល់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ដោយប្រើប្រាស់ធនធានខ្លួនឯង💡🌐🇰🇭