ru
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 208 подписчиков, занимая 4 938 место в категории Политика и 542 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 208 подписчиков.

Согласно последним данным от 26 сентября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -122, а за последние 24 часа — -7, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.37%. В первые 24 часа после публикации контент обычно набирает 5.32% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 650 просмотров. В течение первых суток публикация набирает 543 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 6.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 27 сентября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 208
Подписчики
-724 часа
-327 дней
-12230 дней
Архив постов
រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញប្រកាសចូលកាន់តំណែង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម

ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹក
+2
ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់សប្បុរសជន និងក្រុមហ៊ុន ដែលបានចូលរួមឧបត្ថម្ភ​ ដល់សមរភូមិមុខ​ ក្រោមការរៀបចំដោយរដ្ឋបាលខេត្ត។ ឯកឧត្តម អភិបាលរងខេត្ត សូមជូនពរ​​ សប្បុរសជន និងក្រុមហ៊ុន ទទួលបាន​សេចក្ដី​សុខ​ សេចក្តី​ចម្រេីន​ និងមានសិរីសួស្តីក្នុងឱកាសឆ្នាំថ្មីនេះ។

អភិបាលខេត្តកំពង់ចាម និងតំណាងក្រសួងធនធានទឹក​ និងឧតុនិយម​ ជួបប្រជុំ​ សិក្សា​ ពិនិត្យលទ្ធភាពបង្វែរចរន្តទឹកទន្លេមេគង្គ​ ដេីម្បីកា
+9
អភិបាលខេត្តកំពង់ចាម និងតំណាងក្រសួងធនធានទឹក​ និងឧតុនិយម​ ជួបប្រជុំ​ សិក្សា​ ពិនិត្យលទ្ធភាពបង្វែរចរន្តទឹកទន្លេមេគង្គ​ ដេីម្បីការពារការបាក់ស្រុតច្រាំងទន្លេ​ ក្នុងក្រុងកំពង់ចាម (កំពង់ចាម) អភិបាល នៃគណៈអភិបាលខេត្តខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងតំណាងក្រសួងធនធានទឹក​ និងឧតុនិយម ដឹកនាំដោយឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់នៅ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានជួបប្រជុំ​ សិក្សាពិនិត្យលទ្ធភាពបង្វែរចរន្តទឹកទន្លេមេគង្គ​ ដេីម្បីការពារការបាក់ស្រុតច្រាំងទន្លេ​ ក្នុងក្រុងកំពង់ចាម ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាច្រើនរូបទៀត ស្ថិតនៅសាលាខេត្តកំពង់ចាម។ គួររំលឹកថា កាលពីវេលាម៉ោងប្រមាណ ១១យប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ មានករណីបាក់ស្រុត ច្រាំងទន្លេ នៅចំណុចភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលចំណុចបាក់ ស្រុតនេះ បានបណ្តាលឱ្យ ផ្នែកខាងក្រោម បាក់ស្រុតសំណង់បេតុងទប់ច្រាំងទាំងស្រុង បណ្តោយប្រវែងប្រមាណ ៧០ម៉ែត្រ ទទឹង ៣២ម៉ែត្រ ផ្នែកខាងលើ មានការប៉ះពាល់ដល់សំណង់ សួនទាំងស្រុង រួមនិងផ្លូវកៅស៊ូមួយផ្នែកធំ ដែលមានបណ្តោយប្រវែងប្រមាណ ៧០ម៉ែត្រផងដែរ។ បើតាមការវាយតម្លៃបឋមរបស់មន្ត្រីជំនាញ មូលហេតុនៃការបាក់ស្រុតច្រាំងទន្លេនេះ គឺបណ្តាលមកពីទីតាំងនោះ ស្ថិតនៅខាងមុខអន្លង់ទឹកកួច ដែលមានជម្រៅចាប់ពី ១.២ ម៉ែត្រ ទៅ ៦ ម៉ែត្រ និង ម្យ៉ាងទៀត សំណង់ច្រាំងទន្លេ ត្រូវបានសាងសង់តាំងពីឆ្នាំ២០១២ ដែល មកដល់ពេលនេះបានតស៊ូការពារ ការបាក់ស្រុតច្រាំងទន្លេងជាង ១៤ឆ្នាំហើយ៕

