7 056
Підписники
-124 години
-137 днів
-3030 день
Архів дописів
Repost from និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ
+1
សេចក្តីជូនដំណឹង ស្តីពីការធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ។
ករណីប្លង់ទន់ដែល រហែក ឬ បាត់ គឺគ្មាននីតិវិធី នៃការធ្វើឡើងវិញ ដូចប្លង់រឹងនោះទេ។
ក្នុងន័យនេះ យើងអាចទាក់ទងទៅអាជ្ញាធរមូលដ្នាន ឬ ការិយាល័យភូមិបាលស្រុក ខណ្ឌ ក្រុង ដើម្បីសួរព័ត៌មានលម្អិត និងស្នើសុំធ្វើប្លង់ទន់ថ្មី។
+3
ការផ្តល់សេវារដ្ឋបាលវិស័យសំណង់ និងសុរិយោដី របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ២០២៦
==========================
ELAND Cambodia៖ កម្មវិធីស្រាវជ្រាវ និងបណ្តុះបណ្តាលស្តីពី ច្បាប់, ពាណិជ្ជកម្ម, សហគ្រិនភាព និងអចលនទ្រព្យ
Telegram Channel: https://t.me/elandcam
+6
ព្រះរាជក្រម ដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពី ”កាតព្វកិច្ចយោធា"
==========================
ELAND Cambodia៖ កម្មវិធីស្រាវជ្រាវ និងបណ្តុះបណ្តាលស្តីពី ច្បាប់, ពាណិជ្ជកម្ម, សហគ្រិនភាព និងអចលនទ្រព្យ
Telegram Channel: https://t.me/elandcam
+6
ព្រះរាជក្រម ដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពី ”កាតព្វកិច្ចយោធា"
==========================
ELAND Cambodia៖ កម្មវិធីស្រាវជ្រាវ និងបណ្តុះបណ្តាលស្តីពី ច្បាប់, ពាណិជ្ជកម្ម, សហគ្រិនភាព និងអចលនទ្រព្យ
Telegram Channel: https://t.me/elandcam
សំណួរ. ក្នុងករណីដែលមានក្បាលដីមួយចំនួនជាប់បន្ទុកនៅធនាគារ តើការបង្រួមក្បាលដី និងបំបែកក្បាលដី អាចធ្វើបានដែរ ឬទេ?
ចម្លើយ. ការចុះបញ្ជីបង្រួម ឬបំបែកក្បាលដី ដែលកំពុងជាប់បន្ទុក អាចធ្វើបានលុះត្រាតែ
១) បំពេញបាននូវ លក្ខខណ្ឌជាក្បាលដីតែមួយ ដូចមានចែងក្នុងមាត្រា២២៧ នៃច្បាប់ភូមិបាល២០០១ (ករណីបង្រួមក្បាលដី)
២) មាន ការយល់ព្រមពីម្ចាស់សិទ្ធិប្រាតិភោគ (ធនាគារម្ចាស់បំណុល) ឱ្យបង្រួម ឬបំបែកក្បាលដី កំពុងជាប់បន្ទុកនោះ
៣) ភាគីទាំងអស់ដែលមានផលប្រយោជន៍ពាក់ព័ន្ធ ត្រូវព្រមព្រៀងគ្នាអំពីលំដាប់នៃការចុះបញ្ជី ជាអាទិ៍ នៅពេលផ្ទេរ ការចុះបញ្ជីសិទ្ធិប្រាតិភោគ (ផ្ទេរបន្ទុក) ពីក្បាលដីចាស់ ផ្សេងៗគ្នា ទៅប្រមូលផ្តុំនៅលើក្បាលដីថ្មីតែមួយ (ករណី បង្រួមក្បាលដី) ឬពីក្បាលដីចាស់តែមួយ ទៅពង្រាយលើក្បាលដីថ្មីជាច្រើន (ករណីបំបែកក្បាលដី)។
==========================
ELAND Cambodia៖ កម្មវិធីស្រាវជ្រាវ និងបណ្តុះបណ្តាលស្តីពី ច្បាប់, ពាណិជ្ជកម្ម, សហគ្រិនភាព និងអចលនទ្រព្យ
