ru
Feedback
វិញ្ញាសាប្រឡងក្របខ័ណ្ឌរដ្ឋ⚡️

វិញ្ញាសាប្រឡងក្របខ័ណ្ឌរដ្ឋ⚡️

Открыть в Telegram

💬ចែករំលែកពត៏មានប្រលងអាហារូបករណ៍ និងវិញ្ញាសាប្រលងក្របខ័ណ្ឌរដ្ឋ⚡️

Больше
8 935
Подписчики
-424 часа
-197 дней
+47830 день
Архив постов
សេចក្ដីជូនដំណឹង ស្តីពីការសាកល្បងជ្រើសរើសជនទេសន្តរប្រវេសន៍ការងារខ្មែរទៅធ្វើការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងវិស័យសំណង់ #MLV
+2
សេចក្ដីជូនដំណឹង ស្តីពីការសាកល្បងជ្រើសរើសជនទេសន្តរប្រវេសន៍ការងារខ្មែរទៅធ្វើការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងវិស័យសំណង់ #MLVT #HENGSour

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ១២រូប ដើម្បីចូលរួមរៀបចំ អភិវឌ្ឍ និងដាក់ដំណើរការប្រព័ន្ធសមាហរណកម្
+1
សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ១២រូប ដើម្បីចូលរួមរៀបចំ អភិវឌ្ឍ និងដាក់ដំណើរការប្រព័ន្ធសមាហរណកម្មទិន្នន័យកណ្ដាលសម្រាប់ការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ (i-PIM) ដើម្បីបម្រើការងារជូនអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រោមក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ------------------------------------ 🌐 គេហទំព័រ៖ pfm.gov.kh ✉️ សារអេឡិចត្រូនិច៖ hr@pfm.gov.kh 🗓 កាលបរិច្ឆេទ៖ ៣០ កក្កដា ២០២៦ ⏱️ ពេលវេលាកំណត់៖ ៥:៣០នាទីល្ងាច 📍 ទីតាំង៖ ទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

+1
សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ១២រូប ដើម្បីចូលរួមរៀបចំ អភិវឌ្ឍ និងដាក់ដំណើរការប្រព័ន្ធសមាហរណកម្មទិន្នន័យកណ្ដាលសម្រាប់ការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ (i-PIM) ដើម្បីបម្រើការងារជូនអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រោមក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ------------------------------------ 🌐 គេហទំព័រ៖ pfm.gov.kh ✉️ សារអេឡិចត្រូនិច៖ hr@pfm.gov.kh 🗓 កាលបរិច្ឆេទ៖ ៣០ កក្កដា ២០២៦ ⏱️ ពេលវេលាកំណត់៖ ៥:៣០នាទីល្ងាច 📍 ទីតាំង៖ ទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

ឱកាសការងារ សេចក្ដីជូនដំណឹង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានតម្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ៥ រូប ដូចខាងក្រោម៖
+1
ឱកាសការងារ សេចក្ដីជូនដំណឹង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានតម្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ៥ រូប ដូចខាងក្រោម៖ - ផ្នែកច្បាប់ពាណិជ្ជកម្ម (Business Law/ Commercial Law) - ផ្នែករដ្ឋបាលសាធារណៈ(Public Administration and Governance) - ផ្នែកសេដ្ឋកិច្ច និងស្រាវជ្រាវគោលនយោបាយ ( Economy and Policy Research) - ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (Business Management) សម្រាប់ព័ត៌មានបន្ថែម៖ សូមទាក់ទងតាមរយៈលេខទូរសព្ទ មានតេលេក្រាម +855 10 403 880 អ៊ីមែល៖ dalita.ny@tsc.gov.kh ផុតកំណត់ការដាក់ពាក្យ៖ ថ្ងៃទី​ ២៤ ខែ កក្កដា ឆ្នាំ​ ២០២៦ វេលាម៉ោង ៥:00 នាទីល្ងាច។

សេចក្តីជូនដំណឹង​ស្តីពីការជ្រេីសរេីសបុគ្គលិកជាប់កិច្ចសន្យា
សេចក្តីជូនដំណឹង​ស្តីពីការជ្រេីសរេីសបុគ្គលិកជាប់កិច្ចសន្យា

