ru
Feedback
ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

Открыть в Telegram
1 283
Подписчики
-124 часа
-27 дней
-2030 дней
Архив постов
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំប្រតិភូ នាំយកអំណោយ និងចុះសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងវរៈទាំងពីរ ឧត្ដរមានជ័យ ៖ ថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅវេលាម៉ោង ១០:៤០នាទី លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដ បានចាត់លោកឧត្តមសេនីយ៍ត្រី ហង្ស បូរ ស្នងការរង ទទួលផែនការងារព្រំដែន អញ្ជើញទទួលស្វាគមន៍លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដឹកនាំប្រតិភូ អញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ ដល់កងកម្លាំងវរៈ៧០២ និងវរៈ៩០៥ នៅទីបញ្ជាការវរៈ៩០៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ ប្រចាំសមរមុខ ខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក មេបញ្ជាការ-មេបញ្ជាការរង វរៈ៧០២-៩០៥ ព្រមទាំងកងកម្លាំងជាច្រើនរូបទៀត។ ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានយកអំណោយមកចែកជូនដល់អង្គភាពវរៈ៧០២ និងវរៈ៩០៥ ដោយអង្គភាពនីមួយៗទទួលបាន៖ +ដោយអង្គភាពវរ:៩០៥ ទទួលបាន៖ - ទឹកសុទ្ធចំនួន ១០០០កេស - ពងទាចំនួន ៣០០០គ្រាប់ - ស៊ីម៉ង់ត៍ចំនួន ១០តោន - ថវិកាសម្រាប់៖ មេបញ្ជាការ ២,០០០,០០០រៀល មេបញ្ជាការរង ២០០,០០០រៀល កងកម្លាំងក្នុងមួយម្នាក់ ៥០,០០០រៀល +ដោយអង្គភាពវរ:៧០២ ទទួលបាន៖ - ទឹកសុទ្ធ ១០០០កេស - ពងទា ៥០០០គ្រាប់ - ស៊ីម៉ងត៍ ១០តោន - អង់តែនវិទ្យុទាក់ទង ២០ដើម - ថវិកាសម្រាប់៖ មេបញ្ជាការ ២,០០០,០០០រៀល មេបញ្ជាការរង ២០០,០០០រៀល កម្លាំងក្នុងមួយនាក់ ៥០,០០០រៀល៕ https://www.facebook.com/share/p/19KSdi41Xm/?mibextid=wwXIfr

⭕️សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពជាមួយ ឯកឧត្តម មីន អោង ឡាំង
⭕️សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពជាមួយ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៤៖ ១. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។ ២. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។ ៣. វិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងវប្បធម៌, សណ្ឋាគារ និងទេសចរណ៍ នៃ រដ្ឋាភិបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ៤. អនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។ រាជធានីភ្នំពេញ រសៀលថ្ងៃសុក្រ ទី១១ កញ្ញា ២០២៦

តម្លៃប្រេងឥន្ធន:លក់រាយតាមស្ថានីយ៍ចាប់ពីម៉ោង១:០០នាទី ថ្ងៃទី១១ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ! តម្លៃសាំងធម្មតា=៤.៨០០រៀល/១លីត្រ
តម្លៃប្រេងឥន្ធន:លក់រាយតាមស្ថានីយ៍ចាប់ពីម៉ោង១:០០នាទី ថ្ងៃទី១១ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ! តម្លៃសាំងធម្មតា=៤.៨០០រៀល/១លីត្រ តម្លៃប្រេងម៉ាស៊ូត=៥.៨៥០រៀល/១លីត្រ 🟢​ តាមដានលើបណ្តាញសង្គម៖ ================ 🌐 Channel 🌐 Group Hotline 🌐 Facebook Page 🌐 Preahkhannews 🌏 Website

