CPP_PP Official
Открыть в Telegram
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Больше1 693
Подписчики
+524 часа
+67 дней
+6930 день
Архив постов
1 693
+2
សេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី ១៦ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
+2
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី ១៦ រវាងគណបក្សប្រជាជនកម្ពុជា និងបក្សប្រជាជនបដិវត្តឡាវនាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៧-កុម្ភៈ-២០២៦
១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន និងលោក ថងលុន ស៉ីសុលីត ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងយល់ថា សន្ដិភាពព្រំដែនបង្ហាញពីមិត្តភាព និងកិច្ចសហការល្អ។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ ថ្នាក់ដឹកនាំកំពូល កម្ពុជា-ឡាវ ប្តេជ្ញាមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីខ្លួន បំផ្លាញសន្តិសុខ ស្ថិរភាពឬអធិបតេយ្យ ប្រទេសណាមួយឡើយ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៣) ភ្នំពេញ៖ កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យសម្រេចដល់គោលដៅ៧០០លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០៣០។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ កម្ពុជា-វៀតណាម-ឡាវ ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខ និងរួមគ្នាទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៥) ភ្នំពេញ៖ កម្ពុក្រសួងមហាផ្ទៃ៖ គិតត្រឹមព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះ ពលរដ្ឋភៀសសឹកជាង ៥៦ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ, ជនភៀសសឹកនៅសល់ជាង ៨ម៉ឺននាក់។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ ដាក់ផែនការយ៉ាងម៉ឹងម៉ាត់ បោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ត្រឹមថ្ងៃ៣០មីនា។ (ប្រភព៖ DAP NEWS) ចុចអាន
៧) ភ្នំពេញ៖ យោធាថៃ បន្តដាក់ទូកុងតឺន័រ ព័ត្រយកដីខ្មែរ ដោយមិនខ្វល់ពីច្បាប់ និងក្រសែរភ្នែកអន្តរជាតិ។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ លោក ត្រាំ ចេញបទបញ្ជាគំរាមដំឡើងពន្ធគយលើបណ្ដាប្រទេសបន្តធ្វើពាណិជ្ជកម្មជាមួយអ៉ីរ៉ង់។ (ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ មេប្រធានាធិបតីអ៊ុយក្រែន រិះគន់យ៉ាងខ្លាំង ចំពោះការអនុវត្ត “មិនល្អ” របស់កងទ័ពអាកាស ដែលបរាជ័យ ក្នុងការស្ទាក់ចាប់ យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី។ (ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ មេទ័ពអ៊ីរ៉ង់ ចេញមុខប្រកាស ត្រៀមរួចរាល់អស់ហើយ ក្នុងការប្រយុទ្ធជាមួយសត្រូវ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
១១) អន្តរជាតិ៖ លោក Rubio អំពាវនាវ ឲ្យមានក្របខ័ណ្ឌគ្រប់គ្រងអាវុធនុយក្លេអ៊ែរ រួមទាំងចិនដែរ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
១២) អន្តរជាតិ៖ សហរដ្ឋអាមេរិក កាត់ទំនាក់ទំនង ជាមួយនឹងមន្ត្រីជាន់ខ្ពស់ប៉ូឡូញ ដោយសារពាក្យ សំដីរិះគន់ទៅលើលោក Trump។ (ប្រភព៖DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៦-កុម្ភៈ-២០២៦
១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន និងអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ពេញចិត្តចំពោះសន្តិសុខ នៅតាមព្រំដែនកម្ពុជា-វៀតណាម និងបានឯកភាពគ្នាទាំងស្រុង ពង្រីកនូវកិច្ចសហប្រតិបត្តិការតាមព្រំដែន កុំឱ្យមានឧក្រិដ្ឋកម្មកើតឡើង។(ប្រភព៖ CNC HOT NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន និងលោក តូ ឡឹម អញ្ជើញបញ្ចុះបឋមសិលាសាងសង់សាលាមិត្តភាពកម្ពុជា-វៀតណាម។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ រណសិរ្សនៃប្រទេសកម្ពុជា និងវៀតណាម ឯកភាពគ្នាបន្តលើកកម្ពស់តួនាទីរបស់ខ្លួន ដើម្បីចូលរួមចំណែកធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែរឹងមាំ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៤) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ដាក់ចេញអនុសាសន៍ណែនាំ ៩ចំណុច សំដៅជំរុញការងារក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ឱ្យកាន់តែប្រសើរឡើង។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ លោក ប៉ែន បូណា ៖ មិនថាក្នុងកម្រិត JBC, GBC ឬ RBC កម្ពុជាមានឆន្ទៈគោរព និងអនុវត្តបទឈប់បាញ់។ (ប្រភព៖ DAP NEWS) ចុចអាន
