ru
Feedback
CPP_PP Official

CPP_PP Official

Открыть в Telegram

នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ

Больше
1 693
Подписчики
Нет данных24 часа
+77 дней
+6830 день
Архив постов
photo content
+6

‎គិត​ត្រឹម​ម៉ោង​ ១៨:២៦នាទី ថ្ងៃទី៣១​ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាននិងកំពុងបន្តទទួល​នូវការបរិច្ចាគសរុប ÷ ‎ ‎ក
+9
‎គិត​ត្រឹម​ម៉ោង​ ១៨:២៦នាទី ថ្ងៃទី៣១​ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាននិងកំពុងបន្តទទួល​នូវការបរិច្ចាគសរុប ÷ ‎ ‎ក/ ​​ ១.១៤១.៨២៥.៩១២​ រៀល ‎ខ/ ៣៥១.៣៩២,០០​ ដុល្លារ​អាមេរិក ‎គ/ សម្ភារគ្រឿង​ឧបភោគ​បរិភោគ​ ថ្នាំ​ពេទ្យ​ សម្ភារ​ផ្សេងៗ​ជាច្រេីនមុខ​ទៀត។ ‎ ‎🙏សូម​គោរព​ថ្លែងអំណរគុណនូវ​ទឹកចិត្តសប្បុរសធម៌របស់បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ស្មារតី​ខ្មែរ​ជួយ​ជាតិខ្មែរ​🙏🇰🇭 សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សំឡេង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ពីការគ្រប់គ្រង និងរក្សាព័ត៌មានទាក់ទងនឹងការចាប់ខ្លួនយុទ្ធជនកម្ពុជាពីសំណាក់កងទ័ពថៃ។ រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី៣០ កក្កដា ២០២៥ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ៣០-កក្តដា-២០២៥   ១) ភ្នំពេញ៖ សម្តេច​តេ​ជោ អរគុណ​ចំពោះ​អនុព័ន្ធយោធា នៃ​ប្រទេស​នានា ដែល​បាន​អញ្ជើញ​ទៅ​ពិនិត្យ​ផ្ទាល់​ដល់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ទឹកដី​កម្ពុជា។ (ប្រភព៖ Kohsantepheap daily)      ចុចអាន   ២) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ សូមកោតសរសើរកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទរបស់កម្ពុជា ដែលគោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ និងអ្នកយកព័ត៌មានរបស់សិង្ហបុរី CNA ដែលបានចុះយកព័ត៌មានផ្ទាល់នៅព្រំដែន។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៣) ភ្នំពេញ៖ រាជរដ្ឋាភិបាល នឹងផ្ដល់ក្របខ័ណ្ឌឲ្យ សាច់ញាតិបង្កើតមួយរូប ចំពោះយោធិន និងកងនគរបាលជាតិ បានពលី ឬធ្លាក់ខ្លួនពិការមិនអាចបំពេញភារកិច្ចបាន។ (ប្រភព៖ DAP NEWS)     ចុចអាន   ៤) ភ្នំពេញ៖ កម្ពុជា តាំងចិត្តឥតងាករេ អនុវត្តបទឈប់បាញ់។ (ប្រភព៖ DAP NEWS)      ចុចអាន   ៥) ភ្នំពេញ៖ អនុព័ន្ធយោធា១៣ប្រទេស កំពុងមានវត្តមាន នៅបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖ DAP NEWS )     ចុចអាន   ៦) អន្តរជាតិ៖ ប្រធានាធិបតីត្រាំ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌាមិនទាន់បញ្ចប់នៅឡើយទេ ហើយឥណ្ឌាអាចនឹងប្រឈមពន្ធពេញលេញ។ (ប្រភព៖ CNC HOT NEWS)     ចុចអាន   ៧) អន្តរជាតិ៖ បារាំង និងប្រទេស១៤ផ្សេងទៀត ជំរុញឱ្យប្រទេសជុំវិញពិភពលោកទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ (ប្រភព៖ FRESH NEWS )      ចុចអាន   ៨) អន្តរជាតិ៖ អង្គការយូណេស្កូ ប្រកាសត្រៀមខ្លួនផ្តល់ជំនួយក្នុងកិច្ចការការពារបេតិកភណ្ឌនៅកម្ពុជា និងថៃ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន   ៩) អន្តរជាតិ៖ ​មេដឹកនាំកំពូលអាមេរិក និងអង់គ្លេស អំពាវនាវ ឱ្យមានបទឈប់បាញ់ នៅតំបន់ហ្គាហ្សា ដោយបង្ហាញ ពីវិបត្តិ មនុស្សធម៌ជាបន្ទាន់។ (ប្រភព៖ DAP NEWS)      ចុចអាន   ១០) អន្តរជាតិ៖ ​អង់គ្លេស ប្រកាសនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ប្រសិនអុីស្រាអែលមិនបញ្ចប់ជម្លោះនៅកាហ្សា។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន   ១១) អន្តរជាតិ៖ ​រុស្ស៉ីប្រកាសអាសន្ននៅកោះដែលរងការវាយប្រហារពីរលកស៊ូណាមិ ប៉ុន្តែអះអាងថា មនុស្សគ្រប់គ្នាត្រូវបានជម្លៀសខ្លួនទាន់ពេលវេលា។ (ប្រភព៖ FRESH NEWS)      ចុចអាន   ១២) អន្តរជាតិ៖ ចិន៖ ទីក្រុង Shanghai ជម្លៀសមនុស្សជាង២៨០ ០០០នាក់ ខណៈប្រឈមមុខនឹងការគំរាមកំហែងពីព្យុះស៉ីក្លូន Co-May។ (ប្រភព៖ FRESH NEWS)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្ដេចតេជោ ហ៊ុន សែន៖ បន្តតាមដានការអនុវត្តកិច្ចព្រមព្រៀង ឈប់បាញ់សម្រាប់ថ្ងៃទី២។ សូមកោតសរសើរកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទរប
+6
សម្ដេចតេជោ ហ៊ុន សែន៖ បន្តតាមដានការអនុវត្តកិច្ចព្រមព្រៀង ឈប់បាញ់សម្រាប់ថ្ងៃទី២។ សូមកោតសរសើរកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទរបស់កម្ពុជាដែល គោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ បានយ៉ាងល្អ។ សូមអរគុណចំពោះអនុព័ន្ធយោធានៃ បណ្តាប្រទេសដែលបានអញ្ជើញទៅ ពិនិត្យផ្ទាល់ដល់ព្រំដែនកម្ពុជា-ថៃក្នុងទឹកដីកម្ពុជា។ សូមអរគុណផងដែរ ដល់ក្រុមអ្នកយក ព័ត៌មាននៃទូរទស្សន៍សិង្ហបុរីCNA ដែលចុះទៅយកព័ត៌មាននៅខេត្តជាប់ ព្រំដែនដោយផ្ទាល់។ បំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជនកម្ពុជា គឺសន្តិភាពហើយខ្ញុំក៏ជឿជាក់ថា ប្រជាជនថៃក៏ចង់បានសន្តិភាពដូចគ្នាដែរ។ ខ្ញុំនឹងអង្គុយនៅទីនេះ រហូតដល់សភាពការណ៍វិលមករកភាពប្រក្រតីវិញ។ខ្ញុំសង្ឃឹមថា ខ្ញុំនឹងមិនមានជំងឺនិងគ្មានសិទ្ធិឈឺក្នុងពេលដែលជាតិនិងប្រជាជនកម្ពុជាកំពុងជួបការលំបាក។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

យើងខ្ញុំជាប្រជាជនកម្ពុជា សូមកាន់ទុក្ខដល់វីរកងទ័ព ដ៍អង់អាចក្លាហាន ដែលបានពលីដើម្បីជាតិ មាតុភូមិ និងប្រជាជន។ #Cambodia want peace #Камбоджа хочет мира #Camboya quiere la paz #Camboja quer paz #Camboya quiere la paz #Le Cambodge veut la paix #Campuchia muốn hòa bình #Kambodscha will Frieden #Η Καμπότζη θέλει ειρήνη #Kemboja mahukan keamanan #कंबोडिया शांति चाहता है كمبوديا تريد السلام# #ကမ္ဘောဒီးယားက ငြိမ်းချမ်းရေး #လိုချင်တယ်။ #柬埔寨渴望和平 #カンボジアは平和を望んでいる #THAILANDSTARTTHEWAR #JusticeForCambodia សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៩-កក្តដា-២០២៥   ១) ភ្នំពេញ៖ សម្ដេច ហ៊ុន សែន៖ ខ្ញុំត្រូវជួយជ្រោមជ្រែងការអនុវត្ត«បទឈប់បាញ់» ដើម្បីបញ្ចប់សង្គ្រាម ហើយជំនួសដោយសន្តិភាព។ (ប្រភព៖ THMEY NEWS)      ចុចអាន   ២) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អរគុណចំពោះ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បានសង្រ្គោះជីវិតមនុស្សរាប់ពាន់ម៉ឺននាក់ពីសង្រ្គាមកម្ពុជានិងថៃ។ (ប្រភព៖ CEN NEWS)      ចុចអាន   ៣) ភ្នំពេញ៖ ប្រទេសបារាំងវាយតម្លៃខ្ពស់ចំពោះការប្រកាសពីបទឈប់បាញ់ដែលចូលជាធរមានចាប់ពីយប់ថ្ងៃចន្ទ ទី២៨ ខែកក្កដា។ (ប្រភព៖ CEN NEWS)     ចុចអាន   ៤) ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា ដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីតាំងទាំងសភាពការណ៍ជាក់ស្តែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន   ៥) អន្តរជាតិ៖ ចិនរិះគន់អ៊ុយក្រែន ដែលសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនបរទេស រួមទាំងក្រុមហ៊ុនចិន និងស្នើឱ្យកែកំហុសជាបន្ទាន់។ (ប្រភព៖ CNC HOT NEWS )      ចុចអាន   ៦) អន្តរជាតិ៖ លោក ត្រាំ មានបំណងយកពន្ធគយបដិការ ១៥ ដល់២០ភាគរយ សម្រាប់ប្រទេសមួយចំនួនធំ។ (ប្រភព៖ FRESH NEWS)     ចុចអាន   ៧) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ ថាមិនកំពុងស្វែងរកកិច្ចប្រជុំកំពូលជាមួយលោក ស៉ី ជីនពីង ទេ ប៉ុន្តែអាចនឹងបំពេញទស្សនកិច្ចទៅចិន។ (ប្រភព៖ FRESH NEWS )      ចុចអាន   ៨) អន្តរជាតិ៖ ប្រធានាធិបតី ដូណាល់ ត្រាំ «ខ្ញុំប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីបញ្ចប់ជម្លោះកម្ពុជា-ថៃ ក្នុងរយៈពេលមិនដល់មួយថ្ងៃ»។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៩) អន្តរជាតិ៖ ​នាយករដ្ឋមន្ត្រីជប៉ុន ប្រឈមមុខនឹងការអំពាវនាវជាថ្មី ឱ្យលាលែងពីតំណែង ដោយសារការបោះឆ្នោតបរាជ័យ។ (ប្រភព៖ DAP NEWS)      ចុចអាន   ១០) អន្តរជាតិ៖ ​ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីពិនិត្យឡើងវិញនៅក្នុងកិច្ចពិភាក្សាទ្វេភាគីលើបញ្ហាតំបន់ស៊ីត្រួតគ្នាសំបូរប្រេងឥន្ធនៈក្នុងសមុទ្រសេឡេបេស(Celebes)។ (ប្រភព៖ CNC HOT NEWS)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចតេជោ ហ៊ុន សែន អរគុណកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលបានគោរព និងអនុវត្តកិច្ចព្រៀងឈប់បាញ់ និងបង្កើតឲ្យមានការប្រជុំថ្នាក់ភូមិភាគប្រកបដោយជោគជ័យ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៨-កក្តដា-២០២៥   ១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ការឯកភាពលើបទឈប់បាញ់រវាងកម្ពុជា-ថៃ ចាប់ពីម៉ោង២៤យប់នេះ ជាលទ្ធផលដ៏ត្រចះត្រចង់, កិច្ចប្រជុំក្រៅផ្លូវការ ថ្នាក់មេបញ្ជាការយោធភូមិភាគកម្ពុជា-ថៃ នឹងធ្វើឡើងនៅព្រឹកស្អែក។ (ប្រភព៖ FRESH NEWS)      ចុចអាន   ២) ភ្នំពេញ៖ សម្ដេចធិបតីថ្លែងអំណរគុណ អាម៉េរិក ចិន និងម៉ាឡេស៊ី ដែលបានប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖ BTV NEWS)      ចុចអាន   ៣) ភ្នំពេញ៖ ប្រធានាធិបតីបារាំងលោក ម៉ាក្រុង គាំទ្រការព្រមព្រៀងកិច្ចឈប់បាញ់ ដើម្បីដោះស្រាយវិវាទដោយសន្តិវិធីរវាងកម្ពុជា-ថៃ។ (ប្រភព៖ FRESH NEWS)     ចុចអាន   ៤) ភ្នំពេញ៖ យន្តហោះ​ចម្បាំង ​ស៊ុយអែត Gripen ថៃកំពុងប្រើ ដើម្បីបើកការវាយប្រហារ ទាំងបំពានលើកម្ពុជា។ (ប្រភព៖ DAP NEWS)      ចុចអាន   ៥) ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា ស្រក់ទឹកភ្នែកអាណិតពលរដ្ឋខ្លួន នៅពេលលើកឡើងពីការឈ្លានពានដ៏ឃោរឃៅរបស់យោធាថៃ លើបូរណភាពទឹកដីកម្ពុជា។ (ប្រភព៖ DAP NEWS )      ចុចអាន   ៦) ភ្នំពេញ៖ កម្ពុជា ថ្កោលទោសយោធាថៃប្រើប្រាស់ផ្សែងពុលអំឡុងពេលជម្លោះ ថាជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ (ប្រភព៖ Kampucheathmey daily)     ចុចអាន   ៧) អន្តរជាតិ៖ ចិន អំពាវនាវបញ្ចប់ជម្លោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបានរវាងថៃនិងកម្ពុជា។ (ប្រភព៖ BTV INTERNATIONAL NEWS )      ចុចអាន   ៨) អន្តរជាតិ៖ ចិនស្វាគមន៍កិច្ចប្រឹងប្រែងបញ្ចប់ជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ខណៈកិច្ចចរចាបទឈប់បាញ់ ចាប់ផ្តើមនៅម៉ាឡេស៉ី។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៩) អន្តរជាតិ៖ បើតាមលោក ត្រាំ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មស្ថិតក្នុងរបៀបវារៈកិច្ចពិភាក្សាបញ្ចប់ជម្លោះ រវាងប្រទេសកម្ពុជា និងថៃ​។ (ប្រភព៖ DAP NEWS)      ចុចអាន   ១០) អន្តរជាតិ៖ ត្រាំ និង EU ប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយនឹងពន្ធ ១៥% លើប្លុក​។ (ប្រភព៖ Kampucheathmey daily)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

លទ្ធផលដ៏ត្រចះត្រចង់នៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ខមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

‎រដ្ឋបាលរាជធានីភ្នំពេញបាននាំយកអំណោយចម្រុះចំនួន១០៣មុខ រួមមានថ្នាំពេទ្យ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអៀវ ភួយមុង កន្ទេល បន្លែ ត្
+9
‎រដ្ឋបាលរាជធានីភ្នំពេញបាននាំយកអំណោយចម្រុះចំនួន១០៣មុខ រួមមានថ្នាំពេទ្យ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអៀវ ភួយមុង កន្ទេល បន្លែ ត្រីសាច់ និងសម្ភារប្រើប្រាស់ផ្សេងៗទៀតដែលទទួលបានពីសប្បុរសជន ដើម្បីប្រគល់ជូនវីរកងទ័ពជួរមុខកម្ពុជា និងប្រជាពលរដ្ឋភៀសខ្លួនដោយការឈ្លានពានរបស់កងទ័ពថៃ តាមរយៈរដ្ឋបាលខេត្តព្រះវិហារ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ។ ‎🙏សូម​គោរព​ថ្លែងអំណរគុណនូវ​ទឹកចិត្តសប្បុរសធម៌របស់បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ស្មារតី​ខ្មែរ​ជួយ​ជាតិខ្មែរ​🙏🇰🇭 សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៧-កក្តដា-២០២៥   ១) ភ្នំពេញ៖ ប្រសាសន៍ដ៏ខ្ពង់ខ្ពស់​របស់សម្តេចតេជោ​ ៖​«ពេញមួយជីវិតរបស់ខ្ញុំមិនខុសជាមួយ យុទ្ធជនផ្សេងទៀតនោះទេគឺ(ជីវិតជូនជាតិអដ្ឋិធាតុជូនគ្រួសារ)»។ (ប្រភព៖ CEN NEWS)      ចុចអាន   ២) ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី បញ្ជាឲ្យក្រសួង អាជ្ញាធរខេត្ត កងកម្លាំង យកចិត្តទុកដាក់រៀបចំដឹកជញ្ជូនបងប្អូនពលករខ្មែរ និងយកចិត្តទុកដាក់ ជនភៀសសឹក ដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ។ (ប្រភព៖ FRESH NEWS)     ចុចអាន   ៣) ភ្នំពេញ៖ សម្ដេចធិបតី ថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ជួយពលរដ្ឋភៀសសឹក