EAC News ខេមរភាសា
Відкрити в Telegram
Top stories from EAC News E-mail: info@eacnews.asia News Office: +855 12 823 848
Показати більше3 036
Підписники
+124 години
-137 днів
-2030 день
Архів дописів
3 035
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណ៑:ប្រតិភូជាន់ខ្ពស់នៃរាជរដ្ខាភិបាលកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៏ អាស៊ាន. រុស្សីលើកទី៣៥ នៅទីក្រុងកាហ្សានសហពន្ធ័រុស្សី ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ខែមិថុនា ឆ្នាំ ២០២៦ (ASEAN-Russia Commemorative Summit On the Occasion of the 35th Anniversary of ASEAN-Russia Relations) ══━━━✥◈✥━━━═
@eaclatest
3 035
អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ, ដែលគេស្គាល់ជាទូទៅថា UNCLOS, ជាសន្ធិសញ្ញាអន្តរជាតិដែលកំណត់នូវសិទ្ធិ និង ការទទួលខុសត្រូវរបស់រដ្ឋភាគីនានា ពាក់ព័ន្ធនឹងដែនសមុទ្រ ដែលក្នុងនោះ ទាំងកម្ពុជា និងថៃ ជារដ្ឋភាគីនៃអនុសញ្ញានេះ។
The United Nations Convention on the Law of the Sea, known as UNCLOS, is the international treaty that sets out the rights and responsibilities of state parties in relation to the sea. Both Cambodia and Thailand are parties to this Convention.
3 035
ការណ៍នេះមានន័យថា MoU ២០០១ ដែលជាក្របខណ្ឌទ្វេភាគីព្រមព្រៀងគ្នាតែមួយគត់សម្រាប់ដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា ក្នុងរយៈពេលជាង ២៥ឆ្នាំកន្លងមក មិនអាចបន្តយកមកប្រើប្រាស់ទៀតបានឡើយ ។ ការណ៍នេះបង្ហាញយ៉ាងច្បាស់ថា ឱកាសចរចាទ្វេភាគីដើម្បីឈានទៅរកដំណោះស្រាយ ត្រូវបានប្រើប្រាស់អស់លទ្ធភាពហើយ។ ហេតុដូច្នេះ រាជរដ្ឋាភិបាលកម្ពុជាបានពិចារណាយ៉ាងម៉ត់ចត់បំផុតនូវរាល់ជម្រើសផ្លូវច្បាប់ និង ដោយសន្តិវិធី ដែលមាន និង អាចអនុវត្តទៅបាន។
This means the MoU 2001 - the onlyagreed bilateral framework in relation to the overlapping maritime claims area over the past 25 years - could no longer be relied upon. Clearly, the opportunity for bilateral negotiations to achieve a solution had been exhausted. The Royal Government has therefore carefully considered the peaceful and lawful options available to Cambodia.
3 035
នៅពេលដែលរដ្ឋាភិបាលថៃបានប្រកាសថា នឹងដកខ្លួនចេញពីក្របខណ្ឌទ្វេភាគីដ៏យូរអង្វែងនេះ កម្ពុជាបានស្នើឱ្យភាគីថៃពិចារណាឡើងវិញ។ ប៉ុន្តែជាការគួរឱ្យសោកស្តាយ ភាគីថៃនៅតែសម្រេចចិត្តដើរចេញពីក្របខណ្ឌទ្វេភាគីនេះដដែល។
When the Thai government said they would withdraw from this longstanding framework, Cambodia urged them to reconsider. Regrettably, Thailand still walked away.
3 035
កម្ពុជាបានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជា-ជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ យើងបានជ្រើសយកយន្តការនេះ ក្នុងគោលដៅការពារអធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ដោយអនុលោមតាមច្បាប់អន្តរជាតិ។
We have delivered a formal notice to Thailand and to the Secretary-General of the United Nations to begin compulsory conciliation proceedings under the United Nations Convention on the Law of the Sea (UNCLOS). We have taken this step to protect Cambodia’s sovereignty and maritime rights in accordance with international law.
3 035
ប្រសាសន៏ដើមទាំងស្រុង សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង ពិធីសម្ពោធអគារកំពស់ ៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយនិងកីឡា ជូនដល់គរុនិសិស្ស នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា
══━━━✥◈✥━━━═
@eaclatest
3 035
សេចក្តីថ្លែងការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនជនរួមជាតិកម្ពុជា ស្ដីពី "ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ"។
══━━━✥◈✥━━━═
@eaclatest
3 035
Repost from ឯម ច័ន្ទមករា - Em Chan Makara
BREAKING: ប្រមុខរដ្ឋស្តីទីចេញព្រះរាជក្រឹត្យលើកលែងទោសឲ្យលោក កឹម សុខា !
