Khem Veasna
Відкрити в Telegram
Official Channel Telegram for Khem Veasna, President of League for Democracy Party (LDP).
Показати більшеКраїна не вказанаКатегорія не вказана
7 643
Підписники
Немає даних24 години
+107 днів
+930 днів
Архів дописів
7 643
សត្វមិនទាន់គិតហេតុផលតក្កៈដោះកងទុក្ខបាន សុទ្ធតែមានផ្លូវអារម្មណ៍ខុស គឺអារម្មណ៍ពាល់ត្រូវតាមទ្វាររួចទើបគិត។ នេះជាផ្លូវអារម្មណ៍ដឹងហេតុផលតក្កៈខុស។ គ្រូបង្រៀនតក្កៈទាំងអស់ក្នុងលោក បង្រៀនថា មិនពិតនិងមិនពិតគឺពិត។ នេះហើយគឺដឹងហេតុផលតក្កៈខុសនោះ គឺអារម្មណ៍ពាល់ត្រូវនឹងទ្វារហើយបានអារម្មណ៍នោះទៅគិតនឹងទ្វារខួរយល់ហេតុផលតក្កៈបញ្ច្រាសគឺដឹងវិប្បយុត្តបែបហ្នឹងទៅ។ ឥឡូវប្រើផ្លូវអារម្មណ៍ត្រូវគិតហេតុផលរកយល់ហេតុផលតក្កៈត្រឹមត្រូវទៅមើល តើយល់យ៉ាងម៉េចបានយល់ហេតុផលតក្កៈត្រឹមត្រូវដែលហៅថាសម្មាទិដ្ឋិ? មិនពិតនិងមិនពិត គឺមិនពិតបានជាការយល់ហេតុផលតក្កៈត្រឹមត្រូវ។ គិតមើលអញ្ចឹងឬមិនអញ្ចឹង? មិនពិតនិងមិនពិត រឿងអីវាទៅជាពិតទៅវិញ? យល់ហេតុផលតក្កៈមិនត្រឹមត្រូវទេ។ វិញ្ញាណដឹងនៅនឹងទ្វារជាអារម្មណ៍ ដឹងផស្សៈដែលមិនពិតថាពិត គឺជាការដឹងវង្វេងហេតុផលតក្កៈនៃវិញ្ញាណដឹងនៅនឹងទ្វារទេ លុះដល់អារម្មណ៍ដឹងជាអារម្មណ៍វង្វេងនៅនឹងទ្វារ លុះអារម្មណ៍នោះទៅដឹងនៅនឹងទ្វារខួរទៅ ក៏អារម្មណ៍វង្វេងនោះ យល់វង្វេងហេតុផលតក្កៈនៅនឹងខួរទៅ វាទៅជាយល់ថាមិនពិតនិងមិនពិត គឺពិតនោះត្រឹមត្រូវអញ្ចឹងទៅវិញទៅ ហើយក៏បង្រៀនតក្កៈខុសទៅមនុស្សទាំងអស់ក្នុងលោកអញ្ចឹងទៅ ហើយមនុស្សទាំងអស់ក្នុងលោកក៏យល់ឡប់អញ្ចឹងទៅ។ ដែលត្រឹមត្រូវ មិនពិតនិងមិនពិតគឺវាមិនពិតហ្នុងបានត្រឹមត្រូវ ប៉ុន្តែមនុស្សទាំងអស់ក្នុងលោកយល់បញ្ច្រាសហេតុផលតក្កៈថា មិនពិតនិងមិនពិតគឺពិតមគិតមើលឆ្កួតទេ? មិនពិតនិងមិនពិតគឺវាមិនពិតបានវាត្រឹមត្រូវ។ អូ អាថោកគ្នាច្រើន ទៅជាថ្លៃ? អូ មនុស្សថោកៗច្រើនគាំទ្រ ទៅជាថ្លៃកើតដែរ? ឃើញពិភពលោកគិតតក្កៈវង្វេងទេ? ក្នុងfacebook មានfollowersដប់លាន ម្ភៃលាន អូ គេអស្ចារ្យ! អូ អស្ចារ្យ? មនុស្សអត់ដឹងខ្យល់អីដប់ម្ភៃលាននាក់អស្ចារ្យ? ខុសគឺខុស ត្រូវគឺត្រូវ មិនខុស តែមានមានអ្នកគាំទ្រច្រើនវាទៅជាត្រូវនោះទេ។ អារម្មណ៍គិតយល់បែបហ្នឹង ជាអារម្មណ៍ដឹងវិប្បយុត្ត ដឹងខុសហេតុផលតក្កៈហើយ៕
7 643
ចេះគិតហេតុផលទេ? មិត្តគឺរាប់អានដោយស្មោះត្រង់មានមនោសញ្ចេតនាជាមួយគ្នា បើមិត្តខ្វះខាតលុយកាក់ហើយមិនជួយគ្នា តើជាមិត្តដែរ? គឺមិត្តក្លែងក្លាយទេ រូបភាពភ្នែកមើលឃើញជាមិនតែជំរៅចិត្តមិនមែនមិត្តទេ ជាមនុស្សមានក្នុងមានក្រៅមិនគួរយកខ្លួនយើងដែលល្អទៅមានទំនាក់ទំនងជាមួយមនុស្សថោកទាប មានមុខមានក្រោយមិនស្មោះត្រង់អញ្ចឹងទេ។ ចុះបើភាគីម្ខាងដែលស្មោះរាប់អានគេជាមិត្ត ជួយមិត្តអោយលុយខ្ចី ស្រាប់តែភាគីខ្ចីលុយនោះបោកទឹកចិត្តមិត្ត នោះភាគីខាងខ្ចីមិនមែនជាមិត្តទេ តែយើងអ្នកជួយមិត្ត ជាភាគីដែលស្មោះត្រង់រាប់អានគេទុកគេជាមិត្តដោយភ័ន្តច្រឡំ តែតាមពិតមិនមែនជាមិត្តទេ ទោះបីមិនបានអោយលុយខ្ចីជាហេតុធ្វើអោយយើងនៅរាប់អានគ្នាមកដល់ពេលនេះក៏ដោយ ក៏នោះមិនមែនមិត្តដែរ គឺយើងយល់ច្រឡំថាជាមិត្តទេតើ ការពិតមិនមែនមិត្តផងហ្នឹង។ ចុះបើរាប់អានគ្នាជាមិត្ត តែពេលភាគីម្ខាងមានទុក្ខលំបាករឿងលុយកាក់ ហើយភាគីម្ខាងមានលទ្ធភាពតែមិនជួយ នោះភាគីម្ខាងដែលមិនជួយនោះមិនមែនជាមិត្តរបស់អ្នកខ្វះខាតលុយនោះទេ តែអ្នកខ្វះខាតលុយនោះទេដែលយល់ច្រឡំថាគេជាមិត្ត តាមពិតមិនមែនមិត្តរបស់អ្នកទេ។ សរុបមក បើជាមិត្តហើយ តែមានទុក្ខលំបាកមិនជួយគ្នាទេ ភាគីដែលមិនជួយនោះជាមនុស្សសំដែងធ្វើជាមិត្ត ជាមនុស្សល្អទេ ប៉ុន្តែតាមពិតជាមនុស្សអាក្រក់ ជាមិត្តក្លែងក្លាយ ជាមនុស្សមិនគួរអោយរាប់អានទេ។ ចិត្តជាមិត្ត មានមនោសញ្ចេតនានឹងគ្នា មានទុក្ខលំបាកត្រូវតែជួយគ្នា បើមានទុក្ខលំបាកមិនជួយគ្នាទេ នោះមិនមែនមិត្តទេ ទោះរូបភាពដែលភ្នែកបានមើលឃើញថាល្អូកល្អឺននិងគ្នា ក៏មិនមែនជាមិត្តភាពដែរ៕