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ជ្រើសរើសបេក្ខជន បេក្ខនារី ជាមន្ត្រីលក្ខន្តិកៈនៃអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ ឱ្យចូល
+1
និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ជ្រើសរើសបេក្ខជន បេក្ខនារី ជាមន្ត្រីលក្ខន្តិកៈនៃអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ ឱ្យចូលបម្រើការងារ នៅនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ​ ឆ្នាំ​២០២៦​ ដាក់ពាក្យ​ដោយផ្ទាល់ ផុតកំណត់​ ​៣១ កក្កដា ២០២៦

👉នៅក្នុងប្រទេសកម្ពុជា ធនាគារជាតិនៃកម្ពុជា (NBC) គឺជាស្ថាប័នដែលមានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងកំណត់នយោបាយអត្រាប្តូរប្រាក់។
👉នៅក្នុងប្រទេសកម្ពុជា ធនាគារជាតិនៃកម្ពុជា (NBC) គឺជាស្ថាប័នដែលមានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងកំណត់នយោបាយអត្រាប្តូរប្រាក់។ ជាទូទៅ របបអត្រាប្តូរប្រាក់នៅលើពិភពលោកត្រូវបានចែកចេញជា ៣ ទម្រង់ធំៗ ហើយកម្ពុជាបានជ្រើសរើសអនុវត្តរបបជាក់លាក់មួយស្របតាមស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង៖ 💥ប្រភេទនៃរបបអត្រាប្តូរប្រាក់ទូទៅ ✔️របបអត្រាប្តូរប្រាក់អណ្តែត_ អត្រាប្តូរប្រាក់ប្រែប្រួលទៅតាមតម្រូវការ និងការផ្គត់ផ្គង់នៅលើទីផ្សារសេរី ដោយគ្មានការអន្តរាគមន៍ពីធនាគារកណ្តាលឡើយ។ ✔️របបអត្រាប្តូរប្រាក់ថេរ_ អត្រាប្តូរប្រាក់ត្រូវបានកំណត់ឱ្យនៅថេរធៀបនឹងរូបិយប័ណ្ណបរទេសណាមួយ (ដូចជា ដុល្លារអាមេរិក ឬអឺរ៉ូ) ឬធៀបនឹងកន្ត្រករូបិយប័ណ្ណ។ ✔️របបអត្រាប្តូរប្រាក់អណ្តែតគ្រប់គ្រង_អត្រាប្តូរប្រាក់ប្រែប្រួលតាមទីផ្សារ ប៉ុន្តែធនាគារកណ្តាលនឹងធ្វើការអន្តរាគមន៍ (ទិញ ឬលក់រូបិយប័ណ្ណបរទេស) នៅពេលមានការប្រែប្រួលខ្លាំងពេក ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច។ 👉សំនួរ_កម្ពុជាប្រើប្រាស់របបអត្រាប្តូរប្រាក់អ្វី? 👉ចម្លេីយ_កម្ពុជាអនុវត្តរបបអត្រាប្តូរប្រាក់អណ្តែតមានការគ្រប់គ្រង។ ⚡️ធនាគារជាតិនៃកម្ពុជា កំណត់អត្រាប្តូរប្រាក់ផ្លូវការ ដូចតទៅ ៖ ✔️គណៈកម្មការកំណត់អត្រាប្តូរប្រាក់ផ្លូវការ ដែលរួមមានសមាសភាពមកពីនាយកដ្ឋានពាក់ព័ន្ធ ដូចជា នាយកដ្ឋានគ្រប់គ្រងប្តូរប្រាក់ នាយកដ្ឋានបោះផ្សាយនិងឃ្លាំងបេឡា នាយកដ្ឋាន ប្រតិបត្តិការ នាយកដ្ឋានស្ថិតិ និងនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្តរជាតិ គឺជាអ្នកកំណត់អត្រាប្តូរប្រាក់ផ្លូវការ ។ ✔️សមាជិកគណៈកម្មការនេះ ជួបប្រជុំគ្នាជារៀងរាល់ព្រឹក ដើម្បីពិភាក្សានិងវិភាគទៅលើសូចនាករ សំខាន់ៗមួយចំនួន ដែលត្រូវប្រើប្រាស់ជាមូលដ្ឋានក្នុងការកំណត់អត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃ ។ បន្ទាប់មក អត្រាប្តូរប្រាក់ផ្លូវការនេះ វដាក់ជូនថ្នាក់អគ្គនាយកបច្ចេកទេសសម្រេច និងផ្សព្វផ្សាយ ជាសាធារណៈ ។ ✔️ករណីដែលទីផ្សារមានការប្រែប្រួលខ្លាំង គណៈកម្មការនឹងមានការប្រជុំជាបន្ទាន់ដើម្បីរក ដំណោះស្រាយ និងកំណត់យុទ្ធសាស្ត្រ ។ ធ្លាប់ចេញប្រលង_សិស្សក្រមការ🤯😡

