ប្រសាសន៍សំខាន់ៗថ្នាក់ដឹកនាំកំពូលៗកម្ពុជា
Відкрити в Telegram
906
Підписники
-124 години
-27 днів
+930 днів
Архів дописів
+7
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយ ឯកឧត្តម Francisco P. Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
រាជធានីភ្នំពេញ រសៀលថ្ងៃសុក្រ ទី២៣ តុលា ២០២៦
សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ។យើងបានប្រើពេលជាច្រើនដើម្បី
សម្រេចបានកិច្ចព្រមព្រៀងមួយនេះ។
#៣នាទីពីនយោបាយនិងសង្គម #សន្តិភាពនៅកម្ពុជា #សម្តេចតេជោហ៊ុនសែន
+8
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដោយនឹងពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៤៖
១-របាយការណ៍ស្តីពីការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ៩ខែ ឆ្នាំ២០២៦ និងការកែសម្រួលក្របខ័ណ្ឌហិរញ្ញវត្ថុរយៈពេលមធ្យម (MTFF)។
២-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៧។
៣-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។
៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន។
រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី២៣ តុលា ២០២៦
#៣នាទីពីនយោបាយនិងសង្គម #សន្តិភាពនៅកម្ពុជា #រាជរដ្ឋាភិបាលអាណត្តិទី៧
+4
ប្រសាសន៍សំខាន់ៗ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០” ។
#៣នាទីពីនយោបាយនិងសង្គម #ការអភិវឌ្ឍ #រាជរដ្ឋាភិបាលអាណត្តិទី៧
សម្តេចធិបតីនាយករដ្ឋមន្ត្រី អំពាវនាវដល់សហគ្រាស និងអាជីវកម្មគ្រប់ប្រភេទនាំគ្នាចាប់យកបច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍
#៣នាទីពីនយោបាយនិងសង្គម #រាជរដ្ឋាភិបាលអាណត្តិទី៧ #ការអភិវឌ្ឍ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សហគ្រាសធុនមីក្រូតូច និងមធ្យម គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ និងជួយបង្កើតការងារក្នុងស្រុក និងគ្រួសារ។
#៣នាទីពីនយោបាយនិងសង្គម #ការអភិវឌ្ឍ #រាជរដ្ឋាភិបាលអាណត្តិទី៧
+7
លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី នៅព្រះរាជាណាចក្រកម្ពុជា
Outcomes of the Official Visit of the Minister of Foreign and European Affairs of the Republic of Croatia to the Kingdom of Cambodia
+9
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០” ។
រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ តុលា ២០២៦
+3
មូលដ្ឋាន ៣ សំខាន់ របស់លោក អ៊ុំ សំអាន គឺឈរលើ៖
១. ឮគេថា
២. តាមព័ត៌មានរបស់អាស៊ីសេរី
៣. ញាណពិសេសរបស់គាត់ផ្ទាល់
#៣នាទីពីសង្គមនិងនយោបាយ
សូមជម្រាបជូនអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់!
ក្រសួងព័ត៌មាន នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន» សម្រាប់សិក្ខាកាមចំនួន ៣០០នាក់ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។
វគ្គនេះសម្រាប់អ្នកសារព័ត៌មានជាតិដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន។ សូមត្រៀមបណ្ណព័ត៌មានចេញដោយក្រសួងព័ត៌មាន និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សម្រាប់ការចុះឈ្មោះ។
📌 សូមចុះឈ្មោះត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦
📲 ០១២ ៣៧៥ ៣៥២ ឬស្កេន QR Code ក្នុងសេចក្តីជូនដំណឹង។
ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងដែលភ្ជាប់ជាមួយ។ សូមអរគុណ!
