272
Подписчики
Нет данных24 часа
+57 дней
+730 дней
Загрузка данных...
Похожие каналы
Нет данных
Возникли проблемы? Пожалуйста, обновите страницу или обратитесь к нашему support-менеджеру .
Облако тегов
Нет данных
Возникли проблемы? Пожалуйста, обновите страницу или обратитесь к нашему support-менеджеру .
Входящие и исходящие упоминания
---
---
---
---
---
---
Привлечение подписчиков
сентябрь '26
сентябрь '26
+2
в 0 каналах
август '26
+10
в 0 каналах
Get PRO
июль '26
+7
в 0 каналах
Get PRO
июнь '26
+7
в 0 каналах
Get PRO
май '26
+11
в 0 каналах
Get PRO
апрель '26
+12
в 0 каналах
Get PRO
март '260
в 0 каналах
Get PRO
февраль '26
+2
в 0 каналах
Get PRO
январь '26
+8
в 0 каналах
Get PRO
декабрь '25
+1
в 0 каналах
Get PRO
ноябрь '25
+3
в 0 каналах
Get PRO
октябрь '25
+42
в 0 каналах
Get PRO
сентябрь '250
в 1 каналах
Get PRO
август '25
+7
в 0 каналах
Get PRO
июль '250
в 0 каналах
Get PRO
июнь '25
+8
в 0 каналах
Get PRO
май '250
в 0 каналах
Get PRO
апрель '25
+3
в 0 каналах
Get PRO
март '250
в 0 каналах
Get PRO
февраль '250
в 0 каналах
Get PRO
январь '25
+13
в 1 каналах
Get PRO
декабрь '240
в 0 каналах
Get PRO
ноябрь '24
+79
в 0 каналах
Get PRO
октябрь '240
в 3 каналах
Get PRO
сентябрь '24
+7
в 2 каналах
Get PRO
август '240
в 0 каналах
Get PRO
июль '240
в 0 каналах
Get PRO
июнь '24
+59
в 0 каналах
Get PRO
май '240
в 0 каналах
Get PRO
апрель '24
+22
в 1 каналах
| Дата | Привлечение подписчиков | Упоминания | Каналы | |
| 07 сентября | 0 | |||
| 06 сентября | 0 | |||
| 05 сентября | 0 | |||
| 04 сентября | +1 | |||
| 03 сентября | 0 | |||
| 02 сентября | +1 | |||
| 01 сентября | 0 |
Посты канала
+6
[Working Session with the Ministry of Economy and Finance and General Department of Custom and Excise on CP-TPP]
នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ណន សំណាងសីមុន្នី ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) និងជានាយកខុទ្ទកាល័យឯកឧត្តមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អមដោយមន្រ្តីលេខាធិការដ្ឋាន បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយក្រសួងស្ថាប័នពាក់ព័ន្ធចំនួន២ រួមមាន៖ (១) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ លោក អ៊ុយ រិទ្ធីមុនី ប្រធាននាយកដ្ឋានសមាហរណកម្មសេដ្ឋកិច្ច និងអាស៊ាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងសហការី និង (២) តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដឹកនាំដោយ ឯកឧត្តម ចាន់ សុភាព អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទាំងសហការី។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សា ដើម្បីកំណត់តួនាទី និងភារកិច្ចតាមជំពូក នៃកិច្ចព្រមព្រៀងទូលំទូលាយនិងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP-TPP) ដែលពាក់ព័ន្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងគោលដៅរៀបចំការវិភាគ និងវាយតម្លៃលើអនុលោមភាពរបស់កម្ពុជា ដើម្បីត្រៀមលក្ខណៈចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។
On September 3, 2026, at the Office of the Council of Ministers, H.E. NORN Samnangseymony, Head of the Trade Policy Advisory Board (TPAB) Secretariat, and Chief of Cabinet of the Senior Minister, along with TPAB Secretariat, held a working session with representatives of key institutions from (1) Ministry of Economy and Finance (MEF) led by Mr. UY Rithymony, Director of Economic Integration and ASEAN Department of the MEF and the team; and (2) General Department of Customs and Excise (GDCE), led by H.E. CHAN Sopheap, Deputy Director-General of the GDCE and the team.