Telegram Channel: https://t.me/elandcam
Repost from ក្រសួងយុត្តិធម៌-Ministry of Justice
+1
📢 សេចក្តីជូនដំណឹង
សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការសាកសួរព័ត៌មានស្តីពី សេវាព្រឹត្តិបត្រថ្កោលទោសឱ្យកាន់តែលម្អិតឆាប់រហ័សប្រកបដោយមានប្រសិទ្ធភាពខ្ពស់ សូមទំនាក់ទំនងមកកាន់ផ្នែកបម្រើសេវាអតិថិជនរបស់នាយកដ្ឋានកិច្ចការថ្កោលទោសក្រសួងយុត្តិធម៌តាមរយៈ៖
📞 Hotline: (+855) 14 511 111
📧 Email: cr.info@moj.gov.kh
📍 ទីតាំង៖ មហាវិថីសម្ដេចសុធារស, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ (ទល់មុខព្រះបរមរាជវាំង)។
សូមស្គែន QR Code ដើម្បីទទួលបានព័ត៌មានបន្ថែមតាម Telegram និងទីតាំងច្បាស់លាស់។
សូមអរគុណ
គោលបំណងនៃការណែនាំនេះ គឺដើម្បីសម្រួល និងពន្លឿនដំណើរការចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងធុរជន។ ការអនុវត្តនេះក៏មានគោលបំណងឆ្លើយតបនឹងការវិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យា។
ចំណុចណែនាំសំខាន់ៗ៖
1. បង្កើតក្រុមការងារ
មន្ទីរ ដ.ន.ស.ស. រាជធានី-ខេត្ត ត្រូវបង្កើតក្រុមការងារផ្តល់សេវាសាធារណៈរហ័សលើសេវាសុរិយោដី ដឹកនាំដោយប្រធានមន្ទីរ។
2. ចាត់តាំងមន្ត្រីទំនាក់ទំនង
ត្រូវមានមន្ត្រីទំនាក់ទំនងចំនួន ២ រូប ដែលមានសមត្ថភាពគ្រប់គ្រាន់ និងផ្តល់លេខទូរស័ព្ទ ដើម្បីទទួល-ប្រគល់ឯកសារ និងឆ្លើយតបចម្ងល់របស់ប្រជាពលរដ្ឋ ឬធុរជនបានរហ័ស។
3. ដោះស្រាយឯកសារកកស្ទះ
សំណុំឯកសារដែលមិនអាចសម្រេចបាននៅកម្រិតរាជធានី-ខេត្ត ត្រូវបញ្ជូនទៅក្រសួង ដោយបញ្ជាក់មូលហេតុ និងផ្តល់យោបល់សម្រាប់ដោះស្រាយបញ្ហា។
===========
ELAND Cambodia៖ កម្មវិធីស្រាវជ្រាវ និងបណ្តុះបណ្តាលស្តីពី ច្បាប់, ពាណិជ្ជកម្ម, សហគ្រិនភាព និងអចលនទ្រព្យ
Telegram Channel: https://t.me/elandcam
ប្រកាសលេខ០៥០ ដនស/ប្រក/កកច ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ស្ដីពីបែបបទនិងនីតិវិធីនៃការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិដែលត្រូវបានសាងសង់រួចមុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧
==========================
ELAND Cambodia៑៖ កម្មវិធីស្រាវជ្រាវ និងបណ្តុះបណ្តាលស្តីពី ច្បាប់, ពាណិជ្ជកម្ម, សហគ្រិនភាព និងអចលនទ្រព្យ
Telegram Channel: https://t.me/elandcam
តើម្ចាស់បំណុលមានសិទ្ធិផុសឈ្មោះ និង/ឬ រូបថត កូនបំណុលបានដែរឬទេ?
តើម្ចាស់បំណុលអាចកំណត់អាត្រាការប្រាក់ លើសពីច្បាប់កំណត់បានដែរឬទេ?
