ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 167 подписчиков, занимая 4 925 место в категории Политика и 545 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 167 подписчиков.

Согласно последним данным от 08 октября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -114, а за последние 24 часа — 0, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.68%. В первые 24 часа после публикации контент обычно набирает 5.52% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 680 просмотров. В течение первых суток публикация набирает 562 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 5.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 09 октября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 167
Подписчики
Нет данных24 часа
-207 дней
-11430 дней
Архив постов
សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ អញ្ជើញប្រារព្ធពិធីប័ង្សុកូល នៅវត្ត សុវណ្ណគីរី «ជើងឆ្នុក» ឃុំតាំងក្រាំ ស្រុកបាធាយ ខេត្តកំពង់ចា
+9
សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ អញ្ជើញប្រារព្ធពិធីប័ង្សុកូល នៅវត្ត សុវណ្ណគីរី «ជើងឆ្នុក» ឃុំតាំងក្រាំ ស្រុកបាធាយ ខេត្តកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម ក្នុងឱកាសប្រារព្ធពិធីបុណ្យ កាន់បិណ្ឌ វេនទី៤ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារបានអញ្ជើញប្រារព្ធពិធីប័ង្សុកូល ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខ័ន្ធ មហាឩបាសក គង់ ខាត់ និងសូមជូនដល់វិញ្ញាណក្ខ័ន្ធ មាតា បិតា ញាតិការទាំង៧សន្តាន ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខហើយនោះ ផងដែរ ។ ពិធីនេះបានប្រព្រឹត្តទៅ តាមទំនៀម ទំលាប់ខ្មែរ និងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅវត្តសុវណ្ណគីរី (ហៅវត្តជើងឆ្នុក) ដែលស្ថិតនៅក្នុងភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។

ថ្ងៃបិណ្ឌ៣ ពលរដ្ឋខេត្តកំពង់ចាមច្រើនកុះករ បន្តនាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅតាមវត្តនានា

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តខេមវន្តបឹងស្នាយ​ និងវត្តបូទុមរតនៈដីដុះ​

មន្ត្រីរាជការនិងពលរដ្ឋខេត្តកំពង់ចាមជឿជាក់លើថ្នាក់ដឹកនាំក្នុងការដោះស្រាយជម្លោះព្រំដែន

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ផ្ដល់ជូនកងទ័ពជួរមុខ ២រូប កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានសាខាកាកបាទក្រហមកម្ពុជា ផ្ដល់ជូនវីរៈកងទ័ពជួរមុខ ២រូប កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ។ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក ទូច ឆៃ បានឱ្យដឹងថា លោកនាយចំណង់ យឹង យីង អាយុ ៦០ ឆ្នាំ និង លោកព្រឹន្ទបាលឯក ដួង ចិន្ត្រា អាយុ ៤៧ឆ្នាំ ជាវីរយុទ្ធជនជួរមុខ ក្នុងអង្គភាពវរ:សេនាតូច ២១១ នៃកងពលធំលេខ ២១ ទិសប្រសាទតាក្របី មានជម្ងឺលើសសម្ពាធឈាម និង រលាកសរសៃឆ្អឹងខ្នង រួមទាំងឆ្អឹងផាល ។ ពួកគាត់ មានគ្រួសារនៅក្នុងស្រុកបាធាយ ដោយលោកនាយចំណង់ យឹង យីង រស់នៅភុមិ ជ្រែក ឃុំបាធាយ រីឯលោកព្រឹន្ទបាលឯក ដួង ចិន្ត្រា រស់នៅ ភូមិបែកពាង ឃុំជាលា ។ ប៉ុន្តែដោយមានបញ្ហាសុខភាព វីរយុទ្ធជនជួរមុខទាំង ២រូប ត្រូវបានមេបញ្ជាការអង្គភាពអនុញ្ញាតច្បាប់វិលមកមូលដ្ឋាន ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដែលសេវាពិនិត្យ ព្យាបាល ជាបន្ទុកទាំងស្រុងរបស់មន្ទីរពេទ្យបង្អែកស្រុក ។ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានពាំនាំប្រសាសន៍ផ្ញើសាកសួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពី សំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចប្រធាន តែងតែ បានណែនាំអោយ គ្រប់បណ្តាញការងារគ្រប់ថ្នាក់ របស់កាកបាទក្រហមកម្ពុជា យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ អោយទាន់ពេលវេលា ពិសេសត្រូវគិតគូរ ផ្តោតអាទិភាពទៅលើយោធិនរបួស ពិការ យោធិនមានជម្ងឺ គ្រួសារកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកជាសំខាន់។

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ផ្ដល់ជូនកងទ័ពជួរមុខ ២រូប កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានសាខាកាកបាទក្រហមកម្ពុជា ផ្ដល់ជូនវីរៈកងទ័ពជួរមុខ ២រូប កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ។ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក ទូច ឆៃ បានឱ្យដឹងថា លោកនាយចំណង់ យឹង យីង អាយុ ៦០ ឆ្នាំ និង លោកព្រឹន្ទបាលឯក ដួង ចិន្ត្រា អាយុ ៤៧ឆ្នាំ ជាវីរយុទ្ធជនជួរមុខ ក្នុងអង្គភាពវរ:សេនាតូច ២១១ នៃកងពលធំលេខ ២១ ទិសប្រសាទតាក្របី មានជម្ងឺលើសសម្ពាធឈាម និង រលាកសរសៃឆ្អឹងខ្នង រួមទាំងឆ្អឹងផាល ។ ពួកគាត់ មានគ្រួសារនៅក្នុងស្រុកបាធាយ ដោយលោកនាយចំណង់ យឹង យីង រស់នៅភុមិ ជ្រែក ឃុំបាធាយ រីឯលោកព្រឹន្ទបាលឯក ដួង ចិន្ត្រា រស់នៅ ភូមិបែកពាង ឃុំជាលា ។ ប៉ុន្តែដោយមានបញ្ហាសុខភាព វីរយុទ្ធជនជួរមុខទាំង ២រូប ត្រូវបានមេបញ្ជាការអង្គភាពអនុញ្ញាតច្បាប់វិលមកមូលដ្ឋាន ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដែលសេវាពិនិត្យ ព្យាបាល ជាបន្ទុកទាំងស្រុងរបស់មន្ទីរពេទ្យបង្អែកស្រុក ។ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានពាំនាំប្រសាសន៍ផ្ញើសាកសួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពី សំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចប្រធាន តែងតែ បានណែនាំអោយ គ្រប់បណ្តាញការងារគ្រប់ថ្នាក់ របស់កាកបាទក្រហមកម្ពុជា យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ អោយទាន់ពេលវេលា ពិសេសត្រូវគិតគូរ ផ្តោតអាទិភាពទៅលើយោធិនរបួស ពិការ យោធិនមានជម្ងឺ គ្រួសារកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកជាសំខាន់៕

