cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

ព័ត៌មានពីរដ្ឋបាលខេត្តកំពង់ធំ-Official News From Kampongthom

Більше
Камбоджа985Центральний Кхмер881Новини і ЗМІ23 101
Рекламні дописи
4 088
Підписники
+124 години
-37 днів
+930 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃរដ្ឋបាលខេត្ត (រដ្ឋបាលខេត្តកំពង់ធំ)÷ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី និងមន្ត្រីរាជការចំនួន បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលរបស់អភិបាលខេត្តកំពង់ធំ ដែលទើបនឹងតែងតាំងកន្លងទៅថ្មីៗនេះ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ នៅក្នុងឱកាសនេះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជំរុញលើកទឹកចិត្តដល់មន្ត្រីរាជការ នៃរដ្ឋបាលខេត្តកំពង់ធំ បន្តពង្រឹងការងារអនុវត្តការងារឱ្យបានល្អប្រសើរ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង រួមគ្នាធ្វើ រួមគ្នាគិត ធ្វើយ៉ាងណារុញច្រានចក្ខុវិស័យនៅក្នុងខេត្តកំពង់ធំ ឱ្យមានការការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ។ ព័ត៌មានលម្អិត៖ https://kampongthom.gov.kh/21260/ ដើម្បីទទួលបានព័ត៌មានថ្មីៗពីរដ្ឋបាលខេត្តកំពង់ធំ 👉🏻 📥Telegram 👉🏻 📘Facebook 👉🏻 🌏Website
Показати все...
អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃរដ្ឋបាលខេត្ត - រដ្ឋបាលខេត្តកំពង់ធំ

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​)÷​ឯកឧត្តម​ ​ដៀប​ ​ពី​រី​ ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ​ឯកឧត្តម​ ​នួន​ ​ផា​រ័ត្ន ​អភិបាល​ខេត្ត​កំពង់ធំ​ ​ប្រធានមន្ទីរ​ជុំវិញ​ខេត្ត​ ​កងកម្លាំង​ទាំង​បី​ ​និង​មន្ត្រី​រាជការ​ចំនួន​ ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​របស់​អភិបាល​ខេត្ត​កំពង់ធំ​ ​ដែល​ទើបនឹង​តែងតាំង​កន្លងទៅ​ថ្មីៗ​នេះ​ ​នៅ​រសៀល​ថ្ងៃ​ទី​១​០​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៤​ ​នៅ​សាល​ប្រជុំ​សាលាខេត្ត​កំពង់ធំ​។​ ​នៅ​ក្នុង​ឱកាស​នេះ​ឯកឧត្តម​ ​នួន​ ​ផា​រ័ត្ន ​អភិបាល​ខេត្ត​កំពង់ធំ​ ​បាន​ជំរុញលើកទឹកចិត្ត​ដល់​មន្ត្រី​រាជការ​ ​នៃ​រដ្ឋបាល​ខេត្ត​កំពង់ធំ​ ​បន្ត​ពង្រឹង​ការងារ​អនុវត្ត​ការងារ​ឱ្យ​បាន​ល្អ​ប្រសើរ​ ​បង្កើន​សាមគ្គីភាព​ ​ឯកភាព​ផ្ទៃក្នុង​ ​រួមគ្នា​ធ្វើ​ ​រួមគ្នា​គិត​ ​ធ្វើ​យ៉ាងណា​រុញច្រាន​ចក្ខុវិស័យ​នៅ​ក្នុង​ខេត្ត​កំពង់ធំ​ ឱ្យ​មានការ​ការ​អភិវឌ្ឍ​ ​និង​មានការ​រីក​ចម្រើន​លើ​គ្រប់​វិ​ស​័​យ​។​ ​ទន្ទឹម​នឹង​នេះ​ផង​ដែរ​ ​ឯកឧត្តម​ ​នួន​ ​ផា​រ័ត្ន ​បាន​បញ្ជាក់​ថា​ ​ក្រោម​ការ​​​ដឹកនាំ​ដ៏​ឆ្លាតវៃ​របស់​សម្ដេច​មហា​បវរ​ធិ​ប​តី ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​បាន​ដាក់​នូវ​យុទ្ធ​បញ្ចកោណ​ដំណាក់កាល​ទី​១​ ​គឺជា​កា​រប…

