ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку 👈

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

Открыть в Telegram
1 278
Подписчики
-124 часа
-47 дней
-1730 дней
Архив постов
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដាក់ពាក្យបណ្តឹង ទៅកាន់យន្តការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ទាមទារឱ្យចាត់វិធ
+9
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដាក់ពាក្យបណ្តឹង ទៅកាន់យន្តការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ទាមទារឱ្យចាត់វិធានការយ៉ាងឆាប់រហ័ស និងម៉ឺងម៉ាត់ ចំពោះការរំលោភសិទ្ធិមានលំនៅឋាន និងសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋកម្ពុជា ដែលបង្កឡើងដោយអំពើឈ្លានពាន ការបំផ្លិចបំផ្លាញផ្ទះសម្បែង ការលួចយកទ្រព្យសម្បត្តិ និងការបណ្តេញចេញដោយបង្ខំពីកងកម្លាំងយោធាថៃ។

BREAKING: ប្រធានាធិបតី ម៉ាឌូរ៉ូ និងភរិយារបស់លោកបានសារភាព ប្រាប់ចៅក្រមថា «ពួកយើងមិនមានទោសទេ» ! (អាមេរិក)៖ យោងតាមសារព័ត៌មានធំៗប
BREAKING: ប្រធានាធិបតី ម៉ាឌូរ៉ូ និងភរិយារបស់លោកបានសារភាព ប្រាប់ចៅក្រមថា «ពួកយើងមិនមានទោសទេ» ! (អាមេរិក)៖ យោងតាមសារព័ត៌មានធំៗបានចេញផ្សាយមុននេះបន្តិចថា ប្រធានាធិបតី ម៉ាឌូរ៉ូ និងភរិយារបស់លោកបានសារភាពប្រាប់ចៅក្រមថា «ពួកយើងមិនមានទោសទេ» ! លោក ម៉ាឌូរ៉ូ ថា «ខ្ញុំនៅតែជាប្រធានាធិបតីនៃប្រទេសខ្ញុំ និងភរិយារបស់ខ្ញុំនៅតែស្រ្តីទី១»។ លោក Nicolas Maduro និងភរិយា នឹងនៅក្នុងពន្ធនាគារទីក្រុងញូវយ៉ក រហូតដល់មានសវនាការទី២ របស់លោកនៅថ្ងៃទី១៧ ខែមីនា ២០២៦៕

7:00យប់ ដ្រូនស៊ើបការណ៍សៀម កំពុងហោះច្រើនគួរសមនៅទិស(ឧត្តរ)! 05-01-2026
7:00យប់ ដ្រូនស៊ើបការណ៍សៀម កំពុងហោះច្រើនគួរសមនៅទិស(ឧត្តរ)! 05-01-2026

នៅមិនស្ងៀម!
នៅមិនស្ងៀម!

បងប្អូន! ផ្ទះរបស់បងប្អូននៅតំបន់សមរភូមិអាចខូចខាតខ្ទេចខ្ទីដោយសង្គ្រាមចោរសៀមឈ្លានពាន ទ្រព្យសម្បត្តិរបស់បងប្អូនគឺបានបាត់បង់ដោយសារ
បងប្អូន! ផ្ទះរបស់បងប្អូននៅតំបន់សមរភូមិអាចខូចខាតខ្ទេចខ្ទីដោយសង្គ្រាមចោរសៀមឈ្លានពាន ទ្រព្យសម្បត្តិរបស់បងប្អូនគឺបានបាត់បង់ដោយសារកងទ័ពចោរសៀមចូលលួចប្លន់... តែដីភូមិរបស់បងប្អូន ដែលកងទ័ពឈ្លានពានសៀម បានដាក់ទូកុងទែន័រ ព័ទ្ធរបងលួសពេលនេះគឺនឹងមិនបាត់បង់ដាច់ខាត! ខ្ញុំ ហ៊ានធានាថាមិនបាត់ទេដីភូមិរបស់ប្អូន! ព្រោះដីភូមិរបស់បងប្អូន គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា នៃផែនទីខ្នាត ១/២០០ ពាន់ ទទួលស្គាល់ដោយអន្តរជាតិ... ហើយច្បាប់អន្តរជាតិប្រើពេលប្រហែលពី ៣ឆ្នាំ ទៅ ៥ឆ្នាំ យ៉ាងយូរដើម្បីផ្តល់យុត្តិធម៌ដល់ប្រទេសយើង ! សូមជឿជាក់លើជំហាន «មួយៗនិងមាំៗ» របស់រដ្ឋាភិបាល... ៕

