ru
Feedback
អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

Открыть в Telegram
1 349
Подписчики
-224 часа
-77 дней
-2530 день
Архив постов
ថៃនឹងផ្ញើលិខិតទៅលោក ត្រាំ ដើម្បីបកស្រាយលាងខ្លួនជុំវិញការទាត់ចោលកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃក្រោយពីបានព្យាយាមរាយការណ៍បង្វែ
ថៃនឹងផ្ញើលិខិតទៅលោក ត្រាំ ដើម្បីបកស្រាយលាងខ្លួនជុំវិញការទាត់ចោលកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃក្រោយពីបានព្យាយាមរាយការណ៍បង្វែរស្ថានការណ៍ ដែលកងកម្លាំងថៃបានបាញ់ពលរដ្ឋខ្មែរឱ្យស្លាប់ម្នាក់ និងរបួស៣នាក់នៅភូមិព្រៃចាន់ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរួចមក នៅពេលនេះ មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសថៃបានអះអាងថា លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្រ្តីថៃកំពុងរៀបចំលិខិតផ្ញើទៅកាន់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ដើម្បីបកស្រាយលាងកំហុសខ្លួនពីការផ្អាកការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជា-ថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។

មានតែបងប្អូន និងខ្ញុំផ្ទាល់ទេ ដែលរស់នៅជាប់ព្រំដែន ទើបយល់អារម្មណ៍មួយនេះ🙏❤️🇰🇭🥹

🚨*ព័ត៌មានក្តៅៗ : រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit បានបញ្ជាក់ ប្រាប់អ្នកសារព័ត៌មាន ពីវិមានរដ្ឋាភិបាល ទ
🚨*ព័ត៌មានក្តៅៗ : រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit បានបញ្ជាក់ ប្រាប់អ្នកសារព័ត៌មាន ពីវិមានរដ្ឋាភិបាល ទាំងមិនសប្បាយចិត្ត នៅវេលាព្រឹក ថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា៖ «ទាក់ទងនឹងការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន កាលពីម្សិលមិញ (១៧ វិច្ឆិកា) ដែលថៃចង់បិទព្រំដែន ១០០ឆ្នាំនោះ លោកមិនចាំបាច់និយាយរឿងនេះច្រើនពេកទេ ព្រោះប្រជាជនថៃ 🇹🇭 មិនចង់បើកព្រំដែនឡើងវិញ ដូច្នេះ លោកមិនពិភាក្សាអំពីរឿងបើកច្រកព្រំដែនជាមួយនឹងកម្ពុជា 🇰🇭 ជាដាច់ខាត»។ *លោកបន្ថែមថា៖ «កន្លងមកនេះ លោកបានស្នើទៅភាគីកម្ពុជា 🇰🇭 ដើម្បីដោះគ្រាប់មីនចំនួន ១៣តំបន់ ដោយនៅសល់ចំនួន ៨តំបន់ទៀត មិនទាន់បានដោះ ប៉ុន្តែ កម្ពុជាមិនឆ្លើយតបជាមួយនឹងថៃឡើយ យើងមិនអាចរង់ចាំភាគីកម្ពុជា បន្តទៀតបានទេ ដូច្នេះ ថៃនឹងដោះគ្រាប់មីននៅក្នុងតំបន់របស់ថៃ ដោយខ្លួនឯង»។ *លោកសង្កត់ធ្ងន់ថា៖ «លោកនឹងមិនដោះលែង កងទ័ពកម្ពុជាទាំង ១៨រូប ត្រឡប់មកវិញជាដាច់ខាត ដោយសារនេះគឺជាច្បាប់ និងគោលការណ៍របស់ថៃ 🇹🇭 ចាប់ពីពេលនេះតទៅ លោកលែងខ្វល់ខ្វាយជាមួយនឹងកម្ពុជា 🇰🇭 បន្តទៀតហើយ»៕ (Smeyy) *ប្រភព : THAI NEWS AGENCY (https://www.facebook.com/share/p/17CfVb6WAg/?mibextid=wwXIfr)

🚨សត្វស្លាបហើរឆ្វេចឆ្វាច គយគន់ព្រឹក្សា!
🚨សត្វស្លាបហើរឆ្វេចឆ្វាច គយគន់ព្រឹក្សា!

