uk
Feedback
CMA Training and Resource Center - Channel

CMA Training and Resource Center - Channel

Відкрити в Telegram

This is an official page of CMA Training Department. It shares information and resources for sustainable Microfinance Sector. Website: https://cma-network.org Facebook: https://www.facebook.com/CMATrainingAndResourceCenter TikTok: tinyurl.com/2bahomly

Показати більше
2 045
Підписники
-424 години
-77 днів
+3730 день
Архів дописів
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានកិត្តិយសយ៉ាងក្រៃលែង ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការវិវឌ្ឍន៍អាជីវកម្មនៃវិស័យទឹកស្អាត
+5
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានកិត្តិយសយ៉ាងក្រៃលែង ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការវិវឌ្ឍន៍អាជីវកម្មនៃវិស័យទឹកស្អាត (Water Sector Immersion & Business Dynamics) សម្រាប់ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (Foreign Trade Bank of Cambodia) ក្រោមការឧបត្តម្ភគាំទ្រក្នុងភាពជាដៃគូដោយ អង្គការ Water.org នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងកម្មវិធីបើកវគ្គសិក្ខាសាលាមានការផ្តល់កិត្តិយសអញ្ជើញចូលរួម ដោយ ឯកឧត្តម តន់ សុខជា អគ្គនាយក នៃអគ្គនាយកដ្ឋានទឹកស្អាត ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ឈន វឌ្ឍនៈ អគ្គលេខាធិការសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោកស្រី អយ សត្យា តំណាងអង្គការ Water.org តំណរពិស្តារ :https://www.facebook.com/share/p/193gBPE9vN/

Master speech writing & delivering ! Learn how to organize your ideas, control your voice, use body language, and connect wit
Master speech writing & delivering ! Learn how to organize your ideas, control your voice, use body language, and connect with any audience. 🎤 The Art of Public Speaking 📅 ថ្ងៃទី 25 កក្កដា 2025 🔥 Special offer 50% ✅ Core Participants . Field roles . Team Leaders & Supervisors . Customer Service Representives . Sales & Marketing Staff . Branch / Operations Managers . Any Professionals ⭐️Detail: https://bit.ly/cmainfo01 👉Register: https://is.gd/k2Knkh Facebook | Telegram | JOB | IG

Invitation to Regional Workshop on : Strengthening Governance and Operational Excellence in the Banking and Financial Sector
Invitation to Regional Workshop on : Strengthening Governance and Operational Excellence in the Banking and Financial Sector for Sustainable Growth. 📅 ⏰Date and Region: - Workshop for Region (Including: Pursat Province Banteay Meanchey Pailin, Battambang Province) in Battambang Province 02 July 2026 🎯🎯Target Participants: • Regional and Branch Managers • Deputy Regional and Branch Managers • Area Managers or Officers responsible for branch oversight and staff training ✉️Fee Charge: 600,000 Riel Tax is excluded 🔗Link to register: https://forms.gle/yCBaT53odasezgxo8 Agenda ៖ https://shorturl.at/Z17u8 📞Contact for more information Ms. Heng Sopheavy The Association of Banks in Cambodia, 017 336 365 Mr. Dith Sothearo Cambodia Microfinance Association, 012 212 312

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានកិត្តិយសយ៉ាងក្រៃលែង ដោយមានការអញ្ជើញចូលរួមបិទសិក្ខាសាលាបណ្តុះបណ
+4
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានកិត្តិយសយ៉ាងក្រៃលែង ដោយមានការអញ្ជើញចូលរួមបិទសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ​«ការវាយតម្លៃបច្ចេកទេស ការគ្រប់គ្រងហានិភ័យ និងការផ្តល់ហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិត» ពីសំណាក់ ឯកឧត្តម តន់ សុខជា អគ្គនាយក នៃអគ្គនាយកដ្ឋានទឹកស្អាត ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហោ ប៊ុនថែ តំណាងក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថកម្ពុជា និងលោក ឈន វឌ្ឍនៈ អគ្គលេខាធិការ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ លោក ហោ ប៊ុនថែ បានលើកឡើងថាការពង្រឹងសមត្ថភាពបុគ្គលិកវិស័យហិរញ្ញវត្ថុ ក្នុងការវាយតម្លៃបច្ចេកទេស ការគ្រប់គ្រងហានិភ័យ ជាពិសេសក្នុងការពង្រីកការចូលរួមគាំទ្រក្នុងដំណើរការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសម្រាប់សហគមន៍ ពិតជាមានសារៈសំខាន់ណាស់ ដោយបានពង្រឹងចំណេះដឹងសំខាន់ៗទាក់ទងនឹងម៉ូឌែលអាជីវកម្មរបស់ប្រតិបត្តិករទឹកឯកជន ដំណើរការផលិតទឹកស្អាត ការវាយតម្លៃគម្រោងបច្ចេកទេស និងវិធីសាស្ត្រគ្រប់គ្រងហានិភ័យ ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឱ្យកាន់តែរឹងមាំថែមទៀត។ តំណរពិស្តារ :https://www.facebook.com/share/p/17xQQVfBLo/