ណែនាំរដ្ឋបាលខេត្តទាំងឡាយសើរើកិច្ចព្រមព្រៀងផ្សាយគ្រឿងស្រវឹង និងព្រមានជនឈរពីក្រោយបទល្មើសធនធានធម្មជាតិ ឱ្យប្រញាប់ដកខ្លួន (រដ្ឋបាលខេត្តកំពង់ធំ)÷ ពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម នួន ផារ័ត្ន ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃ០៨ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់គោលការណ៍ឱ្យរដ្ឋបាលខេត្តទាំងអស់ ពិនិត្យសើរើឡើងវិញ រាល់ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិត លក់ចែកចាយ និងទទួលផ្សព្វផ្សាយគ្រឿងស្រវឹងទាំងអស់ ដើម្បីឈានទៅបញ្ចប់រាល់ការព្រមព្រៀងផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមដងផ្លូវ និងទីសាធារណៈ។ ព័ត៌មានលម្អិត៖ https://kampongthom.gov.kh/21247/ ដើម្បីទទួលបានព័ត៌មានថ្មីៗពីរដ្ឋបាលខេត្តកំពង់ធំ 👉🏻 📥Telegram 👉🏻 📘Facebook 👉🏻 🌏Website
Показати все...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំរដ្ឋបាលខេត្តទាំងឡាយសើរើកិច្ចព្រមព្រៀងផ្សាយគ្រឿងស្រវឹង និងព្រមានជនឈរពីក្រោយបទល្មើសធនធានធម្មជាតិ ឱ្យប្រញាប់ដកខ្លួន - រដ្ឋបាលខេត្តកំពង់ធំ

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​)÷ ​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ ​ឯកឧត្តម​ ​នួន​ ​ផា​រ័ត្ន ​ជា​អភិបាល​ ​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ​ ​នា​រសៀល​ថ្ងៃ​០​៨​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៤​នេះ​ ​ឯកឧត្តម​ ​អភិ​សន្តិ​បណ្ឌិត​ ​ស​ ​សុខា​ ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋ​ម​ន្រ្តី​ក្រសួងមហាផ្ទៃ​ ​បាន​ផ្ដល់​គោលការណ៍​ឱ្យ​រដ្ឋបាល​ខេត្ត​ទាំងអស់​ ​ពិនិត្យ​សើរើ​ឡើងវិញ​ ​រាល់​ឯកសារ​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផលិត​ ​លក់​ចែកចាយ​ ​និង​ទទួល​ផ្សព្វផ្សាយ​គ្រឿងស្រវឹង​ទាំងអស់​ ​ដើម្បី​ឈាន​ទៅ​បញ្ចប់​រាល់​ការ​ព្រមព្រៀង​ផ្សព្វផ្សាយ​ផលិតផល​គ្រឿងស្រវឹង​តាម​ដង​ផ្លូវ​ ​និង​ទី​សាធារណៈ​។​ ​បើ​តាម​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ ​ឧបនាយក​រដ្ឋ​ម​ន្រ្តី ​ការ​ឈាន​ទៅ​បញ្ចប់​ការ​ផ្សព្វផ្សាយ​គ្រឿងស្រវឹង​ ​តាម​ទី​សាធារណៈ​ ​មិនមែន​ត្រឹមតែ​ដើម្បី​ចង់បាន​ការ​សរសើរ​គាំទ្រ​ពី​សាធារណជន​ ​និង​មជ្ឈដ្ឋាន​សង្គម​ស៊ីវិល​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​គោលដៅ​ធំបំផុត​ ​គឺ​ដើម្បី​កាត់បន្ថយ​ការ​ទទួលទាន​គ្រឿងស្រវឹង​ ​ជ្រុល​ហួសហេតុ​របស់​ប្រជាជន​ដែល​កំពុងតែ​ប្រឈម​ទាំង​គ្រោះថ្នាក់​សុខភាព​ ​និង​គ្រោះថ្នាក់​សង្គម​ ​ពិសេស​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​ ​ខណៈ​ការ​ផ្ស…

អភិបាលខេត្តកំពង់ធំ បានដាក់បទបញ្ជាដល់បញ្ជាការស្រាល និងសមត្ថកិច្ចជំនាញ បន្តអនុវត្ត និងធ្វើសកម្មភាពប្រតិបត្តិការឲ្យជាប់ជាប្រចាំការពារធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព (រដ្ឋបាលខេត្កកំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដាក់បទបញ្ជាដល់បញ្ជាការស្រាល និងសមត្ថកិច្ចជំនាញ ដែលឈរជើងនៅដែនជម្រកសត្វព្រៃ ព្រៃសហគមន៍ និងតំបន់វាលក្រោយ (តំបន់៣) បន្តអនុវត្ត និងធ្វើសកម្មភាពប្រតិបត្តិការឲ្យជាប់ជាប្រចាំ ការពារធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ប្រកបដោយប្រសិទ្ធភាព។ ប្រសាសន៍ដ៏មានអត្ថន័យ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រង ការពារ ធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាប្រជុំសាលាខេត្តកំពង់ធំ។ ព័ត៌មានលម្អិត៖ https://kampongthom.gov.kh/21238/ ដើម្បីទទួលបានព័ត៌មានថ្មីៗពីរដ្ឋបាលខេត្តកំពង់ធំ 👉🏻 📥Telegram 👉🏻 📘Facebook 👉🏻 🌏Website
Показати все...
អភិបាលខេត្តកំពង់ធំ បានដាក់បទបញ្ជាដល់បញ្ជាការស្រាល និងសមត្ថកិច្ចជំនាញ បន្តអនុវត្ត និងធ្វើសកម្មភាពប្រតិបត្តិការឲ្យជាប់ជាប្រចាំការពារធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព - រដ្ឋបាលខេត្តកំពង់ធំ