៦) អន្តរជាតិ៖ ចិន គាំទ្រគុយបា ប្រឆាំង «ការជ្រៀតជ្រែកពីខាងក្រៅ» ចំពេលតានតឹងជាមួយ អាមេរិក។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៧) អន្តរជាតិ៖ នាយករដ្ឋមន្រ្តីជប៉ុន ទទួលបានការគាំទ្រពីលោក ត្រាំ មុនការបោះឆ្នោតសកលនាថ្ងៃអាទិត្យ។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ លោក Lai ថា ទំនាក់ទំនងតៃវ៉ាន់-អាមេរិក «រឹងមាំដូចថ្ម» ក្រោយពេលលោកស៊ី ព្រមានវ៉ាស៊ីនតោន។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៩) អន្តរជាតិ៖ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ ស្នើឱ្យមានការគោរពគ្នាទៅវិញទៅមក មុនកិច្ចពិភាក្សាជាមួយអាមេរិក។ (ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ អ៊ុយក្រែន និងរុស្ស៊ីចរចាគ្នា២ថ្ងៃ បានត្រឹមតែការដោះដូរចំណាប់ខ្មាំងគ្នា ជាង៣០០នាក់។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
១១) អន្តរជាតិ៖ ឡាវ-ចិន តភ្ជាប់បណ្ដាញអគ្គិសនីកម្លាំង ៥០០ គីឡូវ៉ុលជាស្ថាពរ ដើម្បីពង្រឹងសន្តិសុខថាមពល និងត្រៀមដំណើរការផ្លូវការនៅខែមេសា។ (ប្រភព៖ CNC HOT NEWS) ចុចអាន
១២) អន្តរជាតិ៖ ស្ស៊ីអះអាងលែងជាប់ចំណងសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរអាម៉េរិកតទៅទៀត។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
+9
នារសៀលថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅឯវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា បានរៀបចំកិច្ចប្រជុំកំពូលត្រីភាគីរវាងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ។
កិច្ចប្រជុំកំពូលត្រីភាគីដ៏មានសារសំខាន់នេះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងឯកឧត្តម ថងលុន ស៊ីសុលីត អគ្គលេខាធិការប្រជាជនបដិវត្តន៍ឡាវ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អគ្គលេខាធិការបក្សទាំងបីរូប និងមានការចូលរួមពីនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំនៃរដ្ឋសភានៃប្រទេសទាំងបី និងឥស្សរជនរបស់គណបក្សមួយចំនួនទៀត។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៥-កុម្ភៈ-២០២៦
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យយុវជនខ្មែរនៅជប៉ុន ដែលតែងរិះគន់រាជរដ្ឋាភិបាលមិនសំចៃមាត់ម្នាក់ទៀត ជួបសម្តែងការគួរសម។(ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើបារាំងផ្តល់ឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖ Kohsantepheap Daily) ចុចអាន
៣) ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ព្រមានអនុវត្ត មរតក អភិក្រមវះកាត់ ដោយគ្មានការលើកលែងចំពោះមន្ត្រីជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ (ប្រភព៖ DAP NEWS) ចុចអាន
៤) ភ្នំពេញ៖ កម្ពុជាបដិសេធចោលចំពោះការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃ ដែលផ្សាយថា ទាហានកម្ពុជាបាញ់ទៅមូលដ្ឋានខ្លួន។ (ប្រភព៖ Kohsantepheap Daily) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជា តវ៉ាជំទាស់នឹងសកម្មភាពការដាក់កុងតឺន័រ របស់កងទ័ពថៃ នៅតំបន់អានសេះ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៦) អន្តរជាតិ៖ អាល្លឺម៉ង់ទទូចឱ្យចិនចូលរួមកិច្ចប្រឹងប្រែងគ្រប់គ្រងសព្វាវុធ ស្របពេលសន្ធិសញ្ញានុយក្លេអ៊ែរអាមេរិក-រុស្ស៉ីផុតសុពលភាព។(ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ រុស្ស៉ីប្រកាសថា នឹងបន្តផ្គត់ផ្គង់ប្រេងដល់គុយបា