👉រចនាសម្ព័ន្ធ និងឋានានុក្រមដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គឺជាអង្គការប្រតិបត្តិដែលមានសមត្
👉រចនាសម្ព័ន្ធ និងឋានានុក្រមដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គឺជាអង្គការប្រតិបត្តិដែលមានសមត្ថកិច្ចទូទៅ ដឹកនាំនិងគ្រប់គ្រងកិច្ចការបរទេស និងនយោបាយផ្ទៃក្នុងប្រទេស។ សមាសភាព និងឋានានុក្រមនៃសមាជិករាជរដ្ឋាភិបាល ត្រូវបានបែងចែកជាលំដាប់លំដោយរដ្ឋបាល និងច្បាប់យ៉ាងច្បាស់លាស់ ដូចតទៅ៖ ១. រាជរដ្ឋាភិបាល (The Royal Government) ✔️និយមន័យ៖ គឺជាស្ថាប័ននីតិប្រតិបត្តិថ្នាក់ជាតិកំពូល ដែលបង្កើតឡើងដោយមានសេចក្តីទុកចិត្តពីរដ្ឋសភា និងតែងតាំងដោយព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ។ ✔️បេសកកម្ម៖ មានភារកិច្ចអនុវត្តច្បាប់ កំណត់និងដឹកនាំនយោបាយជាតិ ព្រមទាំងធានានូវសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យ។ ២. នាយករដ្ឋមន្ត្រី (Prime Minister) ✔️ឋានៈ៖ ជាប្រមុខរាជរដ្ឋាភិបាល និងជាអ្នកដឹកនាំកំពូលនៃអំណាចប្រតិបត្តិ។ ✔️ តួនាទី និងសមត្ថកិច្ច៖ ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី សម្រេចលើរាល់គោលនយោបាយយុទ្ធសាស្ត្រធំៗរបស់ជាតិ ចាត់ចែងការងារអន្តរក្រសួង និងទទួលខុសត្រូវទាំងស្រុងចំពោះមុខរដ្ឋសភា និងព្រះមហាក្សត្រ លើសកម្មភាពទូទៅរបស់រាជរដ្ឋាភិបាល។ ៣. ឧបនាយករដ្ឋមន្ត្រី (Deputy Prime Minister) ✔️ឋានៈ៖ ជាអនុប្រមុខរាជរដ្ឋាភិបាល ដែលមានឋានានុក្រមបន្ទាប់ផ្ទាល់ពីនាយករដ្ឋមន្ត្រី។ ✔️តួនាទី និងសមត្ថកិច្ច៖ ជួយការងារនាយករដ្ឋមន្ត្រីក្នុងការដឹកនាំ និងសម្របសម្រួលការងារអន្តរក្រសួង ឬទទួលបន្ទុកដឹកនាំប្លុកវិស័យយុទ្ធសាស្ត្រណាមួយ (ដូចជា វិស័យសន្តិសុខជាតិ ច្បាប់ សេដ្ឋកិច្ច ឬកិច្ចការបរទេស) ទៅតាមការប្រគល់សិទ្ធិ និងចាត់តាំងដោយផ្ទាល់ពីនាយករដ្ឋមន្ត្រី។ ៤. ទេសរដ្ឋមន្ត្រី (Senior Minister) ✔️ឋានៈ៖ ជាសមាជិករាជរដ្ឋាភិបាលដែលមានឋានានុក្រមខ្ពស់ជាងរដ្ឋមន្ត្រី ប៉ុន្តែទាបជាងឧបនាយករដ្ឋមន្ត្រី។ ✔️តួនាទី និងសមត្ថកិច្ច៖ ភាគច្រើនទទួលបន្ទុកបេសកកម្មពិសេសដែលប្រគល់ជូនដោយនាយករដ្ឋមន្ត្រី ឬជួយសម្របសម្រួលកិច្ចការងារអន្តរកម្រិត។ ទេសរដ្ឋមន្ត្រីខ្លះអាចកាន់តំណែងទន្ទឹមគ្នាជារដ្ឋមន្ត្រីក្រសួង ឬខ្លះទៀតមិនកាន់ក្រសួងណាមួយឡើយ គឺបំពេញបេសកកម្មពិសេសសុទ្ធសាធ។ ៥. រដ្ឋមន្ត្រី (Minister) ✔️ឋានៈ៖ ជាសមាជិករាជរដ្ឋាភិបាល និងជាប្រមុខដឹកនាំកំពូលនៃក្រសួង ឬស្ថាប័នសាមី។ ✔️តួនាទី និងសមត្ថកិច្ច៖ ទទួលខុសត្រូវទាំងស្រុងលើការដឹកនាំ គ្រប់គ្រង អនុវត្តច្បាប់ និងធ្វើសេចក្តីសម្រេចចិត្តលើការងារបច្ចេកទេស នយោបាយ និងរដ្ឋបាល នៅក្នុងវិស័យដែនសមត្ថកិច្ចរបស់ក្រសួងខ្លួន ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។ 💥 យោងតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី មានតែ នាយករដ្ឋមន្ត្រី, ឧបនាយករដ្ឋមន្ត្រី, ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ប៉ុណ្ណោះ ដែលមានឋានៈជា «សមាជិករាជរដ្ឋាភិបាល» ផ្លូវការ។ ដោយឡែក រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ គឺជាសមាសភាពមន្ត្រីនយោបាយជាន់ខ្ពស់ដែលបំពេញតួនាទីជាជំនួយការរបស់រដ្ឋមន្ត្រីនៅតាមក្រសួងនីមួយៗតែប៉ុណ្ណោះ។