(​រដ្ឋបាល​ខេត្ក​កំពង់ធំ​)​៖​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាល​ខេត្ត​កំពង់ធំ​ ​បាន​ដាក់​បទបញ្ជា​ដល់​បញ្ជាការ​ស្រាល​ ​និង​សមត្ថកិច្ច​ជំនាញ​ ​ដែល​ឈរ​ជើង​នៅ​ដែន​ជម្រក​សត្វព្រៃ​ ​ព្រៃ​សហគមន៍​ ​និង​តំបន់​វាល​ក្រោយ​ (​តំបន់​៣​) ​បន្ត​អនុវត្ត​ ​និង​ធ្វើសកម្មភាព​ប្រតិបត្តិការ​ឲ្យ​ជាប់​ជាប្រចាំ​ ​ការពារ​ធនធានធម្មជាតិ​ ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ​ ​ប្រកបដោយ​ប្រសិទ្ធ​ភាព​។​ ​ប្រសាសន៍​ដ៏​មាន​អត្ថន័យ​ ​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​គ្រប់គ្រង​ ​ការពារ​ ​ធនធានធម្មជាតិ​ ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ​ ​នា​ព្រឹក​ថ្ងៃ​ទី​០​៤​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៤​ ​នៅ​សាលា​ប្រជុំ​សាលាខេត្ត​កំពង់ធំ​។​ ​ជាមួយគ្នា​នោះ​ដែរ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បាន​អនុញ្ញាត​ឲ្យ​មន្ត្រី​ជំនាញ​រាយការណ៍​អំពី​វ​ឌ្ឍនៈ​ភាព​ក្នុង​ចុះ​អនុវត្ត​ជាក់ស្តែង​ក្នុង​ការ​បង្ក្រាប​ ​និង​ទប់​ស្កាត់​ធនធានធម្មជាតិ​ ​រួចមក​ ​បាន​ផ្តល់​នូវ​គោលការណ៍​សំខាន់​ៗ​ ​មួយ​ចំនួន​៖​​១​)* ​អាជ្ញាធរ​ដែនដី​ ​និង​សមត្ថកិច្ច​ជំនាញ​គ្រប់​លំដាប់​ថ្នាក់​ ​ត្រូវ​ចាត់តាំង​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​ ​ឲ្យ​ ​បាន​ជ្រួតជ្រាប​ ​អំពី​វិធានការ​ផ្លូវច្បាប់​ចំពោះ​ជន​ទាំងឡាយ​ណា​ ​ដែល​បាន​ឃុបឃិត​…

ពិធីបិទការប្រកួតកីឡាកម្មករនិយោជិតសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមឆ្នាំ២០២៤ (រដ្ឋបាលខេត្តកំពង់ធំ)៖ ការប្រកួតកីឡាកម្មករនិយោជិតសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG) ឆ្នាំ២០២៤ បានរៀបចំពិធីបិទជាផ្លូវការថ្ងៃទី២៦ ខែមិថុនា ក្រោមអធិបតីភាពឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ នៅក្រុមហ៊ុនចម្ការកៅស៊ូ ស៊ីអស៊ីខេ២ និងបៀកហៀក ដែលមានទីតាំងស្ថិតក្នុងឃុំពពក ស្រុកស្ទោង  និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកស្ទោង និងស្រុកប្រាសាទបល្ល័ង្ក។ ភាគីសម្ព័ន្ធកៅស៊ូវៀតណាម មានលោក ហ្វីញ គីមញឹត (Huynh Kim Nhut) អគ្គនាយករង ជាប្រធានសហជីពកៅស៊ូវៀតណាម និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡា លោកឧកញ៉ា ឡេង ឫទ្ធី ប្រធានការិយាល័យតំណាងសម្ព័ន្ធកៅស៊ូវៀតណាមប្រចាំកម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនចម្ការកៅស៊ូជាសមាជិកដែលកំពុងវិនិយោគនៅប្រទេសកម្ពុជា។   ព័ត៌មានលម្អិត៖ https://kampongthom.gov.kh/21228/ ដើម្បីទទួលបានព័ត៌មានថ្មីៗពីរដ្ឋបាលខេត្តកំពង់ធំ 👉🏻 📥Telegram 👉🏻 📘Facebook 👉🏻 🌏Website
Показати все...
ពិធីបិទការប្រកួតកីឡាកម្មករនិយោជិតសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមឆ្នាំ២០២៤ - រដ្ឋបាលខេត្តកំពង់ធំ

