អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
Открыть в Telegram
1 346
Подписчики
-124 часа
-67 дней
-2830 день
Архив постов
Голосовое сообщение00:12
Голосовое сообщение00:14
BREAKING-កងទ័ពថៃរាយការណ៍ពីការញុះញង់របស់កម្ពុជាជាមួយនឹងការបាញ់កាំភ្លើង សំឡេងគ្រាប់បែកដៃ និងការលុកលុយរបស់យន្តហោះគ្មានមនុស្សបើកនៅតាមព្រំដែន។ ថៃបានត្រៀមខ្លួនសម្រាប់ការពារខ្លួន។
លោកឧត្តមសេនីយ៍ Winthai Suvaree អ្នកនាំពាក្យកងយោធពលខេមរភូមិន្ទថៃ កាលពីថ្ងៃព្រហស្បតិ៍ បានរាយការណ៍ពីស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ។ លោកបាននិយាយថា ចាប់ពីល្ងាចថ្ងៃពុធ រហូតដល់ព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ អង្គភាពតំបន់កងទ័ពទី២ បានរកឃើញការបាញ់កាំភ្លើង និងសំឡេងស្រដៀងនឹងការផ្ទុះគ្រាប់បែកដៃនៅតាមរបងលួសបន្លាការពាររបស់ថៃ។
លើសពីនេះ យន្តហោះគ្មានមនុស្សបើកមួយ ត្រូវបានគេប្រទះឃើញ រំលោភចូលទឹកដីថៃ ក្បែរប្រាសាទតាមឿងធំ ក្នុងស្រុក Phanom Dong Rak ខេត្ត Surin និង Phlan Hin Paet នៅស្រុក Kantharalak ខេត្ត Si Saket ។ គេជឿថា ការញុះញង់ទាំងនេះមានគោលបំណងសាកល្បងការឆ្លើយតបយោធារបស់ប្រទេសថៃ និងការដាក់កម្លាំងនៅ
🚨ព័ត៌មានផ្លូវការ!
•ម៉ោង11:29នាទី ថៃបាញ់កាំភ្លើង នៅទល់មុខភូមិសាស្ត្រជាប់តាប្រិ ចំនួន1គ្រាប់។
•ម៉ោង16:48នាទី ថៃបាញ់កាំភ្លើង នៅទល់មុខភូមិសាស្ត្រច្រកអានសេះ ចំនួន3គ្រាប់។
•ម៉ោង16:48នាទី ដល់ម៉ោង17:00នាទី ថៃបាញ់កាំភ្លើងទល់មុខភូមិសាស្ត្រ ព្រលានថ្ម បុស្សស្បូវ ជាំតែ ចំនួនប្រហែល25 ទៅ30 គ្រាប់៕
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនព័ត៌មានដល់សាធារណជនជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ មានផេកផ្លូវការរបស់កងទ័ពជើងគោកថៃ និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា “កម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិ ភាគទី២” ដោយឮសម្លេងកាំភ្លើង, សម្លេងផ្ទុះគ្រាប់បែក, រកឃើញការចូលជិតលួសបន្លាហើយការបាញ់ ដើម្បីពិនិត្យមើលរយៈចម្ងាយ។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមស្រាយបំភ្លឺថា៖ កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រម ព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ។
កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះការគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ជាមួយនឹងស្មារតីនៃការប្តេជ្ញាចិត្តក្នុងការសហការគ្នានៅគ្រប់កម្រិត កម្ពុជាតែងតែរក្សានូវកិច្ចសហការល្អជាមួយគ្នា។ ក្នុងនោះផងដែរ ក្រុមទំនាក់ទំនងរវាងកម្ពុជា-ថៃ នៅជួរមុខ គឺបានធ្វើការជាមួយគ្នាជាប់ជាប្រចាំ តាមរយៈការផ្តល់ព័ត៌មាន ឬការបញ្ជាក់គ្នាទៅវិញទៅមក ដើម្បចៀសវាងការភាន់ច្រឡំ ឬការបង្កភាពតានតឹងណាមួយដែលមិនចាំបាច់។
🚨*សភាពការណ៍ នៅព្រំដែនថៃ រញ៉េរញ៉ៃខ្លាំង ដូចចាប់ក្តាមដាក់ចង្អេរ ព្រំដែនកម្ពុជា នៅមានសភាពស្ងប់ស្ងាត់នៅឡើយទេ គិតត្រឹមម៉ោងនេះ សូមពុកម៉ែ មាមីង បងប្អូន បន្តតាមដានព័ត៌មានរដ្ឋាភិបាលយើងឱ្យជាប់ 🙏🏻
🚨*យើងត្រៀមចិត្ត ត្រៀមកាយឱ្យហើយទៅ ទោះចង់គេច ក៏ចៀសមិនផុតដែរ ដោយក្តីគោរពពុកម៉ែបងប្អូន យើងនាំគ្នាជូនពរ កងទ័ពយើងជួរមុខគ្រប់សមរភូមិទាំងអស់គ្នា 🇰🇭❤️🙏🏻💐
9:19នាទីយប់នេះ ទិសឧត្តរមានជ័យ ព្រះវិហារសភាពការណ៍ធម្មតា ពុំទាន់មានហេតុការណ៍ណាមួយកើតឡើងទេ!
សូមអរគុណ!🙏❤️🇰🇭👮♂️
🚨មុននេះបន្តិចម៉ោង ២០:៣៦នាទី យប់ថ្ងៃទី២៥កញ្ញា ឆ្នាំ២០២៥ ឮសម្លេងថៃផ្ទុះអាវុធ២គ្រាប់ក្នុងទឹកដីថៃទល់មុខភូមិជោគជ័យ ឃុំអូរបីជាន់ស្រុកអូរជ្រៅ៕
🚨*បកក្រោយមកវិញ ស្តេចថៃ ប្រកាសច្បាប់អាជ្ញាសឹក តាំងពីថ្ងៃទី២៥ កក្កដា ២០២៥មកម្ល៉េះ បច្ចុប្បន្ន មិនទាន់ដកចេញនៅឡើយទេ (សង្គ្រាម ៥ថ្ងៃ កន្លងមក ថៃមិនទាន់ប្រើប្រាស់ទ័ពជើងទឹក មកច្បាំងផ្ទាល់នៅដែនសមុទ្រកម្ពុជា នៅឡើយទេ)៕
ម៉ោង8:05នាទីយប់នេះ តំបន់ជួរភ្នំដងរែកកំពុងមានភ្លៀងធ្លាក់!
🚨នៅម៉ោង7:20នាទីយប់នេះ មានឃ្មុំហើរមួយក្បាលនៅច្រកជាំសាងាំ!
ពេលនេះ ស្ងប់ស្ងាត់ជាធម្មតា🙏❤️🇰🇭👮♂️
🚨អស់មួយបង់ទាំងសង់ខាង ឥឡូវស្ងាត់ហើយ!
Уже доступно! Исследование Telegram 2025 — ключевые инсайты года 