អបអរខួបអាពាហ៍ពិពាហ៍ «៥០ឆ្នាំ» របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថ្ងៃទី៥ ខែមករា ឆ្នាំ២០
អបអរខួបអាពាហ៍ពិពាហ៍ «៥០ឆ្នាំ» របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នេះ គឺខួបអាពាហ៍ពិពាហ៍ ៥០ឆ្នាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមិនបានរៀបការតាមបែបប្រពៃណី និងឱ្យគគ្រឹកគគ្រេងឡើយដោយសារតែកាលនោះគឺប្រជាជនកម្ពុជាកំពុងតែរងទុក្ខវេទនាក្នុងសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ជីវិតប្តីប្រពន្ធរវាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងសម័យ ប៉ុល ពត នោះគឺគ្មានឡើយសេចក្តីសុខ។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានតស៊ូរួមគ្នា ឆ្លងកាត់ការលំបាកជាច្រើនក្នុងសម័យខ្មែរក្រហមនោះ ប៉ុន្តែយ៉ាងណាលោកទាំងទ្វេមិនដែលបោះបង់គ្នាឡើយ។ សូមគោរពជូនពរជ័យ សិរីមង្គលបវរមហាប្រសើរ ជូនសម្ដេចតេជោនិងសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបន្តចូលរួមដឹកនាំប្រទេស ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ មានភាពរីកចម្រើនរុងរឿង ក្រោមដំបូលមហាសន្តិភាព ស្ថិរភាពជានិច្ចនិរន្តរ៍តរៀងទៅ ៕

សេចក្តីអំពាវនាវ ដល់នាយទាហាន នាយទាហានរង និងពលទាហាន និងសាធារណជនទាំងអស់ ដើម្បីចូលរួមរក្សាសុវត្ថិភាព និងអាយុជីវិតកងកម្លាំងរបស់យើង
សេចក្តីអំពាវនាវ ដល់នាយទាហាន នាយទាហានរង និងពលទាហាន និងសាធារណជនទាំងអស់ ដើម្បីចូលរួមរក្សាសុវត្ថិភាព និងអាយុជីវិតកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា ក្រសួងការពារជាតិ សូមអំពាវនាវយ៉ាងទទូច សូមឱ្យបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ព័ត៌មាន, វីដេអូ, សារសម្លេង ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពមុន អំឡុងពេល និងក្រោយពេលប្រតិបត្តិការយោធាទាំងអស់, ផែនទី, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរំជម្រក, សព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហាររបស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គមដូចជា Facebook, TikToK, Youtube, បណ្តាញសារព័ត៌មាន ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត៕ ✍️កំណត់សម្គាល់៖ ការរក្សាការសម្ងាត់យោធា និងសន្តិសុខ នៃកងយោធពលខេមរភូមិន្ទ គឺជាប្រៀបការពារជាតិដ៏រឹងមាំ។

7:10យប់ ទិសឧត្តរ ដ្រូនស៊ើបការណ៍សៀម ហាក់ហោះច្រើនជាងរាល់ដង! 04-01-2026
7:10យប់ ទិសឧត្តរ ដ្រូនស៊ើបការណ៍សៀម ហាក់ហោះច្រើនជាងរាល់ដង! 04-01-2026

លួចដីហើយ លួចម៉ូតូហើយ ថែមទាំងលួចគាស់គ្រឿងកំប៉ុងផឹកទៀត។ (ស៊ន សុភក្ដ្រFN)

ដឹងច្បាស់ខ្លួនឯងជាចោរ ហើយភ័យខ្លាចគេបង្ហោះដែរតើ !
ដឹងច្បាស់ខ្លួនឯងជាចោរ ហើយភ័យខ្លាចគេបង្ហោះដែរតើ !

សេចក្តីណែនាំស្តីពីការរឹតបន្តឹង និងហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាត ក្រសួងការពារជាតិបានច
សេចក្តីណែនាំស្តីពីការរឹតបន្តឹង និងហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាត ក្រសួងការពារជាតិបានចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់ដាច់ខាតលើការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទនៅទូទាំងប្រទេស ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន។

