uk
Feedback
CAM-ASEAN CHINESE PROGRAM

CAM-ASEAN CHINESE PROGRAM

Відкрити в Telegram

Channel នេះ គឺជាវេទិកាមួយដែលនឹងធ្វើការចែករំលែកចំណេះទាក់ទងនឹងប្រទេសចិន រួមមាន វប្បធម៌ នយោបាយ និងសេដ្ឋកិច្ច ព្រមទាំងចែករំលែកព័ត៌មានដែលអាចទុកចិត្តបាន និងទាន់ពេលវេលាអំពីសកម្មភាពការងារនានារបស់ CAM-ASEAN CHINESE PROGRAM។

Показати більше
5 880
Підписники
-224 години
+87 днів
+4230 день
Архів дописів
The New Silk Road ប្រភព: Channel News Asia

អរុណសួស្ដី ថ្ងៃអាទិត្យ! ថ្ងៃមុនយើងបានស្វែងយល់ជាទូទៅពី«ផែនការទឹកប្រាក់រាប់ពាន់លានដុល្លាររបស់ចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» ថ្ងៃនេះ Admin នឹងនាំអ្នកទាំងអស់គ្នាមក សិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត គឺ យើងនឹងស្វែងយល់ពីផលវិជ្ជមាន និង អវិជ្ជមានដែលប្រទេសកម្ពុជាទទួលបាន ពីគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ។ ក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការវិភាគបែបសត្យានុម័តពីសំណាក់អ្នកសារព័ត៍មានជាតិ និងអន្ដរជាតិ ព្រមទាំង អ្នកស្រាវជ្រាវភូមិសាស្ដ្រនយោបាយ ដែលលើកឡើងថា ប្រទេសចិនមានមហិច្ឆតា ប្រែក្លាយកម្ពុជា ជាគំរូនៃការអភិវឌ្ឍន៍នៅតំបន់អាស៊ីអាគ្នេយ៍ ដូចជា ការប្រែក្លាយទីក្រុងមាត់សមុទ្រដ៏ស្ងប់ស្ងាត់នៃខេត្តព្រះសីហនុ ទៅជាទីក្រុង SHEN ZHEN ទី២ និងការកសាងហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្សជាយុទ្ធសាស្ដ្រដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាដើម។ តើយុវជនខ្មែរគួរត្រៀមខ្លួនបែបណា ដើម្បីទាញយកផលប្រយោជន៍ពីគម្រោងមួយនេះ ? ហេតុអ្វីបានជាយុវជនខ្មែរត្រូវតែអភិវឌ្ឍសមត្ថភាពផ្នែកភាសាអង់គ្លេស និង ភាសាចិន បន្ថែមពីលើជំនាញដែលសិក្សានៅសាកលវិទ្យាល័យ? តោះ! ទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា។

photo content

តើ​អ្នក​ដឹងទេ? អក្សរ​ biang គឺជាតួអក្សរចិនដែលមានគំនូសច្រើនជាងគេ​ដែលវាគឺជាឈ្មោះគុយទាវកាត់បែបចិន 这是中文笔画最多的汉字,你认识吗?