រឿង១០យ៉ាងដែលម៉ែ តែងតែលក់បាំង កូនៗ ១. លាក់ហត់ បង្ហាញស្នាមញញឹម៖ ខ្លួនប្រាណជួបភាពទន់ខ្សោយ ជួនកាលមានជំងឺតម្កាត់ប្រចាំកាយ តែចំពោះម
រឿង១០យ៉ាងដែលម៉ែ តែងតែលក់បាំង កូនៗ ១. លាក់ហត់ បង្ហាញស្នាមញញឹម៖ ខ្លួនប្រាណជួបភាពទន់ខ្សោយ ជួនកាលមានជំងឺតម្កាត់ប្រចាំកាយ តែចំពោះមុខកូន ម៉ែតែងតែគ្រងស្នាមញញឹមជានិច្ច ព្រោះមិនចង់ឱ្យកូនមានសម្ពាធចិត្ត ឬបារម្ភពីគាត់ឡើយ។ ២. លាក់ឃ្លាន ផ្ដល់ការឆ្អែតពោះ៖ នៅក្នុងកាលៈទេសៈខ្សត់ខ្សោយ ម៉ែតែងតែពោលពាក្យកុហកដ៏មានតម្លៃថា "ម៉ែឆ្អែតហើយ" ឬ "ម៉ែមិនសូវចូលចិត្តហូបទេ" ដើម្បីទុកអាហារដែលឆ្ងាញ់ និងមានជីវជាតិឱ្យកូនៗបានពិសារឆ្អែតពោះ។ ៣. លាក់ភ័យ ធ្វើជាបង្អែករឹងមាំ៖ ក្នុងចិត្តម៉ែពោរពេញដោយការព្រួយបារម្ភពីសុវត្ថិភាព ផ្លូវដើរ និងអនាគតរបស់កូនគ្រប់វិនាទី តែម៉ែត្រូវសម្តែងជាមនុស្សរឹងមាំបំផុត ដើម្បីធ្វើជាខែលការពារ និងជាទំនុកចិត្តរបស់កូន។ ៤. លាក់បំណុល បំភ្លឺផ្លូវវិជ្ជា៖ ដើម្បីឱ្យកូនបានរៀនសូត្រខ្ពង់ខ្ពស់ស្មើមុខគេ ម៉ែសុខចិត្តទ្រាំលាក់បាំងរាល់បន្ទុកហិរញ្ញវត្ថុ ភាពតានតឹង និងការជំពាក់ប្រាក់កាសគេ ដោយមិនដែលរអ៊ូរទាំឱ្យកូនបាក់ទឹកចិត្តក្នុងការរៀនសូត្រឡើយ។ ៥. លាក់នឹកចំពោះកូន៖ នៅពេលកូនៗចាកចេញទៅរៀន ឬធ្វើការឆ្ងាយផ្ទះ ម៉ែតែងតែនឹក កូនៗព្រោះក្តីស្រលាញ់ របស់ម៉ែមិនដែលប្រែប្រួល តែរាល់ពេលកូនខលមក ម៉ែតែងឆ្លើយថា "ម៉ែសុខសប្បាយទេ កូនកុំបារម្ភអី ខំរៀន ខំធ្វេីការទៅ កូន..."