ពិភពលោកកំពុងរញ៉េរញ៉ៃបាត់បង់សណ្តាប់ធ្នាប់ហើយ ! ១៖ ថ្ងៃនេះកងទ័ពអាមេរិក ចាប់ផ្តើមវាយប្រហារ វេណេស៊ុយអេឡា ស្របពេលប្រធានាធិបតី ដូណា
ពិភពលោកកំពុងរញ៉េរញ៉ៃបាត់បង់សណ្តាប់ធ្នាប់ហើយ ! ១៖ ថ្ងៃនេះកងទ័ពអាមេរិក ចាប់ផ្តើមវាយប្រហារ វេណេស៊ុយអេឡា ស្របពេលប្រធានាធិបតី ដូណាល់ ត្រាំ ព្រមានដល់ប្រទេសអ៉ីរ៉ង់ផងដែរ ! ២៖ ស្ថានភាពតានតឹងខ្លាំងរវាង មហាអំណាចចិន និងតៃវ៉ាន់ នៅពេលចិនធ្វើសមយុទ្ធឡោមព័ទ្ធតៃវ៉ាន់ ! ៣៖ ស្ថានភាពតានតឹង «ព្រមានវាយប្រហារគ្នា» រវាងអ៉ីរ៉ង់-អ៉ីស្រាអែល ! ៤៖ ស្ថានភាពសង្រ្គាមរវាង រុស្ស៉ី និង អ៊ុយក្រែន វាយប្រហារគ្នាទៅវិញទៅមក អូសបន្លាយច្រើនឆ្នាំហើយ មិនទាន់បញ្ចប់ ! ដូច្នេះកិច្ចការសំខាន់បំផុតរបស់ប្រជារាស្រ្តខ្មែរ🇰🇭១៧លាននាក់នៅពេលនេះគឺ «រួមគ្នាសាមគ្គីជាតិខ្មែរតែមួយ» គាំទ្ររាជរដ្ឋាភិបាល និងកងទ័ពរបស់យើង!

Admin ទើបតែចុះមកពីអូរស្មាច់ល្ងាចមិញ អ្វីដែលខ្ញុំបានឃើញគឺ: មានបងប្អូនប្រជាពលរដ្ឋរបស់យើងច្រើនគួរសម ដែលពួកគាត់បានឡើងចុះដោយប្រើមធ
+1
Admin ទើបតែចុះមកពីអូរស្មាច់ល្ងាចមិញ អ្វីដែលខ្ញុំបានឃើញគឺ: មានបងប្អូនប្រជាពលរដ្ឋរបស់យើងច្រើនគួរសម ដែលពួកគាត់បានឡើងចុះដោយប្រើមធ្យោបាយដោយ គោយន្ត ម៉ូតូ និងឡានលក្ខណៈគ្រួសារ ដើម្បីដឹកជញ្ជូនសម្ភារ:ក្នងផ្ទះរបស់ពួកគាត់ ចេញយកមកទុកនៅទីតាំងមានសុវត្ថិភាពផ្សេងទៀត។

ខ្ញុំដឹង ថាបងប្អូនប្រជាពលរដ្ឋព្រមទាំងខ្ញុំផ្ទាល់ មានការសោកស្តាយ និងឈឺចាប់ នៅពេលដែលដឹងថាក្រុមយោធាថៃ🇹🇭បានកំពុងឈរជើង និងកាន់កា
ខ្ញុំដឹង ថាបងប្អូនប្រជាពលរដ្ឋព្រមទាំងខ្ញុំផ្ទាល់ មានការសោកស្តាយ និងឈឺចាប់ នៅពេលដែលដឹងថាក្រុមយោធាថៃ🇹🇭បានកំពុងឈរជើង និងកាន់កាប់ ក៏ដូចជាបានវាយកម្ទេចបំផ្លាញផ្ទះរបស់បងប្អូន នៅក្នងតំបន់ដែលបានទន្រ្ទាន - ប៉ុន្តែ ខ្ញុំក៏សូមស្នើសុំដល់បងប្អូនយើងទាំងអស់គ្នាមេត្តាអានបន្ថែម របស់"ក្រសួងការបរទេសកម្ពុជា🇰🇭 ចេញសេចក្តីថ្លែងការណ៍តវ៉ាចំពោះការរំលោភបំពានរបស់ថៃ🇹🇭 មកលើដែនអធិបតេយ្យភាពកម្ពុជា ឲ្យបានច្បាស់លាស់ជាមុនសិន។ - បងប្អូនត្រូវអាន និងមើលចំណុចសំខាន់ដែលក្រសួងការបរទេសបានដាក់ក្នងលិខិតនៅចំណុចលេខ៩ *ក. បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពយោធាប្រកបដោយអរិយភាព នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងនៅក្នុងទឹកដីរបស់កម្ពុជា។ *ខ. ដកបុគ្គលិក និងសម្ភារៈយោធាទាំងអស់ចេញពីទឹកដីកម្ពុជា ទៅកាន់ទីតាំងព្រំប្រទល់ដែលទទួលស្គាល់ដោយច្បាប់។ - 👉នេះបញ្ជាក់ឲ្យឃើញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា🇰🇭នៃយើង និងថ្នាក់ដឹកនាំដែលលោកមិនបណ្តោយឲ្យចោរឈ្លានពានមកឈរជើង និងកាន់កាប់ គ្រប់គ្រងនៅលើទឹកដីរបស់យើងឡើយ។ - ខ្ញុំនៅតែបន្ត ក្នុងការទទូចឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើង សូមកុំឲ្យបែកបាក់សាមគ្គីគ្នា និងបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងប្រដាប់អាវុធរបស់យើងទៅមុខទៀត៕