ដែលរងសម្ពាធពីអាមេរិក។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ រុស្ស៊ី និងអ៊ុយក្រែន ចាប់ផ្តើមកិច្ចចរចាជុំទី២ ដែលសម្របសម្រួលដោយអាមេរិក នៅទីក្រុងអាប៊ូដាប៊ី។(ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ មេដឹកនាំតៃវ៉ាន់អះអាងថាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិករឹងមាំដូចថ្ម ក្រោយកិច្ចសន្ទនារវាងលោក ត្រាំ និងលោក ស៊ី ជីនពីង។(ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ មេទ័ពអ៊ីរ៉ង់ ចេញមុខប្រកាស ត្រៀមរួចរាល់អស់ហើយ ក្នុងការប្រយុទ្ធជាមួយសត្រូវ។(ប្រភព៖ Kampucheathmey Daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៤-កុម្ភៈ-២០២៦
១) ភ្នំពេញ៖ សម្ដេចតេជោសរសើរសកម្មជននៅអាមេរិក ដែលរក្សាបានឆន្ទៈរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ (ប្រភព៖ Kampucheathmey daily) ចុចអាន
២) ភ្នំពេញ៖ កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទប្រធានសភានៃអន្តរសភា(ISC) ដែលគ្រោងធ្វើនៅខែសីហាឬកញ្ញា ឆ្នាំនេះ។ (ប្រភព៖THMEY THMEY NEWS) ចុចអាន
៣) ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា និងប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ផលប្រយោជន៍ពលរដ្ឋ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាជាង ៦៦ម៉ឺនដុល្លារ សម្រាប់ការបោសសម្អាត គ្រាប់បែកចង្កោម នៅកម្ពុជា។ (ប្រភព៖ DAP NEWS) ចុចអាន
៥) ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ៖ កិច្ចប្រជុំលេខាធិការដ្ឋាន RBC កម្ពុជា និងថៃ នៅច្រកអន្ដរជាតិចាំយាម មិនទាន់រកឃើញចំណុចឯកភាពគ្នានៅឡើយទេ។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) អន្តរជាតិ៖ អ៊ីស្រាអែលវាយប្រហារហ្គាហ្សាសម្លាប់មនុស្ស ២១នាក់ រួមទាំងកុមារ និងគ្រូពេទ្យ។ (ប្រភព៖ DAP NEWS) ចុចអាន
៧) អន្តរជាតិ៖ អង្គការណាតូ ចាប់ផ្តើមរៀបចំផែនការបេសកកម្ម “Arctic Sentry” ចំពេលមានជម្លោះនៅកោះ Greenland។(ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ អាមេរិកដាក់ផែនការពង្រីកកន្លែងឃុំឃាំងចំណាយ៤៥ប៊ីលានដុល្លា ខណៈការបង្ក្រាបជនអន្តោប្រវេសន៍ក្តៅគគុក។ (ប្រភព៖ Kampucheatmey daily) ចុចអាន
៩) អន្តរជាតិ៖ ឥណ្ឌារំពឹងចំណេញ ៣ពាន់លានដុល្លារ ក្រោយប្តូរទិញប្រេងវ៉េណេស៊ុយអេឡាវិញ។ (ប្រភព៖ Kampucheatmey daily) ចុចអាន
១០) អន្តរជាតិ៖ ប្រធានាធិបតីចិន រិះគន់អាម៉េរិកដោយបញ្ឆិតបញ្ឆៀង នៅក្នុងជំនួបជាមួយសមភាគីអ៊ុយរូហ្កាយ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៣-កុម្ភៈ-២០២៦
១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធសភាប៉ាគីស្ថានបានពិភាក្សាលើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើន។ (ប្រភព៖ CNC HOT NEWS) ចុចអាន
២) ភ្នំពេញ៖ ថ្នាក់ដឹកនាំកម្ពុជា-ឥណ្ឌូនេស៊ី រំលេចនូវសមិទ្ធផលនៃការតភ្ជាប់ទំនាក់ទំនងធុរកិច្ច និងពាណិជ្ជកម្ម។ (ប្រភព៖BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ កម្ពុជា-កូរ៉េ ប្ដេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការ សម្រាប់ផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជនទាំងពីរ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ កម្ពុជាប្រឆាំងដាច់ខាត ចំពោះរាល់សកម្មភាពរបស់ថៃនៅតំបន់ប្រាសាទដែលស្ថិតក្នុងទឹកដីកម្ពុជា។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៥) ភ្នំពេញ៖ Asian Indoor នៅចិន! កីឡាករ ឧក រហ៊ីត ត្រៀមប្រកួតលើកដំបូងលើវិញ្ញាសា១៥០០ម៉ែត្រ និង៣០០០ម៉ែត្រ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៦) អន្តរជាតិ៖ អ៊ីរ៉ង់ខ្លាចថា ការវាយប្រហាររបស់អាមេរិក អាចបញ្ឆេះការតវ៉ាឡើងវិញ និងបង្កគ្រោះថ្នាក់ដល់របបដឹកនាំ។ (ប្រភព៖ BTV NEWS) ចុចអាន
