ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку 👈

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

Открыть в Telegram
1 281
Подписчики
Нет данных24 часа
-37 дней
-2030 дней
Архив постов
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី: ចាប់តាំងពីការប្រយុទ្ធគ្នានៅនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង ដែលបង្កអោយមានការកេីនឡេីងនៃតម្លៃប្រេងឥន្ទន:ជាសាកលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់នូវវិធានការអន្តរាគមន៏បន្ទាន់និងចាំបាច់មួយចំនួន ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងបានអនុវត្តរួចហេីយរួមមាន៖ ១/ បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ២/ បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ក្នុងករណីថ្លៃប្រេងសាំងអន្តរជាតិឡេីងលេីសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡេីងលេីស ១០០ដុល្លារ/បារ៉ែល ៣/ ពន្ធគយ ០ (សូន្យ) គឺជាការមិនយកពន្ធគយលេីការនាំចូល ជាមួយគ្នានេះ ដោយផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ទន:បន្តកេីនឡេីងនៅទីផ្សារអន្តរជាតិ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍បន្ថែម កាលពីថ្ងៃ២០ ខែមីនា ឆ្នាំ២០២៦ ដែលរួមមាន៖ ១/ បញ្ចុះអាករបន្ថែមលេីប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ ២/ បញ្ចុះអាករពិសេសលេីប្រេងម៉ាស៊ូត ពី ៤% មក ០% និង ៣/ បញ្ចុះអាករលេីតម្លៃបន្ថែមប្រេងសាំង និងម៉ាស៊ូត ពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួស ចំនួន ៦%។ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល បន្តតាមដានលើការវិវត្តនៃសភាពការណ៍ ជាពិសេសស្ថានភាពប្រេងឥន្ធនៈនៅលើទីផ្សារដោយយកចិត្តទុកដាក់ ដើម្បីពិនិត្យលទ្ធភាព ដាក់ចេញនូវវិធានការអន្តរាគមន៏បនកថែម ក្នុងករណីចាំបាច់ អោយបានទាន់ពេលវេលា ៕

សេចក្តីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពី លទ្ធផលនៃកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអ
សេចក្តីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពី លទ្ធផលនៃកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដោយបានឯកភាពផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ដុល្លារអាម៉េរិក (ពីរដុល្លារហាសិបសេន) ក្នុងមួយខែ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ដែលសហគ្រាស ក្រុមហ៊ុន រោងចក្រកំពុងអនុវត្ត រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ធនៈវិលមករកប្រក្រតីភាពវិញ៕

នៅវេលាម៉ោង ០៤:០២នាទីរសៀល ថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦នេះ នៅទិសតំបន់ច្រកជប់គគីរ ដែលស្ថិតនៅក្នុងភូមិជប់គគីរ ឃុំអំពិល ស្រុកបន
នៅវេលាម៉ោង ០៤:០២នាទីរសៀល ថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦នេះ នៅទិសតំបន់ច្រកជប់គគីរ ដែលស្ថិតនៅក្នុងភូមិជប់គគីរ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មេឃកំពុងមានផ្គរលាន់ ប្រែជាស្រទុំចង់រកភ្លៀង៕

នេះជាហេតុការណ៍កូនអភិបាលស្រុកមួយនៅខេត្តកំពង់ចាម ដែលជាមន្រ្តីរាជការផងដែរ ស្រវឹងបើកឡានបុកក្មេង (របួសធ្ងន់) ហើយបោះពាក្យសំដីថា ងាប
+7
នេះជាហេតុការណ៍កូនអភិបាលស្រុកមួយនៅខេត្តកំពង់ចាម ដែលជាមន្រ្តីរាជការផងដែរ ស្រវឹងបើកឡានបុកក្មេង (របួសធ្ងន់) ហើយបោះពាក្យសំដីថា ងាប់សង២ម៉ឺនដុល្លារ ធ្វើឲ្យពលរដ្ឋខឹងសម្បារព្រួតវាយម្នាក់មួយដៃ បណ្តាលឲ្យបែកក្បាល។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី១៨ ខែមីនា នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ៕