ក្រសួងការបរទេស បានបញ្ជាក់ពីតំបន់ដែលទាហានថៃរំលោភបំពានដោយវាយសំរុកចូលទន្ទ្រាន កាន់កាប់ និងឈរជើងគ្រប់គ្រងជាក់ស្តែងលើតំបន់នានាស្ថិ
ក្រសួងការបរទេស បានបញ្ជាក់ពីតំបន់ដែលទាហានថៃរំលោភបំពានដោយវាយសំរុកចូលទន្ទ្រាន កាន់កាប់ និងឈរជើងគ្រប់គ្រងជាក់ស្តែងលើតំបន់នានាស្ថិតយ៉ាងជាក់ច្បាស់ក្នុងទឹកដីកម្ពុជានៅខេត្តចំនួន៤រួមមាន៖ *ទី១៖ ខេត្តបន្ទាយមានជ័យ៖ ភូមិព្រៃចាន់ ភូមិជោគជ័យ ភូមិបឹងត្រកួន *ទី២៖ ខេត្តពោធិ៍សាត់៖ តំបន់ភ្លុកដំរី ច្រកអន្តរជាតិថ្មដា (ច្រកជ័យជំនះ) *ទី៣៖ ខេត្តព្រះវិហារ៖ តំបន់អានសេះ តំបន់តាថាវ តំបន់ភ្នំទ្រព្យ *ទី៤៖ ខេត្តឧត្តរមានជ័យ៖ តំបន់អូរស្មាច់ ប្រាសាទខ្នារ ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គុញ និងតំបន់ចូកគ្រួស។ បើតាមក្រសួងការបរទេស, ក្នុងអំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានបើកប្រតិបត្តិការវាយលុកផ្នែកយោធា ដែលបានគិតទុកមុន និងជាប្រព័ន្ធលើទីតាំងជាច្រើនតាមបណ្តោយព្រំដែនកម្ពុជាដែលមានការទទួលស្គាល់ជាអន្តរជាតិ៕

ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍តវ៉ាចំពោះការរំលោភបំពានរបស់ថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា (ភ្នំពេញ)៖ ក្រសួងការបរទេស ន
+5
ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍តវ៉ាចំពោះការរំលោភបំពានរបស់ថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា (ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នេះ បានចេញសេចក្តីថ្លែងការណ៍តវ៉ាចំពោះការរំលោភបំពានរបស់ថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា៕

បងប្អូនប្រជាពលរដ្ឋ នៅជើងភ្នំ និងលើភ្នំដងរែក ទិសច្រកជាំសាងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មិនទាន់បានចូលទៅផ្ទះរបស់ពួកគាត់បាន
បងប្អូនប្រជាពលរដ្ឋ នៅជើងភ្នំ និងលើភ្នំដងរែក ទិសច្រកជាំសាងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មិនទាន់បានចូលទៅផ្ទះរបស់ពួកគាត់បានទាំងស្រុងនោះទេ! 02-01-2026

6:33យប់ ដ្រូនស៊ើបការណ៍សៀម ចាប់ផ្តើមហោះនៅទិស(ឧត្តរ)! 02-01-2026
6:33យប់ ដ្រូនស៊ើបការណ៍សៀម ចាប់ផ្តើមហោះនៅទិស(ឧត្តរ)! 02-01-2026