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​)​៖​ ​ការប្រកួតកីឡា​កម្មករ​និយោជិត​ស​ម្ព័ន្ធ​ឧស្សាហកម្ម​កៅស៊ូ​វៀតណាម​ (​V​R​G​) ​ឆ្នាំ​២​០​២​៤​ ​បាន​រៀបចំ​ពិធី​បិទ​ជា​ផ្លូវការ​ថ្ងៃ​ទី​២​៦​ ​ខែ​មិថុនា​ ​ក្រោមអធិបតីភាព​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ចាន់​ ​អភិបាល​រង​ខេត្ត​កំពង់ធំ​ ​នៅ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ ​ស៊ី​អ​ស៊ី​ខេ​២​ ​និង​បៀក​ហៀ​ក​ ​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​ពពក​ ​ស្រុក​ស្ទោង​  ​និង​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​មន្ទីរ​ ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ ​និង​អាជ្ញាធរ​ស្រុក​ស្ទោង​ ​និង​ស្រុក​ប្រាសាទ​បល្ល័ង្ក​។​ ​ភាគី​ស​ម្ព័ន្ធ​កៅស៊ូ​វៀតណាម​មាន​លោក​ ហ្វី​ញ​ ​គីម​ញឹ​ត​ (​H​u​y​n​h​ K​i​m​ N​hut​) ​អគ្គនាយក​រង​ ​ជា​ប្រធាន​សហជីព​កៅស៊ូ​វៀតណាម​ ​និង​ជា​ប្រធានគណៈកម្មការ​រៀបចំ​ការប្រកួតកីឡា​ ​លោក​ឧកញ៉ា​ ​ឡេង​ ​ឫ​ទ្ធី ​ប្រធាន​ការិយាល័យ​តំណាង​ស​ម្ព័ន្ធ​កៅស៊ូ​វៀតណាម​ប្រចាំ​កម្ពុជា​ ​និង​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ជា​សមាជិក​ដែល​កំពុង​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​។​   ​លោក​ ហ្វី​ញ​ ​គីម​ញឹ​ត​ ​បាន​លើកឡើង​ថា​ការប្រកួតកីឡា​កម្មករ​និយោជិត​ស​ម្ព័ន្ធ​ឧស្សាហកម្ម​កៅស៊ូ​វៀតណាម​ត្រូវ​បាន​រៀបចំ​ឡើង​រៀងរាល់​២​ឆ្នាំ​ម្ដង​។​ ​…

រដ្ឋបាលខេត្តកំពង់ធំ បានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៤ ក្រោមប្រធានបទ(រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន) (រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទូច សុខា អភិបាលរងខេត្ត តំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ឯកឧត្ដម លោកជំទាវ លោក លោកស្រីប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី មន្ត្រីរាជការ និងសិស្សានុសិស្សជាច្រើននាក់ បានអញ្ជើញចូលរួមទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃព្រឹកទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីតាំងសួនស្ទឹងសែន ខេត្តកំពង់ធំ។ ព័ត៌មានលម្អិត៖ https://kampongthom.gov.kh/21210/ ដើម្បីទទួលបានព័ត៌មានថ្មីៗពីរដ្ឋបាលខេត្តកំពង់ធំ 👉🏻 📥Telegram 👉🏻 📘Facebook 👉🏻 🌏Website
Показати все...
រដ្ឋបាលខេត្តកំពង់ធំ បានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៤ ក្រោមប្រធានបទ(រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន) - រដ្ឋបាលខេត្តកំពង់ធំ