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ថ្នាក់ដឹ
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំ​ មន្ត្រី​រាជការ​ ព្រះសង្ឃគ្រប់ព្រះអង្គ​ និងមិត្តភ័ក្រ​ បងប្អូន​ សប្បុរសជននានាដែលបានចូលរួមឧបត្ថម្ភ​ ដល់សមរភូមិមុខ​ ក្រោមការរៀបចំដោយរដ្ឋបាលខេត្ត។ ឯកឧត្តម អភិបាលខេត្ត សូមប្រគេនពរ​ និងសូមជូនពរ​ ព្រតេជគណគ្រប់ព្រះអង្គ​ ឯកឧត្ដម​ លោកជំទាវ​ លោក​ លោកស្រី​ ទទួបាន​សេចក្ដី​សុខ​ សេចក្តី​ចម្រេីន​ និងមានសិរីសួស្តីក្នុងឱកាសឆ្នាំថ្មីនេះ។🙏🇰🇭🙏

https://www.facebook.com/share/1BYM9mzeTJ/ Page ផ្លូវការ👉 ឯកឧត្តម អ៊ុន ចាន់ដា F.b ផ្លូវការ👉 ឯកឧត្តម អ៊ុន ចាន់ដា TikTok 👉 ឯ
+9
https://www.facebook.com/share/1BYM9mzeTJ/ Page ផ្លូវការ👉 ឯកឧត្តម អ៊ុន ចាន់ដា F.b ផ្លូវការ👉 ឯកឧត្តម អ៊ុន ចាន់ដា TikTok 👉 ឯកឧត្តម អ៊ុន ចាន់ដា X-Twitter ឯកឧត្តម អ៊ុន ចាន់ដា Telegram 👉 រដ្ឋបាលខេត្តកំពង់ចាម Page 👉​ រដ្ឋបាលខេត្តកំពង់ចាម

អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលស្វាគមន៍ប្រតិភូ ពុទ្ធិកសាកលវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន (កំពង់ចាម) ឯកឧត្ដម​ អ៊ុ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលស្វាគមន៍ប្រតិភូ ពុទ្ធិកសាកលវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន (កំពង់ចាម) ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ អញ្ជើញទទួលស្វាគមន៍ប្រតិភូ ពុទ្ធិកសាកលវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន ដឹកនាំដោយ ព្រះសោមវេទីបណ្ឌិត​ អុឹម​ សុភក្ដិ​ ព្រះសាកលវិទ្យាធិការ​ នៃ​ពុទ្ធិកសាកលវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន ដេីម្បីរាយការណ៍ជូនអំពីវឌ្ឍនភាពរបស់ពទ្ធិកសាកលវិទ្យាល័យ​ និងជយន្តោជូនពរជ័យ​ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងការកោតសរសើរដល់គណៈគ្រប់គ្រង​ ព្រះមន្រ្តីសង្ឃ​ មន្រ្តីរាជការ​ បុគ្គលិកសិក្សាទាំងអស់ នៃពុទ្ធិកសាកលវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន ដែលបានលះបង់យ៉ាងធំធេង ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងវិស័យអប់រំ សិក្សាធិការ ជាពិសេសការផ្តល់ជូននូវអាហាររូបករណ៍១០០% ជូនដល់សាមណនិស្សិត-និស្សិតមកពីគ្រប់ទិសទី លើគ្រប់ជំនាញផងដែរ។ គណៈគ្រប់គ្រង​ ព្រះមន្រ្តីសង្ឃ​ មន្រ្តីរាជការ​ បុគ្គលិកសិក្សា​ សមណនិស្សិត​ និស្សិតទាំងអស់​ សូមចម្រេីនពរ​ គោរពជូនពរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ចាម​ និងក្រុមគ្រួសារ ព្រមទាំង ប្រជាពលរដ្ឋទូទាំងខេត្ត សូមមានសុខភាពល្អ​ ជន្មាយុយឺនយូរ​ សូមឲ្យបានជោគជ័យគ្រប់ភារកិច្ច​ និងជួបតែពុទ្ធពរទាំងបួនប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡេីយ។ រសៀលថ្ងៃចន្ទ ១២កេីត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦

