uk
Feedback
សុខ ចាន់ផល

សុខ ចាន់ផល

Відкрити в Telegram

អរគុណអ្នកគាំទ្រ ដែលផ្ដល់ឱ្យខ្ញុំដឹងថា ខ្ញុំសរសេរស្នាដៃដើម្បីអ្វី?

Показати більше
1 383
Підписники
Немає даних24 години
+47 днів
+630 день
Архів дописів
Free my soul: ខ្ញុំកើតមកក្នុងសេចក្ដីអំណរ ធ្វើដំណើរទេចរណ៍ភពផែនដី ឱ! ចិត្តគំនិតនិងរាល់សេចក្ដីសង្ស័យ ចូលមើលទៅកាន់ថ្ងៃលិច អ្នកពិត
Free my soul: ខ្ញុំកើតមកក្នុងសេចក្ដីអំណរ ធ្វើដំណើរទេចរណ៍ភពផែនដី ឱ! ចិត្តគំនិតនិងរាល់សេចក្ដីសង្ស័យ ចូលមើលទៅកាន់ថ្ងៃលិច អ្នកពិតជាទទួលបាននូវការសម្រាកដ៏ស័ក្តិសិទ្ធ។ ខ្ញុំកើតមកដើម្បីច្រៀងចម្រៀង និងរាំរែកជាមួយនឹងរឿងនិទានជីវិត។ ខ្ញុំកើតមកនៅក្នុងសេចក្ដីពិត មានដួងចិត្តភ្លឺថ្លា មានទេវតាជាញាតិ មានធម្មជាតិជាសក្សី។ អ្វីដែលស្រដៀងនឹងខ្ញុំគឺមនោរមភាព និងសេចក្ដីស្រលាញ់ដ៏បរិសុទ្ធ។ — Sok Chanphal 🤍

ត្រឡប់មកពីដើរលេង ខ្ញុំក៏ធ្វើ fasting បីថ្ងៃ ចាប់ពីថ្ងៃម្សិលមិញ ខ្ញុំទទួលទានតែបន្លែផ្លែឈើ ហើយថ្ងៃនេះខ្ញុំផឹកតែទឹក និងថ្ងៃស្អែក
ត្រឡប់មកពីដើរលេង ខ្ញុំក៏ធ្វើ fasting បីថ្ងៃ ចាប់ពីថ្ងៃម្សិលមិញ ខ្ញុំទទួលទានតែបន្លែផ្លែឈើ ហើយថ្ងៃនេះខ្ញុំផឹកតែទឹក និងថ្ងៃស្អែកខ្ញុំទទួលទានតែបន្លែផ្លែឈើមួយថ្ងៃទៀត… ពន្លឺព្រះអាទិត្យ និងខ្យល់រំហើយចុងឆ្នាំ ចែងចាំ និងបក់មករកខ្ញុំត្រសៀកៗ ដែលជាអារម្មណ៍កាលដែលខ្ញុំដើរលេងក្នុងភូមិកំណើតកាលពីខ្លួននៅតូច។ ខ្ញុំពេញចិត្តនឹងបរិយាកាសដែលប្ដូរផ្លាស់តាមរដូវកាល ហើយខ្ញុំតែងតែមានអំណរគុណដល់រាល់ហេតុការណ៍នៅក្នុងដំណើរជីវិត។ ខ្ញុំធ្លាប់ផឹកទឹកពាងដ៏ផ្អែមត្រជាក់ និងទទួលទានម្ហូបអាហារជនបទប្រកបដោយឱជារស និងក្លិនឈ្ងុយឈ្ងប់ជាប់ច្រមុះ។ ហេតុអ្វីក៏ស្រាប់តែកើតឡើងនូវរូបារម្មណ៍អនុស្សាវរីយ៍ទាំងឡាយនោះ ចំពោះខ្ញុំ? ព្រោះថ្ងៃនេះរាងកាយរបស់ខ្ញុំទំនេរ ក្រពះនៅទទេគ្មានកិច្ចការធ្វើ ពោលគឺដូចគ្នានឹងរាងកាយរបស់ខ្ញុំកាលពីនៅតូច ទើបខ្ញុំស្រាប់តែទទួលអារម្មណ៍ស្រស់ស្រាយដូចគ្នាដដែល។ ដោយ សុខ ចាន់ផល - Sok Chanphal 💗