៧) អន្តរជាតិ៖ រដ្ឋាភិបាលគុយបា ថាមានការទាក់ទងជាមួយអាមេរិក ប៉ុន្តែមិនទាន់មានការចរចាដូចការអះអាងរបស់លោក ត្រាំ ទេ។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ ប្រជុំសម្ងាត់ជាមួយអាមេរិកចប់ មេទ័ពអ៊ីស្រាអែល រៀបផែនការសម្រាប់សង្គ្រាមជាមួយអ៊ីរ៉ង់។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៩) អន្តរជាតិ៖ លោក ត្រាំ ប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានដោយព្រមានពីរឿងអាក្រក់នឹងកើតឡើង បើអ៊ីរ៉ង់មិនឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក។ (ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ រុស្ស៉ីថាត្រៀមជាស្រេចសម្រាប់ពិភពលោកមួយ ដែលគ្មានការកំណត់ចំនួនអាវុធនុយក្លេអ៊ែរ ស្របពេលសន្ធិសញ្ញាជាមួយអាមេរិក កាន់តែជិតផុតសុពលភាព។ (ប្រភព៖ FRESH NEWS) ចុចអាន
១១) អន្តរជាតិ៖ គណៈប្រតិភូបក្សកុម្មុយនីស្តចិន ធ្វើទស្សនកិច្ចនៅប្រទេសជាច្រើន ដើម្បីផ្សព្វផ្សាយពីស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទីបួន នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០។ (ប្រភព៖ DAP NEWS) ចុចអាន
១២) អន្តរជាតិ៖ អ៊ុយក្រែន អះអាងថារុស្ស៉ីបើកការវាយប្រហារឡើងវិញ ក្រោយការផ្អាកមួយសប្តាហ៍ អស់សុពលភាព។ (ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០២-កុម្ភៈ-២០២៦
១) ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំកំពូលត្រីភាគី រវាងអ្នកដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា បក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ នៅថ្ងៃទី៦-៧ ខែកុម្ភ:។ (ប្រភព៖ CEN NEWS) ចុចអាន
២) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៃប្រទេសទាំងពីរ។ (ប្រភព៖BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ពន្យល់ប្រាប់ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អំពីបញ្ហាព្រំដែន កម្ពុជា-ថៃ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ រាជរដ្ឋាភិបាល បានគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣។ (ប្រភព៖ CEN NEWS) ចុចអាន
៥) ភ្នំពេញ៖ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន RBC រវាងយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ នៅព្រឹកនេះ, ភាគីទាំងពីរ មិនទាន់រកឃើញ ចំណុចកណ្តាលរួមគ្នាមួយនៅឡើយទេ។(ប្រភព៖ FRESH NEWS) ចុចអាន
៦) អន្តរជាតិ៖ ប្រមុខសន្តិសុខអ៊ីស្រាអែល ជួបប្រជុំគ្នាដើម្បីវាយតម្លៃការត្រៀមខ្លួន សម្រាប់ការកើនឡើងភានតឹង ដែលអាចកើតមានជាមួយអ៊ីរ៉ង់។(ប្រភព៖ DAP NEWS) ចុចអាន
៧) អន្តរជាតិ៖ លោក ត្រាំ សង្ឃឹមថានឹងមានកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ បន្ទាប់ពីមេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអំពីសង្រ្គាមក្នុងតំបន់។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ មន្រ្តីសន្តិសុខកំពូលរុស្ស៉ីប្រាប់លោក Wang Yi ថារុស្ស៉ីនៅតែគាំទ្រគោលជំហររបស់ចិនជុំវិញបញ្ហាតៃវ៉ាន់។(ប្រភព៖ FRESH NEWS ) ចុចអាន
៩) អន្តរជាតិ៖ គណបក្សប្រឆាំងនៅតៃវ៉ាន់ ប្រកាសសហការជាមួយ ចិន ដើម្បី«សន្តិភាព»។(ប្រភព៖ THMEY THMEY NEWS) ចុចអាន
១០) អន្តរជាតិ៖ ឥណ្ឌាបង្កើនចំណាយខ្ពស់មិនធ្លាប់មាន លើវិស័យការពារជាតិ និងហេដ្ឋារចនាសម្ព័ន្ធ។(ប្រភព៖ Kampucheatmey daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១-កុម្ភៈ-២០២៦
១) ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២-៥ ខែកុម្ភៈ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ សម្ដេចធិបតី អបអរសាទរខួប១ឆ្នាំផ្លូវថ្មើរជើងចតុមុខក្លាយជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ។ (ប្រភព៖BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ លោក ហ៊ុន ម៉ានី៖ «គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលពឹងពាក់បាន និងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ»។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ។ (ប្រភព៖ BTV NEWS) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជា ស្នើទៅថៃ ដើម្បីប្រជុំ JBC និងការចុះវាស់វែងព្រំដែនជាក់ស្ដែងជាថ្មី ដោយសារមិនឆ្លើយតប។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៦) អន្តរជាតិ៖ អង់គ្លេស និងជប៉ុន យល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការលេីវិស័យការពាជាតិ និងសន្តិសុខ។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ ម៉ាឡេស៊ីឃាត់ទុកនាវាដឹកប្រេង២គ្រឿង លួចផ្ទេរប្រេងខុសច្បាប់ តម្លៃជាង១២០លានដុល្លារ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៨) អន្តរជាតិ៖ ហ្សេលេនស្គី ការដោះស្រាយបញ្ហាទឹកដី ទាល់ជួបផ្ទាល់និយាយជាមួយពូទីន។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៩) អន្តរជាតិ៖ លោក ត្រាំ៖ ឥណ្ឌានឹងទិញប្រេងពីវ៉េណេស៊ុយអេឡា មិនមែនអ៉ីរ៉ង់ទេ។ (ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ យោធាអាមេរិកចេញការព្រមានខ្លាំងៗ ខណៈអ៊ីរ៉ង់ចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតលើសមុទ្រ។ (ប្រភព៖Kampucheatmey daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
អនុមោទនា... ពិធីបុណ្យមាឃបូជា
ថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ជាថ្ងៃសីល និងពេញបូណ៌មី
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៣១-មករា-២០២៦
១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ និងបញ្ជាក់អំពីវិធានការចាំបាច់ចំនួន៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ ក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខ UN, តំណាងកម្ពុជាបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់ការគោរពសន្ធិសញ្ញា និងច្បាប់អន្តរជាតិហើយអំពាវនាវឱ្យភាគីពាក់ព័ន្ធដោះស្រាយជម្លោះដោយសន្តិវិធី និងតុលាការយុត្តិធម៌អន្តរជាតិ។ (ប្រភព៖ញBTV NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមិនទុកពលរដ្ឋណាម្នាក់ចោលនោះទេ, សាមគ្គីជាតិ ឯកភាពជាតិ គឺជាកម្លាំងដ៏រឹងមាំរបស់ជាតិខ្មែរ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ស្នើទៅភាគីថៃ ចាត់បញ្ជូនក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរចុះលើដីជាក់ស្តែងដើម្បីបន្តអនុវត្តការងារ និងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ ក្រសួងការងារ បន្តផ្សព្វផ្សាយឱកាសការងារនៅសល់ជាង ៨ ម៉ឺនកន្លែងទៀត កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ។(ប្រភព៖ Kampucheathmey Daily) ចុចអាន
៦) អន្តរជាតិ៖ តម្លៃប្រេងអន្តរជាតិបិទការជួញដូរប្រចាំសប្ដាហ៍ ក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេលកន្លះឆ្នាំ។(ប្រភព៖ Kampucheathmey Daily) ចុចអាន
៧) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ ដាក់កាលកំណត់កិច្ចព្រមព្រៀង សម្រប់អ៊ីរ៉ង់ ខណៈដែលអាមេរិកបង្កើនសម្ពាធយោធា។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ អាម៉េរិកប្រកាសលក់អាវុធតម្លៃជាង១៥ពាន់លានដុល្លារ ទៅអ៊ីស្រាអែលនិងអារ៉ាប៊ីសាអូឌីត។(ប្រភព៖ THMEY THMEY NEWS) ចុចអាន
៩) អន្តរជាតិ៖ UN រាយការណ៍ថា ជនស៉ីវិលយ៉ាងហោច១៧០នាក់ស្លាប់ ក្នុងការវាយប្រហារតាមអាកាស អំឡុងរយៈពេលបោះឆ្នោតនៅមីយ៉ាន់ម៉ា។(ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ វេណេស៊ុយអេឡា បដិសេធបទបញ្ជាប្រតិបត្តិ របស់អាមេរិក ដែលកំណត់គោលដៅប្រទេស ដែលធ្វើពាណិជ្ជកម្មជាមួយគុយបា។(ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
រាជធានីភ្នំពេញ Phnom Penh Capital.
#ទេសចរណ៍ផ្សារភ្ជាប់ទឹកដី #ការរៀបចំក្រុង #ការរៀបចំដែនដី #សេដ្ឋកិច្ចមូលដ្ឋាន #រាជធានីភ្នំពេញ #ប្រជាជនកម្ពុជា
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៣០-មករា-២០២៦