========================
ELAND Cambodia៑៖ កម្មវិធីស្រាវជ្រាវ និងបណ្តុះបណ្តាលស្តីពី ច្បាប់, ពាណិជ្ជកម្ម, សហគ្រិនភាព និងអចលនទ្រព្យ
Telegram Channel: https://t.me/elandcam
+1
សេចក្តីជូនដំណឹង ស្តីពីការដកហូតអាជ្ញាបណ្ណអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន និងលុបឈ្មោះក្រុមហ៊ុន/សហគ្រាសចេញពីបញ្ជីអាជ្ញាបណ្ណដែលចេញដោយ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។
៤. តំបន់ការពារ៖ សំដៅដល់តំបន់ធម្មជាតិ និងទស្សនីយភាពដែលត្រូវការពារ ដើម្បីបម្រើឲ្យវិស័យបរិស្ថាន សេដ្ឋកិច្ច សង្គមកិច្ច វិទ្យាសាស្ត្រ ការអប់រំ និងការកម្សាន្ត ដូចជាឆ្នេរសមុទ្រ ចំណីទន្លេ ភ្នំឧទ្យានជាតិ តំបន់ដី សើម តំបន់ជីវធម្មជាតិ។ល។
៥. តំបន់ផ្សេងៗ៖ មួយចំនួនទៀត ស្របតាមភូមិសាស្ត្រជាក់ស្តែង។
គម្រោងអភិវឌ្ឍ និងការសាងសង់នៅក្នុងតំបន់មានប្រភេទដីកម្រិតការសាងសង់ទាំងនេះ ត្រូវគោរពតាមនីតិវិធី ច្បាប់ និងតម្រូវឱ្យមានលិខិតអនុញ្ញាតប្តូរប្រភេទនៃការប្រើប្រាស់ដី ឱ្យទៅជាប្រភេទដីអាចសាងសង់បានជាមុនសិន។
មួយវិញទៀតសោត មានតែតំបន់កសិកម្មប៉ុណ្ណោះ ដែលមិនចាំបាច់ធ្វើការកែប្រែអោយទៅជាប្រភេទដីអាចសាងសង់បាន លើកលែងតែតំបន់ណាដែលមានអាជ្ញាធរមានសមត្ថកិច្ចបានកំណត់ដោយឡែក។៤. តំបន់ការពារ៖ សំដៅដល់តំបន់ធម្មជាតិ និងទស្សនីយភាពដែលត្រូវការពារ ដើម្បីបម្រើឲ្យវិស័យបរិស្ថាន សេដ្ឋកិច្ច សង្គមកិច្ច វិទ្យាសាស្ត្រ ការអប់រំ និងការកម្សាន្ត ដូចជាឆ្នេរសមុទ្រ ចំណីទន្លេ ភ្នំឧទ្យានជាតិ តំបន់ដី សើម តំបន់ជីវធម្មជាតិ។ល។
៥. តំបន់ផ្សេងៗ៖ មួយចំនួនទៀត ស្របតាមភូមិសាស្ត្រជាក់ស្តែង។
គម្រោងអភិវឌ្ឍ និងការសាងសង់នៅក្នុងតំបន់មានប្រភេទដីកម្រិតការសាងសង់ទាំងនេះ ត្រូវគោរពតាមនីតិវិធី ច្បាប់ និងតម្រូវឱ្យមានលិខិតអនុញ្ញាតប្តូរប្រភេទនៃការប្រើប្រាស់ដី ឱ្យទៅជាប្រភេទដីអាចសាងសង់បានជាមុនសិន។
មួយវិញទៀតសោត មានតែតំបន់កសិកម្មប៉ុណ្ណោះ ដែលមិនចាំបាច់ធ្វើការកែប្រែអោយទៅជាប្រភេទដីអាចសាងសង់បាន លើកលែងតែតំបន់ណាដែលមានអាជ្ញាធរមានសមត្ថកិច្ចបានកំណត់ដោយឡែក។
តាមរយៈអនុក្រឹត្យលេខ៤២ អនក្រ.បក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ ស្តីពីនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន រាជរដ្ឋាភិបាល បានកំណត់ប្រព័ន្ធផែនការប្រើប្រាស់ដីនៅក្នុងប្រទេសកម្ពុជាជា ២ ប្រភេទសំខាន់ៗ គឺប្រភេទដីអាចសាងសង់បាន និងប្រភេទដីកម្រិតការសាងសង់។ តើប្រភេទទាំង ២ នេះខុសគ្នាយ៉ាងណាខ្លះ?