The meeting was convened to discuss and define institutional roles and responsibilities under chapters of the Comprehensive and Progressive Agreement for Trans-Pacific Partnership (CP-TPP) related to MEF and GDCE, aiming to analyze and assess Cambodia's compliance in preparation for its accession to this trade agreement.
| 2 | Нет текста... | 64 |
| 3 | [Working Session with the Ministry of Health and Ministry of Labour and Vocational Training on CP-TPP]
នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ណន សំណាងសីមុន្នី ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) និងជានាយកខុទ្ទកាល័យឯកឧត្តមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អមដោយមន្រ្តីលេខាធិការដ្ឋាន ព្រមទាំងមន្រ្តីតំណាងអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រសួងពាក់ព័ន្ធចំនួន២ រួមមាន៖ (១) តំណាងក្រសួងសុខាភិបាល ដឹកនាំដោយ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមទាំងសហការី និង (២) តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំដោយ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហការី។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សា ដើម្បីកំណត់តួនាទី និងភារកិច្ចតាមជំពូក នៃកិច្ចព្រមព្រៀងទូលំទូលាយនិងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP-TPP) ដែលពាក់ព័ន្ធជាមួយក្រសួងទាំងពីរ ក្នុងគោលដៅរៀបចំការវិភាគ និងវាយតម្លៃលើអនុលោមភាពរបស់កម្ពុជា ក្នុងការត្រៀមលក្ខណៈចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។
On September 3, 2026, at the Office of the Council of Ministers, H.E. NORN Samnangseymony, Head of the Trade Policy Advisory Board (TPAB) Secretariat and Chief of Cabinet of the Senior Minister, along with TPAB Secretariat, and representing officials from the General Department of Policy of the Ministry of Economy and Finance, held a working session with representatives of key ministries from (1) Ministry of Health (MoH), led by H.E. Prof. KOY Vanny, Secretary of State of the MoH and his team; and (2) Ministry of Labour and Vocational Training (MLVT), led by H.E. Mrs. Sovann Vannaroth, Permanent Secretary of State of the MLVT and her team.
The meeting is convened to discuss and define institutional roles and responsibilities under chapters of the Comprehensive and Progressive Agreement for Trans-Pacific Partnership (CP-TPP) related to both ministries, aiming to analyze and assess Cambodia's compliance in preparation for its accession to this trade agreement. | 64 |
| 4 | ព្រឹកនេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស (វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ) ប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅទីស្តីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
វិមានសន្តិភាព, ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦
This morning, H.E. Prof. Bundit Sapheacha Dr. SOK Siphana, Senior Minister in charge of Special Missions (Multilateral Trade and Economic Affairs), and Chairman of the Trade Policy Advisory Board (TPAB), attended the Plenary Session of the Council of Ministers, held at the Office of the Prime Minister (Peace Palace), highly presided over by Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia.
Peace Palace, August 28, 2026 | 115 |
| 5 | TPAB Trade Alert - Issue No 5.pdf | 218 |
| 6 | [TPAB Trade Alert – Issue 05]
គណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) មានកិត្តិយសសូមប្រកាសផ្សព្វផ្សាយនូវ ព្រឹត្តិបត្រព័ត៌មានពាណិជ្ជកម្ម (Trade Alert) លេខ០៥។
The Trade Policy Advisory Board (TPAB) is pleased to announce the publication of the Trade Alert Issue 05.
