Nippon Paint Cambodia
Відкрити в Telegram
It’s all about painting system and construction material technically with Nippon Paint Cambodia.
Показати більше528
Підписники
Немає даних24 години
Немає даних7 днів
-130 днів
Архів дописів
🎉🏆 អបអរសាទរបងស្រីម្ចាស់តៀមកាហ្វេ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលទទួលបានកាដូធំ ទូទឹកកកពីកម្មវិធី «ផ្ទះខ្ញុំ ពណ៌ខ្ញុំ»! ❤️🏡
ក្រុមការងារ ថ្នាំលាបនីបផន ថ្នាំលាបជប៉ុន🇯🇵សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងស្រី ដែលបានចូលរួមចែករំលែករឿងរ៉ាវ ក្តីស្រឡាញ់ និងអត្តសញ្ញាណពណ៌ដ៏មានអត្ថន័យនៅក្នុងហាងរបស់ខ្លួន។
🙏 សូមអរគុណចំពោះការគាំទ្រ និងការចូលរួមជាមួយកម្មវិធី «ផ្ទះខ្ញុំ ពណ៌ខ្ញុំ»។ សូមជូនពរបងស្រី និងក្រុមគ្រួសារ មានសុភមង្គល ភាពកក់ក្តៅ និងស្នាមញញឹមជារៀងរាល់ថ្ងៃ។
ដំណើរចែករំលែករឿងរ៉ាវដ៏មានអត្ថន័យ និងពណ៌ដែលបង្ហាញពីអត្តសញ្ញាណរបស់អ្នកគ្រប់គ្នា មិនទាន់បញ្ចប់នៅឡើយទេ!
📣 សូមរង់ចាំចូលរួមចែករំលេករឿងរ៉ាវនៅរដូវកាលបន្ទាប់នៃកម្មវិធី «ផ្ទះខ្ញុំ ពណ៌ខ្ញុំ» ដើម្បីស្វែងយល់ពីរឿងរ៉ាវថ្មីៗ ក្តីស្រឡាញ់ដ៏កក់ក្តៅ និងការភ្ញាក់ផ្អើលជាច្រើនទៀតពីក្រុមការងារ ថ្នាំលាបនីបផន ថ្នាំលាបជប៉ុន🇯🇵
#NipponPaintCambodia #MyHomeMyColor #ផទះខ្ញុំពណ៌ខ្ញុំ
🎉🏆 អបអរសាទរបងប្រុសមៀន សំអឿនដែលជាម្ចាស់ផ្ទះ ហើយនិងម្ចាស់កាដូទូរទឹកកកពីកម្មវិធី «ផ្ទះខ្ញុំ ពណ៌ខ្ញុំ» នៅខេត្តបាត់ដំបង!
❤️កាដូដ៏អស្ចារ្យនេះ គឺជាការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចែករំលែករឿងរ៉ាវ ក្តីស្រឡាញ់ និងអត្តសញ្ញាណពណ៌ដ៏មានអត្ថន័យនៅក្នុងគេហដ្ឋានរបស់បង។
ក្រុមការងារថ្នាំលាបនីបផន ថ្នាំលាបជប៉ុន🇯🇵 បានធ្វើដំណើរទៅកាន់ទឹកដីខេត្តបាត់ដំបង ដើម្បីនាំយកដំណឹងដ៏រីករាយ រួមជាមួយកាដូដ៏ពិសេសនេះ ទៅប្រគល់ជូនម្ចាស់ផ្ទះផ្ទាល់៕ការជួបជុំក្នុងថ្ងៃនេះ ពិតជាបានបង្កើតនូវទិដ្ឋភាពដ៏កក់ក្តៅ ពោរពេញដោយភាពភ្ញាក់ផ្អើល ស្នាមញញឹម និងក្តីរំភើបយ៉ាងក្រៃលែង! ✨🏡
សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានចូលរួមចែករំលែករឿងរ៉ាវដ៏មានតម្លៃជាមួយកម្មវិធី «ផ្ទះខ្ញុំ ពណ៌ខ្ញុំ»របស់ក្រុមហ៊ុនថ្នាំលាបនីបផន ថ្នាំលាបជប៉ុន🇯🇵៕