ក. ប្រភេទដីអាចសាងសង់បាន គឺប្រភេទដីដែលជំរុញឱ្យមានការអភិវឌ្ឍ និងការសាងសង់លើគ្រប់វិស័យ។ ប្រភេទដីអាចសាងសង់បាន ត្រូវបានបែកចែកជា ១០ តំបន់ធំៗ ដូចជា៖
១. តំបន់លំនៅឋាន ៖
– តំបន់លំនៅឋានដាច់ពីគ្នាកម្ពស់ទាប៖ សម្រាប់សាងសង់អគារលំនៅឋានដែលមានទំហំតូចជាង ឬស្មើនឹង៥០% នៃដីឡូតិ៍ ហើយមានកម្ពស់ចាប់ពីជាន់ផ្ទាល់ដី ដល់ជាន់ទី២។
– តំបន់លំនៅឋានជាប់គ្នាកម្ពស់ទាប៖ សម្រាប់សាងសង់អគារលំនៅឋាន ឬផ្ទះល្វែងដែល មានជញ្ជាំងជាប់គ្នា និងមានកម្ពស់ជាអតិបរមា១២ ម៉ែត្រ។
– តំបន់លំនៅឋានកំពស់មធ្យម៖ សម្រាប់សាងសង់អគារលំនៅឋាន ផ្ទះល្វែង លំនៅឋានជាប់គ្នា អគារលំនៅឋានសហកម្មសិទ្ធិ ដែលមានកម្ពស់ជាអតិបរមាទាបជាង១១ ជាន់។
– តំបន់លំនៅឋានកំពស់ខ្ពស់៖ សម្រាប់សាងសង់ លំនៅឋានដែលមានកម្ពស់ខ្ពស់ ចាប់ពី១១ ជាន់ឡើងទៅ។
– តំបន់លំនៅឋានចម្រុះ៖ សម្រាប់សាងសង់អគារលំនៅឋានច្រើនប្រភេទ ដូចជា លំនៅឋានជាប់គ្នា លំនៅឋានពាក់កណ្តាលជាប់គ្នា លំនៅឋានដាច់ពីគ្នា អគារស្នាក់នៅ និងអគារលំនៅឋានសហកម្មសិទ្ធិជាដើម។
២. តំបន់ពាណិជ្ជកម្ម ៖
– តំបន់ពាណិជ្ជកម្ម៖ សម្រាប់សាងសង់សំណង់ដែលបម្រើដល់វិស័យពាណិជ្ជកម្ម ធុរកិច្ច និងសេវាកម្មនានា ដូចជាអគារការិយាល័យ ធនាគារ រោងកុន រោងល្ខោន ភោជនីយដ្ឋាន សណ្ឋាគារ ហាងលក់ដូរ ទីផ្សារ និងដេប៉ូចែកចាយទំនិញ។ល។
– តំបន់ពាណិជ្ជកម្មចម្រុះ៖ សំដៅដល់តំបន់ដែលមានមុខងារពាណិជ្ជកម្ម សម្រាប់បម្រើដល់លំនៅឋាន និងការស្នាក់នៅ មានដូចជាហាងលក់ដូរ ឬទីផ្សារតូចៗ និងសេវាកម្មដើម្បីផ្គត់ផ្គង់ ការរស់នៅរបស់អ្នកស្នាក់នៅ។
៣. តំបន់ឧស្សាហកម្ម៖
– តំបន់ឧស្សាហកម្ម៖ សម្រាប់សាងសង់សំណង់ដែលបម្រើដល់វិស័យឧស្សាហកម្មខ្នាតធំដែលមានជាតិពុលខ្ពស់ ដូចជារោងចក្រ រោងសិប្បកម្មខ្នាតធំ ឃ្លាំង យានដ្ឋាន ។ល។ ហើយមិនអនុញ្ញាតឱ្យសាងសង់លំនៅឋាននៅតំបន់នេះឡើយ។
– តំបន់ឧស្សាហកម្មស្រាល៖ សម្រាប់សាងសង់សំណង់ ដែលបម្រើដល់វិស័យឧស្សាហកម្មខ្នាតតូចដែលមានជាតិពុលតិច ឬ មធ្យម ដូចជារោងចក្រ រោងសិប្បកម្មខ្នាតតូច ឃ្លាំង យានដ្ឋាន។ល។ ហើយអាចអនុញ្ញាតឱ្យសាងសង់លំនៅឋាននៅតំបន់នេះបាន។
– តំបន់ឧស្សាហកម្មចម្រុះ៖ សម្រាប់សាងសង់សំណង់ដែលបម្រើដល់វិស័យឧស្សាហកម្ម និងសេវាកម្ម ដែលមិនប៉ះពាល់បរិស្ថានខ្ពស់។ តំបន់នេះអាចអនុញ្ញាតឱ្យមានលំនៅឋាន និង អគារពាណិជ្ជកម្ម ដូចជា សាលារៀន មន្ទីរពេទ្យ សាកលវិទ្យាល័យ ភោជនីយដ្ឋាន រោងកុន ឃ្លាំង និងយាន្តដ្ឋានជាដើម។