១) ភ្នំពេញ៖ ដើម្បី «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា», ប្រមុខការទូតកម្ពុជា អំពាវនាវដល់អាស៊ាន បន្តគាំទ្រដំណោះស្រាយព្រំដែនកម្ពុជា និងថៃ តាមយន្តការដែលមានស្រាប់ ស្របតាមច្បាប់អន្តរជាតិ។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ស្នើអាស៊ានពិនិត្យលើ ៣ចំណុច ដើម្បីដោះស្រាយភាពតានតឹងក្នុងតំបន់។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ កម្ពុជារំពឹងលើហ្វីលីពីន ដែលជាប្រធានអាស៊ានឆ្នាំនេះ នឹងបន្តដោះស្រាយបញ្ហាក្នុងតំបន់។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៤) ភ្នំពេញ៖ អាស៊ានជំរុញថៃនិងកម្ពុជាអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែថៃប្រើលេសនយោបាយផ្ទៃក្នុងរបស់ខ្លួន។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៥) ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីណែនាំគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ យកចិត្តទុកដាក់ស្រ្តីមានផ្ទៃពោះនិងកុមារងាយរងគ្រោះ។(ប្រភព៖ Kampucheathmey Daily) ចុចអាន
៦) អន្តរជាតិ៖ អាស៊ានមិនទទួលស្គាល់ការបោះឆ្នោតសកលនៅមីយ៉ាន់ម៉ា ដែលបក្សគាំទ្រដោយយោធាអះអាងពីជ័យជម្នះ។ (ប្រភព៖ FRESH NEWS ) ចុចអាន
៧) អន្តរជាតិ៖ ប្រធានាធិបតី ដូណាល់ ត្រាំ ព្រមានអង់គ្លេស ជុំវិញទំនាក់ទំនងជាមួយចិន។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ មេដឹកនាំតៃវ៉ាន់ ថាការប្រើកម្លាំងនឹងមិនអាចនាំមកនូវសន្តិភាពពិតប្រាកដឡើយ។ (ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ អាមេរិកដាក់ថៃចូល «បញ្ជីតាមដានរូបិយប័ណ្ណ» ជុំវិញលទ្ធភាពអនុវត្តអត្រាប្តូរប្រាក់មិនស្មើភាព។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
១០) អន្តរជាតិ៖ ចិនសម្រេចលើកលែងទិដ្ឋាការដល់ពលរដ្ឋអង់គ្លេស និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្រោយជំនួបរវាងមេដឹកនាំទាំងពីរ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៩-មករា-២០២៦
១) ភ្នំពេញ៖ សម្តេចតេជោ ៖ កម្ពុជា-កូរ៉េគួរតែពង្រីកទំនាក់ទំនង ឱ្យក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ (ប្រភព៖ DAP NEWS) ចុចអាន
២) ភ្នំពេញ៖ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានបញ្ចប់បន្ទាប់ពីដំណើរការរយៈពេល ៣ថ្ងៃ នៅច្រកអន្តរជាតិប៉ោយប៉ែត។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ លោក ប៉ែន បូណា ៖ ការរៀបចំជម្រកបណ្តោះអាសន្ន សម្រាប់ជនភៀសសឹក គឺជាការវិវឌ្ឍន៍ថ្មីមួយទៀត។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៤) ភ្នំពេញ៖ ជួបជាមួយលោក ប្រាក់ សុខុន សមភាគីសិង្ហបុរី និយាយពីជម្លោះព្រំដែនកម្ពុជា-ថៃ ដោយចង់ឱ្យមានដំណោះស្រាយដោយសន្តិវិធី។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជា ប្រឆាំងតវ៉ាជំទាស់នឹងពាក្យបណ្តឹងផ្លូវច្បាប់របស់មន្ត្រីជាន់ខ្ពស់ថៃ។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) ភ្នំពេញ៖ ក្រសួងការបរទេស បង្ហាញលទ្ធផលនៃកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ អាម៉េរិក រិះគន់កិច្ចព្រមព្រៀង EU-ឥណ្ឌា និងជំរុញកូរ៉េខាងត្បូងពន្លឿនគម្រោងវិនិយោគ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៨) អន្តរជាតិ៖ មេដឹកនាំស៉ីរី និងលោក ពូទីន ជួបគ្នានៅមូស្គូ ខណៈរុស្ស៉ីសម្លឹងរកការបន្តវត្តមានយោធា ក្នុងប្រទេសស៉ីរី។ (ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ បញ្ហា ៥ ដែលជះហានិភ័យខ្ពស់ដល់លោកស្រី Takaichi ឆ្ពោះទៅកាន់ការបោះឆ្នោតមុនកំណត់។ (ប្រភព៖ Kampucheathmey daily) ចុចអាន
១០) អន្តរជាតិ៖ វៀតណាមនិងសហភាពអឺរ៉ុប ដំឡើងទំនាក់ទំនងដល់កម្រិតខ្ពស់បំផុត អំឡុងទស្សនកិច្ចប្រមុខ EU នៅទីក្រុងហាណូយ។ (ប្រភព៖ FRESH NEWS) ចុចអាន
១១) អន្តរជាតិ៖ ប្រមុខការទូតអាមេរិក៖ ការចរចាសន្តិភាពអ៊ុយក្រែន កំពុងដោះស្រាយលើបញ្ហាដ៏លំបាកមួយ ទាក់ទងនឹងទឹកដី Donetsk។ (ប្រភព៖ FRESH NEWS) ចុចអាន
១២) អន្តរជាតិ៖ គុយបាស្ថិតក្នុងភាពងងឹត ក្រោយសម្ព័ន្ធមិត្តដ៏សំខាន់ត្រូវអាមេរិកផ្ដួលរលំ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៨-មករា-២០២៦