📣 តើម្ចាស់កាដូបន្ទាប់ជានរណា? កុំភ្លេចតាមដាន Facebook Page: Nippon Paint Cambodia ដើម្បីទស្សនារឿងរ៉ាវដ៏កក់ក្តៅ និងការភ្ញាក់ផ្អើលបន្ទាប់! ❤️🏡
#NipponPaintCambodia #MyHomeMyColor #ផ្ទះខ្ញុំពណ៌ខ្ញុំ
🎉🏆 អបអរសាទរ ហាង Arivana Cafe ជាម្ចាស់កាដូទូរទឹកកកពីកម្មវិធី «ផ្ទះខ្ញុំ ពណ៌ខ្ញុំ» នៅខេត្តបាត់ដំបង! ❤️
កាដូដ៏អស្ចារ្យនេះ គឺជាការអរគុណចំពោះការចូលរួមចែករំលែករឿងរ៉ាវ ក្តីស្រឡាញ់ និងអត្តសញ្ញាណពណ៌នៃទីកន្លែងដ៏មានអត្ថន័យរបស់បងប្រុស។
ដូចនេះក្រុមការងារថ្នាំលាបជប៉ុន ថ្នាំលាបនីបផនបាននាំយកដំណឹងដ៏រីករាយ និងកាដូ ទៅជូនបងប្រុសម្ចាស់ហាង Arivana Cafe ក្នុងកម្មវិធី «ផ្ទះខ្ញុំ ពណ៌ខ្ញុំ»ដែលធ្វើឱ្យថ្ងៃពិសេសមួយនេះពោរពេញដោយភាពភ្ញាក់ផ្អើល ស្នាមញញឹម និងក្តីរំភើបយ៉ាងក្រៃលែង!
សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានចូលរួមចែករំលែករឿងរ៉ាវដ៏មានតម្លៃជាមួយកម្មវិធី «ផ្ទះខ្ញុំ ពណ៌ខ្ញុំ»របស់ក្រុមហ៊ុនថ្នាំលាបជប៉ុនថ្នាំលាបនីបផនផេន៕
📣 តើម្ចាស់កាដូបន្ទាប់ជានរណា? កុំភ្លេចតាមដាន Facebook Page: Nippon Paint Cambodia ដើម្បីទស្សនារឿងរ៉ាវដ៏កក់ក្តៅ និងការភ្ញាក់ផ្អើលបន្ទាប់! ❤️🏡
#NipponPaintCambodia #MyHomeMyColor #ផ្ទះខ្ញុំពណ៌ខ្ញុំ
ក្នុងកម្មវិធី «ផ្ទះខ្ញុំ ពណ៌ខ្ញុំ» មិនត្រឹមតែជាការចែករំលែកភាពស្រស់ស្អាត និងអត្តសញ្ញាណនៃផ្ទះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវអនុស្សាវរីយ៍ដ៏មានអត្ថន័យ និងពេលវេលាដ៏រំភើបដែលមិនអាចបំភ្លេចបាន។ 🎁✨
--- --- ---
តោះ! មកស្វែងយល់ពីរឿងរ៉ាវនៅពីក្រោយស្នាមញញឹម និងអារម្មណ៍ដ៏ពិសេសរបស់ម្ចាស់កាដូទាំង 3រូប ដែលមិនធ្លាប់នឹកស្មានថាផ្ទះដែលពោរពេញដោយអត្តសញ្ញាណ និងរឿងរ៉ាវរបស់ពួកគាត់ នឹងនាំមកនូវការភ្ញាក់ផ្អើលដ៏អស្ចារ្យបែបនេះ! 🎉
កុំភ្លេចរង់ចាំទស្សនាវគ្គបន្ទាប់ ដើម្បីស្តាប់រឿងរ៉ាវពិត និងការចែករំលែកក្ដីរំភើបជាមួយម្ចាស់កាដូទាំង 3រូប នៅលើផេកផ្លូវការរបស់ថ្នាំលាបជប៉ុនថ្នាំលាបនីបផន!
#NipponPaintCambodia #MyHomeMyColor #ផ្ទះខ្ញុំពណ៌ខ្ញុំ
🏡 ប្តូរពណ៌ផ្ទះរបស់អ្នកឱ្យកាន់តែស្រស់ស្អាត ប្លែកភ្នែក និងទាក់ទាញជាងមុន!
