Sambat Finance
Відкрити в Telegram
Sambat Finance is a Cambodian financial institution which aims to provide innovative financial solution to both individual and businesses. @sambatfinancechat
Показати більше508
Підписники
+124 години
+27 днів
-930 днів
Архів дописів
ក្នុងឱកាសពិធីបុណ្យកឋិនទានដ៏មហាកុសលនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន (Sambat Finance Plc) សូមសម្តែងនូវសទ្ធាជ្រះថ្លា និងសូមគោរពជូនពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះអតិថិជន និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់។
សូមអំណាចនៃកុសលផលបុណ្យដែលបានសាង ប្រសិទ្ធពរជ័យឱ្យបងប្អូនទាំងអស់គ្នា ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុខភាពល្អបរិបូរណ៍ ប្រកបរបរទទួលទានមានបាន និងសម្រេចបានគ្រប់បំណងប្រថ្នា កុំបីឃ្លៀងឃ្លាតឡើយ។
——————
🏦 គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ជាដៃគូហិរញ្ញវត្ថុតែងតែនៅក្បែរលោកអ្នកជានិច្ច
#SambatFinance #KleyPAPA #Kathen
តើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុពិចារណាកត្តាអ្វីខ្លះមុនផ្តល់ប្រាក់កម្ចី?
ក្រៅពីទ្រព្យធានា តើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុពិចារណាលើកត្តាអ្វីខ្លះ មុនសម្រេចផ្តល់ប្រាក់កម្ចី?
#Finlitkh #CMA #financialliteracy #microfinance #SambatFinance #MicroSalaryLoan #KjeyPapa #SAMBATFinance
🙏✨ សូមអនុមោទនាពិធីបុណ្យចេញព្រះវស្សា! ✨🙏
📅 ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។
ក្នុងឱកាសដ៏ប្រពៃនៃ ពិធីបុណ្យចេញព្រះវស្សា នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ភីអិលស៊ី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំប្រទានពរជ័យដល់អតិថិជន បុគ្គលិក និងបងប្អូនជនរួមជាតិទាំងអស់ ឱ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងសិរីសួស្តីគ្រប់ប្រការ។
សូមជូនពរឱ្យលោកអ្នកទទួលបាន៖
✨ សុខភាពល្អបរិបូរណ៍ និងអាយុយឺនយូរ
✨ សុភមង្គលក្នុងគ្រួសារ និងសិរីមង្គលគ្រប់ប្រការ
✨ ជោគជ័យក្នុងការប្រកបអាជីវកម្ម និងការងារគ្រប់ភារកិច្ច
✨ ជីវភាពកាន់តែប្រសើរ និងអនាគតហិរញ្ញវត្ថុកាន់តែរឹងមាំ។
———————————————
សម្បត្តិ ហ្វាយនែន ដៃគូហិរញ្ញវត្ថុដែលយកចិត្តទុកដាក់ និងរួមដំណើរជាមួយអ្នកឆ្ពោះទៅកាន់អនាគតដ៏ប្រសើរ។
🙏 សូមប្រកបដោយព្រះពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
#SambatFinance #SAMBATFinance #KjeyPapa
🕊 សម្បត្តិ ហ្វាយនែន សូមចូលរួមអបអរសាទរ ក្នុងឱកាសខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស!
២៣ តុលា ១៩៩១ – ២៣ តុលា ២០២៦
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលបានបើកផ្លូវឆ្ពោះទៅរកសន្តិភាព ការផ្សះផ្សាជាតិ និងការស្តារការ អភិវឌ្ឍនៅកម្ពុជា។
សូមយើងទាំងអស់គ្នារួមគ្នាថែរក្សាសន្តិភាព ឯកភាពជាតិ និងចូលរួមកសាងមាតុភូមិ
កម្ពុជាឱ្យកាន់តែរីកចម្រើន និងមានវិបុលភាពជានិរន្តរ៍!
សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងអនាគតដ៏ភ្លឺស្វាង
របស់កម្ពុជា។ 🕊
━━━━━━━━━━━━━━
សម្បត្តិ ហ្វាយនែន រួមចំណែកកសាងអនាគតហិរញ្ញវត្ថុកាន់តែប្រសើរ
ការរៀបចំផែនការហិរញ្ញវត្ថុបានល្អ គឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកភាពរីកចម្រើន និងស្ថិរភាពក្នុងជីវភាពប្រចាំថ្ងៃ។
សម្បត្តិ ហ្វាយនែន បន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុ និងលើកទឹកចិត្តឱ្យអតិថិជនចេះរៀបចំផែនការចំណូល-ចំណាយ សន្សំប្រាក់ និងប្រើប្រាស់ឥណទានដោយការទទួលខុសត្រូវ។
👉 ទំនាក់ទំនងព័ត៌មានបន្ថែម៖
📲 023 / 093 99 77 22
🕐 ម៉ោងធ្វើការថ្ងៃ ចន្ទ-សុក្រ ចាប់ពីម៉ោង 8:00ព្រឹក ដល់ម៉ោង 5:00ល្ងាច
#SambatFinance #SAMBATFinance #KjeyPapa #Cambodia
កម្ចីអនឡាញ សុទ្ធតែជាកម្ចីដែលគ្មានច្បាប់ទម្លាប់?
តើកម្ចីអនឡាញសុទ្ធតែជាកម្ចីខុសច្បាប់ឬយ៉ាងណា?
ហើយតើអ្នកត្រូវធ្វើដូចម្តេចទើបដឹងថាកម្ចីនោះជាកម្ចីស្របច្បាប់ ឬកម្ចីមិនស្របច្បាប់?
#SambatFinance #MicroSalaryLoan #educacaofinanceira #fintech #microfinance #Finlitkh #CMA #financialliteracy #microfinance #kjeypapa
សេចក្តីជូនដំណឹង
ស្តីពីការយឺតយ៉ាវក្នុងការផលិត និងប្រគល់ស្លាកលេខ និងបណ្ណសម្គាល់យានយន្ត (កាតគ្រី)
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ភីអិលស៊ី សូមជម្រាបជូនអតិថិជន និងដៃគូចែកចាយទាំងអស់ឱ្យបានជ្រាបថា ការផលិត និងប្រគល់ស្លាកលេខ និងបណ្ណសម្គាល់យានយន្ត (កាតគ្រី) សម្រាប់អតិថិជនដែលទទួលបានឥណទានទិញត្រីចក្រយានយន្ត មានការយឺតយ៉ាវដោយសារស្ថាប័នទទួលបន្ទុកកំពុងជួបប្រទះបញ្ហាផ្នែកបច្ចេកទេស។
យើងខ្ញុំសូមអភ័យទោសចំពោះការរអាក់រអួលនេះ និងកំពុងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនការប្រគល់ជូនអតិថិជនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ៖ 093 760 717 / 023 99 77 22។
សូមអរគុណចំពោះការយោគយល់ ការអត់ធ្មត់ និងការបន្តគាំទ្ររបស់លោកអ្នក។
គណៈគ្រប់គ្រង
សម្បត្តិ ហ្វាយនែន ភីអិលស៊ី
#SambatFinance #MicroSalaryLoan #KjeyPapa
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ គឺជាថ្ងៃគម្រប់ខួប ១៤ឆ្នាំ ដែលសម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះនរោត្ដម សីហនុ ព្រះអង្គបានយាងសោយព្រះទិវង្គត នៅទីក្រុងប៉េកាំង នៃប្រទេសចិន។
ទូលព្រះបង្គំជាបុគ្គលិកទាំងអស់ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ភីអិលស៊ី សូមគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា និង សូមថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ ” ។
#Sambatfinance
[ដំណឹងឈប់សម្រាក]
ក្នុងឱកាស ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" ខាងមុខនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ភីអិលស៊ី យើងខ្ញុំមានកិត្តិយសជូនដំណឹងដល់អតិថិជន និងសាធារណជនឲ្យបានជ្រាបថា ស្ថាប័នយើងខ្ញុំនឹងឈប់សម្រាកចំនួន ១ (មួយ) ថ្ងៃ គឺថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ភីអិលស៊ី យើងខ្ញុំនឹងចាប់ដំណើរការ ប្រតិបត្តិការជាធម្មតាវិញនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។
#Sambatfinance
សូមអបអរសាទរ ធនាគារជាតិនៃកម្ពុជា ក្នុងឱកាសខួបលើកទី៤៧ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ។
Congratulations to the National Bank of Cambodia on the 47th anniversary of the re-establishment.