📢 សេចក្តីជូនដំណឹង ស្តីពី «ការបើកផ្តល់ប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិល សម្រាប់ខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២៦» ក្រសួងមុខងារស
📢 សេចក្តីជូនដំណឹង ស្តីពី «ការបើកផ្តល់ប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិល សម្រាប់ខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២៦» ក្រសួងមុខងារសាធារណៈ សូមជម្រាបជូនដំណឹងដល់សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប្រធានស្ថាប័នថ្នាក់ជាតិ និងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ព្រមទាំងមន្ត្រីរាជការស៊ីវិលទាំងអស់ ឱ្យបានជ្រាបថា ដើម្បីបង្កលក្ខណៈងាយស្រួល និងបង្កើនបរិយាកាសរីករាយជូនមន្ត្រីរាជការ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ រាជរដ្ឋាភិបាល បានកំណត់កាលវិភាគបើកផ្តល់ប្រាក់ ដូចខាងក្រោម៖ ១. ប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ 👉ផ្តល់ជូនមន្ត្រីរាជការស៊ីវិលម្នាក់ចំនួន ៥០,០០០ (ប្រាំម៉ឺន) រៀល។ ២. ការបើកប្រាក់បៀវត្សខែតុលា ឆ្នាំ២០២៦ 👉ត្រូវរៀបចំបើកផ្តល់ប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ រួមគ្នាជាមួយប្រាក់បៀវត្សប្រចាំខែតុលា តែមួយលើកគត់។ 👉ត្រូវបើកផ្តល់ឱ្យបានដល់ដៃមន្ត្រីរាជការយ៉ាងយូរបំផុតត្រឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។ ៣. ការបើកប្រាក់បៀវត្សខែវិច្ឆិកា ឆ្នាំ២០២៦ 👉លើកទី១៖ ត្រូវបើកផ្តល់ឱ្យបានក្នុង សប្តាហ៍ទី១ នៃខែវិច្ឆិកា ឆ្នាំ២០២៦។ 👉លើកទី២៖ ត្រូវបើកផ្តល់ឱ្យបានក្នុង សប្តាហ៍ទី៣ នៃខែវិច្ឆិកា ឆ្នាំ២០២៦។ ក្រសួងមុខងារសាធារណៈ សង្ឃឹមយ៉ាងមុតមាំថា គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងចូលរួមសហការអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្រសួងការបរទេស៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ថៃបាននាំក្រុមAOT និងអ្នកកាសែតថៃរួមទាំងបរទេស មកពិនិត្យអាគារ-រ៉ូយ៉ាល់ អូរស្មាច់-
ក្រសួងការបរទេស៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ថៃបាននាំក្រុមAOT និងអ្នកកាសែតថៃរួមទាំងបរទេស មកពិនិត្យអាគារ-រ៉ូយ៉ាល់ អូរស្មាច់-Royal O smach Hotel and Resort នៃច្រកអូរស្មាច់ !

ក្រសួងការបរទេស៖ នៅថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ យោធាថៃបានយកគ្រឿងម៉ាសុីនជីកអណ្តូងទឹកមួយនៅភូមិជោគជ័យ និងថ្ងៃទី៧នេះ ថៃ
ក្រសួងការបរទេស៖ នៅថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ យោធាថៃបានយកគ្រឿងម៉ាសុីនជីកអណ្តូងទឹកមួយនៅភូមិជោគជ័យ និងថ្ងៃទី៧នេះ ថៃបានវាយបំផ្លាញសំណង់សុីវិលរបស់កម្ពុជាក្នុងភូមិព្រៃចាន់ !

ក្រសួងការបរទេស៖ នៅថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ យោធាថៃបានយកគ្រឿងចក្រធុនធ្ងន់ ដើម្បីសាងសង់លេណដ្ឋាននៅបរិវេណវត្តអូរខ្លាឃ្
ក្រសួងការបរទេស៖ នៅថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ យោធាថៃបានយកគ្រឿងចក្រធុនធ្ងន់ ដើម្បីសាងសង់លេណដ្ឋាននៅបរិវេណវត្តអូរខ្លាឃ្មុំ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ !

ក្រសួងការបរទេស៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ យោធាថៃបានវាយកម្ទេចផ្ទះពលរដ្ឋខ្មែរ២ខ្នងនៅបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងឈូសឆាយដីលើ
ក្រសួងការបរទេស៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ យោធាថៃបានវាយកម្ទេចផ្ទះពលរដ្ឋខ្មែរ២ខ្នងនៅបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងឈូសឆាយដីលើកទំនប់ត្រៀមធ្វើលេណដ្ឋានរឹងមាំអចិន្ត្រៃយ៍ !

កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា 🟢​ តាមដានលើបណ្តាញសង្គម៖ ================
+2
កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា 🟢​ តាមដានលើបណ្តាញសង្គម៖ ================ 🌐 Channel 🌐 Group Hotline 🌐 Facebook Page 🌐 Preahkhannews 🌏 Website

សកម្មភាពយោធាថៃ នាំក្រុមអ្នកកាសែតខ្លួនចូលទៅពិនិត្យនៅអាគារមួយកន្លែង ដែលមានទីតាំងនៅចំណុចច្រកអន្តរជាតិអូរស្មាច់ ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ក្នុងទឹកដីកម្ពុជាដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់។ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦៕

ថៃនាំក្រុមAOT ៣ប្រទេស ចុះត្រួតពិនិត្យទីតាំងអាគារពីរកន្លែង នៅច្រកអូរស្មាច់លើដីកម្ពុជាដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់ និងចោទថាជា
+9
ថៃនាំក្រុមAOT ៣ប្រទេស ចុះត្រួតពិនិត្យទីតាំងអាគារពីរកន្លែង នៅច្រកអូរស្មាច់លើដីកម្ពុជាដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់ និងចោទថាជាទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Online Scams ) ! (ឧត្តរមានជ័យ)៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ថៃនាំក្រុមAOT ៣ប្រទេសមាន៖ ម៉ាឡេសុី ហ្វីលីពីន និងឥណ្ឌូនេសុី ចុះពិនិត្យទីតាំងអាគារពីរកន្លែងនៅលើដីកម្ពុជា ត្រង់ចំណុចច្រកអន្តរជាតិអូរស្មាច់ ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់ និងចោទថាជាទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Online Scams )៕

នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ថៃបាននាំក្រុមAOT ចុះត្រួតពិនិត្យទីតាំងអាគារកាសុីណូនៅដីកម្ពុជាដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់!
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ថៃបាននាំក្រុមAOT ចុះត្រួតពិនិត្យទីតាំងអាគារកាសុីណូនៅដីកម្ពុជាដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់!