(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានចេញព្រះរាជក្រឹត្យលើកលែងទោសឲ្យលោក កឹម សុខា ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២៧ឆ្នាំ !
ការលើកលែងទោសនេះអនុវត្តចំពោះតែទោសដាក់ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះ៕
3 035
សារពិសេស ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានផ្ដល់យោបល់ជូន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបង្ក្រាបឱ្យបាន Scam Online ពិសេសត្រូវសួរចម្លើយក្រុម Scam Online ដែលបានចាប់ហើយ សង្កត់សួរថាតើចូលតាមណា ? លើសពីនេះ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ការបង្ក្រាប Scam Online គឺត្រូវដើរទន្ទឹមនឹងការបង្ក្រាបចំពោះមន្ត្រីពាក់ព័ន្ធ ដោយត្រូវដកតំណែង និងអនុវត្តច្បាប់តែម្ដង និងចំណែកមន្ត្រីមិនព្រមអនុវត្ត គឺត្រូវដកតំណែង។
សម្ដេចតេជោ បានលើកឡើងខាងលើ នៅក្នុងឱកាសនៃការជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ។
រាជធានីភ្នំពេញ, ថ្ងៃអាទិត្យ ៨កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦
#ហ៊ុនសែន #HunSen
#កម្ពុជា #Cambodia
Connect with Samdech Hun Sen :
🗳Facebook
✈️Telegram
📱TikTok
📱Twitter
🎞YouTube
📷Instagram
🖥Website
3 035
សារពិសេស ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានផ្ដល់យោបល់ជូន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបង្ក្រាបឱ្យបាន Scam Online ពិសេសត្រូវសួរចម្លើយក្រុម Scam Online ដែលបានចាប់ហើយ សង្កត់សួរថាតើចូលតាមណា ? លើសពីនេះ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ការបង្ក្រាប Scam Online គឺត្រូវដើរទន្ទឹមនឹងការបង្ក្រាបចំពោះមន្ត្រីពាក់ព័ន្ធ ដោយត្រូវដកតំណែង និងអនុវត្តច្បាប់តែម្ដង និងចំណែកមន្ត្រីមិនព្រមអនុវត្ត គឺត្រូវដកតំណែង។
សម្ដេចតេជោ បានលើកឡើងខាងលើ នៅក្នុងឱកាសនៃការជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ។
រាជធានីភ្នំពេញ, ថ្ងៃអាទិត្យ ៨កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦
#ហ៊ុនសែន #HunSen
#កម្ពុជា #Cambodia
3 035
សារពិសេស ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានផ្ដល់យោបល់ជូន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបង្ក្រាបឱ្យបាន Scam Online ពិសេសត្រូវសួរចម្លើយក្រុម Scam Online ដែលបានចាប់ហើយ សង្កត់សួរថាតើចូលតាមណា ? លើសពីនេះ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ការបង្ក្រាប Scam Online គឺត្រូវដើរទន្ទឹមនឹងការបង្ក្រាបចំពោះមន្ត្រីពាក់ព័ន្ធ ដោយត្រូវដកតំណែង និងអនុវត្តច្បាប់តែម្ដង និងចំណែកមន្ត្រីមិនព្រមអនុវត្ត គឺត្រូវដកតំណែង។
សម្ដេចតេជោ បានលើកឡើងខាងលើ នៅក្នុងឱកាសនៃការជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ។
រាជធានីភ្នំពេញ, ថ្ងៃអាទិត្យ ៨កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦
#ហ៊ុនសែន #HunSen
#កម្ពុជា #Cambodia
3 035
សូមទស្សនាចម្រៀងក្រោមចំណងជើងថា “ មាតាមនុស្សធម៌ ៨ ឧសភា កាកបាទក្រហម និងអឌ្ឍចន្ទក្រហម “
3 035
សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត អញ្ជើញដឹកនាំគណប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅហ្វីលីពីន
ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦–
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ ក្រោមមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា” ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅ កោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន តបតាមការអញ្ជើញរបស់ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ានឆ្នាំ២០២៦។
ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក និងផលប្រយោជន៍រួម។
══━━━✥◈✥━━━═
@eaclatest
3 035
ក្រសួងព្រះបរមរាជវាំង ជូនដំណឹង ស្តីពីស្ថានភាពព្រះរាជសុខភាពរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាក្រោយពីការវះកាត់ព្យាបាលព្រះរោគដោយក្រុមគ្រូពេទ្យចិន អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ៖
FACEBOOK | YOUTUBE | TIKTOK | WEBSITE | MOBILE APP
3 035
សូមទស្សនាវីដេអូ «នគរសង្ក្រាន្តឆ្នាំ២០២៦»៖ មហាកម្លាំងសាមគ្គី ការពារទឹកដី ការពារអត្តសញ្ញាណជាតិខ្មែរ!