7:05យប់ នៅទិស«ជប់គគីរ-ចន្ទក្រហម» មានដ្រូនស៊ើបការណ៍សៀម🇹🇭ហោះចំនួន=2គ្រឿង ក្នុងកម្រិតខ្ពស់! 18-03-2026
7:05យប់ នៅទិស«ជប់គគីរ-ចន្ទក្រហម» មានដ្រូនស៊ើបការណ៍សៀម🇹🇭ហោះចំនួន=2គ្រឿង ក្នុងកម្រិតខ្ពស់! 18-03-2026

ទិដ្ឋភាពនៅម៉ោង 12:55នាទីថ្ងៃត្រង់ ត្រូវនិងថ្ងៃពុធ ទី18 ខែមីនា ឆ្នាំ2026 ស្ថានភាពនៅទិសច្រកជប់គគីរ-សៃតាគូ ស្ថិតនៅក្នុងភូមិជប់គគីរ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ គឺនៅស្ងប់ស្ងាត់នៅឡើយ៕

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ Press Release of the Ministry of Foreign Affairs and Inte
+4
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ Press Release of the Ministry of Foreign Affairs and International Cooperation

🚨ព័ត៌មានថ្មីៗ: នៅរសៀលថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦នេះ យោងតាមការផ្សាយរបស់អ្នកសារព័ត៌មានថៃ🇹🇭THE STANDARD បានឲ្យដឹងថា: បន្ទាប់ពីជម្លោះ និងសង្រ្គាមកាន់តែកើនឡើងរវាងប្រទេស.អ៊ីស្រាអែល🇮🇱 និងអ៊ីរ៉ង់🇮🇷បានបណ្តាលឲ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងទីផ្សារថាមពលសកល ជាពិសេសសម្រាប់ប្រេងឥន្ធនៈ.។ ការស្ទង់មតិបានបង្ហាញថា ស្ថានីយប្រេងឥន្ធនៈមួយចំនួនត្រូវបានបិទជាបណ្ដោះអាសន្នអស់រយៈពេលជាងមួយសប្តាហ៍ ដោយសារតែម្ចាស់ស្ថានីយបញ្ឈប់ការបញ្ជាទិញប្រេងឥន្ធនៈដោយសារតែតម្លៃកើនឡើង ហើយស្ថានីយផ្សេងទៀតត្រូវបានបិទជាបណ្ដោះអាសន្នដោយសារតែការពន្យារពេលដឹកជញ្ជូន ដែលស្ថិតនៅក្នុងស្រុក.មឿង ស្រុកសារ៉ាភី ខេត្តឈៀងម៉ៃ នៃប្រទេសថៃ🇹🇭.។ បុគ្គលិកស្ថានីយបាននិយាយថា ប្រេងឥន្ធនៈដែលបានបញ្ជាទិញត្រូវបានគេរំពឹងថានឹងមកដល់នៅថ្ងៃស្អែក (ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦).។ លើសពីនេះ ស្ថានីយប្រេងឥន្ធនៈមួយចំនួន បានចាប់ផ្តើមកំណត់ការទិញប្រេងម៉ាស៊ូត ដូចជាការកំណត់ត្រឹម ១០០០.បាត ក្នុងមួយប្រតិបត្តិការ ឬ ១០០ លីត្រក្នុងមួយយានយន្ត និងប្រេងសាំងនៅតែមានដោយគ្មានដែនកំណត់បរិមាណ ប៉ុន្តែការទិញប្រេងឥន្ធនៈទុកក្នុងធុងឬកានផ្សេងទៀត គឺត្រូវបានផ្អាកជាបណ្ដោះអាសន្ន.។ ទោះជាយ៉ាងណាក៏ដោយ ការសង្កេតមើលឃើញថា អ្នកបើកបរនៅតែបន្តដំណើរមកកាន់ស្ថានីយប្រេងឥន្ធនៈនៅក្នុងតំបន់ជាច្រើន ដោយសារតែមានការព្រួយបារម្ភអំពីកង្វះខាតប្រេងឥន្ធនៈដែលអាចកើតមាន និងការកើនឡើងនៃតម្លៃនៅសប្តាហ៍ក្រោយ ក្នុងចំណោមភាពមិនប្រាកដប្រជា បច្ចុប្បន្ននៃស្ថានភាពថាមពលសកល.៕