សម្រាប់ឯកសារ PDF សូមចុចលើតំណរភ្ជាប់ link. | 256 |
| 7 | [Special Lecture on "The Uniform Commercial Code: Essence and Relevance"]
នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) សហការជាមួយគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានរៀបចំបាឋកថាពិសេសស្តីពី «ក្រមពាណិជ្ជកម្មឯកសណ្ឋាន៖ ខ្លឹមសារ និងភាពពាក់ព័ន្ធ» ដែលធ្វើបទបង្ហាញដោយ លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School)។
បាឋកថាពិសេសនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធាន គ.ផ.គ.ព. និងជាអនុប្រធានទី១ គ.ក.ច.។ បាឋកថានេះក៏មានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម ណន សំណាងសីមុន្នី ប្រធានលេខាធិការដ្ឋាន គ.ផ.គ.ព. និងជានាយកខុទ្ទកាល័យទេសរដ្ឋមន្ត្រី អគ្គលេខាធិការរង គ.ក.ច. មន្ត្រីលេខាធិការដ្ឋាន គ.ផ.គ.ព. អ្នកជំនាញការច្បាប់ ព្រមទាំងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន គ.ក.ច. ផងដែរ។
On August 27, 2026, the Trade Policy Advisory Board (TPAB), in collaboration with the Legal Reform Committee (LRC), co-organized a Special Lecture on "The Uniform Commercial Code (UCC): Essence and Relevance", delivered by Dr. Virak Prum, Chairman of the Board of CamED Business School.
The Special Lecture was presided over by H.E. Prof. Bundit Sapheacha Dr. SOK Siphana, Senior Minister in charge of Special Missions, Chairman of the TPAB, and First Vice-Chairman of the LRC. The session was also attended by H.E. NORN Samnangseymony, Head of the TPAB Secretariat and Chief of the Cabinet of the Senior Ministers, Deputy Secretary-General of the LRC, TPAB secretariat officials, legal experts as well as officials of the General Secretariat of the LRC. | 77 |
| 8 | Нет текста... | 53 |
| 9 | Нет текста... | 46 |
| 10 | [The 20th Plenary Session of the Trade Policy Advisory Board]
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស (វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ) និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គលើកទី២០ របស់ គ.ផ.គ.ព. នៅទីស្តីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព)។
កិច្ចប្រជុំបានពិភាក្សាអំពីស្ថានភាពបច្ចុប្បន្នរបស់សហរដ្ឋអាមេរិកក្រោយពីការរៀបចំយន្តការប្រើប្រាស់ក្របខណ្ឌច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) ការប៉ះទង្គិចនៃរលកសេដ្ឋកិច្ចចិន ២.០ និងមាគ៌ាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់កម្ពុជា។
On August 26, 2026, H.E. Prof. Bundit Sapheacha Dr. SOK Siphana, Senior Minister in charge of Special Missions (Multilateral Trade and Economic Affairs), and Chairman of the Trade Policy Advisory Board (TPAB), convened the 20th TPAB Plenary Session at the Office of the Prime Minister (Peace Palace).
The meeting focused on assessing the current situation of the U.S. following the deployment of mechanisms under the International Emergency Economic Powers Act (IEEPA), the impact of China's economic shock 2.0, and strategic pathways for Cambodia’s industrial development. | 61 |
| 11 | Нет текста... | 59 |
| 12 | [Working Session with the General Department of Taxation on CP-TPP]
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ណន សំណាងសីមុន្នី ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) និងជានាយកខុទ្ទកាល័យឯកឧត្តមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អមដោយមន្រ្តីលេខាធិការដ្ឋាន ព្រមទាំងមន្រ្តីតំណាងអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំតំណាងអគ្គនាយកដ្ឋានពន្ធដារ ដែលដឹកនាំដោយ លោកជំទាវ ប៊ុន នារី អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សា ដើម្បីកំណត់តួនាទី និងភារកិច្ចតាមជំពូក នៃកិច្ចព្រមព្រៀងទូលំទូលាយនិងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP-TPP) ដែលពាក់ព័ន្ធជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្នុងគោលដៅរៀបចំការវិភាគ និងវាយតម្លៃលើអនុលោមភាពរបស់កម្ពុជា ក្នុងការត្រៀមលក្ខណៈចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។
On August 25, 2026, at the Office of the Council of Ministers, H.E. NORN Samnangseymony, Head of the Trade Policy Advisory Board (TPAB) Secretariat, and Chief of Cabinet of the Senior Minister, along with TPAB Secretariat, and representing officials from the General Department of Policy of the Ministry of Economy and Finance, held a working session with representatives from the General Department of Taxation (GDT) led by LCT. BUN Neary, Deputy Director General of the GDT.
