𝐆𝐄𝐍𝐄𝐑𝐀𝐋 𝐒𝐇𝐀𝐑𝐄 𝟐𝟎𝟐𝟔–𝟐𝟎𝟐𝟕
Відкрити в Telegram
សូមស្វាគមន៍មកកាន់Channel«𝐆𝐄𝐍𝐄𝐑𝐀𝐋 𝐒𝐇𝐀𝐑𝐄 𝟐𝟎𝟐𝟔–𝟐𝟎𝟐𝟕 🆎📚»របស់ខ្ញុំ(24.06.2026)
Показати більшеКраїна не вказанаКатегорія не вказана
1 424
Підписники
+3724 години
+547 днів
+10430 днів
Архів дописів
ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ នាថ្ងៃទី១១ សីហា ២០២៦ បានមានប្រសាសន៍ថា "ប្រឡងចប់ហើយ យើងត្រូវបន្តពង្រឹងការរៀន និងបង្រៀន ដោយធ្វើកំណែទម្រង់សាលារៀន ដើម្បីអនាគតយុវជនកម្ពុជា!"។
ការថ្លែងនេះ ធ្វើឡើងក្រោយការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ បានបញ្ចប់ទៅ។
11 серп, 07:54
Repost from N/a
+6
ព្រះធម្មវនវាសី ចន្ទមុនីនិងថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង និមន្តនិងអញ្ជើញចែកអាហារថ្ងៃត្រង់ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
កំពង់ឆ្នាំង ៖ព្រះធម្មវនវាសី ចន្ទមុនី ព្រះបាឡាត់គណខេត្តកំពង់ឆ្នាំង ស្តីទីព្រះសង្ឃាធិបតីវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត និងព្រះមន្ត្រីសង្ឃបាននិមន្តចែកអាហារថ្ងៃត្រង់ថ្ងៃទី១១ ខែសីហា ឆ្នាំ
២០២៦ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅក្នុងខេត្តកំពង់ឆ្នាំង ។
អញ្ជើញចូលរួមចែកអាហារថ្ងៃត្រង់ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងសាលាបឋមសិក្សាគំរូក្រុងស្ថិតក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១១ សី
ហា នេះមាន ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹកក្សា ខេត្តកំពង់ឆ្នាំង និងមន្ត្រីជាច្រើនរូបទៀត ។
រូបថត ៖សន គន្ធនិវឌ្ឍន៍
11 серп, 05:03
+1
ករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ប្រើប្រាស់ទូរសព្ទវៃឆ្លាត
នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នេះ នៅវេលាម៉ោងទី២នៃដំណើរការសំណេរ ពេលរសៀល នៅមណ្ឌលប្រឡងវិទ្យាល័យ មិត្តភាពកម្ពុជាជប៉ុន កំពតក្រុងលិច ខេត្តកំពត មានករណីចាប់បានបេក្ខជន១រូប នាំចូលទៅក្នុងបន្ទប់ប្រឡងនូវទូរសព្ទវៃឆ្លាត។ បេក្ខជនត្រូវបានកត់ត្រាក្នុងកំណត់ហេតុពិសេស ហើយឧបករណ៍អេឡិកត្រូនិក ដែលបេក្ខជនបាននាំចូលក្នុងបន្ទប់ប្រឡងត្រូវបានរឹបអូសទុក។ ក្រសួងអប់រំ យុវជន និងកីឡា នឹងចាត់វិធានការណ៍ចំពោះករណីនេះតាមគោលការណ៍ជាធរមាន។
11 серп, 05:03
+8
ទឹកមុខរីករាយ! សកម្មភាពបេក្ខជន ចេញពីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅ មណ្ឌលប្រឡង វិទ្យាល័យ ហ៊ុនសែន តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ។
11 серп, 01:03
ទិដ្ឋភាពថ្ងៃទី១ ពេលរសៀល មណ្ឌលប្រឡង បឋមសិក្សាខ្សាមមា្សចន្ទ័លាភ ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមទុតិយភូមិសម័យប្រឡង ១០ សីហា ២០២៦ សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងកំពង់ឆ្នាំង ចែកទឹកបរិសុទ្ធCambodia ជូនដល់បេក្ខជនចូលប្រឡង ។
10 серп, 22:47
ប្រឡងបាក់ឌុប៖ ព្រឹកថ្ងៃទី២នេះ បេក្ខជនមួយចំនួនមានបញ្ហាសុខភាព អ្នកខ្លះអាចបន្តការប្រឡងវិញបាន
10 серп, 22:07
+2
សកម្មភាពក្រុមគ្រូពេទ្យកំពុងប្រចាំការនៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សាមគ្គី ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ខែសីហា
10 серп, 22:01
ក្រសួងអប់រំ រំលឹកដល់បេក្ខជនប្រឡងបាក់ឌុប ហាមនាំចូលឧបករណ៍អេឡិកត្រូនិកចូលក្នុងមណ្ឌល និងបន្ទប់ប្រឡង, ខណៈថ្ងៃទី១ ចាប់បាន៨ករណី
10 серп, 10:45
វីដេអូ៖ «ម៉ែ និងកូន» ក្នុងថ្ងៃប្រឡងបាក់ឌុប ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ រាជធានីភ្នំពេញ។
Via: BTV Cambodia
10 серп, 10:05
