អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
Открыть в Telegram
1 355
Подписчики
-224 часа
-87 дней
-4330 день
Архив постов
នៅវេលាម៉ោង១០:០៨នាទីយប់ ថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២៦នេះ នៅទិស"ច្រកជប់គគីរ" មេឃកំពុងមានភ្លៀង🌧️ធ្លាក់ខ្លាំង លាយឡំជាមួយផ្គរលាន់ និងខ្យល់.៕
Repost from ក្រសួងការពារជាតិ Ministry of National Defence
+8
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០០នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ និងស្ថានការណ៍នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានចូលជាធរមានចាប់តាំងពីវេលាម៉ោង ១២:០០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
សូមគូសបញ្ជាក់ផងដែរថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា តែងតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦
Unofficial Translation
Press Release
H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:
On Wednesday, March 4, 2026, at 1:00 p.m., the Ministry of National Defence of the Kingdom of Cambodia coordinated with delegations of foreign military attachés to the Kingdom of Cambodia from 12 countries to inspect the actual location in Prey Chan Village, O’ Bei Choan Commune, O’ Chrov District, Banteay Meanchey Province. The visit aimed to observe the site of the attack, the barbed wire installation, the illegal installation of shipping containers by the Thai military, and to assess the status of the implementation of the ceasefire between Cambodia and Thailand, which came into effect at 12:00 p.m. on December 27, 2025.
It is also important to emphasize that since the ceasefire came into effect, the Royal Government and the Ministry of National Defence of Cambodia have consistently affirmed their firm and clear commitment to fully, strictly, and responsibly respect and implement the Joint Statement of the 3rd Special Meeting of the Cambodia–Thailand General Border Committee (GBC), dated December 27, 2025; the Joint Declaration on the Peace Agreement between Cambodia and Thailand, dated October 26, 2025; and other related agreements, in order to swiftly improve the situation and restore normalcy, peace, stability, and long-term security along the border.
The public, as well as national and international journalists, are hereby informed of the facts regarding this matter.
Wednesday, March 4, 2026
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
+2
នៅវេលាម៉ោង ៧:១៥នាទីព្រឹក ថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២៦នេះ ស្ថានការណ៍នៅទិសច្រកអន្តរជាតិ"ជប់គគីរ" ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ គឺនៅស្ងប់ស្ងាត់នៅឡើយ.៕
សូមគោរពជូនបងប្អូនយើងស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនសភាពការណ៍នៅស្ងប់ស្ងាត់បងប្អូនសម្រាន្តលក់ចុះសុបិនល្អ🙏❤️
🚨ព័ត៌មានក្តៅៗ: នៅវេលាម៉ោង៩:០៨នាទីយប់ ថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២៦នេះ នាយករដ្ឋមន្ត្រីថៃ🇹🇭លោក អនុទីន ឆាន់វីរៈគុល បានបង្ហោះលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់លោក ដោយភ្ជាប់ខ្លឹមសារថា:
- ក្នុងនាមជាប្រមុខរដ្ឋាភិបាលថៃ🇹🇭 លោកបានណែនាំដល់ក្រសួងថាមពល និងស្ថាប័នពាក់ព័ន្ធឱ្យបង្កកតម្លៃប្រេងម៉ាស៊ូតនៅត្រឹម.29.94បាត ក្នុងមួយលីត្ររយៈពេល 15 ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃនេះតទៅ.។