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​)​៖​ ​ឯកឧត្តម​ ​ដៀប​ ​ពី​រី​ ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ​ឯកឧត្តម​ ​ទូច​ ​សុខា​ ​អភិបាល​រង​ខេត្ត​ ​តំណាង​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាល​ខេត្ត​កំពង់ធំ​ ​ឯកឧត្ដម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ប្រធាន​អនុ​ប្រធានមន្ទីរ​ជុំវិញ​ខេត្ត​ ​កងកម្លាំង​ទាំង​បី​ ​មន្ត្រី​រាជការ​ ​និង​សិស្សានុសិស្ស​ជាច្រើន​នាក់​ ​បាន​អញ្ជើញ​ចូលរួម​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​នៅ​ថ្ងៃ​ព្រឹក​ទី​២​៦​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៤​ ​នៅ​ទីតាំង​សួន​ស្ទឹង​សែន​ ​ខេត្ត​កំពង់ធំ​។​ ​លោក​ឧត្តមសេនីយ៍ត្រី​ ​ខេន​ ​ឈុន​គ័​រ​ ​ស្នងការ​ង​ខេត្ត​កំពង់ធំ​ ​បាន​បង្ហាញ​អំពី​លទ្ធផល​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​ឆ្នាំ​២​០​២​៣​ ​និង​ឆមាស​ទី​១​ ​ឆ្នាំ​២​០​២​៤​ ​ដែល​មានខ្លឹមសារ​មាន​ដូចជា​÷ ​វិធានការ​អប់រំ​ : ​បាន​ផ្សព្វផ្សាយ​អប់រំ​ ​ដើម្បី​លើក​ក​ម្ពស់​ការយល់​ដឹង​ ​អំពី​គ្រោះថ្នាក់​ ​នៃ​គ្រឿងញៀន​ ​ខ្លឹមសារ​អប់រំ​អំពី​គ្រឿងញៀន​ ​និង​ច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ ​តាម​គោលដៅ​ងាយ​រងគ្រោះ​ ​សណ្ឋាគារ​ ​ផ្ទះសំណាក់​ ​ផ្ទះ​ជួល​ ខា​រ៉ា​អូខេ​ ​ក្រុមហ៊ុន​ ​រោងចក្រ​ ​សាលារៀន​ ​និង​បញ្ជ្រាប​តាមរយៈ​គោល​នយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​ ​មាន​…

រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំត្រួតពិនិត្យការរៀបចំប្រារព្ធពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (រដ្ឋបាលខេត្តកំពង់ធំ) ៖​ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំត្រួតពិនិត្យស្ដីពីការរៀបចំប្រារព្ធពិធីទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយ ឯកឧត្តម ទូច សុខា អភិបាលរងខេត្តកំពង់ធំ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ទីរអង្គភាព និងមន្ត្រីពាក់ព័ន្ធប្រយុទ្ធប្រឆាំងគ្រឿងញៀនជាច្រើននាក់ទៀត ដែលបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ធំ ។   ព័ត៌មានលម្អិត៖ https://kampongthom.gov.kh/21195/ ដើម្បីទទួលបានព័ត៌មានថ្មីៗពីរដ្ឋបាលខេត្តកំពង់ធំ 👉🏻 📥Telegram 👉🏻 📘Facebook 👉🏻 🌏Website
Показати все...
រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំត្រួតពិនិត្យការរៀបចំប្រារព្ធពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន - រដ្ឋបាលខេត្តកំពង់ធំ

(រដ្ឋបាលខេត្តកំពង់ធំ) ៖​ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំត្រួតពិនិត្យស្ដីពីការរៀបចំប្រារព្ធពិធីទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយ ឯកឧត្តម ទូច សុខា អភិបាលរងខេត្តកំពង់ធំ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ទីរអង្គភាព និងមន្ត្រីពាក់ព័ន្ធប្រយុទ្ធប្រឆាំងគ្រឿងញៀនជាច្រើននាក់ទៀត ដែលបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ធំ ។ ឯកឧត្តម ទូច សុខា អភិបាលរងខេត្តកំពង់ធំ មានកោតសរសើរ  និងអរគុណដល់គ្រប់អង្គភាពជាសមាជិកនៃថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និង ដៃគូអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ក៏ដូចជាវិស័យឯកជន សប្បុរសជននានាដែលបានចូលរួមគាំទ្រ យ៉ាងសកម្មដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមតួនាទី និងភារកិច្ចពាក់ព័ន្ធរៀងៗ ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសក្នុងគ្រប់ដំណាក់កាលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល។ ឯកឧត្តម បន្តថា ការប្រារព្ធទិវាអន្តរជាតិរបស់យើងផ្សាភ្ជាប់ជាមួយពាក្យស្លោក “ស្វែករកវិជ្ជាកិត្តិយសមាន​ សេពគ្រឿងញៀននាំមហន្តរាយ” ក្នុងគោលបំណងបន្តពង្រឹងការចូលរួម និងគាំទ្រពីគ្រប់…