photo content

តើអ្នកដឹងទេ ? 《តែ》ត្រូវបានគេចាត់ទុកថាជាភេសជ្ជៈដ៏មានប្រជាប្រិយភាពទី ២ បន្ទាប់ពីទឹក វាជាភេសជ្ជៈតំណាងឲ្យប្រទេសចិនផងដែរ។ តាមរយៈការដាំ និងផលិតស្លឹក《តែ》 ព្រមទាំង ល័ក្ខខ័ណ្ឌអាកាសធាតុ ទីតាំងផលិត《តែ》ស្ថិតនៅ តំបន់អាស៊ីខាងកើត អាស៊ីអាគ្នេយ៍ អាស៊ីខាងលិច អឺរ៉ុប អាហ្វ្រិកខាងកើត និងតំបន់អាហ្វិ្រកខាងត្បូង។ 1. ប្រទេសផលិត《តែ》នៅអាស៊ីខាងកើត គឺ ចិន និង ជប៉ុន 2. ប្រទេសផលិត《តែ》នៅអាស៊ីខាងត្បូង គឺ ឥណ្ឌា ស្រីលង្កា និង បង់ក្លាដេស 3. តំបន់ផលិត《តែ》នៅអាស៊ីអាគ្នេយ៍ មាននៅ តំបន់ Yun nan ភាគខាងត្បូងប្រទេសចិន តំបន់ភាគខាងកើតប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី វៀតណាម ភូមា និង ម៉ាឡេស៊ី 4. ប្រទេសផលិត《តែ》នៅអាស៊ីខាងលិច មាន Georgia , Azer-baijan ទួគី និង អឺរ៉ង់ 5. តំបន់ផលិត《តែ》នៅអាហ្វ្រិក មាននៅ តំបន់ភាគខាងកើត ខាងលិច និងភាគកណ្ដាលទ្វីបអាហ្វ្រិក ព្រមទាំងនៅតាមបណ្ដាកោះមួយចំនួននៃ មហាសមុទ្រឥណ្ឌា ក្នុងនោះ ប្រទេសកេនយ៉ាមានការដាំដុះ និងផលិត《តែ》ច្រើនជាងគេ។ 6. ប្រទេសផលិត《តែ》នៅអាមេរិកឡាទីន គឺ អាហ្សង់ទីន និង ប្រេស៊ីល 茶是世界上仅次于水的第二大饮料,它也代表了中国人的气质。根据茶叶生产分布和气候等条件,世界茶区可分为东亚、东南亚、西亚、欧洲、东非和南非等七个主要产区。 1. 东亚茶区生产国有中国、日本。 2. 南亚茶区产茶国有印度、斯里兰卡、和孟加拉三国。 3. 东南亚茶区位于中国以南、印度以东、产茶国家有印度尼西亚、越南、缅甸、马来西亚。 4. 西亚、欧洲茶区主要产茶国有格鲁吉亚、阿塞拜疆、土耳其、伊朗等。 5. 非洲茶区主要产茶地区有东非、南非、中非及印度洋中部分岛屿,其中产量以东非的肯尼亚最多。 6. 拉美茶区主要产茶国家有阿根延和巴西。 ប្រភព: Hunan tea group company limited ប្រែសម្រួលជាភាសាខ្មែរដោយ: CAM-ASEAN Chinese Department

photo content

CAM-ASEAN would like to wish you and your family a happy Pchum Ben holiday.

photo content

CAM-ASEAN សូមស្វាគមន៏សិស្ស-និស្សិតទាំងអស់ចំពោះការត្រលប់មកសិក្សាក្នុងថ្នាក់វិញ! វគ្គថ្មីសម្រាប់កម្មវិធីភាសាចិន នឹងចាប់ផ្ដើមនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។ សាលានឹងផ្ដល់ជូនការបញ្ចុះតម្លៃ ២០% រយៈពេល០២វគ្គសិក្សា លើតម្លៃសិក្សា។ សូមរួសរាន់ចុះឈ្មោះ ព្រោះកន្លែងមានកំណត់។ - ទទួលចុះឈ្មោះចូលរៀនចាប់ពីនេះតទៅ! ការចុះឈ្មោះចូលរៀន៖ - សូមចូលទៅកាន់ www.camasean.edu.kh/payment - ឬក៏អាចមកកាន់ CAM-ASEAN ផ្ទាល់បាន សម្រាប់ការស្នើធ្វើតេស្តចូលរៀន៖ - សូមចូលទៅកាន់ https://forms.gle/axH2iXBRfJVrJhUM8