- បន្ទាប់ពីនោះ រដ្ឋាភិបាលនឹងពិចារណាឡើងវិញ នូវវិធានការដើម្បីជួយដល់សាធារណជនក្នុងប្រទេសថៃ🇹🇭.។
- គូសបញ្ជាក់ថា. ស្ថានីយប្រេងឥន្ធនៈ (PTT)ទាំងអស់ នឹងលក់ប្រេងម៉ាស៊ូតក្នុងតម្លៃ 29.94 បាតក្នុងមួយលីត្រ.៕
នៅវេលាម៉ោង៧:១១នាទីយប់ ថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២៦នេះ នៅប្រទេសកម្ពុជា🇰🇭យើង គឺមើលឃើញបាតុភូត(ចន្ទគ្រាសលោហិត).។
រូបភាពពីទិស"ច្រកជាប់គគីរ".៕
+7
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២,៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
01-03-2026 16:36
(ភ្នំពេញ)៖ ដោយក្តីអាណិតអាសូរ និងមើលឃើញពីទុក្ខលំបាករបស់ប្រជាជនភៀសសឹកដែលនៅមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ ហើយទទួលរងគ្រោះដោយទឹកភ្លៀងផងនោះ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ជូនប្រជាជនភៀសសឹកចំនួន ២,៨៨០គ្រួសារ ដែលកំពុងស្នាក់នៅតាមជំរំសុវត្ថិភាព ក្នុងស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ.។
សូមជម្រាបជូនថា មន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ នឹងនាំយកអំណោយមនុស្សធម៌រួមមានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដែលជាសទ្ធាជ្រះថ្លារបស់សប្បុរសជនគ្រប់មជ្ឈដ្ឋានតាមរយៈកាកបាទក្រហមកម្ពុជា យកទៅចែកជូនផ្ទាល់ដៃដល់បងប្អូនប្រជាជនភៀសសឹកទាំង ២.៨៨០គ្រួសារ ក្នុងពេលឆាប់ៗនេះ.៕
អ៉ីរ៉ង់នឹងបង្កើតក្រុមប្រឹក្សាដឹកនាំបណ្ដោះអាសន្នមួយនៅថ្ងៃអាទិត្យនេះ ក្រោយការស្លាប់របស់លោក Khamenei
01-03-2026 14:21
(តេហេរ៉ង់)៖ ប្រមុខសន្តិសុខអ៉ីរ៉ង់ លោក Ali Larijani បាននិយាយថាដំណើរការផ្ទេរអំណាច បន្ទាប់ពីមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei នឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP.។
លោក Ali Larijani ដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៉ីរ៉ង់ បានឱ្យដឹងថាក្រុមប្រឹក្សាដឹកនាំបណ្ដោះអាសន្នមួយនឹងត្រូវបានបង្កើតក្នុងពេលឆាប់ៗ។ លោកបន្ថែមថា ប្រធានាធិបតី ប្រមុខប្រព័ន្ធយុត្តិធម៌ និងចៅក្រមម្នាក់មកពីក្រុមប្រឹក្សាអាណាព្យាបាលនឹងត្រូវទទួលខុសត្រូវដឹកនាំប្រទេស រហូតទាល់តែមានការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី.។
តាមលោក Larijani ក្រុមប្រឹក្សាបណ្ដោះអាសន្នខាងលើ នឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន ពោលគឺអាចនៅថ្ងៃអាទិត្យនេះតែម្ដង.៕
+1
លោក ដូណាល់ ត្រាំ ព្រមានវាយដោយប្រើកម្លាំងដ៏ខ្លាំងមិនធ្លាប់មាន ប្រសិនបើអ៉ីរ៉ង់ហ៊ានសងសឹក!
01-03-2026 13:01
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ បានព្រមានថានឹងវាយប្រហារលើអ៉ីរ៉ង់ជាមួយកម្លាំងដ៏ខ្លាំងក្លាមិនធ្លាប់មាន ប្រសិនបើតេហេរ៉ង់នៅតែបន្តបើកការវាយប្រហារសងសឹកទៅនឹងការវាយប្រហារពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលដែលបានសម្លាប់មេដឹកនាំកំពូលរបស់ខ្លួន លោក Ayatollah Ali Khamenei។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP.។
ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានសរសេរដូច្នេះថា «អ៉ីរ៉ង់ទើបតែប្រកាសថាពួកគេកំពុងបើកការវាយប្រហារយ៉ាងខ្លាំងក្លានៅថ្ងៃនេះ ខ្លាំងជាងការវាយប្រហារដែលពួកគេធ្លាប់បានធ្វើកន្លងមក»។ លោកប្រធានាធិបតីអាមេរិកបានបន្តទៀតថា «ពួកគេមិនត្រូវធ្វើវាទេ តែប្រសិនបើពួកគេហ៊ានធ្វើ នោះយើងនឹង វាយប្រហារជាមួយកម្លាំងដ៏ខ្លាំងដែលមិនធ្លាប់មានពីមុនមក».។
នៅថ្ងៃអាទិត្យនេះដែរ អ៉ីរ៉ង់បានព្រមានថាសងសឹក ក៏ដូចជាស្វែងរកយុត្តិធម៌ឱ្យលោក Ali Khamenei ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក និងអ៉ីស្រាអែលកាលពីថ្ងៃសៅរ៍ម្សិលមិញ.៕
ស្រាអែល ប្រើយន្ដហោះចម្បាំង ២០០គ្រឿង ដើម្បីវាយប្រហារលើអ៉ីរ៉ង់!