៤. តំបន់ចម្រុះ៖ សំដៅដល់តំបន់ដែលអាចប្រើប្រាស់ពហុមុខងារ សម្រាប់លំនៅឋាន ពាណិជ្ជកម្ម និងសេវាកម្ម។
៥. តំបន់ដឹកជញ្ជូន៖ សម្រាប់សាងសង់អគារ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មបម្រើដល់វិស័យដឹកជញ្ជូន និងគមនាគមន៍ជាអាទិ៍ ស្ថានីយរថភ្លើង ព្រលានយន្តហោះ កំពង់ចម្លង កំពង់ដ កំពង់ផែ ផែស្ងួត ឃ្លាំង មជ្ឈមណ្ឌលចែកចាយទំនិញ ភស្តុភារកម្ម និងមជ្ឈមណ្ឌលទូរគមនាគមន៍ជាដើម។
៦. តំបន់ទេសចរណ៍៖ សំដៅតំបន់សម្រាប់សាងសង់អគារបម្រើដល់វិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែងកម្សាន្ត។ល។
៧. តំបន់រដ្ឋបាល និងសេវាសាធារណៈ៖ សម្រាប់សាងសង់សំណង់ដែលបម្រើដល់វិស័យរដ្ឋបាលនិងសេវាសាធារណៈ ដូចជាទីស្តីការក្រសួង ស្ថាប័ន មន្ទីរ អង្គភាពរបស់រដ្ឋ សាលារៀន មន្ទីរពេទ្យ បណ្ណាល័យ មណ្ឌលសុខភាព ប្រៃសណីយ៍ ។ល។
៨. តំបន់លំហសាធារណៈ និងផ្ទៃបៃតង៖ សម្រាប់បម្រើដល់ការសម្រាក ការលំហែ ការកម្សាន្ត និងពិធីសាធារណៈនានា ដូចជាឧទ្យាន សួនច្បារ សួនសត្វ សួនកុមារ កន្លែងក្មេងលេង សួនយុវជន សួនមនុស្សចាស់។ល។
៩. តំបន់វប្បធម៌ និងសាសនា៖ សម្រាប់សាងសង់សំណង់ ដែលបម្រើដល់វិស័យប្រវត្តិសាស្រ្ត សិល្បៈ វប្បធម៌ និងសាសនា ដូចជា ប្រាសាទ វត្តអារាម វិហារសាសនា សាលារៀន សារមន្ទីរ ទីលានកីឡា កន្លែងសិប្បកម្មចម្លាក់ សាលាឆទាន ពុទ្ធិកសាកលវិទ្យាល័យ។ល។
១០. តំបន់ផ្សេងៗ៖ មួយចំនួនទៀត ស្របតាមភូមិសាស្ត្រជាក់ស្តែង។
ខ. ប្រភេទដីកម្រិតការសាងសង់៖ សំដៅប្រភេទដីដែលគ្រប់គ្រងពិសេសចំពោះការសាងសង់។ ប្រភេទដីកម្រិតការសាងសង់ ត្រូវបានបែកចែកជា ៥តំបន់ធំៗដូចជា៖
១. តំបន់កសិកម្ម៖ សម្រាប់វិស័យកសិកម្ម ដូចជាវាលស្រែ ចម្ការ សួនបន្លែ កសិដ្ឋានចិញ្ចឹមសត្វ ថ្នាលបណ្តុះកូនឈើ កន្លែងចិញ្ចឹមត្រី បង្គារ ក្តាម សិប្បកម្មបម្រើដល់កសិកម្ម ។ល។ តំបន់នេះ អាចសាងសង់លំនៅឋានរបស់កសិករបាន។
២. តំបន់ព្រៃឈើ៖ សំដៅដល់តំបន់ផ្ទៃព្រៃឈើ និងគម្របព្រៃឈើ ដែលត្រូវការពារ ថែរក្សា និងដាំបន្ថែម ដូចជាព្រៃស្រោង ព្រៃរបោះ ព្រៃការពារ ព្រៃអភិរក្ស ព្រៃលិចទឹក។ល។
៣. តំបន់ធនធានទឹក៖ សំដៅដល់តំបន់ផ្ទៃទឹក និងប្រភពទឹកដែលត្រូវថែរក្សា និងការពារ ដូចជាសមុទ្រ ទន្លេ ព្រែក ស្ទឹង អូរ ប្រឡាយ បឹង ទំនប់ សំណង់ធារាសាស្រ្ត។ល។
តើស្ថាប័នណាខ្លះ មានសមត្ថកិច្ចក្នុងការចេញលិខិតអនុញ្ញាតសាងសង់?