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានកិត្តិយសយ៉ាងក្រៃលែង ក្នុងការរៀបចំសិក្ខាសាលាស្តីពី «ការវាយតម្លៃបច្ចេកទេស ការគ្រប់គ្រងហានិភ័យ
+3
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានកិត្តិយសយ៉ាងក្រៃលែង ក្នុងការរៀបចំសិក្ខាសាលាស្តីពី «ការវាយតម្លៃបច្ចេកទេស ការគ្រប់គ្រងហានិភ័យ និងការផ្តល់ហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិត» (Technical Evaluation, Risk Management and Innovative Financing) សម្រាប់ធនាគារសហគ្រាសធុនតូចនិងមធ្យម ក្រោមភាពជាដៃគូក្នុងការឧបត្តម្ភគាំទ្រដោយ អង្គការ Water.org នៅថ្ងៃទី ១២ និងទី១៣ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងកម្មវិធីបើកវគ្គសិក្ខាសាលាមានការផ្តល់កិត្តិយសចូលរួម ដោយ លោក ឈន វឌ្ឍនៈ អគ្គលេខាធិការសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោកស្រី អយ សត្យា តំណាងអង្គការ Water.org និង លោក គង់ សីហា នាយក នាយកដ្ឋានអាជីវកម្មធនាគារ SME Bank។ លោក ឈន វឌ្ឍនៈ បានលើកពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពបុគ្គលិកវិស័យហិរញ្ញវត្ថុ ក្នុងការវាយតម្លៃបច្ចេកទេស ការគ្រប់គ្រងហានិភ័យ ជាពិសេសក្នុងការពង្រីកការចូលរួមគាំទ្រក្នុងដំណើរការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសម្រាប់សហគមន៍ ក្នុងគោលបំណងលើកកម្ពស់សុខមាលភាពរបស់ប្រជាជនកម្ពុជា។ តំណរពិស្តារ :https://www.facebook.com/share/p/1BFLXooZJt/

Dear Members, Please find the link for the webinar today. Topic: Webinar on: AI-Powered Productivity And Responsible Innovation Time: Jun 12, 2026 09:00 AM Join Zoom Meeting https://us06web.zoom.us/j/86588663499?pwd=qxFYOo1K3Dab4fpCbvFOmi2PKatIu8.1 Meeting ID: 865 8866 3499 Passcode: CMA@265

តើលោកអ្នកកំពុងប្រឈមនឹងវិបត្តិឥណទានដែលកំពុងតែកើនឡើងមែនទេ? ស្វែងយល់ពីវិធីគ្រប់គ្រង និងដោះស្រាយវិបត្តិឥណទានប្រកបដោយជំនាញច្បាស់លា
តើលោកអ្នកកំពុងប្រឈមនឹងវិបត្តិឥណទានដែលកំពុងតែកើនឡើងមែនទេ? ស្វែងយល់ពីវិធីគ្រប់គ្រង និងដោះស្រាយវិបត្តិឥណទានប្រកបដោយជំនាញច្បាស់លាស់ អាចជួយឱ្យអ្នកគ្រប់គ្រងស្ថានភាពនេះបានល្អ ប្រមូលកម្ចីយឺតយ៉ាវមានប្រសិទ្ធភាព ជួយបុគ្គលិកដែលមានលទ្ធផលការងារមិនល្អ ហើយទប់ស្កាត់ការចាកចេញរបស់បុគ្គលិក។ សូមលោកអ្នកចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល១ថ្ងៃ ស្តីពីការគ្រប់គ្រងវិបត្តិឥណទាន ដើម្បីទទួលជំនាញ និងបទពិសោធន៍ថ្មីៗ ក្នុងការទប់ទល់នឹងស្ថានភាពនេះ។ វគ្គបណ្តុះបណ្តាលនេះ នឹងចាប់ផ្តើម៖ ថ្ងៃទី១២ ខែកក្កដា ២០២៦ ម៉ោង ៨:០០ព្រឹក ដល់ ៥:០០ល្ងាច បញ្ជាក់៖ ទទួលបានការបញ្ចុះតម្លៃ ៥០% សម្រាប់អ្នកបានចូលរួមវគ្គបណ្តុះបណ្ដាល តាមរយៈ (online Zoom ) កាលពី ថ្ងៃ ២២ ឧសភា​ ២០២៦។ កុំបង្អង់យូរ សូមចាប់យកឱកាសដ៏កម្រមួយនេះ ដើម្បីពង្រឹងសមត្ថភាពខ្លួនឯង ចុះឈ្មោះឥលូវនេះ! សូមចុច share ឬ tag មិត្តរួមការងារដែលត្រូវការវគ្គនេះ! Detail: https://tinywebs.site/TSuwnE Register: https://forms.office.com/r/7YyE0sQFqt

