ru
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 199 подписчиков, занимая 4 931 место в категории Политика и 544 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 199 подписчиков.

Согласно последним данным от 28 сентября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -115, а за последние 24 часа — -2, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.33%. В первые 24 часа после публикации контент обычно набирает 5.86% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 646 просмотров. В течение первых суток публикация набирает 598 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 6.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 29 сентября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 199
Подписчики
-224 часа
-247 дней
-11530 дней
Архив постов
នៅថ្ងៃទទួលពាក្យដំបូង នៃការប្រលងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីពន្ធនាគារ ខេត្តកំពង់ចាម ឃើញថា មានបេក្ខជន បេក្ខនារី យ៉ាងច្រើនកុះករ
+8
នៅថ្ងៃទទួលពាក្យដំបូង នៃការប្រលងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីពន្ធនាគារ ខេត្តកំពង់ចាម ឃើញថា មានបេក្ខជន បេក្ខនារី យ៉ាងច្រើនកុះករបានមកដាក់ពាក្យ ប្រកបដោយទឹកមុខមុតមាំ ជឿជាក់លើសមត្ថភាពរៀងៗខ្លួន។ #កំពង់ចាម ២ កុម្ភៈ ឆ្នាំ២០២៦

ប្រធានគណៈចលនាឥស្លាមកម្ពុជា អញ្ជើញចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌនដល់សាសនិកឥស្លាម

សកម្មភាព: ការដ្ឋានស្ថាបនាផ្លូវបេតុងអាមេ (រង្វង់មូលសេះ-រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម)

កម្រងអនុស្សាវរីយ៍ ពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកកញ្ចប់អាហារស្រាយបួស​ ផ្តល់ជូនសហគមន៍ខ្មែរសាសនិកឥស្លាម​ ឃុំព្រែកបាក់​ ស្រុកស្ទឹងត្រង់​ ក្នុងឱកាសខែរ៉ាម៉ាឌន

បទយកការណ៍ស្តីពី ជំរំយុវជន ផ្តល់នូវចំណេះដឹង បំនិនជីវិត និងគុណធម៌ ដល់យុវជន

ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ និងអភិបាលខេត្តកំពង់ចាម អញ្ជើញចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ដល់សាសនិកឥស្លាម ៦០០ គ្រួសារ នៅស្រុកស្ទឹងត្រង់

ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ
+9
ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយកញ្ចប់អាហារស្រាយបួស ខែរ៉ាម៉ាដាន ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៦២០គ្រួសារ ក្រោមអធិបតីភាពដ៏​ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈ​ចលនាសាសនិកឥស្លាមកម្ពុជា នៅវិហារឥស្លាម ភូមិប៉ើស២ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងថាខេត្តកំពង់ចាម មានសាសនា ចំនួន៤ កំពុងធ្វើសកម្មភាពសាសនាយ៉ាងទូលំទូលាយ ប្រកបដោយសុខដុមរមនា (កំពង់ចាម) ឯក
+9
ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងថាខេត្តកំពង់ចាម មានសាសនា ចំនួន៤ កំពុងធ្វើសកម្មភាពសាសនាយ៉ាងទូលំទូលាយ ប្រកបដោយសុខដុមរមនា (កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងថានៅក្នុងខេត្តកំពង់ចាមរបស់យើងមានសាសនា ចំនួន៤ គឺ៖ ព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្តសាសនា និងពុទ្ធសាសនាមហាយាន ដែលកំពុងធ្វើសកម្មភាព សាសនាយ៉ាងទូលំទូលាយ ប្រកបដោយសុខដុមរមនា ពុំដែលមានអធិករណ៍ អន្តរសាសនាកើតឡើងឡើយ។ ឯកឧត្តម ថ្លែងបែបនេះ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន នៅភូមិព្រែកបាក់ ស្រុកស្ទឹងត្រង់ ក្រោមវត្តមាន ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា ស្ថិតនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដានអភិបាលខេត្តកំពង់ចាម ថ្លែងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ ប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងតែយកចិត្តទុកដាក់ ផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ការពង្រឹងសុខដុមនីយកម្មរវាងសាសនិកនៃគ្រប់និកាយ ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាននៃការ សាសនា ប្រឆាំងរាល់ទង្វើរើសអើងនានា សំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា។ ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា សាសនា ចំនួន៤ ខាងលើនេះ ពុំដែលមានអធិករណ៍ អន្តរសាសនាកើតឡើងឡើយ ហើយនេះពិតជាមានមោទនភាពចំពោះប្រជាពលរដ្ឋកម្ពុជា ដែលគោរពកាន់ សាសនាផ្សេងៗគ្នា ប៉ុន្តែមានសាមគ្គីភាពគ្នាយ៉ាងល្អប្រសើរក្រោមម្លប់សន្តិភាពជាតិ។ ឯកឧត្តម អ៊ុន ចាន់ដា បន្តថា ខេត្តកំពង់ចាមមានសហគមខ្មែរឥស្លាមរស់នៅគឺមាន ៩ក្រុង-ស្រុក មាន ភូមិចំនួន ៣១ភូមិ មានវិហារចំនួន ៣២វិហារ មានសាលារៀនសាសនាចំនួន ៤០សាលា។ មានគ្រួសារប្រមាណចំនួន ៩.១០០គ្រួសារ មានប្រជាជនសរុបប្រមាណចំនួន ៣៣.៨០០នាក់ ស្ត្រីប្រមាណចំនួន ១៧.៩០០នាក់ មានគ្រូបង្រៀនចំនួន ២០៩នាក់ ស្ត្រីចំនួន ៤៩នាក់ ក្នុង នោះមានគ្រូបង្រៀនក្របខ័ណ្ឌចំនួន ៧៦នាក់ ស្ត្រីចំនួន ១៦នាក់។ ដោយឡែកនៅភូមិព្រែកបាក់ មានគ្រួសារចំនួន ៨៧៣ គ្រួសារ មានប្រជាជនសរុប ចំនួន ៣.០៨៩នាក់ ស្ត្រីចំនួន ១.៥៣៦នាក់៕

បទយកការណ៍ស្តីពី ជំរំយុវជន ផ្តល់នូវចំណេះដឹង បំនិនជីវិត និងគុណធម៌ ដល់យុវជន JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter) 👉 Instagram

ព្រឹតិ្តបត្រព័ត៌មាន ស្ដីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណចក្រកម្ពុជា សម្រាប់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ០២៦

ការស្តាអូរក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ធ្វើអោយប្រជាពលរដ្ឋ មានទឹកស្រោចស្របដំណាំគ្រប់រដូវ

អភិបាលខេត្តកំពង់ចាម ជំរុញឱ្យម្ចាស់រោងចក្រ សហគ្រាសនានាត្រូវមានឧបករណ៍ពន្លត់អគ្គិភ័យ

យុវជនដេីម្បីបំណិនជីវិត ប្រែក្លាយ​ការឈឺចាប់ទៅជាការតស៊ូ​ ប្រឹងប្រែងរៀនសូត្រ​ ពង្រឹងសមត្ថភាព សាមគ្គីភាព​ ឯកភាព​ ដេីម្បីវិបុលភាពជាតិ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter) 👉 Instagram

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម “ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៥” (រាជធានីភ្នំពេញ) នារសៀលថ្ងៃទី២៥ ខ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម “ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៥” (រាជធានីភ្នំពេញ) នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម “ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៥” ក្រោមប្រធានបទ “រួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងគ្មានអំពើឆបោកតាមអនឡាញ” ក្រោមអធិបតីភាព ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសាលមហោស្រពកោះពេជ្រ។

យុវជនដេីម្បីបំណិនជីវិត ប្រែក្លាយ​ការឈឺចាប់ទៅជាការតស៊ូ​ ប្រឹងប្រែងរៀនសូត្រ​ ពង្រឹងសមត្ថភាព សាមគ្គីភាព​ ឯកភាព​ ដេីម្បីវិបុលភាពជាតិ