១) ភ្នំពេញ៖ អ្នកនាំពាក្យ ៖ បទឈប់បាញ់មួយខែនេះ ជាគោលបំណង ដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាល ដើម្បីបញ្ចៀសការស្លាប់ និងរងរបួស។ (ប្រភព៖ DAP NEWS) ចុចអាន
២) ភ្នំពេញ៖ នាវាកងទ័ពជើងទឹកអាមេរិក បានចាកចេញពីកំពង់ផែមូលដ្ឋានសមុទ្ររាម។ (ប្រភព៖ DAP NEWS) ចុចអាន
៣) ភ្នំពេញ៖ ឧត្តមមន្ដ្រីអាស៊ានរបស់កម្ពុជា ចូលរួមកិច្ចប្រជុំឧត្ដមមន្ត្រីអាស៊ាន ត្រៀមសម្រាប់កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅហ្វីលីពីន។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី វាយតម្លៃខ្ពស់ដល់មន្ត្រីរាជការក្រសួងមុខងារសាធារណៈទាំងអស់ ខណៈ៣០ខែមកនេះបានប្រឹងប្រែងលះបង់រួមគ្នាបំពេញតួនាទីយ៉ាងសកម្ម ជាពិសេសការងារកែទម្រង់រដ្ឋបាលសាធារណៈ។ (ប្រភព៖ BTV NEWS) ចុចអាន
៥) ភ្នំពេញ៖ ពលករ និងពលរដ្ឋជាង ២ពាន់នាក់ចូលរួម និងទទួលបានការងារ ក្នុងវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។(ប្រភព៖ DAP NEWS) ចុចអាន
៦) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីអង់គ្លេសទៅបំពេញទស្សនកិច្ចនៅចិន ដើម្បីស្តារទំនាក់ទំនង ខណៈតានតឹងជាមួយអាមេរិក។(ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល ព្រមានថាកុំសង្ឃឹមអាចកសាងហ្កាហ្សាឡើងវិញ រហូតទាល់តែហាម៉ាសរំសាយអាវុធ ហើយលែងមានសព្វាវុធឬរូងក្រោមដីទៀត នៅទីនោះ។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ ចិន ជំរុញឱ្យអាមេរិក ឈប់ដកហូតសិទ្ធិចិញ្ចឹមជីវិត និងការអភិវឌ្ឍរបស់ប្រជាជនគុយបា។(ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ភាពនៅទំនេរក្នុងស្ថាប័នយោធាកំពូលរបស់ចិន បង្កើតជាចម្ងល់ ក្រោយមានការបោសសម្អាតទ្រង់ទ្រាយធំជាប្រវត្តិសាស្ត្រ។(ប្រភព៖ Kampucheathmey daily) ចុចអាន
១០) អន្តរជាតិ៖ បារាំង ប៉ះទង្គិចជាមួយប្រទេសជាច្រើននៅអឺរ៉ុប ជុំវិញសំណើ ដែលនឹងអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់ប្រាក់កម្ចីដែលគាំទ្រ ដោយសហភាពអឺរ៉ុបទិញមីស៊ីល Storm Shadow របស់អង់គ្លេស។(ប្រភព៖ DAP NEWS) ចុចអាន
១១) អន្តរជាតិ៖ រដ្ឋមន្រ្តីការបរទេសអាមរិក នឹងព្រមានពីការធ្វើសកម្មភាពយោធាជាថ្មី បើមេដឹកនាំស្តីទីវ៉េណេស៊ុយអេឡា ហ៊ានដើរផ្ទុយពីគោលដៅរបស់ទីក្រុងវ៉ាស៉ីនតោន។(ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៧-មករា-២០២៦
១) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាចូលរួមក្រុមប្រឹក្សាសន្តិភាព អាណត្តិ៣ឆ្នាំ មិនបង់ថវិកាទេ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
២) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅហ្វីលីពីន។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ តំណាងកម្ពុជាប្រចាំUN លើកឡើងពីការគំរាមកំហែងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋសមាជិក ល្មើសច្បាប់អន្តរជាតិ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៤) ភ្នំពេញ៖ កម្ពុជា-អាម៉េរិក គ្រោងធ្វើសមយុទ្ធឆ្មាំអង្គរឡើងវិញ នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ (ប្រភព៖ THMEY NEWS NEWS) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជា និងស្ថាប័នការពារជនស៊ីវិលនៃសហគមន៍អឺរ៉ុប បើកកិច្ចពិភាក្សាជួយសង្គ្រោះជនភៀសសឹកកម្ពុជា។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៦) អន្តរជាតិ៖ អ៉ីស្រាអែល ស្វែងរកកិច្ចព្រមព្រៀងសន្តិសុខ ១០ឆ្នាំ ជាមួយសហរដ្ឋអាមេរិក។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ វិបត្តិនៅ Greenland បង្រៀនមេរៀនមិនធម្មតាដល់អឺរ៉ុប អំពីការដឹកនាំរបស់លោក ត្រាំ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៨) អន្តរជាតិ៖ លោកស្រី Takaichi ថា សម្ព័ន្ធភាពជប៉ុន-អាមេរិកនឹងដួលរលំ ប្រសិនបើទីក្រុងតូក្យូមិនខ្វល់អ្វីសោះ ក្នុងករណីជម្លោះតៃវ៉ាន់ផ្ទុះឡើង។ (ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ អាមេរិកគំរាមរំលាយកិច្ចព្រមព្រៀង NORAD បើកាណាដាលុបចោលការទិញ F-35។ (ប្រភព៖ Kampucheathmey daily) ចុចអាន