អ្វីដែលយើងកំពុងតែជួបគឺជាអំណោយ (Present) គឺឱ្យតែយើងមានអំណរគុណ និងកំពុងតែទទួលយក។ ពិតណាស់ មិនថាជាព្រឹត្តការណ៍ ឬក៏ទំនាក់ទំនងរវាងយ
អ្វីដែលយើងកំពុងតែជួបគឺជាអំណោយ (Present) គឺឱ្យតែយើងមានអំណរគុណ និងកំពុងតែទទួលយក។ ពិតណាស់ មិនថាជាព្រឹត្តការណ៍ ឬក៏ទំនាក់ទំនងរវាងយើងជាមួយនឹងមនុស្សផងគ្នា សុទ្ធតែជារឿងដ៏អស្ចារ្យ ដែលចក្រវាលតាក់តែងបណ្ដាលឱ្យប្រាកដឡើង ហើយគឺយើងជាតួឯកនៅក្នុងដំណើររឿងមួយនេះ។ គ្មានរឿងចៃដន្យនោះទេ គ្រប់ៗពេលគឺជាសមិទ្ធិផលចុងក្រោយ ហេតុនេះ ខ្លឹមសារជីវិតគឺស្ថិតត្រង់ថា តើយើងកំពុងតែឆ្លើយតប ឬទទួលយកសាច់រឿងទាំងឡាុយនោះដោយរបៀបណាទៅ? តើអ្នកកំពុងតែភ្លក្សនូវរសអារម្មណ៍ដ៏ឈ្ងុយឆ្ងាញ់ និងកំពុងតែសម្លឹងឃើញពីសម្រស់ដ៏ស្រស់ប្រណីតនៃដំណើរជីវិតនេះដែរឬទេ? ចូររឭកដឹងខ្លួនថា អ្នកមុខជាមិនបានរស់រានអ្វីនោះទេ បើអ្នកគ្រាន់តែខំប្រឹងគេចចេញពីអំណោយនៅក្នុងខណៈពេលនេះ។ ដោយ សុខ ចាន់ផល - Sok Chanphal 📝

បញ្ចុះតម្លៃចាប់ពី៥០០០រៀល ដល់១០០០០រៀល ពីថ្ងៃនេះរហូតដល់ដាច់ឆ្នាំ២០២៣។ អាចឆាតចូលផេក ឬឆាតមកតេឡេក្រាម https://telegram.me/hattha_s
បញ្ចុះតម្លៃចាប់ពី៥០០០រៀល ដល់១០០០០រៀល ពីថ្ងៃនេះរហូតដល់ដាច់ឆ្នាំ២០២៣។ អាចឆាតចូលផេក ឬឆាតមកតេឡេក្រាម https://telegram.me/hattha_set 📚🩵🩷😘🥰🇰🇭🎁

photo content

ចិត្តគំនិតគឺជាអាវុធត្រួសត្រាយដំណើរជីវិត តែចូរប្រយ័ត្នចិត្តគំនិត ដ្បិតគ្រប់អាវុធគឺសុទ្ធតែមានមុខពីរ ពោល រាល់ការគិតទៅកាន់គេ ក៏តែ
ចិត្តគំនិតគឺជាអាវុធត្រួសត្រាយដំណើរជីវិត តែចូរប្រយ័ត្នចិត្តគំនិត ដ្បិតគ្រប់អាវុធគឺសុទ្ធតែមានមុខពីរ ពោល រាល់ការគិតទៅកាន់គេ ក៏តែងតែវិលបកមកកាន់ម្ចាស់ដើមវិញជានិច្ច ហើយតាមពិតរាល់ការវិនិច្ឆ័យចំពោះអ្នកដទៃគឺជាជំងឺផ្លូវចិត្តផ្ទាល់ខ្លួន។ - សុខ ចាន់ផល - Sok Chanphal

photo content

photo content

ដឹងទេ? ការដែលយើងចង់បានតែក្ដីសុខ គឺយើងកំពុងតែគេចពីកម្មដែលខ្លួនធ្លាប់សាងឡើងទេតើ! យើងមិនមែនជាមនុស្សល្អអីនោះទេ ហើយយើងធ្លាប់សាងបាបកម្មច្រើនលើសលប់ ពោល ពពួកមនុស្សដែលពួកគេចូលមករំខានជីវិត ឬធ្វើឱ្យយើងឈឺចាប់ក្នុងបច្ចុប្បន្នជាតិនេះ សុទ្ធតែជាអ្នកដែលយើងធ្លាប់ធ្វើបាបពួកគេ កាលពីជាតិកំណើតផ្សេងៗ។ កន្លងមក យើងយល់ឃើញត្រឹមតែកំណើតខ្លួនឯងក្នុងជាតិនេះ ទើបយើងចេះតែដាក់កំហុសដល់អ្នកដទៃ ថាហេតុអ្វីក៏ពួកគេធ្វើអាក្រក់មកលើយើង ឬមិនយល់អារម្មណ៍របស់យើងទាល់តែសោះ។ យើងមិនអាចលើកលែងទោសឱ្យអ្នកណាម្នាក់បាននោះទេ បើយើងកំពុងតែគិតថា ខ្លួនឯងជាមនុស្សល្អជាងពួកគេនោះ។ ការឃើញមួយនេះ ទើបធ្វើឱ្យយើងព្រមផ្ដល់អភ័យដល់ពួកគេ ថែមទាំងអរគុណដែលមានឱកាសសងកម្មពៀរទៅកាន់ពួកគេវិញ។

