1 283
Подписчики
-124 часа
-37 дней
-2130 дней
Архив постов
សូមអរគុណដល់បង«VANNARA CHENG» សម្រាប់ការចូលរួមថវិការ ដើម្បីទិញ«ទឹកសុទ្ធ ធូបមូស អាយកូម អាគុយ អាហារក្រៀម»ជូនកងកម្លាំងជួរមុខក្រុម(ក្តាមដែក)ទិសប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ។🙏❤️🇰🇭👮♂️
សូមអរគុណដល់បង«BUNNARITH LEAV» សម្រាប់ការចូលរួមថវិការ ដើម្បីទិញ«ទឹកសុទ្ធ ធូបមូស អាយកូម អាគុយ អាហារក្រៀម»ជូនកងកម្លាំងជួរមុខក្រុម(ក្តាមដែក)ទិសប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ។🙏❤️🇰🇭👮♂️
សូមអរគុណដល់បង«Chat Sokrath» សម្រាប់ការចូលរួមថវិការ ដើម្បីទិញ«ទឹកសុទ្ធ ធូបមូស អាយកូម អាគុយ អាហារក្រៀម»ជូនកងកម្លាំងជួរមុខក្រុម(ក្តាមដែក)ទិសប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ។🙏❤️🇰🇭👮♂️
សូមបងប្អូន បន្តការចូលរួមផងបាទ។ ថវិការបានទទួលមានចំនួន=120000៛ យើងនៅខ្វះខាតច្រើនសម្រាប់ការទិញសម្ភារ:ជូនកងកម្លាំង៕🙏❤️🇰🇭👮♂️
គ្រាន់តែដាក់លិខិតអញ្ជើញចូលតុប្រជុំដោះស្រាយនៅតុលាការភ្លាម ពួកអស់លោកចាប់ផ្តើមយករឿងគ្រាប់មីនមកធ្វើជាខ្នងបង្អែកភ្លែត! សូមបញ្ឈប់ទម្លាប់នេះទៅ កុំឲ្យមានឈ្មោះថាជាមនុស្សនិស្ស័យនិងគ្រាប់មីន!
អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍
សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានបញ្ជាក់ពីការដោះស្រាយវិវាទដែនសមុទ្រ ត្រូវប្រើការដោះស្រាយដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ។ ការបង្ហាញចក្ខុវិស័យនេះ កំពុងបង្កើនទំនុកចិត្ត និងកិត្តិយសរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ។
#ព្រះខ័នញ្ញូស៍ #preahkhannews #Cambodia
ទាំងនេះគឺជាសកម្មភាពឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបំពាក់ដោយអាវុធ និងបានព្យាយាមយកបន្លាលួសប៉ុនប៉ងរាយព័ទ្ធនៅលើទឹកដីកម្ពុជានៅតំបន់(មុំបី.ខេត្តព្រះវិហារ) សកម្មភាពនេះគឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពកម្ពុជាដែលកងទ័ពថៃបានឈ្លានពាន។
គូសបញ្ជាក់ផងដែរថា៖ សកម្មភាពឈ្លានពានរបស់កងទ័ពថៃខាងលើនេះ កងកម្លាំងកម្ពុជាក៏បានធ្វើការតវ៉ានិងហាមឃាត់យ៉ាងមុតមាំ៕
ព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦!
សូមអរគុណដល់បង«NEANG PROHORSVUTHA» សម្រាប់ការចូលរួមថវិការ ដើម្បីទិញ«ទឹកសុទ្ធ ធូបមូស អាយកូម អាគុយ អាហារក្រៀម»ជូនកងកម្លាំងជួរមុខក្រុម(ក្តាមដែក)ទិសប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ។🙏❤️🇰🇭👮♂️
សូមអរគុណដល់បង«Am Sarath» សម្រាប់ការចូលរួមថវិការ ដើម្បីទិញ«ទឹកសុទ្ធ ធូបមូស អាយកូម អាគុយ អាហារក្រៀម»ជូនកងកម្លាំងជួរមុខក្រុម(ក្តាមដែក)ទិសប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ។🙏❤️🇰🇭👮♂️
+1
ខ្ញុំបាទ ក្រុមការងារ(អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) ដោយមានការស្នើសុំពីកងកម្លាំងជួរមុខ ខ្ញុំបាទស្នើដល់បងប្អូន និងថ្នាក់ដឹកនាំទាំងអស់គ្នា មេត្តាចូលរួមតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីខ្ញុំបាទទិញនៅ«ទឹកសុទ្ធ អាគុយ ធូបមូស អាយកូមM9 អាហារក្រៀម» ដើម្បីផ្តល់ជូនទៅកងកម្លាំងក្រុម(ក្តាមដែក) ទិសប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ។
អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាចូលរួមដើម្បីជួយដល់កងកម្លាំងយើង ទាំងអស់គ្នា៕
សូមអរគុណ!🙏❤️🇰🇭👮♂️
*ទំនាក់ទំនងខ្ញុំផ្ទាល់: 0886593528
Repost from ក្រសួងការពារជាតិ Ministry of National Defence
+9
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០៤ នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅច្រកអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដោយបានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ និងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។
ការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅទីតាំងដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ខាងលើនេះ គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
ខ្ញុំសូមកោតសរសើរ នូវវីរ:ភាពអង់អាចក្លាហានរបស់កងកម្លាំងយើងនៅទល់មុខពួកចោរឈ្លានពាន!
🙏❤️🇰🇭👮♂️
Repost from ព្រះខ័នញូស៍ • Preah Khan News
សេចក្តីថ្លែងការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនជនរួមជាតិកម្ពុជា ស្ដីពី "ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ"។
🟢 តាមដានលើបណ្តាញសង្គម៖
=============
🌐 Channel
🌐 Group Hotline
🌐 Facebook Page
🌐 Preahkhannews
🌏 Website
រដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមដំណើរការជាផ្លូវការ «យន្តការផ្សះផ្សាដោយការចាប់បង្ខំ» ក្រោមអនុសញ្ញា UNCLOS ដើម្បីទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃ
ដំណឹងល្អ៖ តម្លៃប្រេងសាំងបន្តការធ្លាក់សម្រាប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ ៖
១. តម្លៃសាំងធម្មតា=៤.៨៥០៛/លីត្រ
២. តម្លៃប្រេងម៉ាស៊ុត=៤.៨៥០៛/លីត្រ