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តខេមវន្តបឹងស្នាយ​ និងវត្តបូទុមរតនៈដីដុះ​ (កំពង់ចាម): ព្រឹកថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ធបរិស័ទ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៣ ស្ថិតនៅវត្តខេមវន្តបឹងស្នាយ​ និងវត្តបូទុមរតនៈដីដុះ​ ក្នុងក្រុងកំពង់ចាម។ ក្នុងឱកាសនោះ ថ្នាក់ដឹកនាំខេត្ត បាននាំយកបច្ច័យ ទេយ្យទាន និងបរិក្ខាមួយចំនួនធំ វេប្រគេនព្រះសង្ឃ ដើម្បីបង្សុកូលឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ ថ្នាក់ដឹកនាំ បុព្វការីជន ញាតិមិត្ត ជិតឆ្ងាយ កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជិវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។ សូមលោកតា​ លោកយាយ ពូមីង​ បងប្អូនទាំងអស់ទទួលបានកុសលផល បុណ្យឲ្យបានស្មើៗគ្នា🙏🙏🙏

រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត បានអញ្ជើញចូល
+4
នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត បានអញ្ជើញចូលរួមកម្មវិធី ជួបសំណេះសំណាល សួរសុខទុក្ខ ត្រួតពិនិត្យកម្លាំង និងផ្សព្វផ្សាយខ្លឹមសាច្បាប់ស្តីពីសញ្ជាតិ ជូនថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម អ៊ួច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមទី៣ ក្រុមការងារត្រួតពិនិត្យ និងជម្រុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ដោយមានសមាសភាពចូលរួមចំនួន២០៨នាក់ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។

ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងថែមទៀតនៅថ្ងៃដាក់បិណ្ឌវេណទី៣ នៅថ្ងៃដាក់បិណ្ឌវេណទី៣នេះដែរស្ថានភាពទឹកទន្លេមេគង្គ
+3
ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងថែមទៀតនៅថ្ងៃដាក់បិណ្ឌវេណទី៣ នៅថ្ងៃដាក់បិណ្ឌវេណទី៣នេះដែរស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងបន្តទៀត ធ្វើឲ្យព្រែកចំនួន៣៦ព្រែកទទួលនូវរបបទឹកទន្លេមេគង្គ។ យោងតាមលោក អ៊ុម វិបុល បានបញ្ជាក់ថាចំពោះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃដាក់បិណ្ឌវេណទី៣ត្រូវនឹងថ្ងៃទីទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់១៣,៤៦ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកឡើងកម្ពស់០,0៦ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ ១១,៦០ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើនក្នុងស្រុកកុ្រងចំនួន៦នៃខេត្តកំពង់ចាម។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម

នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត
+9
នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញអធិបតីក្នុងពិធីប្រកាសតែងតាំងមន្រ្តីរាជការ ឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកព្រៃឈរ ខេត្តកំពង់ចាម។

នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត
+9
នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញអធិបតីក្នុងពិធីប្រកាសតែងតាំងមន្រ្តីរាជការ ឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកព្រៃឈរ ខេត្តកំពង់ចាម។

នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណ
+7
នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពិនិត្យករណីពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋពីករណីទំនាស់សង់រោងលើដីចំណីផ្លូវ ស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ដ ។

រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត (កំពង់ចាម): នៅព្រឹកថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ កិច្ចប្រជុំបានលើកយករបៀបវារៈសំខាន់ៗ ចំនួន០៨ រួមមាន: ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិ ទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ ២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងារប្រចាំខែ សីហា និងលើកទិសដៅប្រចាំខែកញ្ញា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្តីពី ការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្តកំពង់ចាម។ ៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្តីពី ការកែសម្រួលសមាសភាព ប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤។ ៥-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្តីពី ការកែសម្រួលសមាសភាព គណៈកម្មាធិការលទ្ធកម្ម (គ.ល) របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤។ ៦-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងសេចក្តីសម្រេចស្ដីពី ការកែសម្រួលសមាសភាព គណៈកម្មការរៀបចំគម្រោងខេត្ត ឆ្នាំ២០២៦។ ៧-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងស្តីពី ការកែសម្រួលសមាសភាពក្រុមការងារ កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខេត្តកំពង់ចាម។ ៨-បញ្ហាផ្សេងៗ៕

ប្រជាពលរដ្ឋរស់នៅស្រុកកំពង់សៀម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលក្នុងឱកាសបុណ្យកាន់បិណ្ឌសូមមេត្តាយោគយល់អធ្យាស្រ័យគ្នា ក្នុងពេលធ្វើដំណើរតាមដងផ្លូវ