នៅពេលពួកយើងជជែកគ្នាអំពីការលើកលែងទោសដ៏ពិតប្រាកដមួយ ខ្ញុំបានដឹងច្បាស់ថា ខ្លួនឯងកំពុងតែរកវិធីលើកលែងទោសឱ្យពួកគេ ប៉ុន្តែតាមពិតមិនម
នៅពេលពួកយើងជជែកគ្នាអំពីការលើកលែងទោសដ៏ពិតប្រាកដមួយ ខ្ញុំបានដឹងច្បាស់ថា ខ្លួនឯងកំពុងតែរកវិធីលើកលែងទោសឱ្យពួកគេ ប៉ុន្តែតាមពិតមិនមែនយើងត្រូវលើកលែងទោសឱ្យអ្នកណានោះទេ ព្រោះទាំងអស់នោះគឺទោស និងជាកម្មពៀរផ្ទាល់របស់យើងទេតើ! សូមអរគុណចំពោះជំនួបដ៏អស្ចារ្យ ដែលជួយស្រាយនូវការជាប់គាំងក្នុងកាលដ៏យូរ។ ក្រោយពីបានឃើញហេតុហើយ យើងក៏អស់ក្ដីមន្ទិលសង្ស័យ ព្រមទទួលយកអ្វីៗដែលកើតឡើង ដោយសុទ្ធចិត្ត សោតឯជីវិតជាបន្ត ក៏ប្រើដើម្បីតែសាងកុសលធម៌ ប្រកបដោយអំណរគុណ។ - សុខ ចាន់ផល - Sok Chanphal

គិតទៅ យើងពិតជាមិនអាចដឹងទេ ថាយើងនឹងស្រលាញ់អ្នកណា... តែបើឱ្យរើសម្ដងទៀត ខ្ញុំនឹងមិនឱ្យមានវត្តមាននៅក្នុងសុបិនស្នេហ៍របស់អ្នកទេ ព្រ
គិតទៅ យើងពិតជាមិនអាចដឹងទេ ថាយើងនឹងស្រលាញ់អ្នកណា... តែបើឱ្យរើសម្ដងទៀត ខ្ញុំនឹងមិនឱ្យមានវត្តមាននៅក្នុងសុបិនស្នេហ៍របស់អ្នកទេ ព្រោះខ្ញុំមិនអាចធ្វើឱ្យសុបិនមួយនោះស្រស់ស្អាត។ ខ្ញុំគួរតែដឹងខ្លួនតាំងពីដើម ស្គាល់ពីទីកន្លែងខ្លួនឯង មិនគួរឡប់ចូលទៅរំខានជីវិតរបស់អ្នក។ បើទោះជាខ្ញុំស្រលាញ់អ្នកប៉ុណ្ណាក៏ដោយ ក៏ក្ដីស្រលាញ់នេះមិនអាចធ្វើឱ្យអ្នកមានក្ដីសុខដដែល។ សុំទោស... សុំទោសស្នេហា!... —————————— ❤️ដកស្រង់ចេញពីសៀវភៅ #នៅតែនឹកនៅតែស្រលាញ់ ស្នាដៃពីអ្នកនិពន្ធ #សុខចាន់ផល 🥰បើកកក់ពីថ្ងៃនេះដល់ថ្ងៃទី១៣ ខែវិច្ឆិកា​ ឆ្នាំ២០២៣។ 😍តម្លៃពេញ ៣២០០០រៀល តែចំពោះតម្លៃកក់គឺត្រឹមតែ២៦០០០រៀលប៉ុណ្ណោះ/១ក្បាល។ 👉🏻អាចកក់បានដោយឆាតចូលផេក ឬផ្ញើសារមកតេឡេក្រាមផ្ទាល់ខ្លួនរបស់ខ្ញុំ https://telegram.me/hattha_set