ជ្រើសរើស ថ្នាំលាបនីបផន ថ្នាំលាបជប៉ុន គុណភាពខ្ពស់ ជួយការពារជញ្ជាំងផ្ទះរបស់អ្នកបានយ៉ាងល្អ និងមានពណ៌ស្រស់បែបធម្មជាតិ។
✨ សម្រាប់លោកអ្នកដែលស្រឡាញ់ពណ៌បៃតង គឺមិនត្រូវខកខានពណ៌ទាំងនេះឡើយ!
#NipponPaintCambodia
#ថ្នាំលាបនីបផន
#ថ្នាំលាបជប៉ុន
អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ 🙏
ថ្ងៃសៅរិ៍ ១៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦✨
ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រុមហ៊ុន ថ្នាំលាបនីបផន ថ្នាំលាបជប៉ុន យើងខ្ញុំសូមជូនពរឲ្យលោកអ្នក និងក្រុមគ្រួសារ រកទទួលទានមានបាន សុខភាពល្អ និងធ្វើដំណើរប្រកបដោយសុវត្ថិភាពគ្រប់ទីកន្លែង។
#PhumBen #ពិធីបុណ្យភ្ជុំបិណ្ឌ #NipponPaintCambodia
សេចក្តីជូនដំណឹង✨
ដើម្បីអបអរសាទរដល់ពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រុមហ៊ុន ថ្នាំលាបនីបផន ថ្នាំលាបជប៉ុន និងធ្វើការឈប់សម្រាករយៈពេល ០៤ថ្ងៃ គឺចាប់ពី ថ្ងៃទី១០ ដល់ ថ្ងៃទី១៣ ខែតុលា ២០២៦ ហើយនឹងបើកដំណើរការវិញនៅ ថ្ងៃទី១៤ ខែតុលា ២០២៦។
សូមអរគុណ🙏
🏠 ពិដានស្អាតឥតខ្ចោះ ជ្រើសរើស DAISHO WATEX CEILING
ថ្នាំលាបពិដាន ថ្នាំលាបនីបផន ថ្នាំលាបជប៉ុន កម្រិតស្តង់ដារ និងងាយស្រួលលាបបំផុត!
#ថ្នាំលាបនីបផន #ថ្នាំលាបជប៉ុន #NipponPaintCambodia
🎉 ព្រឹត្តិការណ៍ CAMBUILD 2026 បានបញ្ចប់ដោយជោគជ័យ!
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូពាណិជ្ជកម្ម អ្នកជំនាញ និងអតិថិជនទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកទស្សនា និងគាំទ្រស្តង់របស់យើង។ ជួបគ្នានៅព្រឹត្តិការណ៍ក្រោយៗទៀត! 🙏✨
#CAMBUILD2026 #NipponPaintCambodia #ថ្នាំលាបនីបផន #ថ្នាំលាបជប៉ុន
🏆វីដេអូឆ្នើមទាំង ៣ ដែលទទួលបានការគាំទ្រខ្លាំងជាងគេពីកម្មវិធី "ផ្ទះខ្ញុំពណ៌ខ្ញុំ"! 🎨✨
សូមអបអរសាទរយ៉ាងកក់ក្តៅចំពោះម្ចាស់វីដេអូទាំង ៣ រូប ដែលទទួលបានការស្រឡាញ់ច្រើនជាងគេ! សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចែករំលែកវីដេអូដ៏មានន័យ និងបង្ហាញសោភ័ណភាពផ្ទះ/ហាងដ៏ស្រស់ស្អាតជាមួយពួកយើង!
📌 លក្ខខណ្ឌសំខាន់ក្នុងការទទួលកាដូរលើកទឹកចិត្ត៖
សម្រាប់ម្ចាស់កាដូរ ដែលបានប្រកាសឈ្មោះ សូមមេត្តាទាក់ទងមកកាន់ Page របស់យើងដើម្បីបញ្ជាក់ព័ត៌មាន និងទទួលកាដូរ។
#ផ្ទះខ្ញុំពណ៌ខ្ញុំ #MyHomeMyColor #NipponPaintCambodia
⏳ នៅសល់តែ ៣ ថ្ងៃទៀតប៉ុណ្ណោះ! ⏳
តើវីដេអូមួយណាខ្លះដែលទទួលបានការចូលចិត្ត និងស្រឡាញ់ច្រើនជាងគេក្នុងកម្មវិធី"ផ្ទះខ្ញុំពណ៌ខ្ញុំ"!