(វ៉ាស៊ីនតោន)៖ យោធាអ៉ីស្រាអែលបានប្រើប្រាស់យន្ដហោះចម្បាំង ២០០គ្រឿង នៅក្នុងការវាយប្រហារតាមផ្លូវអាកាសលើអ៉ីរ៉ង់ កាលពីថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយដែលនេះជាការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់អ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Business Insider.។
តាមយោធាអ៉ីស្រាអែល យន្ដហោះចម្បាំងទាំងនោះបានទម្លាក់គ្រាប់បែករាប់រយគ្រាប់លើគោលដៅជាង ៥០០ ស្ថិតនៅភាគខាងលិច និងភាគកណ្ដាលនៃប្រទេសអ៉ីរ៉ង់ ក្នុងនោះរួមមានទាំងប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធបាញ់មីស៊ីល.។
យោធាអ៉ីស្រាអែលឱ្យដឹងដែរថាក្នុងចំណោមយន្ដហោះចម្បាំងទាំង២០០គ្រឿងដែលបានចូលរួមក្នុងប្រតិបត្តិការវាយប្រហារលើអ៉ីរ៉ង់ ក៏មានផងដែរយន្ដហោះចម្បាំងបំបាំងកាយ F-35 និង F-15.៕
+2
អ៉ីរ៉ង់អះអាងថាអ្នកស្លាប់ក្នុងការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែល លើសាលារៀនមួយ កើនដល់ ១១៥នាក់
01-03-2026 10:26
(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា ការវាយប្រហាររបស់អ៉ីស្រាអែល និងសហរដ្ឋអាមេរិកលើអ៉ីរ៉ង់ បានសម្លាប់មនុស្សកើនដល់១១៥នាក់។ នេះបើ តាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦.។
តាមអាជ្ញាធរអ៉ីរ៉ង់ ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល បានធ្លាក់ចំសាលាបង្រៀនក្មេងស្រីមួយកន្លែង ក្នុងទីក្រុង Minab ខេត្ត Hormozgan ភាគខាងត្បូងនៃប្រទេសអ៉ីរ៉ង់.។
នៅថ្ងៃអាទិត្យនេះដែរ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ជាច្រើន បានទទួលស្គាល់ថាមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ពិតជាត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល.៕
+1
ក្រសួងការបរទេសកម្ពុជា៖ មកដល់ពេលនេះ ពុំមានសេចក្តីរាយការណ៍ថា មានប្រជាជនកម្ពុជានៅក្នុងតំបន់មជ្ឈិមបូព៌ា រងគ្រោះនោះទេ និងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យរក្សាការអត់ធ្មត់ជាអតិបរមា.៕
+1
🚨BREAKING: អ៉ីរ៉ង់ប្រកាសកាន់ទុក្ខរយៈពេល៤០ថ្ងៃ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋទទួលស្គាល់ការស្លាប់របស់លោក Ali Khamenei
01-03-2026 08:58
(តេហេរ៉ង់)៖ ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Fars news នៅថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ បានរាយការណ៍ថារដ្ឋាភិបាលអ៉ីរ៉ង់បានប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈពេល៤០ថ្ងៃ ដើម្បីបង្ហាញ ពីទុក្ខក្រៀមក្រំនៃការស្លាប់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera.។
តាម Fars news រដ្ឋាភិបាលអ៉ីរ៉ង់ក៏បានប្រកាសពីការឈប់សម្រាកថ្នាក់ជាតិរយៈពេល៧ថ្ងៃផងដែរ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៦ ថាមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរួមគ្នាធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល.។