🚨ព័ត៌មានក្តៅៗ: សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាល ខេត្តស្រះកែវ៖ * កងវរសេនាធំថ្មើរជើងទី១២ថៃ🇹🇭 នឹងបើកវគ្គបណ្តុះបណ្តាលជាអង្គភាព
🚨ព័ត៌មានក្តៅៗ: សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាល ខេត្តស្រះកែវ៖ * កងវរសេនាធំថ្មើរជើងទី១២ថៃ🇹🇭 នឹងបើកវគ្គបណ្តុះបណ្តាលជាអង្គភាព សម្រាប់ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់ហ្វឹកហ្វឺន ភូមិណងម៉ាក់ហ្វៃ ភូមិចុងគរ ឃុំសេវ ស្រុកវឌ្ឍនាណាខន ខេត្តស្រះកែវ និងតំបន់ហ្វឹកហ្វឺនស្រុកវ៉ាង ដែលនៅខេត្តសាកែវ។ * ការ ហ្វឹកហ្វឺននេះ នឹងប្រើប្រាស់អាវុធពិត គ្រាប់រំសេវ និងគ្រឿងផ្ទុះក្នុងការហ្វឹកហាត់។ * កងវរសេនាធំថ្មើរជើងលេខ១២ កងអង្គរក្ស សូមជូនដំណឹងដល់ប្រជាពលរដ្ឋ អំពី បញ្ហានេះ ដើម្បីការពារការយល់ច្រលំ និងគ្រោះថ្នាក់នៅក្នុងតំបន់។ បើចាំបាច់ សូមសម្របសម្រួល ជាមួយមន្ត្រីយោធាមូលដ្ឋាន ដើម្បីការពារគ្រោះថ្នាក់ដែលអាចកើតមាន។ * ប្រភព: NBT

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា | ការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសដ
+4
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា | ការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសដោយគ្មានការលើកលែង Cambodian Human Rights Committee | Sexual rape is a crime and a serious human rights violation that must be punished without exception

🚨ព័ត៌មានក្តៅៗ:លោក ឧត្តមសេនីយ៍ឯក ធីរ៉ាពល ស្រីកាសេម ប្រធាននាយកដ្ឋានវិស្វករកងទ័ពភូមិភាគ២ថៃ🇹🇭 បានចុះពិនិត្យការសាងសង់លេណដ្ឋានសម
+9
🚨ព័ត៌មានក្តៅៗ:លោក ឧត្តមសេនីយ៍ឯក ធីរ៉ាពល ស្រីកាសេម ប្រធាននាយកដ្ឋានវិស្វករកងទ័ពភូមិភាគ២ថៃ🇹🇭 បានចុះពិនិត្យការសាងសង់លេណដ្ឋានសម្រាប់មូលដ្ឋានទ័ព និងប្រជាជនថៃតាមបណ្តោយព្រំដែន ដោយមូលនិធិ Hathai Thip គឺជាមូលនិធិមួយដែលត្រូវបានបង្កើតឡើងក្រោមមូលនិធិ Chulabhorn ក្រោមគំនិតផ្តួចផ្តើមរបស់ព្រះនាងម្ចាស់ក្សត្រី Chulabhorn Walailak គឺព្រះនាង Srisavangavadhana Worakattiyaratna របស់ប្រទេសថៃ៖ * ការសាងសង់នេះ៖ គឺធ្វើឡើងនៅតាមបណ្តោយខេត្តដែលជាប់ព្រំដែនថៃ🇹🇭និងកម្ពុជា🇰🇭 ដែលស្ថិតនៅខេត្តសុីសាកេត ខេត្តSurin ខេត្តបុរីរម្យ និងខេត្តឧប៊ុនរ៉ាចាថានី ប្រទេសថៃ។ * លេណដ្ឋានទាំងអស់គឺសរុបចំនួន(50) ដោយផ្អែកទៅលើមូលដ្ឋាន២គឺ។ * ទី១: សម្រាប់ប្រជាជនថៃចំនួន(10)លេណដ្ឋាន ដែលអាចផ្ទុកមនុស្សបានចំនួន(40)នាក់ ក្នុងមួយលេណដ្ឋាន។ * ទី២: សម្រាប់កងទ័ព ដែលអាចផ្ទុកទ័ពបានចំនួន(2/3)នាក់ ក្នុងមួយលេណដ្ឋាន។ដែលមានចំនួន40លេណដ្ឋាន។ * និងនៅមានគម្រោងសាងសង់លេណដ្ឋាន ដែលមានចំនួន(278)បន្ថែមទៀត។