សមត្ថកិច្ចក្នុងការចេញលិខិតអនុញ្ញាត មានបីថ្នាក់៖
1. ថ្នាក់ក្រុង ស្រុក ខណ្ឌ ចំពោះសំណង់ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបតូចជាងឬស្មើ ៥០០ម៉ែត្រក្រឡា។
2. ថ្នាក់រាជធានី ខេត្ត ចំពោះសំណង់ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបធំជាង ៥០០ម៉ែត្រក្រឡា ដល់ ៣.០០០ ម៉ែត្រក្រឡា។
3. ថ្នាក់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះសំណង់ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបធំជាង ៣.០០០ម៉ែត្រក្រឡា និងគ្រប់សំណង់ស្ថានីយប្រេងឥន្ធនៈ។
តំបន់មានអគារពាណិជ្ជកម្ម ឬ តំបន់មានភ្ញៀវទេសចរណ៍ គួរតែមានផ្លូវថ្មើរជើងសម្រាប់ដើរ
យោងតាមច្បាប់ភូមិបាល និងក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ការបែងចែកប្រភេទទ្រព្យសម្បត្តិរវាងប្តីប្រពន្ធត្រូវបានកំណត់ដូចខាងក្រោម៖
១. ចំពោះករណីលោក អេ យកប្រាក់សន្សំពីការងារទៅទិញដី
ទោះបីជាលោក អេ ប្រើប្រាស់ប្រាក់សន្សំផ្ទាល់ខ្លួនដែលបានមកពីការធ្វើការ ហើយដាក់ឈ្មោះតែម្នាក់ឯងដោយមិនឱ្យភរិយាដឹងក៏ដោយ ក៏ដីនោះត្រូវចាត់ទុកជា "ទ្រព្យរួម" (Common Property)។
មូលហេតុ៖ រាល់ប្រាក់ចំណូល ឬផលទុនដែលប្តីឬប្រពន្ធរកបានក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ (ដូចជាប្រាក់បៀវត្ស ឬប្រាក់កម្រៃពីការងារ) ត្រូវបានចាត់ទុកជាទ្រព្យសម្បត្តិរួម។ ដូច្នេះ ទ្រព្យដែលទិញដោយប្រើប្រាស់ប្រាក់ចំណូលនោះ ក៏ក្លាយជាទ្រព្យរួមដែរ បើទោះបីជាមានឈ្មោះតែម្ខាងនៅលើប័ណ្ណកម្មសិទ្ធិក៏ដោយ។
២. ចំពោះករណីលោក អេ យកលុយពីការលក់ដីដែលជាអំណោយពីម្តាយគាត់ ទៅទិញដីថ្មី
ក្នុងករណីនេះ ដីដែលទិញបានមកនោះត្រូវចាត់ទុកជា "ទ្រព្យសញ្ញាត្តិ" ឬ "ទ្រព្យដោយឡែក" (Separate Property) របស់លោក អេ។
មូលហេតុ៖ យោងតាមច្បាប់ ទ្រព្យសម្បត្តិដែលប្តីឬប្រពន្ធទទួលបានតាមរយៈ អំណោយ (ពីឪពុកម្តាយ ឬអ្នកដទៃ) ឬតាមរយៈ មរតក ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ គឺជាទ្រព្យសម្បត្តិដោយឡែករបស់បុគ្គលនោះ។
ការបំប្លែងទ្រព្យ៖ នៅពេលដែលលោក អេ លក់ទ្រព្យដោយឡែក ( ដីអំណោយ) ដើម្បីយកប្រាក់នោះទៅទិញដីថ្មី ដីថ្មីនោះនៅតែរក្សាសភាពជាទ្រព្យដោយឡែកដដែល ព្រោះវាជាទ្រព្យដែលបានមកពីការជំនួសតម្លៃនៃទ្រព្យដោយឡែកដើម។