ខណៈទុក្ខលំបាកថ្ងៃនេះបង្ហាញច្បាស់អំពីស្មារតីសាមគ្គីភាពជាធ្លុងមួយនៃមហាគ្រួសារខ្មែរតែមួយ។ (ប្រភព៖ BTV NEWS)      ចុចអាន   ៤) ភ្នំពេញ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពនិងកងនគរបាលជាតិ ដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុង កិច្ចការការពារបូរណភាពទឹកដី​​​​។ (ប្រភព៖ ភ្នំពេញប៉ុស្តិ៍ )      ចុចអាន   ៥) ភ្នំពេញ៖ ពលរដ្ឋខ្មែររាប់ម៉ឺននាក់ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពានភាគីថៃ និងលើកទឹកចិត្តវីរកងទ័ពជួរមុខកម្ពុជា។ (ប្រភព៖ BTV NEWS)      ចុចអាន     ៦) ភ្នំពេញ៖ ​​​​ថ្ងៃទី៤ នៃសង្គ្រាមថៃឈ្លានពានកម្ពុជា! ថៃ បន្តបាញ់ចូលទឹកដីកម្ពុជា ខណៈខ្លួនព្រមព្រៀងឲ្យមាន «បទឈប់បាញ់» តាមគំនិតផ្ដួចផ្ដើម របស់ប្រធានាធិបតីអាមេរិក។ (ប្រភព៖ FRESH NEWS)     ចុចអាន   ៧) អន្តរជាតិ៖ ថៃ ច្រានចោលសំណើបទឈប់បាញ់របស់ប្រធានាធិបតីអាមេរិក លោក Trump។ (ប្រភព៖ DAP NEWS )      ចុចអាន   ៨) អន្តរជាតិ៖ ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់។ (ប្រភព៖ Kampucheathmey daily)      ចុចអាន   ៩) អន្តរជាតិ៖ ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា​។ (ប្រភព៖ Kampucheathmey daily)      ចុចអាន   ១០) អន្តរជាតិ៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃ ចេញមុខមកបញ្ជាក់ជាផ្លូវការ ពីជំនួបចរចារវាងមេដឹកនាំកម្ពុជា និងថៃ នៅម៉ាឡេស៊ីនាថ្ងៃស្អែក​។ (ប្រភព៖ FRESH NEWS)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

ក្នុងសភាពការប្រទេសប្រទេសជាតិ និងប្រជាជនកំពុងរងគ្រោះបែបនេះយើងគ្មានសិទ្ធិឈឺនិងគ្មានសិទ្ធិសម្រាកនោះឡើយ។ យើងមិនមានទម្លាប់ចាកចោលប្
+4
ក្នុងសភាពការប្រទេសប្រទេសជាតិ និងប្រជាជនកំពុងរងគ្រោះបែបនេះយើងគ្មានសិទ្ធិឈឺនិងគ្មានសិទ្ធិសម្រាកនោះឡើយ។ យើងមិនមានទម្លាប់ចាកចោលប្រជាជននៅពេលពួកគាត់កំពុងជួបការលំបាក នោះទេ។ ពេញមួយជីវិតរបស់ខ្ញុំមិនខុសជាមួយ យុទ្ធជនផ្សេងទៀតនោះទេគឺ (ជីវិតជូនជាតិអដ្ឋិធាតុជូនគ្រួសារ)៕ Connect with Samdech Hun Sen : 🌐Facebook 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram 🌐Website

ញត្តិគាំទ្រ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងលើយន្តការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន និងការការពារបូរណភាពទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះវីរកង់ទ័ពជួរមុខកម្ពុជា ដែលបាននិងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានជាមួយសត្រូវឈ្លានពាន ហើយសូមយកឱកាសនេះ សម្តែងនូវការថ្កោលទោសដាច់ខាត ចំពោះទង្វើឈ្លានពានយ៉ាងគឃ្លើនរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានបើកការវាយប្រហារដោយចេតនាគិតទុកជាមុន មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ចាប់តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅតាមតំបន់ព្រំដែនក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ រួមទាំង តំបន់ជុំវិញប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ស្ថិតក្នុងទឹកដីកម្ពុជា