គិតត្រឹមម៉ោងនេះ អាកាសធាតុនៅទិសច្រក(ជប់គគីរ-សៃតាគូ) ដែលស្ថិតនៅភូមិជប់គគីរ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ គឺមេឃក្តៅ
គិតត្រឹមម៉ោងនេះ អាកាសធាតុនៅទិសច្រក(ជប់គគីរ-សៃតាគូ) ដែលស្ថិតនៅភូមិជប់គគីរ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ គឺមេឃក្តៅខ្លាំង សូមបងប្អូនថែរក្សាសុខភាពផង.៕ 15-03-2026

ឯកឧត្តម ហេង រតនា មេសុីម៉ាក់(CMAC) កម្ពុជា: ខ្ញុំពិតជារន្ធត់និងសោកស្តាយណាស់ដែលកុមារចំនួន២នាក់ បានបាត់បង់ជីវិតដោយសារសំណល់យុទ្ធភ
+5
ឯកឧត្តម ហេង រតនា មេសុីម៉ាក់(CMAC) កម្ពុជា: ខ្ញុំពិតជារន្ធត់និងសោកស្តាយណាស់ដែលកុមារចំនួន២នាក់ បានបាត់បង់ជីវិតដោយសារសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ កាលពីល្ងាចនៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ ដែលស្ថិតនៅក្នុងភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ! ការផ្ទុះគ្រាប់ប្រភេទ M79 (M381) សំណល់យុទ្ធភណ្ឌសង្គ្រាមនេះ បណ្តាលឱ្យកុមារាអាយុ០៨ឆ្នាំម្នាក់ និងកុមារីអាយុ១៤ឆ្នាំម្នាក់រងរបួសរហូតដល់ស្លាប់.។ នេះជាទុក្ខសោកនាដកម្មដោយសារសំណល់គ្រាប់មិនទាន់ផ្ទុះនៃសង្គ្រាម វាអាចមានអាយុកាលជាង៣០-៤០ឆ្នាំទៅហេីយ ប៉ុន្តែនៅតែបន្តបំផ្លិចបំផ្លាញនិងបង្ករងគ្រោះដល់មនុស្សជំនាន់ក្រោយៗទៀត.។ សូមបួងសួងវត្ថុសក្តិសិទ្ធក្នុងលោក សូមជួយពាំនាំវិញ្ញាណខន្តកុមារទាំង២បានទៅកាន់ឋានសុគតិភពកុំឃ្លៀងឃ្លាតឡេីយ.៕

ក្រសួងពាណិជ្ជកម្ម ជូនដំណឹងពីការផ្គត់ផ្គង់ទិញ-លក់ប្រេងឥន្ធនៈសម្រាប់បំពេញតម្រូវការចាំបាច់, ក្រសួងរកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធ
+1
ក្រសួងពាណិជ្ជកម្ម ជូនដំណឹងពីការផ្គត់ផ្គង់ទិញ-លក់ប្រេងឥន្ធនៈសម្រាប់បំពេញតម្រូវការចាំបាច់, ក្រសួងរកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង ៤០០ទីតាំង នៅបន្តបិទ ឬផ្អាក!