១០) អន្តរជាតិ៖ អារ៉ាប់រួម ប្រាប់ថាមិនឲ្យអាមេរិកប្រើដែនដីខ្លួន វាយប្រហារអ៊ីរ៉ង់ឡើយ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
១១) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីអង់គ្លេសទៅបំពេញទស្សនកិច្ចនៅចិន ដើម្បីស្តារទំនាក់ទំនង ខណៈតានតឹងជាមួយអាមេរិក។ (ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៦-មករា-២០២៦
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន សម្រេចក្តីប្រាថ្នារបស់ក្មេងស្រីម្នាក់ ដោយនឹងអនុញ្ញាតឱ្យចូលមកជួប នៅផ្ទះរបស់សម្តេច ពេលមកដល់កម្ពុជា !។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ សម្ដេចតេជោ បានជំរុញបន្ថែមទៀតឱ្យឡាវ និងកម្ពុជាបន្តនូវការខិតខំប្រឹងប្រែងពង្រីកនៅក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ជាពិសេសផ្នែកសេដ្ឋកិច្ចតែម្ដង។ (ប្រភព៖ CEN NEWS) ចុចអាន
៣) ភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ដែលនេះជាការបង្ហាញនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសកល ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងកសិកម្មកម្ពុជា-ឡាវ ពន្លឿននីតិវិធីដឹកជញ្ជូនកសិផលទៅប្រទេសទី៣។ (ប្រភព៖THMEY THMEY NEWS) ចុចអាន
៥)ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ។ (ប្រភព៖CEN NEWS) ចុចអាន
៦) អន្តរជាតិ៖ ការចរចាសន្តិភាពអ៊ុយក្រែន-រុស្ស៊ី ធ្វើឡើងស្របពេលរុស្ស៊ីបើកការវាយប្រហារលើអ៊ុយក្រែន។(ប្រភព៖ CNC HOT NEWS) ចុចអាន
៧) អន្តរជាតិ៖ សភាអ៊ីរ៉ង់ ថ្កោលទោស ដំណោះស្រាយជ្រៀតជ្រែក របស់សមភាគីអឺរ៉ុប។(ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ តៃវ៉ាន់កំពុងតាមដានការដកថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងវិស័យយោធារបស់ចិន។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៩) អន្តរជាតិ៖ ប្រទេសសរុបចំនួន២៥ បានចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។(ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ លោក ត្រាំ បានប្តូរមកសរសើរទាហានអង់គ្លេសថាជា «អ្នកចម្បាំងដ៏ក្លាហាន» ក្រោយរងការរិះគន់យ៉ាងចាស់ដៃ។(ប្រភព៖ Kampucheathmey daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៥-មករា-២០២៦
១) ភ្នំពេញ៖ កម្ពុជា-ឡាវ ចុះកិច្ចព្រមព្រៀង លើការដឹកជញ្ជូនឆ្លងកាត់ទំនិញកសិផល សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ (ប្រភព៖ BTV NEWS) ចុចអាន
២) ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ៖ មានពលរដ្ឋភៀសសឹក ១.៥០២នាក់បន្ថែមទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ។ (ប្រភព៖ DAP NEWS) ចុចអាន
៣) ភ្នំពេញ៖ កម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ (ប្រភព៖ BTV NEWS) ចុចអាន
៤)ភ្នំពេញ៖ កម្ពុជាកំពុងពង្រឹងកិច្ចសហការ លើការប្រយុទ្ធប្រឆាំងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ (ប្រភព៖ BTV NEWS) ចុចអាន
៥) អន្តរជាតិ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ ភៀសខ្លួនទៅកាន់លេណដ្ឋានក្រោមដី ក្រោយការព្រមានពីអាមេរិក។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៦) អន្តរជាតិ៖ លោកត្រាំ អះអាងពីអាវុធសម្ងាត់ម្យ៉ាង ដែលជួយក្នុងការចាប់ខ្លួនលោកម៉ាឌូរ៉ូ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៧) អន្តរជាតិ៖ ហ្សេលេនស្គី៖ កិច្ចចរចាសន្តិភាពត្រីភាគីនៅអារ៉ាប់រួម ប្រកបដោយលក្ខណៈស្ថាបនា។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៨) អន្តរជាតិ៖ មន្ទីរបញ្ចកោណអាមេរិក ចង់ឱ្យកូរ៉េខាងត្បូងដើរតួនាទីស្នូល ក្នុងការទប់ស្កាត់កូរ៉េខាងជើង។ (ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ លោកត្រាំ ព្រមានដាក់ពន្ធ១០០% លើកាណាដា ពាក់ព័ន្ធនឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន។ (ប្រភព៖ Kampucheathmey daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