#SambatFinance #NBC #Anniversary47th
🙏 អបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦! 🌸
ក្នុងឱកាសដ៏វិសេសវិសាលនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ក្រុមហ៊ុន សម្បត្តិ ហ្វាយនែន សូមគោរពជូនពរ អតិថិជនជាទីគោរព និងដៃគូអាជីវកម្មទាំងអស់ សូមទទួលបាននូវសេចក្តីសុខ សុភមង្គល សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។ 💙
សូមឱ្យការធ្វើដំណើរទៅកាន់ទីជិតទីឆ្ងាយ ប្រកបដោយសុខសុវត្ថិភាព និងភាពរីករាយជួបជុំក្រុមគ្រួសារ។ 🙏✨
#Sambatfinance #PchumBen2026
អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ « បិណ្ឌ១៣ » ថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦
#SambatFinanc #pchumben2026
ប្រញ៉ាប់ឡើង នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ! 🔥
កម្ចីប្រាក់បៀវត្សខ្នាតតូច ជាមួយ សម្បត្តិ ហ្វាយនែន ឥឡូវនេះ
🎁 ទទួលបានអត្ថប្រយោជន៍ពិសេស៖
🎉 ឥតគិតថ្លៃសេវាដំណើរការឥណទាន
🧣 ទទួលបានក្រមាខ្មែរ ១ ភ្លាមៗ
📌 ប្រូម៉ូសិនមានសុពលភាពរហូតដល់ថ្ងៃទី 31 តុលា 2026 តែប៉ុណ្ណោះ!
……………………………………………………………
⭐️ ហេតុអ្វីជ្រើសរើស សម្បត្តិ ហ្វាយនែន?
✅ ឯកសារងាយៗ
⚡️ សេវារហ័សទាន់ចិត្ត
😊 បុគ្គលិករួសរាយ រាក់ទាក់ និងយកចិត្តទុកដាក់
……………………………………………………………
ចង់ដឹងព័ត៌មានបន្ថែម ទាក់ទងមកយើងខ្ញុំថ្ងៃនេះ!
📲 023 / 093 99 77 22
🕐 ម៉ោងធ្វើការថ្ងៃ ចន្ទ-សុក្រ ចាប់ពីម៉ោង 8:00ព្រឹក ដល់ម៉ោង 5:00ល្ងាច
📱 តេលេក្រាម៖ https://t.me/sambatfinance
🌐 គេហទំព័រ៖ www.sambatfinance.com.kh
📧 អ៊ីម៉ែល៖ info@sambatfinance.com
📸 Instagram: www.instagram.com/sambatfinance
💼 LinkedIn: www.linkedin.com/company/sambatfinance ……………………………………………………………
✨ កុំឱ្យឱកាសពិសេសនេះកន្លងផុត! ស្នើសុំកម្ចីជាប្រាក់រៀលថ្ងៃនេះ និងទទួលបានអត្ថប្រយោជន៍ពីប្រូម៉ូសិនពិសេសរបស់ សម្បត្តិ ហ្វាយនែន។
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
#MicroSalaryLoan #SambatFinance
[ដំណឹងឈប់សម្រាក]
ក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ភីអិលស៊ី យើងខ្ញុំមានកិត្តិយសជូនដំណឹងដល់អតិថិជន និងសាធារណជនឲ្យបានជ្រាបថាស្ថាប័នយើងខ្ញុំនឹងឈប់សម្រាកចំនួន៣(បី)ថ្ងៃ គឺថ្ងៃទី១០-១១ និងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ភីអិលស៊ី យើងខ្ញុំនឹងចាប់ដំណើរការ ប្រតិបត្តិការជាធម្មតាវិញនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។
#SambatFinance
អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ « បិណ្ឌ១២ » ថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦
#SambatFinanc #pchumben2026
🔥 រួសរាន់ឡើង! ពេលវេលាមានកំណត់! 🤩💙
ត្រូវការថវិកា ដើម្បីបំពេញតម្រូវការរបស់អ្នកមែនទេ?