។ ៦. លាក់ឈឺចិត្ត អភ័យទោសដោយឥតលក្ខខណ្ឌ៖ ជារឿយៗ កូនៗអាចនឹងមានពាក្យសម្តីអសុរោះ គំហក ឬកាយវិការមិនសមរម្យដាក់គាត់។ ម៉ែអាចនឹងខូចចិត្ត តែចិត្តដែលពោរពេញដោយសន្តោសប្រោសប្រណី គឺតែងតែអភ័យទោសឱ្យកូនភ្លាមៗ។ ៧. លាក់ភាពជរា ព្រោះខ្លាចចិត្តកូន៖ ពេលវ័យកាន់តែជ្រេ កម្លាំងកាន់តែថយ ម៉ែពិតជាចង់បានការកំដរ និងការយកចិត្តទុកដាក់ពីកូនខ្លាំងណាស់ តែម៉ែជ្រើសរើសនៅស្ងៀមស្ងាត់ មិនហ៊ានត្អូញត្អែរ ព្រោះដឹងថាកូនកំពុងរវល់នឹងជីវិតផ្ទាល់ខ្លួន។ ៨. លាក់ក្តីស្រមៃ ដើម្បីអនាគតកូន៖ កាលនៅលីវ ម៉ែក៏មានក្តីស្រមៃ ចង់រៀនសូត្រខ្ពង់ខ្ពស់ ឬមានជីវិតស៊ីវិល័យដែរ ម៉ែ ក៏ចង់មានសម្លៀក់បពាក់ស្អាត់ៗដែរតែពេលមានកូន ម៉ែសុខចិត្តបត់ក្តីស្រមៃទាំងអស់នោះ រួចយកជីវិតមកបំពេញក្តីស្រមៃឱ្យកូនវិញ។ ៩. លាក់សម្ពាធ មិនជះកំហឹង៖ នៅសង្គមខាងក្រៅ ឬកន្លែងការងារ ម៉ែអាចនឹងត្រូវគេមើលងាយ ធ្វើបាបចិត្ត ឬជួបរឿងអយុត្តិធម៌ជាច្រើន។ តែពេលឈានជើងចូលទ្វារផ្ទះ ម៉ែលេបទុក្ខសោកទាំងនោះចូលពោះ ហើយផ្តល់ឱ្យកូនតែភាពកក់ក្តៅ។ ១០. លាក់ការសឹករេចរឹលនៃសម្រស់៖ បាតដៃ ប្រែជាគ្រើមក្រិនពីមួយថ្ងៃទៅមួយថ្ងៃ ផ្ទៃមុខប្រែជាជ្រីវជ្រួញ សក់ឡើងស្កូវ ព្រោះតែការងារធ្ងន់។ ម៉ែដឹងខ្លួនឯងថាបាត់បង់សម្រស់ និងសុខភាពយុវវ័យ តែម៉ែមានមោទនភាពដែលបានប្តូរវាជាមួយការធំធាត់របស់កូន។ ⚡️ "ម៉ែឃ្លានរបស់នេះ" រឺ "ម៉ែហត់ណាស់" ដែលឭចេញពី មាត់ម៉ែ ម្ដងណាអត់? 💥សារដាស់តឿនរួម៖ ម៉ែមិនមែនជាមនុស្សស្រីដែលរឹងមាំ មិនចេះហត់នឿយនោះទេ គឺម៉ែគ្រាន់តែជា មនុស្សស្រីដែល "ខ្លាចកូនពិបាកជាងខ្លាចខ្លួនឯងហត់នឿយ " ។ បើមានពេលទំនេរ កុំភ្លេចផ្តល់ក្តីស្រឡាញ់ និងសួរសុខទុក្ខព្រះរស់ឱ្យបានញឹកញាប់ផង.....❤️🥰។