នៅតែនឹក នៅតែស្រលាញ់ បោះពុម្ពលើកទី២ ចាប់ផ្ដើមបើកកក់ហើយ❗️

ស្ដាប់ យ៉ានី ផង បើអ្នកចង់មានស្នេហា 👌🥲

លេចមុខនៅលើសារព័ត៌មានជាថ្មី នៅពេលដែលខ្ញុំរឹងមាំ 😎✔️ អរគុណ AMS 💛

ជួបគ្នាជាថ្មីនៅក្នុងរោងភាពយន្ត ❣️ 19 តុលា 2023 ខាងមុខនេះហើយ❗️
ជួបគ្នាជាថ្មីនៅក្នុងរោងភាពយន្ត ❣️ 19 តុលា 2023 ខាងមុខនេះហើយ❗️

ជួបគ្នាជាថ្មីនៅក្នុងរោងភាពយន្ត ❣️ 19 តុលា 2023 ខាងមុខនេះហើយ❗️
ជួបគ្នាជាថ្មីនៅក្នុងរោងភាពយន្ត ❣️ 19 តុលា 2023 ខាងមុខនេះហើយ❗️

មនុស្សដែលតែងតែយោគយល់ដល់ទុក្ខលំបាករបស់គេគ្រប់គ្នា មានពេលខ្លះអ្នកក៏បែរជាឈ្លោះជាមួយនឹងខ្លួនឯង... ឈ្លោះរហូតមកដល់ពេលមួយ ដែលអ្នកស្រ
មនុស្សដែលតែងតែយោគយល់ដល់ទុក្ខលំបាករបស់គេគ្រប់គ្នា មានពេលខ្លះអ្នកក៏បែរជាឈ្លោះជាមួយនឹងខ្លួនឯង... ឈ្លោះរហូតមកដល់ពេលមួយ ដែលអ្នកស្រាប់តែហ៊ាននិយាយប្រាប់ខ្លួនឯងថា អ្នកកំពុងតែទ្រទ្រង់នូវគុណធម៌ដ៏ថ្លៃថ្លា ហើយវាមិនដែលអាប់ឱនតម្លៃ ដោយសារតែអ្នកដទៃមើលមិនស្គាល់នោះទេ។ អ៊ីចឹងទេ កុំឈ្លោះជាមួយនឹងគុណធម៌ខ្លួនឯងទៀត។ — សុខ ចាន់ផល 💙

អារម្មណ៍ស្មុគស្មាញកំពុងតែបំផ្លាញថាមពល និងបណ្ដាលឱ្យអ្នកវិលវល់នៅក្នុងស្រមោលគំនិតអវិជ្ជមាន។ ស្ថិតនៅក្នុងស្ថានភាពបែបនេះ បើទោះជាអ្
អារម្មណ៍ស្មុគស្មាញកំពុងតែបំផ្លាញថាមពល និងបណ្ដាលឱ្យអ្នកវិលវល់នៅក្នុងស្រមោលគំនិតអវិជ្ជមាន។ ស្ថិតនៅក្នុងស្ថានភាពបែបនេះ បើទោះជាអ្នកខំប្រឹងព្យាយាមដើរទៅណា ក៏អ្នកនៅតែជាប់នៅក្នុងបញ្ហាដដែលៗ ពោលវាប្រៀបដូចជាអន្ទាក់ អន្ទងរូបអ្នកឱ្យជាប់នៅក្នុងសួនវង្វេង។ គ្មានដំណោះស្រាយផ្សេងទេ ក្រៅតែពីត្រូវពង្រឹងស្មារតីខ្លួនឯងត្រឡប់មកវិញ ដោយសម្រាកបញ្ចូលថាមពលឱ្យពេញ តាមរយៈការដឹងខ្យល់ដង្ហើម។ ដង្ហើមគឺជាផ្លូវ និងជាដៃគូដ៏ស្មោះសរបស់អ្នក នៅគ្រប់ខណៈដែលអ្នកដើរវង្វេងផ្លូវ។ នៅត្រង់នេះ អ្នកស្រាប់តែចេះវែកផ្សែងអវិជ្ជមាន រួចក៏រកច្រកចេញឃើញ និងប្រាកដថាខ្លួនឯងកំពុងតែនៅក្បែរព្រះជាម្ចាស់។ អារម្មណ៍របស់អ្នកចាប់ផ្ដើមផ្លាស់ប្ដូរ ប្រៀបបីដូចជាទឹកល្អក់កំពុងតែរងកករ ហើយគំនិតល្អៗក៏ចូលមករួមដំណើរជាមួយនឹងអ្នក។ ដោយ សុខ ចាន់ផល 🤍