ថៃលែងជាប់ក្នុងបញ្ជី «២០គោលដៅទេសចរណ៍ដ៏ល្អបំផុត ឆ្នាំ២០២៦» របស់ BBC, ជំនួសវិញដោយរាជធានីភ្នំពេញ របស់កម្ពុជា 02-01-2026 15:10 (ភ្នំពេញ)៖ ជារឿងគួរឲ្យភ្ញាក់ផ្អើល សម្រាប់ការធ្វើដំណើរកម្សាន្តនៅអាស៉ីអាគ្នេយ៍។ នោះគឺថៃ ដែលជាប្រទេសធ្លាប់ជាប់ចំណាត់ថ្នាក់ ក្នុងបញ្ជីគោលដៅទេសចរណ៍ពិភពលោកអស់ពេលដ៏យូរ មិនជាប់ក្នុងបញ្ជី «គោលដៅទេសចរណ៍ដ៏ល្អបំផុត ចំនួន២០ សម្រាប់ឆ្នាំ២០២៦» របស់បណ្តាញព័ត៌មានខ្នាតយក្ស BBC នោះទេ។ ផ្ទុយមកវិញ ចំណាត់ថ្នាក់ទាំង២០ គឺប្រទេសថៃត្រូវបានជំនួសដោយកម្ពុជា ខណៈរាជធានីភ្នំពេញ ក្លាយជាទីតាំងដ៏ទាក់ទាញ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Independent នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦។ សេចក្តីប្រកាសព័ត៌មាន ដែលបានចុះផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា បញ្ជីនៃការធ្វើដំណើរប្រចាំឆ្នាំរបស់ BBC បានបង្ហាញពីហេតុផលដែលគោលដៅនានា មានលក្ខណៈពិសេស។ ឆ្នាំនេះ BBC បានផ្តោតវាយតម្លៃទីក្រុងនានា លើសពីឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងទីតាំងកម្សាន្តដ៏អស្ចារ្យទៅទៀត។ អវត្តមានរបស់ប្រទេសថៃ នៅក្នុងបញ្ជីឆ្នាំ២០២៦ របស់ BBC បង្កជាការភ្ញាក់ផ្អើល ដោយសារកេរ្តិ៍ឈ្មោះដ៏យូរអង្វែងរបស់ថៃ ជាមហាអំណាចទេសចរណ៍។ យ៉ាង​ណា​ក៏​ដោយ រាជធានីភ្នំពេញ ត្រូវបាន BBC ពណ៌នា​ថា​ជា «ការ​កែ​លម្អ​ដ៏​សំខាន់»។ នៅពេលដែលអ្នកដំណើរជាច្រើនធ្លាប់មើលរំលងនោះ រាជធានីរបស់កម្ពុជាឥឡូវនេះត្រូវបានទទួលស្គាល់ថាជាទីក្រុង ដែលមានទាក់ទាញអ្នកទេសចរ និងចក្ខុវិស័យច្បាស់លាស់។ គន្លឹះដ៏សំខាន់នៃបរិវត្តកម្មនេះ គឺអាកាសយយានដ្ឋានអន្តរជាតិតេជោ ដែលជាគម្រោងដ៏ធំបំផុតមិនធ្លាប់មានរបស់កម្ពុជា។ ជាមួយនឹងការរចនាដ៏អស្ចារ្យសម្រាប់អនាគត និងព្រះពុទ្ធបដិមាប្រាក់យ៉ាងធំទាក់ភ្នែកនោះ អាកាសយានដ្ឋាននេះ បានក្លាយជាទីតាំងទទួលអ្នកដំណើរមកពីទូទាំងពិភពលោក។ រាជធានីភ្នំពេញ បានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ រឿងមួយនោះ ការខិតខំកាត់បន្ថយការកកស្ទះចរាចរណ៍ នាំឲ្យងាយដើរកម្សាន្ត សម្រាប់ជីវិតប្រចាំថ្ងៃ។ ជាមួយគ្នានេះ មានផ្លូវថ្មើរជើងចតុមុខ ស្ថិតនៅតាមមាត់ទន្លេ ក្លាយជាទីតាំងដ៏ពេញនិយមប្រចាំសប្តាហ៍ ពោរពេញដោយអាហារ ការលក់សម្ភារៈហត្ថកម្ម និងការសម្តែងនានា។ ទីក្រុងនេះក៏មានអ្នករត់កង់បីអគ្គិសនី ជួយឲ្យអ្នកទេសចរដើរលេងក្នុងរាជធានីយ៉ាងងាយស្រួល។ ក្រុមមនុស្ស «Gen Z» ជាផ្នែកមួយដ៏សំខាន់។ យុវជននៅកម្ពុជា ចូលចិត្តផលិផលក្នុងស្រុក ចូលហាងកាហ្វេទាន់សម័យ និងមានមោទនភាពនៃស្ថាបត្យកម្មរបស់ទីក្រុង ជាពិសេស «ស្ថាបត្យកម្មខ្មែរថ្មី» បែបទំនើបរបស់ស្ថាបត្យករដ៏ល្បីល្បាញ វណ្ណ ម៉ូលីវណ្ណ។ BBC ក៏មានអះអាងថា ទោះបីជាមានភាពតានតឹងនៅតាមព្រំដែន ក៏តំបន់ទេសចរណ៍នៅតាមទីក្រុង មិនរងផលប៉ះពាល់ទេ៕