+1
វីដេអូលោកសង្ឃសៀមថតនៅលើចំណុចភ្នំព្រះ ក្បែរបង្គោលលេខ២៦ បង្ហាញអំពីអាគារកាសុីណូមួយកន្លែងដែលមានទីតាំងនៅជាប់មាត់ច្រកអន្តរជាតិជប់គគីរ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ដែលបានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាសៀមកាលពីសង្រ្គាមឈ្លានពាននៅខែធ្នូរ ឆ្នាំ២០២៥កន្លងទៅ។ មិនត្រឹមប៉ុណ្ណោះ លោកសង្ឃដែលបានបង្ហោះវីដេអូនខាងលើបាននិយាយថា៖ បើមានជុំទី៣ ច្បាស់ជាមិនសល់អ្វីទៀតទេ! វីដេអូរូបភាព៖ ថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦៕

ពលរដ្ឋផ្ទុះហិង្សា ដុតទីស្នាក់ការដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី ! https://www.facebook.com/share/v/1K2gNvWyko/?mibextid=wwXIfr 🟢​ តាមដានលើបណ្តាញសង្គម៖ ================ 🌐 Channel 🌐 Group Hotline 🌐 Facebook Page 🌐 Preahkhannews 🌏 Website

ជម្រះមន្ទិល៖ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីថល ប្រើបានដូចគ្នា! https://www.facebook.com/share/v/1MKkyrHTLL/?mibextid=wwXIfr 🟢​ តាមដានលើបណ្តាញសង្គម៖ ================ 🌐 Channel 🌐 Group Hotline 🌐 Facebook Page 🌐 Preahkhannews 🌏 Website

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្
+1
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលី ! (ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦៕ 🟢​ តាមដានលើបណ្តាញសង្គម៖ ================ 🌐 Channel 🌐 Group Hotline 🌐 Facebook Page 🌐 Preahkhannews 🌏 Website

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលី ! (ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦៕ 🟢​ តាមដានលើបណ្តាញសង្គម៖ ================ 🌐 Channel 🌐 Group Hotline 🌐 Facebook Page 🌐 Preahkhannews 🌏 Website

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ! (ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលស្រុកអន្លង់វែងបានរៀបចំធ្វើកម្មវិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អលនវត្ថុ ទាំង១២ភូមិ រួមមាន៖ ភូមិទួលកណ្តាល ភូមិទឹកជុំ ភូមិឃ្លាំងកណ្តាល ភូមិទួលត្បែង ភូមិស្រះឈូក ភូមិទំនប់លើ ភូមិឯកភាព ភូមិសន្តិភាព ភូមិបឹង ភូមិទួលសាលា ភូមិប្រាសាទ និងភូមិទឹកជប់ ដែលស្ថិតនៅក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ។ កម្មវិធីខាងលើនេះ បានប្រារព្ធឡើងនៅបរិវេណស្តង់ដំឡូងរបស់អ្នកឧកញ៉ា លឹម ហេង ស្ថិតនៅភូមិទួលស្លែង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលមានអ្នកចូលរួមសរុប ប្រមាណជា១០០០នាក់ជាង។ ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាថ្ងៃនេះ គឺជាផ្លែផ្កាដ៏ថ្លៃថ្លាកើតចេញពី«យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានជំរុញយ៉ាងសកម្មលើការងារចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធ ដើម្បីបង្កើនភាពកក់ក្តៅ និងសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ។ ការទទួលបានបណ្ណកម្មសិទ្ធិ (ប្លង់.រឹង) នាពេលនេះ មានសារៈសំខាន់ណាស់សម្រប់បងប្អូនប្រជាពលរដ្ឋ ព្រោះវាជាឯកសារផ្លូវការការពារសិទ្ធិស្របច្បាប់ យ៉ាងរឹងមាំ ចៀសវាងការកើតមានទំនាស់ដីធ្លី បង្កើតនូវសិទ្ធិអំណាចពេញលេញក្នុងការប្រើប្រាស់ការអាស្រ័យផល ចាត់ចែង ឬប្រើប្រាស់ជាទុនបង្វិលជាមួយស្ថាប័នធានាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីពង្រីកសេដ្ឋកិច្ចក្នុងគ្រួសារ៕ 🟢​ តាមដានលើបណ្តាញសង្គម៖ ================ 🌐 Channel 🌐 Group Hotline 🌐 Facebook Page 🌐 Preahkhannews 🌏 Website