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រៀបចំពីធីសម្ពោធទីស្នាក់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសណ្តាន់ ប្រគល់ផ្ទះ១ខ្នង និងចែកអំណោយមនុស្សធម៌៥០គ្រួសារ នៅស្រុកសណ្ដាន់ (រដ្ឋបាលខេត្តកំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារថ្នាក់ខេត្តព្រមទាំងលោកជំទាវ ព្រំ សៀងហុង និងស្វាមីបានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ទីស្នាក់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសណ្តាន់ ប្រគល់ផ្ទះ១ខ្នង និងចែកអំណោយមនុស្សធម៌ចំនួន៥០គ្រួសារ ដែលមានជីវភាពខ្វះខាត ដែលជាអំណោយសាខាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ។   ព័ត៌មានលម្អិត៖ https://kampongthom.gov.kh/21170/ ដើម្បីទទួលបានព័ត៌មានថ្មីៗពីរដ្ឋបាលខេត្តកំពង់ធំ 👉🏻 📥Telegram 👉🏻 📘Facebook 👉🏻 🌏Website
Показати все...
សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រៀបចំពីធីសម្ពោធទីស្នាក់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសណ្តាន់ ប្រគល់ផ្ទះ១ខ្នង និងចែកអំណោយមនុស្សធម៌៥០គ្រួសារ នៅស្រុកសណ្ដាន់ - រដ្ឋបាលខេត្តកំពង់ធំ

(រដ្ឋបាលខេត្តកំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤  ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារថ្នាក់ខេត្តព្រមទាំងលោកជំទាវ ព្រំ សៀងហុង និងស្វាមីបានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ទីស្នាក់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសណ្តាន់ ប្រគល់ផ្ទះ១ខ្នង និងចែកអំណោយមនុស្សធម៌ចំនួន៥០គ្រួសារ ដែលមានជីវភាពខ្វះខាត ដែលជាអំណោយសាខាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ។     ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានបញ្ជាក់ថាកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស ហើយដែលយើងបានប្រារព្ធធ្វើពិធីចម្រើនព្រះជន្មពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ កន្លងមកថ្មីៗនេះ និងស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយស្របទៅតាមយុទ្ធសាស្ត្ររបស់សហព័ន្ធអន្តរជាតិ រួមជាមួយយុទ្ធសាស្ត្របញ្ជកោណ របស់រាជរដ្ឋាភិបាល បានរៀបចំយុទ្ធសាស្ត្ររបស់ខ្លួនគ្របដណ្តប់ទៅលើវិស័យអាទិភាពទាំងបួនគឺ១.ការគ្រប់គ្រងគ្រោះមហន្តរាយ ២.សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍…

អភិបាលខេត្តកំពង់ធំ បានណែនាំដល់ម្ចាស់អាជីវកម្មទូកដរត្រូវគិតគូរពីសុវត្ថិភាពអ្នកឆ្លងជាចាំបាច់       (រដ្ឋបាលខេត្តកំពង់ធំ)÷ នៅក្នុងឱកាសចុះពិនិត្យទីតាំងទូកដរ ឯកឧត្តម ងួន រតនៈ បានជួបជាមួយនឹងក្មួយៗសិស្សានុសិស្ស បានណែនាំដល់ក្មួយៗ ត្រូវតែមានការប្រុងប្រយ័ត្ននៅពេលឡើងទូក មិនត្រូវប្រឡែងនៅលើទូក ត្រូវពាក់អាវពោងសុវត្ថិភាពឱ្យបានត្រឹមត្រូវ សូមឱ្យក្មួយៗត្រូវរៀនហែលទឹកឱ្យបានគ្រប់ៗគ្នា ព្រមទាំងណែនាំដល់ម្ចាស់អាជីវកម្មទូកដរត្រូវយកចិត្តទុកដាក់អំពីបញ្ហាសុវត្ថិភាពជាចាំបាច់ និងត្រូវពិនិត្យមើលលក្ខណៈបច្ចេកទេសរបស់ទូកឱ្យបានជាប្រចាំ ហើយប្រសិនបើមានបងប្អូនប្រជាពលរដ្ឋមិនពាក់អាវពោងសុវត្ថិភាពគឺមិនត្រូវឱ្យគាត់ឆ្លងឡើយ។       ព័ត៌មានលម្អិត៖ https://kampongthom.gov.kh/21182/ ដើម្បីទទួលបានព័ត៌មានថ្មីៗពីរដ្ឋបាលខេត្តកំពង់ធំ 👉🏻 📥Telegram 👉🏻 📘Facebook 👉🏻 🌏Website
Показати все...
អភិបាលខេត្តកំពង់ធំ បានណែនាំដល់ម្ចាស់អាជីវកម្មទូកដរត្រូវគិតគូរពីសុវត្ថិភាពអ្នកឆ្លងជាចាំបាច់      - រដ្ឋបាលខេត្តកំពង់ធំ