កុំភ្លេចចូលរួមគាំទ្រ និងតាមដានវីដេអូ Top 3 ទាំងអស់គ្នា!🔥❤️
#MyHomeMyColor #ផ្ទះខ្ញុំពណ៌ខ្ញុំ #Top3 #NipponPaintCambodia
វីដេអូឆ្នើមទាំង 15 ក្នុងកម្មវិធី «ផ្ទះខ្ញុំពណ៌ខ្ញុំ» បានផុសនៅលើទំព័រ Facebook រួចរាល់ហើយ! 🎬🏠
តើអ្នកទាំងអស់គ្នាបានទស្សនា និងពេញចិត្តរឿងរ៉ាវពណ៌ផ្ទះមួយណាជាងគេ? 📲
👉 តោះ! ចូលទស្សនា Like & Share គាំទ្រវីដេអូដែលអ្នកស្រឡាញ់ទាំងអស់គ្នា! ព្រោះម្ចាស់ស្នាដៃ Top 3 ដែលនឹង ទទួលបានកាដូលើកទឹកចិត្ត នឹងប្រកាសក្នុងពេលឆាប់ៗនេះហើយ! 🎁🎉
#MyHomeMyColor #top15shortlist #ColorStories #homedecoration #NipponPaintCambodia #ផ្ទះខ្ញុំពណ៌ខ្ញុំ
🎉 តោះ! ជួបគ្នានៅពិព័រណ៍សំណង់អន្តរជាតិដ៏ធំជាងគេនៅកម្ពុជា!
កុំភ្លេចមកទស្សនា ស្ដង់ Nippon Paint & Bossil របស់ JCM Nippon យើងខ្ញុំ! 🏠✨
មកស្វែងយល់ និងទទួលយកបទពិសោធន៍ជាមួយផលិតផលថ្នាំលាបគុណភាពខ្ពស់ ដែលជួយ ការពារ និងលម្អគេហដ្ឋានរបស់អ្នកឱ្យស្រស់ស្អាត និងគង់វង្ស។
សកម្មភាពពិសេសៗជាច្រើនកុំពុងរង់ចាំអ្នក! គូរគំនូរ Canvas ថតរូប និង DIY ស៊ុម ដើម្បីបង្កើតអនុស្សាវរីយ៍ដ៏ពិសេស
👉 កុំខកខានឱកាសពិសេសនេះ!
🗓 ថ្ងៃទី 28–30 ខែកញ្ញា ឆ្នាំ 2026
📍 មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (DIECC)
🕙 ម៉ោង 10:00 ព្រឹក – 6:00 ល្ងាច
☕️✨បណ្ដែតអារម្មណ៍ក្នុងទីធ្លាបែបអឺរ៉ុប ក្លាស៊ីក និងប្រកបដោយភាពស្រទន់!
ការរួមផ្សំរវាង ពណ៌គ្រីម ដ៏ប្រណីតលើផ្ទៃជញ្ជាំង និង ពណ៌ផ្កាឈូកស្រទន់ នៃទ្វារ និងផ្ទាំងគំនូរ គឺជាគំនិតច្នៃប្រឌិតដែលបំផុសចេញពីរចនាបថអន្តរជាតិ។ ទ្វារពណ៌ផ្កាឈូកមិនត្រឹមតែជាចំណុចទាក់ទាញភ្នែក ដ៏លេចធ្លោប៉ុណ្ណោះទេ ប៉ុន្តែជាការបន្ថែមថាមពលវិជ្ជមាន និងបំពេញនូវអារម្មណ៍រីករាយដល់គ្រប់គ្នាដែលបានឈានជើងចូលមក។
👉 នេះជាការចូលរួមចែករំលែកក្នុងកម្មវិធី ផ្ទះខ្ញុំពណ៌ខ្ញុំ ពី Mansion Cafe
តើអ្នកយល់ឃើញយ៉ាងណាដែរ? Comment នៅខាងក្រោម 📩
