ស.ស.យ.ក. វិស័យធនាគារជាតិនៃកម្ពុជា
Открыть в Telegram
ក្រុមការងារយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យបម្រើការនៅធនាគារជាតិនៃកម្ពុជា
Больше283
Подписчики
Нет данных24 часа
+27 дней
+730 дней
Архив постов
+19
កាលពីថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីសម្ភោធដាក់ឱ្យប្រើប្រាស់អគារសិក្សាមួយខ្នងមាន៥បន្ទប់ ដែលបានជួសជុលនិងកែលំអ និងបំពាក់តុសិក្សាថ្មីតាមបន្ទប់រៀននីមួយៗ ជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ជា សិរី ស្ថិតនៅសាលាបឋមសិក្សាកំពង់ថ្ម នៅក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ នៅក្នុងកម្មវិធីនេះ មានការចូលរួមពីក្រុមការងារយុវជនធនាគារជាតិនៃកម្ពុជា មន្រ្តីរដ្ឋបាលស្រុកនិងឃុំ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សចំនួន និងប្រជាពលរដ្ឋសរុបប្រមាណ ១.១០០នាក់។
https://www.facebook.com/share/aaMC7dPvUaa724ZS/?mibextid=wwXIfr
+9
កម្មវិធីប្រកួតបាល់ទាត់មិត្តភាពមន្រ្តីបុគ្គលិកធនាគារជាតិនៃកម្ពុជា NBC Soccer League 2024 សកម្មភាព និងលទ្ធផលនៃការប្រកួតក្នុងសប្តាហ៍ទី១
https://www.facebook.com/share/vtVfZvtWQuXEYK17/?mibextid=WaXdOe
+2
កម្មវិធីប្រកួតបាល់ទាត់មិត្តភាពមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា NBC Soccer League
Repost from បណ្ឌិត គឹម សន្តិភាព-KIM SANTEPHEAP, Ph.D
សារពិសេស របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរក្រមាខ្មែរ បានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង អាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay)
Connect with បណ្ឌិត គឹម សនិ្តភាព - Kim Santepheap ⏬
🌐 Facebook
🌐 Telegram
🌐 TikTok
អបអរសាទរ ក្រមាខ្មែរ បានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង Asunción ប្រទេស Paraguay នៅថ្ងៃទី៤ ធ្នូ ២០២៤ 👏💐🇰🇭
+9
កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ សសយកវិស័យធនាគារជាតិនៃកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី“ឯកសារទស្សនាទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០” ក្រោមអធិបតីភាព ឯកឧត្តម យឹម លាត សមាជិកគណៈអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា។ សិក្ខាសាលានេះ មានការចូលរួមពីវាគ្មិនកិត្តិយស ឯកឧត្តម សាន វឌ្ឍនា សមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក និងមានសិក្ខាកាមចូលរួមសរុបចំនួនប្រមាណ ៣៨០នាក់ ដែលសុទ្ធសឹងជា សមាជិក- សមាជិកា សហភាពសហព័ន្ធកម្ពុជា បម្រើការងារនៅ ធនាគារជាតិនៃកម្ពុជា។
https://www.facebook.com/share/p/475opCPL7yX3xvu5/?mibextid=WC7FNe
អបអរសាទរខួបលើកទី៤៦ កំណើតសហភាពសហព័ន្ធយុវជនកម្ពុជា
នៅថ្ងៃទី២ ធ្នូ ១៩៧៨ ជាថ្ងៃដែល ស.ស.យ.ក ដើរតួនាទីយ៉ាងសំខាន់ក្នុងបេសកកម្មចូលរួមជាកម្លាំងរំដោះជាតិមាតុភូមិ ពីរបបប្រល័យពូជសាសន៍។ ក្នុងរយៈពេល ៤៦ ឆ្នាំ ស.ស.យ.ក. នៅតែថែរក្សា និងបន្ដស្មារតី ២ធ្នូ ដែលជាស្មារតីលះបង់ និងដាក់ផលប្រយោជន៍បុគ្គលដោយឡែក ហើយរួបរួមសាមគ្គីគ្នាដាក់ផលប្រយោជន៍ជាតិជាធំ។
យើងខ្ញុំទាំងអស់គ្នាប្តេជ្ញានឹងបន្តដើរតាមគម្រូវីរភាពដ៏ថ្លៃថ្លា ក្រោមស្មារតី ២ធ្នូជាអមតៈនេះ ដើម្បីបន្តចូលរួមថែរក្សា ការពារ សមិទ្ធផលដែលបានកើតមានឡើង និងចូលរួមកសាង អភិវឌ្ឍប្រទេសជាតិឱ្យកាន់តែសំបូររុងរឿងទៅអនាគតបន្ថែមទៀត។
តោះ! នាំគ្នាប្ដូរប្រូហ្វាល់ ដើម្បីចូលរួមអបអរសាទរខួបលើកទី៤៦ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា
(ស.ស.យ.ក. )
តាមរយៈ link ខាងក្រោម:⬇️
https://twibbo.nz/uyfccampaign
+9
កាលពីថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម យឹម លាត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយ កម្មវិធី សាទរកម្ពុជា។ សិក្ខាសាលាផ្សព្វផ្សាយនេះ មានការចូលរួមពីវាគ្មិនកិត្តិយស ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា សមាជិកគណៈកម្មាធិការកណ្តាលសហព័ន្ធយុវជនកម្ពុជា និងមានសិក្ខាកាមចូលរួមពី សសយកវិស័យធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងតំណាងមកពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
https://www.facebook.com/100082570825708/posts/pfbid024zzX5S25rKoUxUop9i2N7hBYRLoB9E2xRMQ4A3WVgtCWmpy7ciSpuGgRG512Uoa5l/?mibextid=CDWPTG
https://www.facebook.com/share/v/15Z4hTEcev/?mibextid=WC7FNe
សូមគោរពអញ្ជើញនិងអញ្ជើញទស្សនាការផ្សាយផ្ទាល់ទិវាប្រាក់រៀល ខួបលើកទី៤៤។