The meeting was convened to discuss and define institutional roles and responsibilities under chapters of the Comprehensive and Progressive Agreement for Trans-Pacific Partnership (CP-TPP) related to the GDT, aiming to analyze and assess Cambodia's compliance in preparation for its accession to this trade agreement. | 70 |
| 13 | [Working Session with the Ministry of Post and Telecommunications and Non-Bank Financial Services Authority on CP-TPP]
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ណន សំណាងសីមុន្នី ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) និងជានាយកខុទ្ទកាល័យឯកឧត្តមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អមដោយមន្រ្តីលេខាធិការដ្ឋាន ព្រមទាំងមន្រ្តីតំណាងអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន២ រួមមាន៖ (១) តំណាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដឹកនាំដោយ លោក តាំង ប៊ុនហេង ប្រធាននាយកដ្ឋានគោលនយោបាយនិងនីតិកម្មនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល រួមទាំងសហការី និង (២) តំណាងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដឹកនាំដោយ លោកបណ្ឌិត សោម ផៃ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសហការី។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សា ដើម្បីកំណត់តួនាទី និងភារកិច្ចតាមជំពូក នៃកិច្ចព្រមព្រៀងទូលំទូលាយនិងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP-TPP) ដែលពាក់ព័ន្ធជាមួយក្រសួង-ស្ថាប័នទាំងពីរ ក្នុងគោលដៅរៀបចំការវិភាគ និងវាយតម្លៃលើអនុលោមភាពរបស់កម្ពុជា ក្នុងការត្រៀមលក្ខណៈចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។
On August 21, 2026, at the Office of the Council of Ministers, H.E. NORN Samnangseymony, Head of the Trade Policy Advisory Board (TPAB) Secretariat and Chief of Cabinet of the Senior Minister, along with TPAB Secretariat, and representing officials from the General Department of Policy of the Ministry of Economy and Finance, held a working session with representatives of key institutions from (1) Ministry of Post and Telecommunications (MPTC), led by Mr. Taing Bunhong, Director of the Department of Policy and Legal Affairs at the General Secretariat of the Digital Government Committee and his team; and (2) Non-Bank Financial Services Authority (FSA), led by Dr. SOM Phay, Deputy Secretary-General of the General Secretariat of the FSA and his team.
The meeting is convened to discuss and define institutional roles and responsibilities under chapters of the Comprehensive and Progressive Agreement for Trans-Pacific Partnership (CP-TPP) related to both institutions, aiming to analyze and assess Cambodia's compliance in preparation for its accession to this trade agreement. | 77 |
| 14 | Нет текста... | 61 |
| 15 | Нет текста... | 65 |
| 16 | [Public Lecture on "Global Trends Affecting the Cambodian Economy"]
នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស (វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ) និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) បានអញ្ជើញចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងបាឋកថាស្តីពី៖ «និន្នាការសកលដែលជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជា» ដែលរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)
បាឋកថានេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំង ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្តុះបណ្តាល (APM Center)។
បន្ថែមពីនេះ ក៏មានការចូលរួមពីសំណាក់ អគ្គនាយករង ទីប្រឹក្សាជាន់ខ្ពស់ ទីប្រឹក្សាបច្ចេកទេស ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីមកពីគ្រប់នាយកដ្ឋាននៃធនាគារ ARDB។ បាឋកថានេះ ក៏មានវត្តមានចូលរួមពីសមាជិក សមាជិកានៃមជ្ឈមណ្ឌល APM ព្រមទាំងអ្នកសិក្សាស្រាវជ្រាវ មកពីគ្រឹះស្ថានអប់រំ និងស្ថាប័នស្រាវជ្រាវ (Think Tanks) នានាផងដែរ។
On August 20, 2026, H.E. Prof. Bundit Sapheacha Dr. SOK Siphana, Senior Minister in charge of Special Missions (Multilateral Trade and Economic Affairs) and Chairman of the Trade Policy Advisory Board (TPAB), was invited to deliver a lecture on "Global Trends Affecting the Cambodian Economy", organized by the Agricultural and Rural Development Bank (ARDB).