photo content

នារសៀល ថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០ CAM-ASEAN មានកិត្តិយសបានទទួលស្វាគមន៍ ឯកឧត្តមបណិ្ឌត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងប្រតិភូ ដែលបានអញ្ជើញមកត្រួតពិនិត្យការរៀបចំការត្រៀមលក្ខណៈបើកឱ្យដំណើរការឡើងវិញនៅដំណាក់កាលទី២។ CAM-ASEAN ប្តេជ្ញាអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមលក្ខខណ្ឌតម្រូវបច្ចេកទេសនៃការសិក្សា និងការបង្រៀន ស្របតាមគោលការណ៏ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល។ CAM-ASEAN សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា ព្រមទាំងប្រតិភូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការអញ្ជើញមកធ្វើត្រួតពិនិត្យលើការរៀបចំការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ការបើកឡើងវិញក្នុងដំណាក់កាលទី២ របស់សាលា CAM-ASEAN ក្នុងវិបត្តិរីករាលដាលនៃជំងឺកូវីដ-១៩ នេះ។

អរុណសួស្ដី! ថ្ងៃនេះយើងមកស្វែងយល់ពី«ផែនការទឹកប្រាក់រាប់ពាន់លានដុល្លាររបស់ចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» ប្រភព: Vox ប្រែសម្រួលជាភាសាខ្មែរដោយ : Ebook Cambodia

中元节(បុណ្យសែនក្បាលទឹក) អាចនិយាយបានថាជាបុណ្យភ្ជុំបិណ្ឌរបស់ប្រពៃណីបុរាណចិន ដែលបុណ្យនេះត្រូវបានរាប់បញ្ចូលជាបុណ្យឧទ្ទិសដល់ព្រលឹងទាំង ៣ របស់ ប្រពៃណីចិនរួម មានបុណ្យឆេងម៉េង(清明节) បុណ្យហានអ៊ី(寒衣节) និងបុណ្យសែនក្បាលទឹក(中元节)។ ថ្ងៃបុណ្យសែនក្បាលទឹក ត្រូវបានគេជឿថាទ្វាឋាននរក ត្រូវបានបើកដើម្បីអោយព្រលឹងដែលបានចែកឋានទៅឡើងមកឋានកណ្ដាលដើម្បីទទួលសំណែនដែលកូនចៅបានឧទ្ទិសជូន។ 中元节俗称亡人节、七月半,是中国古代传统节日,与清明节、寒衣节并称为三大鬼节。起于北魏的中元节迄今已千年有余,在这一天,放灯让鬼魂得以转世的习俗时代承袭,并在发展过程中融入了时代特色。 而在佛家的说法里,七月半这天要感恩报答父母的生长养育之恩。因此在中元节这天,一死一生,既可以寄托对逝去之人的哀思,又让人谨记父母的恩德。

នាពេលបច្ចុប្បន្ន ដើម្បីបោះពុម្ព រឺ ថតចំលងសៀវភៅ ឯកសារផ្សេងៗ យើងប្រើប្រាស់នូវ ម៉ាស៊ីន បោះពុម្ព ម៉ាស៊ីនព្រីន រឺម៉ាស៊ីនហ្វូតូ ដែលប្រើប្រាស់ទឹកថ្នាំ រឺ ម្សៅកាបូនដើម្បីផ្តិតតួអក្សរ។ តើអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ ទេថាមុនពេលរបកគំហើញ នៃម៉ាស៊ីនស្វ័យប្រវត្តិទាំងអស់ នេះមនុស្សសម័យបុរាណ ប្រើវិធីសាស្ត្រអ្វីដើម្បីថតចំលង ឯកសារ រឺ.បោះពុម្ពសៀវភៅ? បច្ចេកទេសបោះពុម្ពបែបបុរាណ ត្រូវបានរកឃើញដំបូងដោយ អ្នកប្រាជ្ញជនជាតិចិនដែលមានឈ្មោះថា Bi sheng (毕昇) ក្នុងឆ្នាំ 1048 នារជ្ជកាល សុង (宋朝)។ សូមទស្សនាវីដេអូខាងក្រោមដើម្បីយល់ដឹងពីរបៀបបោះពុម្ពបែបបុរាណ។

photo content