រហូតដល់ថ្ងៃអាទិត្យនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ជាច្រើនរួមមាន IRIB Tasnim និង Fars news បានទទួលស្គាល់ថាមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ពិតជាត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល.៕
BREAKING: អ៉ីរ៉ង់ បាញ់មីស៉ីលជាលេីកទីពីរ ទៅកាន់អ៉ីស្រាអែល
28-02-2026 20:15
(ហ៊្សេរុយសាឡិម)៖ យោធាអ៉ីស្រាអែលបាននិយាយថា រលកទីពីរនៃការវាយប្រហារដោយស៉ីល កំពុងត្រូវបានបាញ់ចេញពីអ៉ីរ៉ង់ឆ្ពោះ មកកាន់អ៉ីស្រាអែល។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាយប់ថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៦៕
សំឡេងផ្ទុះលឺឡើងនៅតាមបណ្តាប្រទេសអារ៉ាប់ ដែលមានមូលដ្ឋានទ័ពអាមេរិក ស្របពេលអ៉ីរ៉ង់បាញ់មីស៉ីលនិងដ្រូនសងសឹក
28-02-2026 17:30
(មជ្ឈិមបូព៌ា)៖ បន្ទាប់ពីអ៉ីស្រាអែលនិងអាមេរិក បានរួមគ្នាបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងអ៉ីរ៉ង់ នាថ្ងៃសៅរ៍នេះ ទីក្រុងតេហេរ៉ង់បានវាយប្រហារឆ្លើយតបទៅវិញ ហើយសំឡេងផ្ទុះជាបន្តបន្ទាប់ ត្រូវរាយការណ៍នៅតាមបណ្តាប្រទេសអារ៉ាប់ ដែលមានមូលដ្ឋានយោធារបស់អាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦.។
ក្រៅពីបាញ់មីស៉ីលនិងដ្រូនសងសឹកលើអ៉ីស្រាអែល អ៉ីរ៉ង់ក៏បានកំណត់គោលដៅលើមូលដ្ឋានទ័ពរបស់អាមេរិក នៅក្នុងប្រទេសកាតា បារ៉ែន គុយវ៉ែត អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត។ កាតាបានអះអាងថា ខ្លួនបាញ់ស្ទាក់មីស៉ីលអ៉ីរ៉ង់បានប៉ុន្មានគ្រាប់ ខណៈបារ៉ែនបាននិយាយថា មូលដ្ឋាននៃទីស្នាក់ការកណ្តាលរបស់កងកម្លាំង 5th Fleet នៃកងទ័ពជើងទឹកអាមេរិក បានរងការវាយប្រហារមីស៉ីល.។
មន្រ្តីជាន់ខ្ពស់អ៉ីរ៉ង់មួយរូប បាននិយាយថា មូលដ្ឋាននិងទីតាំងទាំងអស់អាមេរិកនិងអ៉ីស្រាអែល នៅមជ្ឈិមបូព៌ា ពេលនេះបានក្លាយជាគោលដៅសមស្រប សម្រាប់ការវាយប្រហារសងសឹក ហើយពុំមានខ្សែបន្ទាត់ក្រហមឡើយ ក្រោយទង្វើឈ្លានពានរបស់ប្រទេសទាំងពីរ ពោលគឺអ្វីៗអាចទៅរួចទាំងអស់ រាប់បញ្ចូលទាំងសេណារីយ៉ោ ដែលមិនធ្លាប់ត្រូវបានពិចារណាពីមុនមក.៕
អ៉ីរ៉ង់ចាប់ផ្តើមបាញ់មីស៉ីលសងសឹកវិញ អ៉ីស្រាអែលប្រាប់ឱ្យប្រជាជនរត់រកកន្លែងសុវត្ថិភាព
28-02-2026 15:46
(ហ៊្សេរុយសាឡិម)៖ យោធាអ៉ីស្រាអែលបានឱ្យដឹងថា ខ្លួនចាប់បានសញ្ញាមីស៉ីលបាញ់ចេញមកពីប្រទេសអ៉ីរ៉ង់ ហើយសំឡេងស៉ីរ៉ែនប្រកាសអាសន្ន ត្រូវបានបន្លឺឡើងនៅផ្នែកមួយចំនួននៃប្រទេស បន្ទាប់ពីអ៉ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦.។
យោធាអ៉ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «មុននេះបន្តិច ស៉ីរ៉ែនប្រកាសអាសន្នត្រូវបានបន្លឺឡើងនៅផ្នែកមួយចំនួននៃផ្ទៃប្រទេស ក្រោយការកំណត់ឃើញថា មីស៉ីលត្រូវបានចាប់ផ្តើមបាញ់ចេញពីប្រទេសអ៉ីរ៉ង់ ឆ្ពោះមកកាន់ប្រទេសអ៉ីស្រាអែល».។