Invitation to Regional Workshop on : Strengthening Governance and Operational Excellence in the Banking and Financial Sector
Invitation to Regional Workshop on : Strengthening Governance and Operational Excellence in the Banking and Financial Sector for Sustainable Growth. 📅 ⏰Date and Region: - Workshop for Region (Including: Pursat Province Banteay Meanchey Pailin, Battambang Province) in Battambang Province 02 July 2026 🎯🎯Target Participants: • Regional and Branch Managers • Deputy Regional and Branch Managers • Area Managers or Officers responsible for branch oversight and staff training ✉️Fee Charge: 600,000 Riel Tax is excluded 🔗Link to register: https://forms.gle/yCBaT53odasezgxo8 Agenda ៖ https://shorturl.at/Z17u8 📞Contact for more information Ms. Heng Sopheavy The Association of Banks in Cambodia, 017 336 365 Mr. Dith Sothearo Cambodia Microfinance Association, 012 212 312

Mr. Park Cheon Gil សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្តល់កិត្តិយសចូលរួមជាអធិបតីក្នុងពិធីបិទវគ្គបណ្ត
+3
Mr. Park Cheon Gil សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្តល់កិត្តិយសចូលរួមជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលតាមតម្រូវការស្តីពី «ការអភិវឌ្ឍសមត្ថភាពសម្រាប់អ្នកគ្រប់គ្រង» ដែលបានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សិក្ខាកាមអំពីតួនាទី និងទំនួលខុសត្រូវរបស់អ្នកគ្រប់គ្រងជួរមុខ (First-Line Manager) ពង្រឹងជំនាញភាពជាអ្នកដឹកនាំ និងការទំនាក់ទំនង ព្រមទាំងផ្តល់នូវបច្ចេកទេសជាក់ស្តែងក្នុងការលើកទឹកចិត្តបុគ្គលិក ការបែងចែកការងារប្រកបដោយប្រសិទ្ធភាព ការបង្វឹក និងអភិវឌ្ឍសមត្ថភាពសមាជិកក្រុម ក៏ដូចជាការផ្តល់មតិកែលម្អប្រកបដោយស្ថាបនា។ ថ្លែងក្នុងឱកាសនោះ Mr. Park Cheon Gil បានលើកឡើងថា ការកសាងទំនាក់ទំនងការងារដ៏រឹងមាំ ត្រូវការពេលវេលា ការប្រាស្រ័យទាក់ទង និងការយល់ចិត្តគ្នាទៅវិញទៅមក។ លោកបានសង្កត់ធ្ងន់ថា បញ្ហាប្រឈមនានានៅកន្លែងការងារ អាចដោះស្រាយបានប្រកបដោយប្រសិទ្ធភាព តាមរយៈការពិភាក្សា និងការសហការគ្នាយ៉ាងបើកចំហ។ តំណរពិស្តារ :https://acesse.one/ubtrfdu