3 035
Repost from AKP News
សម្តេចតេជោ ហ៊ុន សែន៖ ការវះកាត់របស់គ្រូចិនពេទ្យថ្វាយចំពោះ ព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ។
ការវះកាត់បានធ្វើនៅព្រឹកថ្ងៃ២០ ខែមេសាឆ្នាំ២០២៦នេះ។
ពេលនេះព្រះករុណាព្រះអង្គបានដឹង
ព្រះកាយបន្ទាប់ពីអស់ថ្នាំសណ្តំ។
ពេលនេះគ្រូពេទ្យកំពុងតាមដានដោយយកចិត្តទុកដាក់នូវការវិវត្តប្រែប្រួលក្រោយការវះកាត់»
3 035
Repost from AKP News
សម្តេចតេជោ ហ៊ុន សែន រួមជាមួយកូនប្រុសពីរនាក់ បានអញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្ទប់វះកាត់ដោយផ្ទាល់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា រួមជាមួយកូនប្រុសពីរនាក់ គឺឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ហ៊ុន ម៉ានិត បានអញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្ទប់វះកាត់ដោយផ្ទាល់នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦នេះ នៅឯមន្ទីរពេទ្យក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។
សម្តេតេជោ ហ៊ុន សែន បានបញ្ជាក់តាមទំព័រហ្វេសប៊ុកថា ការវះកាត់របស់គ្រូចិនពេទ្យថ្វាយ ចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ។ ពេលនេះព្រះក រុ ណា ព្រះអង្គបានដឹងព្រះកាយបន្ទាប់ពីអស់ថ្នាំសណ្តំ។ ពេលនេះគ្រូពេទ្យ កំពុង តាមដាន ដោយយកចិត្តទុកដាក់នូវការវិវត្តប្រែប្រួលក្រោយការវះកាត់។
សម្តេចតេជោ បានបន្ថែមថា ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែព្រះអង្គ សូម អរព្រះគុណ និងអរគុណ ចំពោះ ព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលបានផ្ញើសារថ្វាយ ព្រះពរចំពោព្រះអង្គ។
សម្តេចតេជោ ក៏បានឆ្លៀតយកឱកាសនេះ អរគុណប្រធាធិបតីចិន លោក សុី ជីនភីង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា។ សម្តេចតេជោ ក៏សូមអរគុណជាពិសេសដល់ក្រុមគ្រូពេទ្យដ៏ពូកែដែលបានវះកាត់ប្រកបដោយជោគជ័យ និងសុវត្តិភាពសម្រាប់ព្រះមហាក្សត្រជាទីគោរពស្រឡាញ់របស់ប្រជាជនកម្ពុជា។
សម្តេចតេជោ បានឱ្យដឹងផងដែរថា សម្តេចតេជោ និងកូនប្រុសពីរនាក់ហ៊ុន ម៉ានិត និងហ៊ុន ម៉ានី បានទៅដល់ប៉េកាំងតាំងពីថ្ងៃ១៧ ខែមេសា ឆ្នាំ២០២៦មកម្ល៉េះ ដែលមាន គោល ដៅ តែមួយគត់ គឺកំដរព្រះមហាក្សត្រ និងហ្លួងម៉ែក្នុងពេលវេលាដ៏លំបាកនេះ ព្រោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ គឺជាសុខភាពរបស់ប្រទេសជាតិទាំងមូល។
សម្តេចតេជោ បញ្ជាក់ថា ក្នុងករណីព្រះរាជសុខភាពព្រះមហាក្សត្របានប្រសើរ ខ្ញុំព្រះករុណានឹងត្រឡប់ទៅប្រទេសវិញ នៅថ្ងៃ២២ ខែមេសា ឆ្នាំ២០២៦៕
——————
Connect with AKP:
🌐Telegram
🌐Facebook
🌐Website
👉X (Twitter)
🌐Instagram
🌐TikTok
🌐YouTube
#CambodiaWantsPeace
#JusticeForCambodia
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