ទន្ទឹមគ្នានោះ ការផ្ញើសារតាមទូរសព្ទដៃ ត្រូវបានបញ្ជូនទៅកាន់ប្រជាជនអ៉ីស្រាអែល ដោយណែនាំឱ្យពួកគេរត់រកកន្លែងសុវត្ថិភាព។ យោធាអ៉ីស្រាអែល បានអះអាងថា នាពេលនេះ ខ្លួនកំពុងត្រៀមលក្ខណៈដើម្បីស្ទាក់មីស៉ីលរបស់អ៉ីរ៉ង់.។
គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៉ីស្រាអែលនាថ្ងៃសៅរ៍នេះលើអ៉ីរ៉ង់ ត្រូវបានធ្វើឡើងរួមគ្នាជាមួយសហរដ្ឋអាមេរិក។ មន្រ្តីអ៉ីស្រាអែល បានអះអាងថា ប្រតិបត្តិការនោះ ត្រូវបានគ្រោងរៀបចំច្រើនខែមកហើយ ហើយកាលបរិច្ឆេទបើកការវាយប្រហារ ត្រូវបានកំណត់តាំងពីប៉ុន្មានសប្តាហ៍មុនមកម្ល៉េះ.។ ទោះជាបែបនេះក្តី វាកើតឡើងក្រោយពេល អាមេរិកនិងអ៉ីរ៉ង់ ទើបបញ្ចប់កិច្ចចរចាជុំចុងក្រោយពាក់ព័ន្ធបញ្ហានុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ហើយនៅតែមិនទាន់អាចឈានដល់កិច្ចព្រមព្រៀង។ អ៉ីស្រាអែលនិងអាមេរិក ធ្លាប់រួមគ្នាវាយប្រហារលើអ៉ីរ៉ង់ម្តងរួចមកហើយ កាលពីខែមិថុនា ឆ្នាំ២០២៥.៕
ការវាយប្រហាររបស់អ៉ីស្រាអែលលើអ៉ីរ៉ង់ ធ្វើឡើងរួមគ្នាជាមួយអាមេរិក
28-02-2026 14:39
(វ៉ាស៉ីនតោន)៖ ប្រភពពីមន្រ្តីអាមេរិកបានឱ្យដឹងថា យោធាអាមេរិកបានចូលរួមជាមួយអ៉ីស្រាអែល ក្នុងការវាយប្រហារប្រឆាំងប្រទេសអ៉ីរ៉ង់ នាថ្ងៃសៅរ៍នេះ បន្ទាប់ពីការចរចាបញ្ហានុយក្លេអ៊ែរប៉ុន្មានលើកជាមួយទីក្រុងតេហេរ៉ង់ នៅតែមិនទាន់អាចមានកិច្ចព្រមព្រៀង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦.។
ខាងប្រភពពីមន្រ្តីអ៉ីស្រាអែល ក៏បានទទួលស្គាល់ដែរថា ការវាយប្រហារដែលត្រូវបានធ្វើឡើងប្រឆាំងអ៉ីរ៉ង់ គឺជាប្រតិបត្តិការរួមគ្នាជាមួយសហរដ្ឋអាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអ៉ីរ៉ង់ បានរាយការណ៍អំពីហេតុការណ៍ផ្ទុះ នៅទីក្រុងដូចជា Isfahan, Karaj, Kermanshah និងរដ្ឋធានីតេហេរ៉ង់.។
ការវាយប្រហារនេះកើតមានឡើង ក្រោយពេលអាមេរិកនិងអ៉ីរ៉ង់ ទើបតែបញ្ចប់កិច្ចចរចាជុំចុងក្រោយពាក់ព័ន្ធបញ្ហានុយក្លេអ៊ែរអ៉ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងហ្សឺណែវ ហើយនៅតែមិនទាន់អាចសម្រេចបានកិច្ចព្រមព្រៀង។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានព្រមានម្តងហើយម្តងទៀតថា នឹងវាយប្រហារលើអ៉ីរ៉ង់ បើការចរចាមិនអាចឈានដល់កិច្ចព្រមព្រៀង.។
មន្រ្តីការពារជាតិអ៉ីស្រាអែលម្នាក់ បានអះអាងថា ប្រតិបត្តិការខាងលើត្រូវបានគ្រោងរៀបចំ អស់រយៈពេលច្រើនខែមកហើយ ក្រោមកិច្ចសហការជាមួយទីក្រុងវ៉ាស៉ីនតោន ហើយកាលបរិច្ឆេទបើកការវាយប្រហារ គឺត្រូវបានកំណត់តាំងពីប៉ុន្មានសប្តាហ៍មុនមកម្ល៉េះ.។
គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំមុន អំឡុងពេលអាមេរិកនិងអ៉ីរ៉ង់ កំពុងចរចាបញ្ហានុយក្លេអ៊ែរ អ៉ីស្រាអែលធ្លាប់បានបើកការវាយប្រហារលើអ៉ីរ៉ង់ ដែលបង្កទៅជា សង្រ្គាមរយៈពេល១២ថ្ងៃជាមួយទីក្រុងតេហេរ៉ង់ ហើយបណ្តាលឱ្យកិច្ចប្រឹងប្រែងចរចានាពេលនោះដួលរលំទៅវិញ។ កាលនោះ អាមេរិកក៏បានចូលរួមទម្លាក់គ្រាប់បែកធុនធ្ងន់ លើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ផងដែរ.៕
Уже доступно! Исследование Telegram 2025 — ключевые инсайты года 