Agenda for Regional Workshop to member.pdf1.66 KB

សូមគោរពអញ្ជើញចូលរួមសិក្ខាសាលាសម្រាប់ថ្នាក់ដឹកនាំប្រចាំតំបន់ និងសាខាស្តីពី ការពង្រឹងអភិបាលកិច្ច និងឧត្តមភាពប្រតិបត្តិការ ក្នុង
សូមគោរពអញ្ជើញចូលរួមសិក្ខាសាលាសម្រាប់ថ្នាក់ដឹកនាំប្រចាំតំបន់ និងសាខាស្តីពី ការពង្រឹងអភិបាលកិច្ច និងឧត្តមភាពប្រតិបត្តិការ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុដើម្បីភាពរីកចម្រើនដោយចីរភាព ប្រចាំឆ្នាំ ២០២៦ 📅 ⏰កាលបរិច្ឆេទ៖ សិក្ខាសាលាសម្រាប់តំបន់៣៖ (រូមមាន៖ ខេត្តពោធិ៍សាត់ បន្ទាយមានជ័យ ប៉ៃ​លិន បាត់ដំបង) នឹងគ្រោងធ្វើនៅ ខេត្តបាត់ដំបងថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២៦ 🎯🎯ក្រុមគោលដៅ៖ - ប្រធាន/នាយកសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ - អនុប្រធាន/នាយករងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រធាន/អនុប្រធានតំបន់គ្រប់គ្រងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ /មន្ត្រីទទួលបន្ទុកកិច្ចការគ្រប់គ្រងសាខា ដែលមានសមត្ថភាពផ្សព្វផ្សាយបន្តទៅកាន់បុគ្គលិកក្នុងសាខា។ ✉️តម្លៃសំបុត្រចូលរួម ៖ ៦០០,០០០រៀល តម្លៃសម្រាប់ចូលរួមនេះមិនរាប់បញ្ចូលពន្ធ 🔗តំណភ្ជាប់សម្រាប់ការចុះឈ្មោះ៖ https://forms.gle/yCBaT53odasezgxo8 *​ របៀបវារៈ ៖ https://shorturl.at/Z17u8 📞ទំនាក់ទំនង៖ - លោកស្រី ហេង សុភាវី សមាគមធនាគារនៅកម្ពុជា ០១៧ ៣៣៦ ៣៦៥ - លោក ឌិត សុទ្ឋារោ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ០១២ ២១២ ៣១២

Join Mr. Hin Sopheap for a powerful FREE webinar on : AI-Powered Productivity And Responsible Innovation 📅 Date: Friday, 12
Join Mr. Hin Sopheap for a powerful FREE webinar on : AI-Powered Productivity And Responsible Innovation 📅 Date: Friday, 12 June 2026 ⏰ Time: 9:00 AM – 10:00 AM 📍Online via Zoom 💰 Free Participation Whether you're a student, professional, or entrepreneur – learn how to harness AI the right way. Register now: Link Register : https://forms.office.com/r/gsXk3vhVx7 📞 096 355 1514 / 016 / 092 768 494 📘 @CMATrainingandResourceCente

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការត្រួតពិនិត្យសវនកម្មឥណទានក្នុងការអនុវត្តជាក់ស្តែង” នាថ្ងៃទី០៦
+3
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការត្រួតពិនិត្យសវនកម្មឥណទានក្នុងការអនុវត្តជាក់ស្តែង” នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ឆយ ប៊ុនណាក់ សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ ក្នុងឱកាសនេះ លោក ឆយ ប៊ុនណាក់ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់មន្ត្រីសវនកម្មផ្ទៃក្នុង ដើម្បីធានាបាននូវគុណភាពប្រតិបត្តិការ ការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព និងការអនុលោមតាមគោលការណ៍អភិបាលកិច្ចល្អក្នុងស្ថាប័នហិរញ្ញវត្ថុ។ លោកក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យយកចំណេះដឹង និងជំនាញដែលទទួលបានពីវគ្គបណ្តុះបណ្តាល ទៅអនុវត្តជាក់ស្តែងក្នុងការងារ ដើម្បីបង្កើនប្រសិទ្ធភាពសវនកម្ម ការកំណត់ហានិភ័យបានទាន់ពេលវេលា និងការពង្រឹងតម្លាភាព និងគណនេយ្យភាពក្នុងស្ថាប័ន។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកគ្រូ ឡេង រ៉ាឌី ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ ព្រមទាំងសូមអរគុណដល់សិក្ខាកាមទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម និងបានរួមចំណែកធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះទទួលបានជោគជ័យ។ តំណរពិស្តារ : https://web.facebook.com/share/p/1GmDR6qZZt/

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “យុទ្ធសាស្រ្តលក់ឥណទានរថយន្តប្រកបដោយប្រសិទ្ធភាព” នាថ្ងៃទី២៧
+2
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “យុទ្ធសាស្រ្តលក់ឥណទានរថយន្តប្រកបដោយប្រសិទ្ធភាព” នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ឈន វឌ្ឍនៈ អគ្គលេខាធិការ នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងមាន លោក នុត ថេង ប្រធាននាយកដ្ឋានបណ្តុះបណ្តាល នៃសមាគម ជាគ្រូបង្គោលក្នុងវគ្គបណ្តុះបណ្តាលនេះ។ ក្នុងឱកាសនោះ លោកអគ្គលេខាធិការ បានលើកឡើងអំពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពធនធានមនុស្ស និងការអភិវឌ្ឍជំនាញលក់ឱ្យស្របទៅនឹងការវិវឌ្ឍយ៉ាងឆាប់រហ័សនៃវិស័យហិរញ្ញវត្ថុ។ វគ្គបណ្តុះបណ្តាលនេះផ្តោតលើយុទ្ធសាស្រ្តក្នុងការចូលទៅកាន់អតិថិជនគោលដៅ បច្ចេកទេសលក់ប្រកបដោយប្រសិទ្ធភាព ការបង្កើតតម្រូវការអតិថិជន និងការប្រកួតប្រជែងក្នុងទីផ្សារ ដើម្បីជួយពង្រឹងលទ្ធផលលក់ និងភាពរឹងមាំរបស់គ្រឹះស្ថាន។ សមាគមសង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ជាចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងដល់សិក្ខាកាមទាំងអស់ ដើម្បីយកទៅអនុវត្តការងារប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាព និងចូលរួមលើកកម្ពស់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ តំណរពិស្តារ÷https://www.facebook.com/share/p/1DqwwyqpyM/