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​)÷ ​នៅ​ក្នុង​ឱកាស​ចុះ​ពិនិត្យ​ទីតាំង​ទូកដ​រ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បាន​ជួប​ជាមួយនឹង​ក្មួយ​ៗ​សិស្សានុសិស្ស​ ​បាន​ណែនាំ​ដល់​ក្មួយ​ៗ​ ​ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន​នៅ​ពេល​ឡើង​ទូក​ ​មិន​ត្រូវ​ប្រឡែង​នៅ​លើ​ទូក​ ​ត្រូវ​ពាក់អាវ​ពោង​សុវត្ថិភាព​ឱ្យ​បាន​ត្រឹមត្រូវ​ ​សូម​ឱ្យ​ក្មួយ​ៗ​ត្រូវ​រៀន​ហែលទឹក​ឱ្យ​បាន​គ្រប់​ៗ​គ្នា​ ​ព្រមទាំង​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ទូកដ​រ​ត្រូវ​យកចិត្តទុកដាក់​អំពី​បញ្ហា​សុវត្ថិភាព​ជាចាំបាច់​ ​និង​ត្រូវ​ពិនិត្យមើល​លក្ខណៈ​បច្ចេកទេស​របស់​ទូក​ឱ្យ​បាន​ជាប្រចាំ​ ​ហើយ​ប្រសិនបើ​មាន​បងប្អូន​ប្រជាពលរដ្ឋ​មិន​ពាក់អាវ​ពោង​សុវត្ថិភាព​គឺ​មិន​ត្រូវ​ឱ្យ​គាត់​ឆ្លង​ឡើយ​។​       ​ការ​ថ្លែង​យ៉ាង​ដូច្នេះ​ ​លើកឡើង​នៅ​ក្នុង​ឱកាស​ចុះ​ពិនិត្យ​ទីតាំង​ទូកដ​រ​ចម្លង​នៅ​ក្នុង​ភូមិ​ឈូក​ស្ទឹង​ ​ឃុំ​ឈូក​ ​ស្រុក​ប្រាសាទ​សំបូរ​ ​ខេត្ត​កំពង់ធំ​ ​នា​ព្រឹក​ថ្ងៃ​ទី​១​៩​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៤​ ​។​ ​ឯកឧត្តម​ ​ងួន​ ​រត​ន​: ​បាន​បន្ថែម​ទៀត​ថា​ ​ដោយ​មើលឃើញ​ពី​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ​ក្មួយ​ៗ​សិស្សានុសិស្ស​ត្រូវ​ឆ្លងស្ទឹង​ជា​រៀងរាល់ថ្ងៃ​ ​សម្ដេច​មហា​បវរ​ធិ​ប​តី ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​ន…

វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពថ្នាក់ក្រោមជាតិ ដើម្បីធ្វើ បច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីក្នុងវិស័យសុខាភិបាល នៅតាមប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកផ្តល់សេវា សំណុំសកម្មភាពបង្គ្រប់កម្រិត១ និងកម្រិត២ (រដ្ឋបាលខេត្តកំពង់ធំ)÷ ឯកឧត្តម ឡុង សារឿន អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធគ្រប់គ្រងមន្ត្រីតាមឌីជីថល បានអញ្ជើញបើកនិងបិទវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពថ្នាក់ក្រោមជាតិ ដើម្បីធ្វើ បច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីក្នុងវិស័យសុខាភិបាល នៅតាមប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកផ្តល់សេវា សំណុំសកម្មភាពបង្គ្រប់កម្រិត១ និងកម្រិត២ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ ព័ត៌មានលម្អិត៖ https://kampongthom.gov.kh/21156/ ដើម្បីទទួលបានព័ត៌មានថ្មីៗពីរដ្ឋបាលខេត្តកំពង់ធំ 👉🏻 📥Telegram 👉🏻 📘Facebook 👉🏻 🌏Website
Показати все...
វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពថ្នាក់ក្រោមជាតិ ដើម្បីធ្វើ បច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីក្នុងវិស័យសុខាភិបាល នៅតាមប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកផ្តល់សេវា សំណុំសកម្មភាពបង្គ្រប់កម្រិត១ និងកម្រិត២ - រដ្ឋបាលខេត្តកំពង់ធំ