រូបភាពប្រាសាទព្រះវិហារ រងការខូចខាតយ៉ាងធ្ងន់ធ្ងរបណ្តាលមកពីយោធាថៃ🇹🇭 បាញ់ស្រោចដោយសព្វាវុធធន់ធ្ងន់ក្នុងសង្គ្រាមឈ្លានពានរយៈពេល២១
+9
រូបភាពប្រាសាទព្រះវិហារ រងការខូចខាតយ៉ាងធ្ងន់ធ្ងរបណ្តាលមកពីយោធាថៃ🇹🇭 បាញ់ស្រោចដោយសព្វាវុធធន់ធ្ងន់ក្នុងសង្គ្រាមឈ្លានពានរយៈពេល២១ថ្ងៃ (Photo inside) (ព្រះវិហារ)៖ សង្គ្រាមឈ្លានមកលើទឹកកម្ពុជា🇰🇭 យោធាថៃ🇹🇭 បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិរក្សសម្បត្តិវប្បធម៌ជាតិ ក្នុងនោះទាហានថៃ បានបាញ់គ្រាប់យុទ្ធភណ្ឌធន់ធ្ងន់ស្រោចមកលើប្រាសាទព្រះវិហារ បណ្តាលឲ្យខូចខាត ប្រាសាទដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងបុរាណដ្ឋានផ្សេងៗទៀតនៅតាមព្រំដែន រួមជាមួយនឹងការព្យាយាមដណ្ដើមយកប្រាសាទបុរាណខ្មែរទៅគ្រប់គ្រង.។ សង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ 🇹🇭ក៏បានធ្វើឱ្យប៉ះពាល់ដល់សកម្មភាពជួសជុល និងអភិរក្ស រួមទាំងទេសចរណ៍វប្បធម៌នៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទផ្សេងៗទៀតនៅតាមព្រំដែនផងដែរ តែមកដល់ពេលនេះតំបន់ទាំងនេះត្រូវបានបិទមិនអនុញ្ញាតឱ្យភ្ញៀវទេសចរចូលទស្សនា.៕

យោធាថៃ🇹🇭 បានដាក់ទូកុងតឺន័រចំនួន២០កន្លែង ដែលមានសរុប ១០៥ទូ នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ.។ លោ
យោធាថៃ🇹🇭 បានដាក់ទូកុងតឺន័រចំនួន២០កន្លែង ដែលមានសរុប ១០៥ទូ នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ.។ លោក អ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្មីៗនេះ បានប្រាប់ឯកអង្គទូត និងអង្គការអន្តរជាតិថា យោធាថៃ🇹🇭 បានរំលោភកាន់កាប់ដីកម្ពុជា🇰🇭ដោយខុសច្បាប់ប្រមាណ ៧៦០ហិកតា.។ អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់យ៉ាងលម្អិតថា នៅភូមិជោគជ័យ យោធាថៃ🇹🇭 បានរាយបន្លាលួស ដាក់ទូរកុងតឺន័រចំនួន១៦ទូ លើទីតាំងចំនួន៤ កាន់កាប់ដីខ្មែរចំនួន ១៣៧ហិកតា.។ នៅភូមិព្រៃចាន់វិញ យោធាថៃ🇹🇭 បានដាក់ទូកុងតឺន័រចំនួន៦៣ទូ លើទីតាំងចំនួន៣ ហើយកាន់កាប់ផ្ទៃដីរបស់កម្ពុជា🇰🇭៤២ហិកតា.។ ដោយឡែកនៅតំបន់បឹងត្រកួន ថៃ🇹🇭បានកាន់កាប់ផ្ទៃដីរបស់កម្ពុជា🇰🇭ដល់ទៅចំនួន ៥៨៤ហិកតា ដោយបានដាក់ទូកុងតឺន័រចំនួន២៦ទូ លើទីតាំងចំនួន ១៣កន្លែង.៕ "ស៊ន សុភក្ដ្រFN"

+1
ទិដ្ឋភាពពេលព្រឹក វេលាម៉ោង០៧:០៥នាទី នាថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦នេះ សភាពការណ៍ព្រំដែននៅទិសច្រកអន្តរជាតិ(ជប់គគីរ-សៃតាគូ) គឺនៅស្ងប់ស្ងាត់នៅឡើយ.៕

សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ Statement of the Spokesperson of the Ministry of
+4
សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ Statement of the Spokesperson of the Ministry of Foreign Affairs and International Cooperation ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ) - Статистика и аналитика Telegram-канала @httpskhoemnop