ដូចដែលបានគូសបញ្ជាក់នៅក្នុងសន្ធិសញ្ញា ផែនទីដែលទទួលស្គាល់ជាអន្តរជាតិ និងការកំណត់តាមផ្លូវច្បាប់អន្តរជាតិពាក់ព័ន្ធ៕ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៥-កក្តដា-២០២៥   ១) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ទម្លាយពីកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក្នុងនាមប្រធានអាស៊ាន ប៉ុន្តែភាគីថៃមិនទទួលយកបទឈប់បាញ់។ (ប្រភព៖ FRESH NEWS)    ចុចអាន   ២) ភ្នំពេញ៖ ស៊ី​ម៉ាក់​កម្ពុជា បញ្ជាក់​ថា កងទ័ព​ថៃ​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​វាយប្រហារ​លើ​ទឹកដី​ខ្មែរ ដែល​រំលោ.ភច្បាប់​អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ។ (ប្រភព៖ kohsantepheadp daily)    ចុចអាន   ៣) ភ្នំពេញ៖ លោក ឃួង ស្រេង ជម្រាបជូនពីការឈ្លានពានរបស់ទាហានថៃមកលើកម្ពុជា និងសូមការគាំទ្រពីបារាំងក្នុងការប្ដឹងទៅតុលាការអន្តរជាតិ ICJ។ (ប្រភព៖ kampucheathey daily)    ចុចអាន   ៤) ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស បកអាក្រាតថៃលេងល្បិច កំពុងចរចា តែបញ្ជាកងទ័ពបាញ់ផ្លោងមកទីតាំងឈរជើងទ័ពកម្ពុជា។ (ប្រភព៖ kampucheathmey daily)    ចុចអាន   ៥) ភ្នំពេញ៖ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ប្រឈមជាមួយការផ្លោងគ្រាប់របស់យោធាថៃ ក្រោយមានដ្រូនថៃហោះស៉ើបការ​​​​ ។ (ប្រភព៖ FRESH NEWS)    ចុចអាន   ៦) ភ្នំពេញ៖ កម្ពុជា​​កំពុង​ដើរ​ត្រូវ​លើ​បន្ទាត់​នយោបាយ​​​​ដែល​អន្តរជាតិ​​ចង់បាន​​​​។ (ប្រភព៖ kampucheathmey daily)    ចុចអាន   ៧) អន្តរជាតិ៖ អ៊ុយក្រែននិងរុស្ស៊ីចរចាគ្នាជាថ្មី តែចុះសម្រុងគ្នាបានត្រឹមតែការដោះដូរចំណាប់ខ្មាំង។ (ប្រភព៖ THMEY THMEY NEWS )    ចុចអាន   ៨) អន្តរជាតិ៖ លោក ពូទីន៖ នាវាមុជទឹកបំពាក់ដោយមីស៊ីល អាចឲ្យរុស្ស៊ីរក្សាតុល្យភាពនៃអំណាចសកល។ (ប្រភព៖ BTV NEWS )    ចុចអាន   ៩) អន្តរជាតិ៖ ថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងចិន ពិភាក្សាពីវិបត្តិអន្តរជាតិនិងជម្លោះពាណិជ្ជកម្ម។ (ប្រភព៖ THMEY THMEY  NEWS)    ចុចអាន   ១០) អន្តរជាតិ៖ អ៊ីរ៉ង់៖ ការចរចានុយក្លេអ៊ែរជាមួយអាមេរិក នឹងកើតមានលុះត្រាតែទីក្រុងវ៉ាស៊ីនតោនធ្វើឲ្យមានទំនុកចិត្តឡើងវិញ​។ (ប្រភព៖ BTV NEWS )    ចុចអាន   ១១) អន្តរជាតិ៖ អ៊ុយក្រែននិងរុស្ស៊ីចរចាគ្នាជាថ្មី តែចុះសម្រុងគ្នាបានត្រឹមតែការដោះដូរចំណាប់ខ្មាំង​។ (ប្រភព៖ THMEY THMEY NEWS)    ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

ដោយឃើញមានការចុះផ្សាយនូវព័ត៌មានមិនច្បាស់លាស់ នៅតាមបណ្ដាសារព័ត៌មានអន្តរជាតិមួយចំនួនពាក់ព័ន្ធទៅនឹងជំហររបស់កម្ពុជា សម្រាប់ការឈប់ប