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​)÷ ​ឯកឧត្តម​ ​ឡុង​ ​សារឿន​ ​អគ្គនាយក​ ​នៃ​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​គ្រប់គ្រង​មន្ត្រី​តាម​ឌី​ជី​ថល​ ​បាន​អញ្ជើញ​បើក​និង​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​អង្គភាព​ថ្នាក់ក្រោម​ជាតិ​ ​ដើម្បី​ធ្វើ​ ​បច្ចុប្បន្នភាព​រចនា​ស​ម្ព័ន្ធ ​និង​ទិន្នន័យ​មន្ត្រី​ក្នុង​វិ​ស័​យ​សុខាភិបាល​ ​នៅ​តាម​ប៉ុស្តិ៍​សុខភាព​ ​មណ្ឌលសុខភាព​ ​និង​មន្ទីរពេទ្យ​បង្អែក​ផ្តល់​សេវា​ ​សំណុំ​សកម្មភាព​បង្គ្រប់​ក​ម្រិ​ត​១​ ​និង​ក​ម្រិ​ត​២​ ​នៅ​ព្រឹក​ថ្ងៃ​ទី​១​៧​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៤​ ​នៅ​សាល​ប្រជុំ​សាលាខេត្ត​កំពង់ធំ​។​ ​កម្មវិធី​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​ ​អ៊ុន​ ​បុត្ត​ ​អភិបាល​រង​ ​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ​ ​លោក​ ​លោកស្រី​ ​អគ្គនាយក​រង​ ​ប្រធាន​នាយកដ្ឋាន​ ​ប្រធាន​លេខាធិការដ្ឋាន​ ​នៃ​ក្រសួង​មុខងារ​សាធារណៈ​ ​លោក​ ​កើត​ ​រ័ត្ន ​ប្រធានមន្ទីរ​មុខងារ​សាធារណៈ​ ​ប្រធាន​-​អនុ​ប្រធានមន្ទីរ​ជុំវិញ​ខេត្ត​ ​ប្រធាន​ការិយាល័យ​សុខាភិបាល​ក្រុង​ /​ស្រុក​ប្រតិបត្តិ​ ​នៃ​រាជធានី​ខេត្ត​ ​ប្រធាន​ ​អនុប្រធាន​ ​មន្ទីរពេទ្យ​បង្អែក​ ​មណ្ឌលសុខភាព​ ​ប៉ុស្តិ៍​សុខភាព​។​ ​នៅ​ក្នុង​ឱកាស​នេះ​ឯកឧត្តម​ ​ឡុង​…

ថ្នាក់ដឹកនាំខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ខេត្តត្បូងឃ្មុំ (រដ្ឋបាលខេត្តកំពង់ធំ) : នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ព្រមទាំងសហការី អញ្ជើញចូលរួមក្នុងពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា រំលឹកខួបលើកទី៤៧ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X ១៦ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។   ព័ត៌មានលម្អិត៖ https://kampongthom.gov.kh/21148/ ដើម្បីទទួលបានព័ត៌មានថ្មីៗពីរដ្ឋបាលខេត្តកំពង់ធំ 👉🏻 📥Telegram 👉🏻 📘Facebook 👉🏻 🌏Website
Показати все...
ថ្នាក់ដឹកនាំខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ខេត្តត្បូងឃ្មុំ - រដ្ឋបាលខេត្តកំពង់ធំ

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​) : ​នា​ព្រឹក​ថ្ងៃ​ទី​១​៤​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៤​ ​ឯកឧត្តម​ ​ដៀប​ ​ពី​រី​ ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ​និង​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាល​ខេត្ត​កំពង់ធំ​ ​ព្រមទាំង​សហការី​ ​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ដាក់​កម្រង​ផ្កា​គោរពវិញ្ញាណក្ខន្ធ​ចំពោះ​វីរ​យុទ្ធជន​ ​វីរ​យុទ្ធនា​រី​ ​និង​ប្រជាជន​កម្ពុជា​ ​រំលឹក​ខួប​លើក​ទី​៤​៧​ ​នៃ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការ​ផ្តួល​រំលំ​របបប្រល័យពូជសាសន៍​ ប៉ុ​ល​ ​ព​ត​ ​២​០​ ​មិថុនា​ ​១​៩​៧​៧​-​២​០​ ​មិថុនា​ ​២​០​២​៤​ ​នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេជោ​កោះ​ថ្ម​ X ​១​៦​ ​ឃុំ​ទ​ន្លូ​ង​ ​ស្រុក​មេមត់​ ​ខេត្ត​ត្បូងឃ្មុំ​ ​។​ ​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្នុង​គោលបំណង​ ​ក្នុងស្មារតី​ចងចាំ​ជានិច្ច​ ​និង​រំឭក​ដល់​គុណបំណាច់​ដ៏​ធំធេង​របស់​វីរ​យុទ្ធជន​ ​យុទ្ធនា​រី​ ​កងកម្លាំង​ប្រដាប់​អាវុធ​ ​និង​ ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​ ​ដែល​បាន​ពលិកម្ម​យ៉ាង​អង់អាច​ក្លាហាន​ ​បូជា​សាច់​ស្រស់​ ​ឈាម​ស្រស់​ ​ដើម្បី​បុព្វហេតុ​ជាតិ​ ​មាតុភូមិ​នៃ​យើង​ ​។​

Оберіть інший тариф

На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.