កុំបារម្ភដោះស្រាយតម្រូវការហិរញ្ញវត្ថុ ជាមួយ កម្ចីប្រើប្រាស់ផ្ទាល់ខ្លួនពី សម្បត្តិ ហ្វាយនែន ឥឡូវនេះ!
ទទួលបានការផ្តល់ជូនដ៏ពិសេស៖
🎁 ឥតគិតថ្លៃ សេវាដំណើរការឥណទាន
🎁 ផ្តល់ជូន ក្រមាខ្មែរ ១ ភ្លាមៗ!
📌 ប្រូម៉ូសិនមានសុពលភាពរហូតដល់ថ្ងៃទី 31 តុលា 2026 តែប៉ុណ្ណោះ!
✅ ឯកសារងាយៗ
✅ សេវារហ័សទាន់ចិត្ត
✅ មិនតម្រូវទ្រព្យបញ្ចាំ
✅ បុគ្គលិករួសរាយ រាក់ទាក់
📩 ចង់ដឹងព័ត៌មានបន្ថែម ទាក់ទងមកយើងថ្ងៃនេះ!
📲 ឆាតចូលប្រអប់សារ (Inbox) ផេក
📞 ទូរស័ព្ទ៖ 023 99 77 22 / 093 99 77 22
🕐 រៀងរាល់ថ្ងៃចន្ទ–សុក្រ ម៉ោង 8:00 ព្រឹក–5:00 ល្ងាច
📱 តេលេក្រាម៖ https://t.me/sambatfinance
🌐 គេហទំព័រ៖ www.sambatfinance.com.kh
📧 អ៊ីម៉ែល៖ info@sambatfinance.com
📸 Instagram: www.instagram.com/sambatfinance
💼 LinkedIn: www.linkedin.com/company/sambatfinance
👉 កុំរង់ចាំដល់ឱកាសកន្លងផុត! ទាក់ទងមកយើងថ្ងៃនេះ ដើម្បីទទួលបានការផ្តល់ជូនពិសេស។ 🤩💙
(លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)
#PersonalLoan #SambatFinance #ConsumerLoan
អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ « បិណ្ឌ១១ » ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦
#SambatFinanc #pchumben2026
ឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើរតួនាទីសំខាន់ក្នុងការបង្កើតប្រភពចំណូល និងពង្រីកមុខរបរ ប្រសិនបើអ្នកប្រើប្រាស់ជាមួយនឹងគោលដៅ និងផែនការច្បាស់លាស់។
ក្នុងវីដេអូនេះ អ្នកស្រី ហុង មុំ អ្នកលក់អីវ៉ាន់ចាប់ហួយ នឹងចែករំលែកអំពីការទុកដាក់លុយកាសឱ្យបានត្រឹមត្រូវ និងការប្រើប្រាស់ទុនឱ្យមានប្រសិទ្ធភាពដើម្បីគាំទ្រដល់មុខរបររបស់អ្នកស្រី។ សូមរីករាយទស្សនាការចែករំលែកនេះដូចតទៅ!
Watch on YouTube
#Finlitkh #CMA #financialliteracy #microfinance
អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ « បិណ្ឌ១០ » ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦
#SambatFinanc #pchumben2026
អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ « បិណ្ឌ៩ » ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦
#SambatFinanc #pchumben2026
អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ « បិណ្ឌ៧ » ថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦
#SambatFinanc #PchumBen2026