ដោយឃើញមានការចុះផ្សាយនូវព័ត៌មានមិនច្បាស់លាស់ នៅតាមបណ្ដាសារព័ត៌មានអន្តរជាតិមួយចំនួនពាក់ព័ន្ធទៅនឹងជំហររបស់កម្ពុជា សម្រាប់ការឈប់បាញ់ ដែលស្នើឡើងដោយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ខ្ញុំមានការចាំបាច់ត្រូវធ្វើការបញ្ជាក់ដូចខាងក្រោម: កាលពីល្ងាចថ្ងៃទី ២៤ កក្កដា ២០២៥ ម្សិលមិញនេះ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន បានស្នើសុំជួបពិភាក្សាជាមួយខ្ញុំតាមទូរស័ព្ទ ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្ដោយព្រំដែន។ ឯកឧត្តមបានបង្ហាញនូវកង្វល់ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នានេះ ក៏ដូចជាឆន្ទៈចង់ឱ្យមានការឈប់បាញ់គ្នាភ្លាម ដើម្បីបើកច្រកសម្រាប់ការស្វែងរកដំណោះស្រាយ រវាងភាគីទាំងពីរ។ ខ្ញុំបានបញ្ជាក់ច្បាស់ជាមួយឯកឧត្តម Anwar Ibrahim ថាកម្ពុជាឯកភាពជាមួយសំណើរបស់ឯកឧត្តមឱ្យមានការឈប់បាញ់ ព្រោះកម្ពុជាមិនបានចាប់ផ្តើមការវាយប្រយុទ្ធនេះទេ។ ជាចម្លើយបឋមដែលខ្ញុំបានទទួលពី ឯកឧត្តម Anwar Ibrahim ក្រោយពីឯកឧត្តមបានពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃបានឯកភាពជាមួយសំណើរបស់ឯកឧត្តម Anwar Ibrahim ស្តីពីការឈប់បាញ់ ដោយកំណត់យកម៉ោង ១២យប់ ថ្ងៃទី ២៤ កក្កដា ២០២៥ ជាពេលដែលកងទ័ពទាំងសងខាងឈប់បាញ់គ្នា។ ប៉ុន្តែជាការសោកស្តាយ ដោយជាងមួយម៉ោងក្រោយនោះ ភាគីថៃបានជូនដំណឹងវិញថា ភាគីថៃបានប្តូរជំហរពីឯកភាពឈប់បាញ់ម៉ោង ១២យប់ ថ្ងៃទី ២៤ កក្កដា ២០២៥ ទៅជាមិនឯកភាព ហើយរង់ចាំសិន។ ឯកឧត្តម Anwar Ibrahim បានដឹងករណីនេះច្បាស់។ ហេតុដូច្នេះ អ្វីដែលជាគន្លឹះសម្រាប់ការស្វែងរកការបញ្ចប់ជម្លោះប្រដាប់អាវុធរវាងថៃនិងកម្ពុជានៅពេលនេះ គឺសុឆន្ទៈពិតប្រាកដរបស់ភាគីថៃក្នុងការទទួលយកនូវការឈប់បាញ់ ដែលជាជំហានដំបូងនៃការស្វែងរកដំណោះស្រាយបន្តទៅមុខទៀតរវាងភាគីទាំងពីរ។ Given some unclear reporting in various international news outlets regarding Cambodia’s position on the ceasefire proposed by His Excellency Anwar Ibrahim, Prime Minister of Malaysia and the rotating ASEAN Chair, I am obliged to clarify as follows: Yesterday evening, on 24 July 2025, His Excellency Anwar Ibrahim, Prime Minister of Malaysia and the rotating ASEAN Chair, requested a phone conversation with me to discuss the fighting between the Cambodian and Thai militaries along the border. He expressed his concern over the conflict and his desire for an immediate ceasefire to pave way for a resolution between the two sides. I made it clear to His Excellency Anwar Ibrahim that Cambodia agreed with his proposal for a ceasefire because Cambodia did not initiate this fighting. An initial response I received from His Excellency Anwar Ibrahim after he spoke with His Excellency Phumtham Wechayachai, acting Prime Minister of Thailand, was that the Thai side had agreed to his proposal for a ceasefire, setting 12:00 AM on 24 July 2025 as the time for both sides to cease the fighting. However, it is regrettable that just over an hour later, the Thai side informed that they had reversed their position from agreeing to the ceasefire at 12:00 AM on 24 July 2025, to not agreeing and waiting for a later date. His Excellency Anwar Ibrahim is well aware of this situation. Therefore, the key to resolving the current armed conflict between Thailand and Cambodia is the genuine willingness of the Thai side to accept a ceasefire, which is the first step towards finding further solutions between the two countries. 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

