ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង
Відкрити в Telegram
ក្រុមនេះប្រេីប្រាស់សម្រាប់ធ្វេីការចែករំលែកព័ត៌មានផ្សេងៗ រួមមានព័ត៌មានវគ្គសិក្សា ព័ត៌មានការងារ និងសេចក្តីជូនដំណឹងផ្សេងៗ ដល់យុវជនខេត្តព្រៃវែង។
Показати більше639
Підписники
Немає даних24 години
-27 днів
+530 день
Архів дописів
នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោកស៊ាន ស៊ន់ អនុប្រធានប្រចាំការ និងលោក សួន ស៊ឺន អនុប្រធាន តំណាងលោក យិប ឆេងលាប ប្រធានក្រុមការងារអភិវឌ្ឍយុវជនស្រុកពារាំង បានដឹកនាំ លោក លោកស្រី សមាជិក សមាជិកា សហការជាមួយអាជ្ញាធរ ក្រុមប្រឹក្សាឃុំ និងមេភូមិ អនុភូមិ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួនពីរគ្រួសារ ដែលមានជំងឺប្រចាំកាយទាំងពីរគ្រួសារ ចាស់ជរា គឺស្ថិតក្នុងភូមិបទសន្រ្ទាក្រោម ឃុំកំពង់ពពិល ស្រុកពារាំង ក្នុងនោះក្រុមការងារក៏បាននាំយកអំណោយ គ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ២០ Kg មីជាតិ១ កេស ប្រេងឆា១ដប ក្រម៉ា១ ស្កសរ១កញ្ចប់ តែ១កញ្ចប់ ទឹកត្រី ១យួរ ក្រម៉ា១ និងថវិកាមួយចំនួន៕
រសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈុនលី ភារុណ ប្រធានក្រុមការងារអភិវឌ្ឍយុវជនស្រុកមេសាង តំណាងឯកឧត្តមបណ្ឌិតប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ព្រមទាំងលោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកាចូលរួមដាំកូនឈើ បេង ធ្នង់ និងក្រញូង សរុបចំនួន ១០០ដើម ក្នុងបរិវេណសាលាបឋមសិក្សាសំបួរ ស្ថិតនៅភូមិសំបួរ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង ។
សកម្មភាពប្រឡងបញ្ចប់វគ្គសិក្សាភាសាបរទេស របស់ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង នៅមន្ទីរគណៈកម្មាធិការបក្សខេត្តព្រៃវែង
+ភាសាចិន
+ភាសាអង់គ្លេសកម្រិត Intermediate
+ភាសាអង់គ្លេសកម្រិត Elementary និង pre-intermedia
ថ្ងៃទី23-26 ខែមិថុនា ឆ្នាំ2026
ដោយមានការចង្អុលបង្ហាញពីឯកឧត្ថមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង នៅថ្ងៃទី27 ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ជឹម ច័ន្ទដាលី អនុប្រធានប្រចាំការតំណាង លោក អ៊ុក សុផារិទ្ធ ប្រធានក្រុមការងារអភិវឌ្ឍយុវជនក្រុងព្រៃវែង រួមជាមួយ លោក លោកស្រី អនុប្រធាន សមាជិកក្រុមការងារអភិវឌ្ឍយុវជនក្រុងព្រៃវែង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងបរិភោគមួយចំនួន និងថវិកា ជូនដល់គ្រួសារខ្វះខាត ចំនួន05គ្រួសារ នៅសង្កាត់ជើងទឹក ក្នុងក្រុងព្រៃវែង ។
លោក សុន សុគុណ អនុប្រធានប្រចាំការ តំណាងឱ្យ លោក កន សំអាត ប្រធានក្រុមការងារអភិវឌ្ឍយុវជនស្រុកពាមជរ បានដឹកនាំក្រុមការងារនាំយកអំណោយរបស់ ឯកឧត្ដមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ទៅឧបត្ថម្ភដល់សិស្សដែលមានជីវភាពខ្វះខាតចំនួន០២នាក់
សិក្ខាសាលាតម្រង់ទិសសិស្សថ្នាក់ទី១២ ចំនួន ៩៨៤នាក់ នៅវិទ្យាល័យ ព្រៃដើមថ្នឹង, វិទ្យាល័យ ហ៊ុន សែន ព្រែកសណ្តែក ក្នុងស្រុកស៊ីធរកណ្តាល និងវិទ្យាល័យ ព្រៃព្នៅ ក្នុងស្រុកពារាំង ខេត្តព្រៃវែង។
…………………..
ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា ដែលរៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង។
នាព្រឹកថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០២៦ លោក ឈិត រតនៈ អនុប្រធានប្រចាំការក្រុមការងារអភិវឌ្ឍយុវជនស្រុក តំណាងលោក ងួនផាន សុភា ប្រធានក្រុមការងារអភិវឌ្ឍយុវជនស្រុក ស៊ីធរកណ្ដាល រួមនិងលោក អនុប្រធាន សមាជិក សមាជិកា ក្រុមការងារអភិវឌ្ឍយុវជនស្រុក បានចុះសួរសុខទុក្ខគ្រួសារ មានជម្ងឺប្រចាំកាយ ចំនួន ១ គ្រួសារ នៅភូមិស្វាយជីក្រាយ ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ។ និងបាននាំយកគ្រឿងឧបភោគបរិភោគ ថវិកា ដែលជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ងិន បាណាល ផ្តល់ជូនគ្រួសារក្រីក្ររួមមាន ៖ អង្ករ២៥ Kg មីជាតិ ១ កេស សៀងផ្អែម ១ យួរ និងថវិកា៕
សិក្ខាសាលាតម្រង់ទិសសិស្សថ្នាក់ទី១២ ចំនួន ៥៣៣នាក់ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន កំពង់ត្របែក នឹងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន កំពង់ត្របែក
…………………..
ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា ដែលរៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