ទិដ្ឋភាព និងសកម្មភាពប្រជាពលរដ្ឋនាពេលរាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឃុំថ្មដា ជាទឹកដ
+8
ទិដ្ឋភាព និងសកម្មភាពប្រជាពលរដ្ឋនាពេលរាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឃុំថ្មដា ជាទឹកដីជាប់ព្រំដែនជាមួយប្រទេសថៃ។ កាលពីមិនទាន់មានផ្លូវជាតិលេខ៥៥ ថ្មដា ជាតំបន់ព្រៃភ្នំដាច់ស្រយាលដ៏ស្ងប់ស្ងាត់មនុស្សរស់នៅតិចតួច ហើយគ្មានអ្នកនឹកនាមករស់នៅ ឬលេងកម្សាន្តនោះឡើយ។ ប៉ុន្តែបច្ចុប្បន្នថ្មដា បានក្លាយទៅជាកន្លែងមានសភាពអ៊ូអរ សំណង់អគារនានាជាច្រើនត្រូវបានសាងសង់ ពេលរាត្រីមានភ្លើងភ្លឺចិញ្ចែងចិញ្ចាច។ នេះហើយជាផ្លែផ្កានៃការកសាងជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

🚨បន្ទាប់ពីមេឃភ្លៀងចប់ ផ្ទៃមេឃស្រឡះ នៅម៉ោង9:00នាទីយប់ ថ្ងៃទី17 ខែវិច្ឆិកានេះ នៅច្រកអូរស្មាច់ដ្រូនស៊ើបការណ៍សៀម🇹🇭កំពុងហោះចំនួ
🚨បន្ទាប់ពីមេឃភ្លៀងចប់ ផ្ទៃមេឃស្រឡះ នៅម៉ោង9:00នាទីយប់ ថ្ងៃទី17 ខែវិច្ឆិកានេះ នៅច្រកអូរស្មាច់ដ្រូនស៊ើបការណ៍សៀម🇹🇭កំពុងហោះចំនួន2គ្រឿង!

សារពីកងកម្លាំងជួរមុខ: 📢យប់នេះ ទព័យេីងសូមមានការប្រុងប្រយត្ន័អោយបានខ្ពស់បំផុត! វាអាចជ្រលឆ្វេង វ៉ៃស្តាំ ល្បិចនេះគេដឹងអស់ហេីយ លោ
សារពីកងកម្លាំងជួរមុខ: 📢យប់នេះ ទព័យេីងសូមមានការប្រុងប្រយត្ន័អោយបានខ្ពស់បំផុត! វាអាចជ្រលឆ្វេង វ៉ៃស្តាំ ល្បិចនេះគេដឹងអស់ហេីយ លោកចោរ…។

ព្រះមហាក្សត្រថៃ បញ្ចប់ព្រះរាជទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅចិន យាងទៅកាន់ប្រទេសវិញ។ រង់ចាំមើលក្រោយព្រះអង្គយាងដល់ប្រទេស តើសភាពកា
+2
ព្រះមហាក្សត្រថៃ បញ្ចប់ព្រះរាជទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅចិន យាងទៅកាន់ប្រទេសវិញ។ រង់ចាំមើលក្រោយព្រះអង្គយាងដល់ប្រទេស តើសភាពការណ៍នឹងវិវត្តបែបណា? «បង វ៉ាន់ សារ៉ាយFN»