#MyHomeMyColor #ផ្ទះខ្ញុំពណ៌ខ្ញុំ #NipponPaintCambodia
🏡✨ម៉ូតផ្ទះសម័យ តែសាមញ្ញ មិនមានក្បាច់ច្រើន មិនសាំភ្នែក។
ពណ៌ពងមាន់ស្រាល និងពណ៌ទឹកសណ្ដែក ដ៏ស្រទន់ និងទាក់ទាញ អមដោយ រុក្ខជាតិបៃតង ដែលជាតំណាងនៃជីវិត និងភាពរីកលូតលាស់។ វាមិនត្រឹមតែជួយឱ្យអារម្មណ៍ធូរស្រាល និងស្រស់ស្រាយប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពដែលស្តែងចេញពីក្តីស្រឡាញ់ចំពោះធម្មជាតិ និងជីវិតរស់នៅ។ ទីនេះជាកន្លែងផ្ទាល់ខ្លួនដែលផ្តល់នូវតុល្យភាព សុវត្ថិភាព និងក្តីស្រឡាញ់សម្រាប់គ្រួសារ។
👉 នេះជាការចូលរួមចែករំលែកក្នុងកម្មវិធី ផ្ទះខ្ញុំពណ៌ខ្ញុំ ពី Sam Oun Same
តើអ្នកយល់ឃើញយ៉ាងណាដែរ? Comment នៅខាងក្រោម 📩
#MyHomeMyColor #ផ្ទះខ្ញុំពណ៌ខ្ញុំ #NipponPaintCambodia
❤️💥រាល់ពណ៌ដែលយើងជ្រើសរើស សុទ្ធតែមានន័យ។
ការប្រើប្រាស់ «ពណ៌ចម្រុះនៅលើជញ្ជាំង ការ៉ូ និងអាងហែលទឹក» ផ្តល់នូវថាមពល ភាពរស់រវើក និងស្នាមញញឹម ខណៈដែល «ពណ៌ត្នោតនៃកៅអី និងសាឡុង» បន្ថែមនូវភាពកក់ក្ដៅ សុវត្ថិភាព ភាពប្រណីត និងភាពជិតស្និទ្ធ។ អមដោយ «ពណ៌ស» ដែលផ្តល់ភាពស្ងប់ស្ងាត់ ទីនេះត្រូវបានបង្កើតឡើងដើម្បីលួងលោមអារម្មណ៍ ឱ្យអ្នកអាចសម្រាកលំហែ និងរីករាយជាមួយទស្សនីយភាពទីក្រុងដោយក្តីសុខក្នុងជម្រៅចិត្ត។
👉 នេះជាការចូលរួមចែករំលែកក្នុងកម្មវិធី ផ្ទះខ្ញុំពណ៌ខ្ញុំ ពី AKASA SKY BAR
តើអ្នកយល់ឃើញយ៉ាងណាដែរ? Comment នៅខាងក្រោម 📩
#MyHomeMyColor #ផ្ទះខ្ញុំពណ៌ខ្ញុំ #NipponPaintCambodia
រំសាយភាពនឿយហត់ រួចចូលមកសាកថាមពលក្នុងកន្លែងដ៏ស្រស់ថ្លា! 🤍🚗✨
☕️✨ ការរចនាបែបទំនើប ដែលរួមបញ្ចូលគ្នាយ៉ាងផ្ចិតផ្ចង់រវាងពណ៌សដ៏ស្រស់ថ្លា មិនត្រឹមតែផ្ដល់នូវពន្លឺធម្មជាតិស្រស់ស្រាយ និងភាពធំទូលាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបាននូវបរិយាកាសដ៏កក់ក្ដៅ ស្ងប់ស្ងាត់ និងមានផាសុកភាពខ្ពស់ ជួយរំសាយរាល់ភាពនឿយហត់ពីការបើកបរ។!