១. នីតិជាតិ (សាធារណៈ) / Domestic Public Law ជាបណ្តុំច្បាប់ដែលគ្រប់គ្រងទំនាក់ទំនងរវាង រដ្ឋ និងរដ្ឋ ឬរវាង រដ្ឋ និងបុគ្គលឯកជន ដោ
១. នីតិជាតិ (សាធារណៈ) / Domestic Public Law ជាបណ្តុំច្បាប់ដែលគ្រប់គ្រងទំនាក់ទំនងរវាង រដ្ឋ និងរដ្ឋ ឬរវាង រដ្ឋ និងបុគ្គលឯកជន ដោយតម្កល់ប្រយោជន៍សាធារណៈ (ប្រយោជន៍រួម) ជាធំ។ ✔️នីតិរដ្ឋធម្មនុញ្ញ៖ ច្បាប់កំពូលរបស់ជាតិ ដែលកំណត់ពីទម្រង់រដ្ឋ របបនយោបាយ ការរៀបចំនិងការប្រព្រឹត្តទៅនៃអំណាចកំពូលៗរបស់រដ្ឋ (នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ) ព្រមទាំងសិទ្ធិ និងកាតព្វកិច្ចជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ ✔️នីតិរដ្ឋបាល៖ ច្បាប់ដែលគ្រប់គ្រងលើការរៀបចំរចនាសម្ព័ន្ធ កិច្ចដំណើរការ និងការគ្រប់គ្រងរបស់ស្ថាប័នរដ្ឋបាលសាធារណៈ (ក្រសួង មន្ទីរ សាលាខេត្ត/ស្រុក) ព្រមទាំងទំនាក់ទំនងរវាងស្ថាប័នទាំងនោះជាមួយប្រជាពលរដ្ឋ។ ✔️នីតិហិរញ្ញវត្ថុ៖ ច្បាប់ដែលកំណត់អំពីការគ្រប់គ្រងថវិកាជាតិ ប្រភពចំណូល (ដូចជាពន្ធដារ) និងការចំណាយផ្សេងៗរបស់រដ្ឋ។ ✔️នីតិព្រហ្មទណ្ឌ៖ ច្បាប់ដែលកំណត់អំពីបទល្មើស (សកម្មភាពដែលច្បាប់ហាមឃាត់) និងទោសទណ្ឌចំពោះអ្នកប្រព្រឹត្ត ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។ ២. នីតិជាតិឯកជន / Domestic Private Law ជាបណ្តុំច្បាប់ដែលគ្រប់គ្រងទំនាក់ទំនងរវាង បុគ្គលឯកជន និងបុគ្គលឯកជន (អាចជាមនុស្សទូទៅ ឬក្រុមហ៊ុនឯកជន) ដោយផ្អែកលើគោលការណ៍សមភាព។ ✔️នីតិរដ្ឋប្បវេណី៖ ច្បាប់គ្រឹះដែលកំណត់ពីស្ថានភាពបុគ្គល ទំនាក់ទំនងគ្រួសារ (ការរៀបអាពាហ៍ពិពាហ៍ ស្មុំកូន) កិច្ចសន្យា ព្រមទាំងកម្មសិទ្ធិនិងទ្រព្យសម្បត្តិផ្សេងៗ។ ✔️នីតិពាណិជ្ជកម្ម៖ ច្បាប់ដែលគ្រប់គ្រងលើសកម្មភាពធ្វើជំនួញ អាជីវកម្ម ស្ថានភាពផ្លូវច្បាប់របស់ពាណិជ្ជករ និងការបង្កើតក្រុមហ៊ុននានា។ ✔️នីតិការងារ៖ ច្បាប់ដែលគ្រប់គ្រងទំនាក់ទំនងរវាង និយោជក (ថៅកែ) និងកម្មករនិយោជិត (បុគ្គលិក) ទាក់ទងនឹងប្រាក់ឈ្នួល ម៉ោងធ្វើការ និងលក្ខខណ្ឌការងារ។ ✔️នីតិនិរភ័យសង្គម (ឬរបបសន្តិសុខសង្គម)៖ ច្បាប់ដែលគាំពារពលរដ្ឋ ឬកម្មករលើផ្នែកហានិភ័យផ្សេងៗ ដូចជា គ្រោះថ្នាក់ការងារ របបសោធននិវត្តន៍ (លុយប៉េងស្យុង) និងការថែទាំសុខភាព (ដូចជា ប.