***អត្ថបទស្រាវជ្រាវ
*អង្គហេតុនៃករណីសិក្សា
លោក ក បានទទួលកម្ចីពី ធនាគារ A ក្នុងគោលបំណងសាងសង់អគារសម្រាប់ជួល ដោយបានដាក់ដី និងសំណង់នោះជាទ្រព្យធានា តាមរយៈការចុះបញ្ជីហ៊ីប៉ូតែកជាផ្លូវការ។ ក្រោយបញ្ចប់ការសាងសង់ លោក ក បានដាក់ជួលអគារទាំងមូលទៅឱ្យលោក ខ។ បន្ទាប់មក លោក ខ ត្រូវបានសមត្ថកិច្ចបង្ក្រាប និងចាប់ខ្លួនពីបទប្រើប្រាស់ទីតាំងអគារនោះ ដើម្បីប្រព្រឹត្តបទល្មើស «ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)»។
**សំណួរគតិយុត្ត
១. តើអគារដែលជាមធ្យោបាយនៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អាចត្រូវបានតុលាការសម្រេចរឹបអូសជាសម្បត្តិរដ្ឋដែរឬទេ ប្រសិនបើម្ចាស់អចលនទ្រព្យ (លោក ក) ជាតតិយជនសុទ្ធចិត្តដែលមិនបានដឹងពីសកម្មភាពល្មើសច្បាប់របស់អ្នកជួល?
២. តើវិធានការបង្កក ឬការរឹបអូសទ្រព្យសម្បត្តិក្នុងសំណុំរឿងព្រហ្មទណ្ឌ មានអានុភាពប៉ះពាល់ដល់សិទ្ធិអាទិភាពរបស់ម្ចាស់បំណុលហ៊ីប៉ូតែក (ធនាគារ A) ដែលបានចុះបញ្ជីសិទ្ធិប្រត្យក្សធានាត្រឹមត្រូវតាមក្រមរដ្ឋប្បវេណី មុនពេលបទល្មើសកើតឡើងយ៉ាងដូចម្តេច?
៣. ក្នុងករណីដែលអគារត្រូវបានតុលាការបង្កកទុកជាភស្តុតាង ឬជាកម្មវត្ថុនៃការរឹបអូស តើធនាគារ A មានសិទ្ធិប្តឹងទាមទារអនុវត្តសិទ្ធិលក់ដោយបង្ខំ លើអចលនទ្រព្យនោះ ដើម្បីទូទាត់បំណុលដែលកូនបំណុលខកខានមិនបានសង បានដែរឬទេ?
***គ្រាន់តែជាលំហាត់ករណីសិក្សា
ការស្នើសុំបញ្ឈប់ការជួលលើអចលនទ្រព្យដែលជាកម្មសិទ្ធិអវិភាគ (Undivided Property/Co-ownership) គឺអាចធ្វើទៅបាន ប៉ុន្តែវាមានភាពស្មុគស្មាញជាងអចលនទ្រព្យដែលមានម្ចាស់តែម្នាក់។
យោងតាមក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា នេះគឺជាគោលការណ៍ច្បាប់ដែលអ្នកត្រូវពិចារណា៖
១. សិទ្ធិលើកម្មសិទ្ធិអវិភាគ (Co-ownership)
នៅក្នុងករណីកម្មសិទ្ធិអវិភាគ អ្នករួមម្ចាស់ម្នាក់ៗមានសិទ្ធិលើចំណែកនៃទ្រព្យសម្បត្តិនោះ ប៉ុន្តែការសម្រេចចិត្តលើការគ្រប់គ្រង ការប្រើប្រាស់ ឬការចាត់ចែងទ្រព្យសម្បត្តិនោះ (ដូចជាការបញ្ឈប់កិច្ចសន្យាជួល) តម្រូវឱ្យមានការយល់ព្រមពីម្ចាស់កម្មសិទ្ធិរួមទាំងអស់។