កំណត់ហេតុរបស់ក្រសួងការពារជាតិកម្ពុជា ពីការឈ្លានពានរបស់ថៃ នៅថ្ងៃទី២៥ ខែកក្កដា​ ឆ្នាំ២០២៥ #Cambodianeedpeace #ThailandOpenedFir
កំណត់ហេតុរបស់ក្រសួងការពារជាតិកម្ពុជា ពីការឈ្លានពានរបស់ថៃ នៅថ្ងៃទី២៥ ខែកក្កដា​ ឆ្នាំ២០២៥ #Cambodianeedpeace #ThailandOpenedFire #ThaiOpenedFire #ThaiFightFirst #ThaiStartFirst #StandWithCambodia សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្ដេចតេជោ "ខ្ញុំមិនរត់ទៅណាទេ សូមបងប្អូនជនរួមជាតិ កុំព្រួយបារម្ភ" សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សូមគាំទ្រយ៉ាងពេញទំហុឹងចំពោះវិធានការឆ្លើយតបយ៉ាងមុឺងម៉ាត់ មុះមុត និងមហាអង់អាចក្លាហាន របស់កងកម្លាំងកម្ពុជាទៅកាន់ការឈ្លានពានរបស់ទ
សូមគាំទ្រយ៉ាងពេញទំហុឹងចំពោះវិធានការឆ្លើយតបយ៉ាងមុឺងម៉ាត់ មុះមុត និងមហាអង់អាចក្លាហាន របស់កងកម្លាំងកម្ពុជាទៅកាន់ការឈ្លានពានរបស់ទាហានថៃ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។ ជាមួយជនរួមជាតិខ្មែរនៅទូទាំងសកលលោក សូមបួងសួងដល់គ្រប់វត្ថុស័ក្តិសិទ្ធក្នុងលោក និងទេវតា​ សូមជួយបីបាច់ថែរក្សាកងកម្លាំងគ្រប់ប្រភេទរបស់កម្ពុជានៅជួរមុខមានសេចក្តីសុខ សុខភាពល្អរឹងមាំ និងឈ្នះសត្រូវគ្រប់សមរភូមិ​ ។🇰🇭 សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

នៅមុននេះបន្តិច កាសែតថៃ បានចេញផ្សាយថា ខ្ញុំបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិន។ ខ្ញុំសូមបញ្ជាក់ថា ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្
+7
នៅមុននេះបន្តិច កាសែតថៃ បានចេញផ្សាយថា ខ្ញុំបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិន។ ខ្ញុំសូមបញ្ជាក់ថា ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរថៃឈ្លានពាន។ ខ្ញុំមិនរត់ទៅណាទេ សូមបងប្អូន ជនរួមជាតិ កុំព្រួយបារម្ភ !។ ខ្ញុំអង្គុយនៅទីនេះ ចាប់តាំងពីពេលដែលមេបញ្ជាការភូមិភាគទី២របស់ថៃ ថានឹងបិទច្រកចូលប្រាសាទតាមាន់ធំ។ មេបញ្ជាការយោធភូមិភាគ២របស់ថៃ នេះហើយជាអ្នកបង្កសង្រ្គាមនេះឡើងតាមរយៈការបញ្ជាឲ្យបិទប្រាសាទតាមាន់ធំកាលពីម្សិលមិញនិងបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានាព្រឹកមិញនេះ។ លោកម្នាក់នេះហើយដែលធ្លាប់បាន ព្រមានថានឹងវាយកម្ពុជាដោយប្រើ ពេលត្រឹម៣ថ្ងៃ។ខ្ញុំក៏ចង់ស្គាល់យុទ្ធសាស្ត្រត្រឹម៣ថ្ងៃរបស់គាត់ដែរ។ ការចុះផ្សាយដែលចរិតកុហកនៃ អ្នកនយោបាយថៃនិងសារព័ត៌មានថៃ វាបានក្លាយទៅជាវប្បធម៌ធម្មតារបស់ ពួកគេទៅហើយ សូមបន្តបោកប្រាស់ តទៅទៀតចុះ។ “Don’t Thai to me !” Connect with Samdech Hun Sen : 🌐Facebook 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram 🌐Website