The session was attended by H.E. Dr. KAO Thach, Delegate of the Royal Government of Cambodia in charge as the Chief Executive Officer of the ARDB, along with H.E. Dr. UN Kheang, Secretary of State of the Ministry of Foreign Affairs and International Cooperation and Chairman of the Board of the Akkak Pundit Sapheachar Aun Pornmoniroth (APM) Center for Policy Studies and Training.
Furthermore, the session was joined by ARDB's Deputy Chief Executive Officer, Senior Advisors, Technical Advisor, Directors, Deputy Directors, and officials from all departments of the ARDB. The lecture further included members of the APM Center for Policy Studies and Training, alongside academia, researchers from various educational institutions, and think tanks. | 63 |
| 17 | Нет текста... | 60 |
| 18 | [Donation of Books to the Center for Khmer Studies (CKS)]
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស (វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ) និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) ព្រមទាំងលោកជំទាវ ខៀវ មាលី បានបរិច្ចាគអំណោយជាសៀវភៅ និងឯកសារសិក្សាមួយចំនួន ជូនដល់មជ្ឈមណ្ឌលខេមរសិក្សា (CKS) នៅខេត្តសៀមរាប។ ការចូលរួមចំណែកនេះ បង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កិច្ចការងារអប់រំ ការស្រាវជ្រាវ និងការអភិវឌ្ឍមូលធនមនុស្ស ដែលជាសសរស្តម្ភស្នូលនៃកំណើនរបស់ជាតិនាពេលអនាគត។
On August 19, 2026, H.E. Prof. Bundit Sapheacha Dr. SOK Siphana, Senior Minister in charge of Special Missions (Multilateral Trade and Economic Affairs), and Chairman of the Trade Policy Advisory Board (TPAB), and LCT. KHIEU Mealy, donated a collection of valuable books and academic materials to the Center for Khmer Studies (CKS) in Siem Reap. This contribution highlights the Royal Government of Cambodia's ongoing commitment to education, research, and human capital development as the core pillars of the nation's future growth. | 82 |
| 19 | Нет текста... | 55 |
| 20 | [Humanitarian Aid Distribution for the Displaced Families in Phum Rong Cham]
នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រេសិតពិសេសរបស់សម្តេចមហាបវរធីបតី ប្រចាំអង្គការសហប្រជាជាតិ និងរដ្ឋនានា ព្រមទាំងលោកជំទាវ ខៀវ មាលី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនគ្រួសារពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្រ្តី និងលោកជំទាវ បានជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានចែកអំណោយដែលរួមមានសម្ភារៈចាំបាច់នានាដូចជា៖ (១) កន្រ្តកបោកគក់ ១០០; (២) ធូបមូស (ធំ) ១០០ដុំ; (៣) សាប៊ូបោកខោអាវ ១០០កញ្ចប់; (៤) សាប៊ូដុសខ្លួន ១០០ដប; (៥) គ្រឿងទេស៖ ស្ករស ១០០ថង់, ប្រេងឆា ១០០ដប, ប៊ីចេង ១០០កញ្ចប់; (៦) ទឹកសុទ្ធ ១០០កេស ព្រមទាំងថរិការមួយចំនួនទៀត។
On August 18, 2026, H.E. Bundit Sapheacha Prof. Dr. SOK Siphana, Senior Minister in charge of Special Missions and Special Envoy of the Prime Minister to the United Nations and Other States, and LCT. KHIEU Mealy, visited and delivered humanitarian relief packages to Displaced Families in Phum Rong Cham.
During the visit, His Excellency Senior Minister and Lok Chumteav engaged directly with the local residents and distributed humanitarian packages comprised of the following essential supplies: (1) 100 laundry baskets; (2) 100 packs of mosquito coils (large); (3) 100 packs of laundry detergent; (4) 100 bottles of body wash; (5) Condiments/Groceries: 100 bags of white sugar, 100 bottles of cooking oil, 100 packs of MSG; and (6) 100 cases of bottled water. | 64 |