ស.ស ជាដើម)។ ៣. នីតិអន្តរជាតិសាធារណៈ / Public International Law ជាបណ្តុំច្បាប់ដែលគ្រប់គ្រងទំនាក់ទំនងរវាង រដ្ឋ និងរដ្ឋ ឬរវាង រដ្ឋ និងអង្គការអន្តរជាតិ (ដូចជា អង្គការសហប្រជាជាតិ)។ ✔️នីតិធម្មនុញ្ញអន្តរជាតិ៖ វិធានច្បាប់កំពូលដែលកំណត់ពីលក្ខន្តិកៈ រចនាសម្ព័ន្ធ និងការបែងចែកអំណាចរបស់អង្គការអន្តរជាតិធំៗ ព្រមទាំងគោលការណ៍គ្រឹះនៃទំនាក់ទំនងអន្តរជាតិ។ ✔️នីតិសមុទ្រ៖ ច្បាប់ដែលកំណត់ពីសិទ្ធិ និងដែនសមត្ថកិច្ចរបស់រដ្ឋនីមួយៗលើផ្ទៃសមុទ្រ (ដូចជា ដែនសមុទ្រ ប្រវែងដែនទឹកសេដ្ឋកិច្ចផ្តាច់មុខ) និងការប្រើប្រាស់សមុទ្រអន្តរជាតិ។ ✔️នីតិព្រហ្មទណ្ឌអន្តរជាតិ៖ ច្បាប់ដែលបង្កើតឡើងដើម្បីកាត់ទោសបុគ្គលណាដែលប្រព្រឹត្តបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតកម្រិតពិភពលោក ដូចជា ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ (ឧទាហរណ៍៖ តុលាការខ្មែរក្រហម ឬតុលាការ ICC)។ ✔️នីតិប្រជាជាតិ៖ ជាពាក្យទូទៅដែលសំដៅលើច្បាប់ ឬទំនៀមទម្លាប់អន្តរជាតិទាំងឡាយដែលទទួលស្គាល់ដោយរដ្ឋនានា ដើម្បីរក្សាសន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងជាតិសាសន៍ទាំងអស់។ ៤. នីតិអន្តរជាតិឯកជន / Private International Law ជាបណ្តុំច្បាប់ដែលដោះស្រាយវិវាទ ឬទំនាក់ទំនងរវាង បុគ្គលឯកជន និងបុគ្គលឯកជន ប៉ុន្តែមានធាតុបរទេសចូលរួម (ឧទាហរណ៍៖ មនុស្សជាតិសាសន៍ផ្សេងគ្នា ឬរស់នៅប្រទេសផ្សេងគ្នា) ដើម្បីដឹងថាត្រូវយកច្បាប់ប្រទេសណាមកអនុវត្ត។ ✔️នីតិមរតក / នីតិបេតិកភ័ណ្ឌ៖ ច្បាប់ដែលដោះស្រាយការបែងចែកទ្រព្យសម្បត្តិ ឬមរតក នៅពេលដែលមានទំនាក់ទំនងជាមួយបរទេស ✔️នីតិពាណិជ្ជកម្មអន្តរជាតិ៖ ច្បាប់គ្រប់គ្រងលើការទិញលក់ ទំនិញ និងសេវាកម្មឆ្លងដែនរវាងក្រុមហ៊ុនឯកជននៃប្រទេសផ្សេងៗគ្នា។ ✔️នីតិសិទ្ធិមនុស្សអន្តរជាតិ៖ បទដ្ឋាន និងសន្ធិសញ្ញាពិភពលោកដែលការពារសិទ្ធិ សេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូបពីការរំលោភបំពាន ទោះជាស្ថិតក្នុងប្រទេសណាក៏ដោយ។ ✔️នីតិធានារ៉ាប់រង៖ ច្បាប់ដែលគ្រប់គ្រងលើកិច្ចសន្យាធានារ៉ាប់រង (ដូចជាធានារ៉ាប់រងជីវិត សុខភាព ឬទំនិញ) ជាពិសេសការធានារ៉ាប់រងដែលមានលក្ខណៈអន្តរជាតិ ដូចជាការដឹកជញ្ជូនទំនិញឆ្លងកាត់មហាសមុទ្រជាដើម។