👉 នេះជាការចូលរួមចែករំលែកក្នុងកម្មវិធី ផ្ទះខ្ញុំពណ៌ខ្ញុំ ពី EAST BEAN Coffee
តើអ្នកយល់ឃើញយ៉ាងណាដែរ? Comment នៅខាងក្រោម 📩
#MyHomeMyColor #ផ្ទះខ្ញុំពណ៌ខ្ញុំ #NipponPaintCambodia
🏡✨ពណ៌ និងរចនាបថមិនត្រឹមតែជាការតុបតែងលម្អនោះទេ ប៉ុន្តែជាស្ពានភ្ជាប់អារម្មណ៍ និងជាទីជម្រកផ្លូវចិត្តដែលលួងលោមបេះដូងឱ្យស្ងប់ស្ងាត់។
ការជ្រើសរើស ពណ៌ស ជាគ្រឹះបង្កើតភាពស្អាតបាត និងទូលំទូលាយ បូករួមនឹង ពណ៌ឈើធម្មជាតិ ដែលផ្ដល់នូវស្ថិរភាព និងភាពកក់ក្ដៅ ព្រមទាំង ពណ៌បៃតង ដែលរំលេចនូវភាពស្រស់ស្រាយ និងថាមពលវិជ្ជមាន បានបង្កើតនូវតុល្យភាពដ៏ឥតខ្ចោះ។ ទីនេះមិនត្រឹមតែជាកន្លែងក្រេបរសជាតិកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែជាទីកន្លែងដែលប្រែក្លាយគ្រប់វិនាទីនៃការសម្រាក ឱ្យទៅជាបទពិសោធន៍ដ៏ស្រស់ស្រាយ និងស្និទ្ធស្នាលដូចនៅផ្ទះខ្លួនឯង។❤️💥
👉 នេះជាការចូលរួមចែករំលែកក្នុងកម្មវិធី ផ្ទះខ្ញុំពណ៌ខ្ញុំ ពី @Arivanacoffee
តើអ្នកយល់ឃើញយ៉ាងណាដែរ? Comment នៅខាងក្រោម
#MyHomeMyColor #ផ្ទះខ្ញុំពណ៌ខ្ញុំ #NipponPaintCambodia
លេចអត្តសញ្ញាណដ៏ទាក់ទាញតាមរយៈតុល្យភាពនៃពណ៌ និងពន្លឺ!💖
✨រចនាបថខាងក្រៅបែប Loft & Minimalist ដែលប្រើប្រាស់ ពណ៌ប្រផេះចាស់ និងពណ៌ខ្មៅ បង្ហាញពីភាពទាន់សម័យ និងនឹងនរ បន្ថែមដោយ ពណ៌លឿងមាសនៃរស្មីព្រះច័ន្ទ ដែលធ្វើឱ្យទីតាំងទាំងមូលលេចធ្លោ និងងាយចំណាំពីចម្ងាយ។ បំពេញបន្ថែមដោយបរិយាកាសខាងក្នុងដែលជ្រើសរើស ពណ៌គ្រីម និងពណ៌ឈើធម្មជាតិ អមដោយពន្លឺភ្លើងកក់ក្តៅ (Warm Light) ជួយឱ្យលំហទូលំទូលាយ និងមានផាសុកភាពខ្ពស់។
👉 នេះជាការចូលរួមចែករំលែកក្នុងកម្មវិធី ផ្ទះខ្ញុំពណ៌ខ្ញុំ ពី Moon Café
តើអ្នកយល់ឃើញយ៉ាងណាដែរ? Comment នៅខាងក្រោម 📩
#MyHomeMyColor #ផ្ទះខ្ញុំពណ៌ខ្ញុំ #NipponPaintCambodia
💖ពណ៌មិនត្រឹមតែជាការតុបតែងលម្អលំហប៉ុណ្ណោះទេ ប៉ុន្តែជាជម្រកផ្លូវចិត្តដែលជួយឱ្យយើងផ្ដាច់ខ្លួនពីភាពមមាញឹកនៃជីវិតប្រចាំថ្ងៃ។
ការប្រើប្រាស់ពណ៌ស ផ្តល់ភាពសាមញ្ញ ស្រស់ស្រាយ និងស្អាតទាក់ទាញ រួមផ្សំជាមួយ ពណ៌សូកូឡា ដែលរំលេចភាពកក់ក្ដៅ ធម្មជាតិ និងផាសុកភាព។ បរិយាកាសដ៏ស្និទ្ធស្នាលនេះ ត្រូវបានបង្កើតឡើងដើម្បីឱ្យអ្នកអាចសម្រាក ធ្វើការ ឬរីករាយជាមួយពេលវេលាដ៏មានន័យជាមួយមនុស្សជាទីស្រឡាញ់ ដូចនៅផ្ទះខ្លួនឯង។
👉 នេះជាការចូលរួមចែករំលែកក្នុងកម្មវិធី ផ្ទះខ្ញុំពណ៌ខ្ញុំ ពី Kyujitsu X Atmosphere
តើអ្នកយល់ឃើញយ៉ាងណាដែរ? Comment នៅខាងក្រោម 📩
#MyHomeMyColor #ផ្ទះខ្ញុំពណ៌ខ្ញុំ #NipponPaintCambodia