+3
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា ទាក់ទងនឹងផលប៉ះពាល់នៃការវាយប្រហារលើប្រាសាទព្រះវិហារពីសំណាក់យោធាថៃ
#៣នាទីពីនយោបាយនិងសង្គម#កម្ពុជាត្រូវការសន្តិភាព
#Cambodia #thailand #cambodianeedpeace #ThailandViolatesCeasefire #JusticeForCambodia
+6
សេចក្តីប្រកាសព័ត៌មាន ឯកអគ្គរាជទូតកម្ពុជា ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ជាមួយក្រុមហ៊ុន TOKO Electrical Construction និងក្រុមហ៊ុន KJP Kakehashi
+6
គំនិតអភិវឌ្ឍ៖
-គាំទ្រអ្វីដែលយើងបានធ្វើ និងសម្រេចបាន
-កែលម្អចំណុចខ្វះខាតដែលយើងមាន អភិវឌ្ឍជាបន្តបន្ទាប់
-រិះគន់ ស្ថាបនា និងរួមអភិវឌ្ឍ
សមិទ្ធផលថ្មីខេត្តកំពត ក្លាយជាផលិតផលទេសចរណ៍មួយបន្ថែមទៀត
#សន្តិភាពនៅកម្ពុជា #cambodia #៣នាទីពីសង្គមនិងនយោបាយ
«កម្ពុជាមិនមានភាពចាំបាច់ក្នុងការដើរតួជាអ្នករងគ្រោះទេ ពីព្រោះយើងជាអ្នករងគ្រោះស្រាប់ទៅហើយ»។ នេះគឺជាប្រសាសន៍ឆ្លើយតបរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចំពោះការចោទប្រកាន់របស់ភាគីថៃនាពេលកន្លងមក ដែលថា កម្ពុជាដើរតួជាជនរងគ្រោះ
ក្រសួងព័ត៌មានកម្ពុជា និងរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ចិន (NRTA) បានបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៧ ស្តីពីកិច្ចសហប្រតិបត្តិការវិទ្យុ និងទូរទស្សន៍ ប្រកបដោយជោគជ័យ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងប៉ីហៃ តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។
#៣នាទីពីនយោបាយនិងសង្គម #សន្តិភាពនៅកម្ពុជា
#Cambodia #peace #development
លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃក្រមសីលធម៌វិជ្ជាជីវៈ វិន័យ ការទទួលខុសត្រូវ និងសុវត្ថិភាពអ្នកជំងឺ ដោយចាត់ទុកថា ការចុះកម្មសិក្សាគឺជាដំណាក់កាលដ៏សំខាន់ក្នុងការកសាងស្មារតីវិជ្ជាជីវៈរបស់និស្សិតគិលានុបដ្ឋាក មុនពេលក្លាយជាបុគ្គលិកសុខាភិបាលពេញលេញ។
+7
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ Antonio G Nafarrete នាយសេនាធិការកងទ័ពហ្វីលីពីន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ទី២០ តុលា ២០២៦
អបអរសាទរកម្ពុជា បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនៃការនាំចេញអង្ករច្រើនជាង ១លានតោន។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ទំហំនៃការនាំចេញអង្ករផ្លូវការរបស់កម្ពុជាបានហក់ឡើងដល់ ១ ០១៤ ៤៤២ តោន។ នេះគឺជាការបំបែកកំណត់ត្រាឆ្នាំចាស់បានយ៉ាងជោគជ័យ និងជាសមិទ្ធផលដ៏ត្រចះត្រចង់សម្រាប់ជាតិ និងវិស័យកសិកម្មទាំងមូល។
+6
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ លោកស្រី សិរីវឌ្ឍនា អ៊ីវ៉ា (Iwona Kmiecik) ស្ថាបនិក និងជាប្រធានក្រុមហ៊ុន IM Capital Holding ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី១៩ តុលា ២០២៦
ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងដល់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន មេត្តាបន្តចូលរួមសហការក្នុងការថែរក្សាប្រភពទឹកទុកសម្រាប់រដូវប្រាំងនាពេលខាងមុខ និងចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបណ្ដាតំបន់ជនបទដាច់ស្រយាលដែលស្ថិតនៅឆ្ងាយពីប្រភពទឹក៕