បើជាន់ហើយមិនដាច់កជើង ចាំបាច់ជាន់ធ្វើអ្វី?🇹🇭😬

🚨ព័ត៌មានក្តៅៗ: នៅថ្ងៃទី១៧ ខែវិច្ឆិកា លោកវរសេនីយ៍ឯក ផាដុងដេត ភៅខាឆាង អនុប្រធានកងវរសេនាធំថ្មើរជើងទី១២របស់កងទ័ពថៃ🇹🇭បានថ្លែងប្
+3
🚨ព័ត៌មានក្តៅៗ: នៅថ្ងៃទី១៧ ខែវិច្ឆិកា លោកវរសេនីយ៍ឯក ផាដុងដេត ភៅខាឆាង អនុប្រធានកងវរសេនាធំថ្មើរជើងទី១២របស់កងទ័ពថៃ🇹🇭បានថ្លែងប្រាប់អ្នកយកព័ត៌មានថៃថា៖ * ស្ទើរតែ​មាន​ជើង​ទី8។ ទាហាន​ថៃ​ម្នាក់បាន​ជាន់​លើ​មីនប្រភេទ PMN-2 ថ្មី​មួយ។ * ​ប៉ុន្តែ​ជា​សំណាងល្អ គ្រាប់មីននេះ ​មិន​បាន​ផ្ទុះពេញកម្លាំង​ទាំងស្រុងនោះ​ទេ។ * ប្រភព: https://www.facebook.com/mgrphoto360?mibextid=wwXIfr&mibextid=wwXIfr

ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាចុះអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែង (ចន្លោះបង្គោល៥២ដល់៥៩) ចាប់ពីថ្ងៃទី០៨-១
+6
ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាចុះអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែង (ចន្លោះបង្គោល៥២ដល់៥៩) ចាប់ពីថ្ងៃទី០៨-១៧ វិច្ឆិកាបានចំនួន៩៤បង្គោល លើផែនការសរុប១៦៦ គិតជាភាគរយសម្រេចបានប្រមាណ៥៦% (ភ្នំពេញ)៖ យោងតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យបណ្តាញព័ត៌មាន Fresh News ដឹងនៅថ្ងៃច័ន្ទនេះថា ការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៥២ ដល់លេខ៥៩ ស្ថិត ក្នុងភូមិសាស្រ្ត ស្រុកកំរៀង ខេត្តបាត់ដំបងរបស់កម្ពុជា ជាប់នឹងខេត្តចាន់បុរីរបស់ថៃ។ ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាចុះអនុវត្តការងារ នៅលើដីជាក់ស្តែង ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២៥នេះ ដោយបានបោះបង្គោលបណ្តោះអាសន្ន នៅលើដីជាក់ស្តែងបានចំនួន៩៤បង្គោល លើផែនការសរុប១៦៦បង្គោល គិតជាភាគរយសម្រេចបានប្រមាណ ៥៦%។ ភាគីទាំងពីរនឹងបន្តការងារបោះបង្គោលបណ្តោះអាសន្ន នេះ ឱ្យចប់តាមផែនការនាពេលដ៏ខ្លីខាងមុខ៕

🌧️ទិសឧត្តរមានជ័យ និងព្រះវិហារនៅម៉ោងនេះ គឺស្ងប់ស្ងាត់ធម្មតា (តំបន់ខ្លះក៏មានភ្លៀងធ្លាក់ និងចុះត្រជាក់) សូមអរគុណ!🙏❤️🇰🇭👮‍♂️
🌧️ទិសឧត្តរមានជ័យ និងព្រះវិហារនៅម៉ោងនេះ គឺស្ងប់ស្ងាត់ធម្មតា (តំបន់ខ្លះក៏មានភ្លៀងធ្លាក់ និងចុះត្រជាក់) សូមអរគុណ!🙏❤️🇰🇭👮‍♂️