- ការគ្រប់គ្រងធម្មតា៖ ការសម្រេចចិត្តលើការគ្រប់គ្រង (ដូចជាការបញ្ចប់កិច្ចសន្យាជួល) ត្រូវធ្វើឡើងដោយផ្អែកលើ ភាគរយនៃតម្លៃ នៃកម្មសិទ្ធិរួម។ មានន័យថា បើអ្នកកាន់កាប់ភាគរយលើសពីពាក់កណ្តាល (លើសពី ៥០%) អ្នកអាចមានសិទ្ធិសម្រេចលើការផ្លាស់ប្តូរការគ្រប់គ្រងនោះបាន។
- ការចាត់ចែង (ការលក់ ឬការធ្វើឱ្យខូចខាតដល់សិទ្ធិម្ចាស់ដទៃ)៖ ប្រសិនបើការបញ្ឈប់ការជួលនេះត្រូវបានចាត់ទុកថាជាការចាត់ចែងទ្រព្យសម្បត្តិ ដែលប៉ះពាល់ដល់ប្រយោជន៍ម្ចាស់រួមផ្សេងទៀត នោះត្រូវតែមានការយល់ព្រមពី ម្ចាស់រួមទាំងអស់ ដោយឯកច្ឆន្ទ។
២. ពិនិត្យលើកិច្ចសន្យាជួល
មុននឹងឈានដល់ការសម្រេចចិត្ត អ្នកត្រូវពិនិត្យឱ្យបានច្បាស់លើ៖
- អ្នកណាជាអ្នកចុះហត្ថលេខាក្នុងកិច្ចសន្យា៖ តើកិច្ចសន្យានោះចុះហត្ថលេខាដោយម្ចាស់រួមទាំងអស់ ឬដោយតំណាង?
- លក្ខខណ្ឌនៃការបញ្ចប់កិច្ចសន្យា៖ កិច្ចសន្យាជួលភាគច្រើនមានចែងពីវិធីសាស្ត្រក្នុងការបញ្ចប់មុនកាលកំណត់ (ឧទាហរណ៍៖ ការជូនដំណឹងជាលាយលក្ខណ៍អក្សរមុន ៣០ ឬ ៩០ ថ្ងៃ)។ ប្រសិនបើអ្នកបញ្ឈប់ដោយគ្មានហេតុផលសមស្របតាមកិច្ចសន្យា អ្នកអាចនឹងត្រូវសងសំណងជំងឺចិត្តដល់អ្នកជួល។
៣. ជំហានដែលត្រូវអនុវត្ត
ដើម្បីបញ្ឈប់ការជួលនេះដោយស្របច្បាប់៖
- ពិភាក្សាជាមួយម្ចាស់រួមផ្សេងទៀត៖ ប្រមូលការយល់ព្រមពីម្ចាស់រួមដទៃទៀត ដើម្បីឱ្យការសម្រេចចិត្តមានសុពលភាពតាមផ្លូវច្បាប់ និងជៀសវាងជម្លោះផ្ទៃក្នុង។
- ត្រួតពិនិត្យកិច្ចសន្យា៖ រកមើលមាត្រានៃការបញ្ចប់កិច្ចសន្យា (Termination Clause) ដើម្បីមើលថាតើត្រូវជូនដំណឹងក្នុងរយៈពេលប៉ុន្មាន។
- ជូនដំណឹងជាលាយលក្ខណ៍អក្សរ៖ ផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់អ្នកជួល ដោយបញ្ជាក់ពីហេតុផល (ប្រសិនបើមាន) និងពេលវេលាកំណត់នៃការចាកចេញ។
- ការដោះស្រាយវិវាទ៖ ប្រសិនបើអ្នកជួលមិនព្រមចេញ ហើយម្ចាស់រួមផ្សេងទៀតមិនឯកភាព អ្នកអាចនឹងត្រូវប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (ដូចជាការសម្រុះសម្រួល) ឬតាមផ្លូវតុលាការ ដើម្បីស្នើសុំបែងចែកកម្មសិទ្ធិរួម (Partition) ជាមុនសិន។
***អត្ថបទស្រាវជ្រាវ
Happy Khmer New Year 🎉🎉🎉 all the best wishes, happiness and successful in your life 🎉🎉🎉
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