💥ស្តីពីលទ្ធផលប្រឡងអាហារូបករណ៍រដ្ឋាភិបាលវៀតណាម សម្រាប់ឆ្នាំសិក្សា 2026-2027 🇻🇳 📅 សម័យប្រឡង៖ 21 មិថុនា 2026 📍 វិទ្យាល័យ ព្
+8
💥ស្តីពីលទ្ធផលប្រឡងអាហារូបករណ៍រដ្ឋាភិបាលវៀតណាម សម្រាប់ឆ្នាំសិក្សា 2026-2027 🇻🇳 📅 សម័យប្រឡង៖ 21 មិថុនា 2026 📍 វិទ្យាល័យ ព្រះសុីសុវត្ថិ

នៅឆ្នាំ២០២៦នេះ នឹងមានការ ប្រឡងជ្រើសរើសគ្រូបង្រៀន ជាង ៥០០០កន្លែង...

ឃ្លានេះ ប៉ះពាល់ដល់លោកគ្រូ អ្នកគ្រូច្រេីនណាស់⚡️

ដំណឹងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា តួនាទីជាជំនួយការព្រឹទ្ធបុរស បម្រើការងារនៅមហាវិទ្យាល័យវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសា
+1
ដំណឹងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា តួនាទីជាជំនួយការព្រឹទ្ធបុរស បម្រើការងារនៅមហាវិទ្យាល័យវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភបាល

📣ឱកាសការងារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន០៦រូប។
+1
📣ឱកាសការងារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន០៦រូប។

ជ្រេីសរេីស និយោគជិត ក្របខ័ណ្ឌ_ អគ្គីសនីកម្ពុជា
+1
ជ្រេីសរេីស និយោគជិត ក្របខ័ណ្ឌ_ អគ្គីសនីកម្ពុជា

រឿង "ឆ្កែដេកលើគំនរចំបើង"

ដំណឹងជ្រើសរើសបុគ្គលិក មន្ទីរពេទ្យកាល់ម៉ែត
+1
ដំណឹងជ្រើសរើសបុគ្គលិក មន្ទីរពេទ្យកាល់ម៉ែត

អគ្គិសនីកម្ពុជាប្រកាសជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាចំនួន ៣៨រូប ទទួលបានប្រាក់បៀវត្ស 1543500៛។
+2
អគ្គិសនីកម្ពុជាប្រកាសជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាចំនួន ៣៨រូប ទទួលបានប្រាក់បៀវត្ស 1543500៛។