A seat for you means a brighter future for a child in Kampong Thom. Our charity seminar is just around the corner, and the cl
A seat for you means a brighter future for a child in Kampong Thom. Our charity seminar is just around the corner, and the classrooms at Ta Oak Primary and Secondary School are waiting for our collective support. Please note that, every single registration is 100% dedicated to the ABC School Renovation Project, helping us provide safer spaces and greater opportunities for young Cambodian students. In collaboration with IBS, IBF reminds you to secure your spot for: 📌 “Don’t Lead Like a Woman”, Really? While your ticket contributes directly to the community, you will also gain invaluable executive insights on empathy, adaptability, and relational leadership from distinguished women leaders. Seats are limited! Don't miss this unique opportunity to empower your professional journey while leaving a lasting legacy for the future generation. ✍️ Register today: https://forms.office.com/r/pC5NC4iwkT 📩 Inquiries: registration@ibf.com.kh / (+855) 16 815 397 / 61 820 611 / 87 730 089

Don't miss out! Risk Management 3 courses in 1 package Share the cost with your friends and join the course together!!! Targe
Don't miss out! Risk Management 3 courses in 1 package Share the cost with your friends and join the course together!!! Target Functions: • Risk Management • Treasury • Finance • Audit • Operation • Credit ⭐️Detail: https://is.gd/fqZ7j0 👉Register: https://forms.office.com/r/7YyE0sQFqt

សូមគោរពអញ្ជើញចូលរួមសិក្ខាសាលាសម្រាប់ថ្នាក់ដឹកនាំតំបន់ និងសាខាស្តីពី ការពង្រឹងអភិបាលកិច្ច និងឧត្តមភាពប្រតិបត្តិការ ក្នុងវិស័យធ
សូមគោរពអញ្ជើញចូលរួមសិក្ខាសាលាសម្រាប់ថ្នាក់ដឹកនាំតំបន់ និងសាខាស្តីពី ការពង្រឹងអភិបាលកិច្ច និងឧត្តមភាពប្រតិបត្តិការ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុដើម្បីភាពរីកចម្រើនដោយចីរភាព ប្រចាំឆ្នាំ ២០២៦ 📅 ⏰កាលបរិច្ឆេទ៖ សិក្ខាសាលាសម្រាប់តំបន់១៖ (រូមមាន៖ កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ សៀមរាប) នឹងគ្រោងធ្វើនៅ ខេត្តសៀមរាបថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ 🎯🎯ក្រុមគោលដៅ៖ - ប្រធាន/នាយកសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ - អនុប្រធាន/នាយករងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រធាន/អនុប្រធានតំបន់គ្រប់គ្រងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ /មន្ត្រីទទួលបន្ទុកកិច្ចការគ្រប់គ្រងសាខា ដែលមានសមត្ថភាពផ្សព្វផ្សាយបន្តទៅកាន់បុគ្គលិកក្នុងសាខា។ ✉️តម្លៃសំបុត្រចូលរួម ៖ ៦០០,០០០រៀល តម្លៃសម្រាប់ចូលរួមនេះមិនរាប់បញ្ចូលពន្ធ 🔗តំណភ្ជាប់សម្រាប់ការចុះឈ្មោះ៖ https://forms.gle/WLW5bZmd5LJ8kmdaA *​ របៀបវារៈ ៖ https://url-shortener.me/MC0K 📞ទំនាក់ទំនង៖ - លោកស្រី ហេង សុភាវី សមាគមធនាគារនៅកម្ពុជា ០១៧ ៣៣៦ ៣៦៥ - លោក ឌិត សុទ្ឋារោ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ០១២ ២១២ ៣១២

Webinar_CMA_Effective Delinquency Solutions.pdf1.19 MB