ថ្ងៃទី 30 ខែមីនា ឆ្នាំ 2026 វេលាម៉ោង 3 រសៀល ដោយទទួលបាន ការចាត់តាំង ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ
+2
ថ្ងៃទី 30 ខែមីនា ឆ្នាំ 2026 វេលាម៉ោង 3 រសៀល ដោយទទួលបាន ការចាត់តាំង ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រតិភូរបស់ក្រុមប្រឹក្សាខេត្ត រួមមាន ឯកឧត្តម ទុំ លីមយុន ឯកឧត្តម ស្រី កានឿន ឯកឧត្តម ម៉ៅ ញ៉េប លោកជំទាវ ហ៊ាង វួចនី ជាសមាជិកក្រុមប្រឹក្សាខេត្ត និង លោក ចក់ ហៃ មន្ត្រី នៃទីស្នាក់ការគណបក្សខេត្ត បានយកថវិកា ១លា រៀល ជាអំណោយផ្ទាល់ របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ជូនដល់ លោក ប្រាក់ សារ៉ុម ប្រធានក្រុមប្រឹក្សាឃុំស្ដើងជ័យ និងជាមេឃុំស្ដើងជ័យ ដែលរងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី 27 មីនាឆ្នាំ 2026 ក្នុងបេសកកម្មមកប្រជុំនៅសាលាខេត្តកំពង់ចាម។ ក្នុងឱកាសនោះ លោក ប្រាក់ សារុំ បានសំដែងសេចក្ដីរំភើប ថ្លែងអំណរគុណនិងនិងគោរពជូនពរចំពោះឯកឧត្តមអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ដែលមានការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ចំពោះសុខភាព និងសុខទុក្ខរបស់លោករបស់លោក ជាមន្ត្រីថ្នាក់ក្រោម។

អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់ពលរដ្ឋ

រដ្ឋបាលខេត្តកំពង់ចាម និង ត្បូងឃ្មុំ ជួបពិភាក្សាការងារជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង និងអគ្គលេខាធិការព្រឹទ
+9
រដ្ឋបាលខេត្តកំពង់ចាម និង ត្បូងឃ្មុំ ជួបពិភាក្សាការងារជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង និងអគ្គលេខាធិការព្រឹទ្ធសភា (កំពង់ចាម) រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងរដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បាន ដឹកនាំប្រតិភូ អញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ប្រភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម យស សុខេមរៈ ប្រធានពិធីការសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងមន្ត្រីពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំសម្របសម្រួលការអញ្ជើញចុះបំពេញមុខងារតំណាងរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា នាពេលខាងមុខ។ ជំនួបពិភាក្សាខាងលើនេះ ប្រព្រឹត្តទៅ នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃចន្ទ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៕

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានចាប់ផ្តើមហាត់សមនូវការដង្ហែក្បួនរូបសេះ តំណាងឆ្នាំមមី ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានចាប់ផ្តើមហាត់សមនូវការដង្ហែក្បួនរូបសេះ តំណាងឆ្នាំមមី ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញបើកកញ្ចប់វិញ្ញាសាប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្នុងមណ្ឌលសាលាព្រះសីហនុ ក្រុងកំពង់ចាម JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

ក្រោមគំនិតផ្តួចផ្តើមដ៏បុិនប្រសព្វរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងការរៀបចំសង្ក្រាន្តឆ្នាំថ្មី អោយបានអធឹកអធម គឺបានឹងកំពុងដំណើរការរៀបចំដោយរលូន ក្រោមស្មារតីសាមគ្គីភាព និងជាការគោរពដឹងគុណដល់វីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពយើង និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រកបដោយភាពសប្បាយរីករាយ ក្រោមដំបូលសុខសន្តិភាព សម័យតេជោធិបតី។

អភិបាលខេត្តកំពង់ចាម អញ្ជើញបើកស្រោមវិញ្ញាសា ប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