ru
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 196 подписчиков, занимая 4 915 место в категории Политика и 541 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 196 подписчиков.

Согласно последним данным от 01 октября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -110, а за последние 24 часа — -3, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.31%. В первые 24 часа после публикации контент обычно набирает 5.54% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 643 просмотров. В течение первых суток публикация набирает 565 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 6.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 02 октября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 196
Подписчики
-324 часа
-247 дней
-11030 дней
Архив постов
អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសួរសុខទុក្ខក្មួយៗសិស្សា​នុសិស្សភៀសខ្លួនពីតំបន់ចោរឈ្លានពាន​ និងបានចូលសិក្សានៅវិទ្យាល័យ ហ៊ុន សែន ស
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសួរសុខទុក្ខក្មួយៗសិស្សា​នុសិស្សភៀសខ្លួនពីតំបន់ចោរឈ្លានពាន​ និងបានចូលសិក្សានៅវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រង់ (កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារ អញ្ជើញចុះជួបសួរសុខទុក្ខក្មួយៗសិស្សា​នុសិស្សភៀសខ្លួនពីតំបន់ចោរឈ្លានពាន​ និងបានចូលសិក្សានៅវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រង់។ ខណៈវត្តមានអញ្ជើញដល់របស់ ឯកឧត្តម អភិបាលខេត្ត ក៏បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីក្មួយៗសិស្សានុសិស្សរាប់ពាន់នាក់ ដោយបានបញ្ចេញជាសំឡេងហូរកញ្ជ្រាវ ទះដៃយ៉ាងកងរំពង ដែលបង្ហាញឲ្យឃើញពីក្តីរំភើប និងការដឹងគុណចំពោះសកម្មភាពការងារដ៏សកម្មរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមនឹងមន្ត្រីគ្រប់លំដាប់ថ្នាក់។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភ ជាសម្ភារៈសិក្សាមួយចំនួនជូនដល់ក្មួយ សិស្សានុសិស្ស និងបានផ្តាំផ្ញើឲ្យក្មួយសិស្សានុសិស្សទាំងអស់នោះ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រឲ្យបានល្អប្រសើរ ដោយកុំបាច់ព្រួយបារម្ភអ្វីក្រៅពីរៀសូត្រ ព្រោះថាបញ្ហាព្រំដែនដែលត្រូវបាននឹងកំពុងរងការយាយីពីចោរឈ្លានពានក៏ពិតមែន ប៉ុន្តែសូមក្មួយសិស្សានុសិស្ស មេត្តាទុកចិត្ត និងជឿជាក់លើ រាជរដ្ឋាភិបាលយើង ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ភាពអង់អាចក្លាហានរបស់ វីរកងទ័ពយើង។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩​ ខែធ្នូ ឆ្នាំ២០២៥​ សិស្សភៀសសឹកកំពុងបន្តការសិក្សាតាមសាលារៀន​ ក្នុងខេត្តកំពង់ចាម​ ចំនួន​ ១.០៤៧​នាក់​ (ស្រី​ចំនួន៥៩៦នាក់)។ ​ ក្នុងនោះ​ ​ +សិស្សមត្តេយ្យ​សិក្សា​ ចំនួន​ ៧៨​នាក់ ស្រី​៤៨នាក់​ +សិស្ស​បឋមសិក្សា​ ចំនួន​ ៦៣៧នាក់​ ស្រី​៣៦២នាក់​ + សិស្សមធ្យមសិក្សា​ ចំនួន​ ៣៣២នាក់​ ​​ស្រី​១៩២នាក់​។ ចំពោះសិស្ស​ទាំង​អស់​ត្រូវបានឯកឧត្តម អភិបាលខេត្ត​ ​ផ្តល់សម្ភារៈសិក្សា​ជូន​ ក្នុងម្នាក់ៗ​ ទទួល​បាបាន -សៀវភៅ​ ៥ក្បាល​ ប៊ិក​ ៥ដេីម​ និងកាតាប​ ១​ ផងដែរ៕

នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត បានទទួលថវិកា គ្រឿងឧបភោគ និងបរិភាគ សម្ភារមួយចំនួនពីប្រជាពលរដ្ឋ
+1
នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត បានទទួលថវិកា គ្រឿងឧបភោគ និងបរិភាគ សម្ភារមួយចំនួនពីប្រជាពលរដ្ឋ ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រយុទ្ធជាមួយសត្រូវឈ្លានពាន តស៊ូការពារបន្ទាត់ព្រំដែន(កម្ពុជា-ថៃ ) និងចែកជូនបងប្អូនប្រជាពលរដ្ឋគ្រួរសារជនភៀសសឹកដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព តាមការអំពាវនាវរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ សូមគោរពជូនពរលោក លោក លោកស្រី សូមជួបប្រទះនូវពុទ្ធពរ ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។

អភិបាលខេត្តកំពង់ចាម បញ្ជូនអំណោយ រដ្ឋបាលខេត្ត និងសប្បុរសជន ឧបត្ថម្ភនគរបាលការពារព្រំដែនទិសប្រាសាទព្រះវិហារ អំណោយដ៏ថ្លៃថ្លារបស់ស
+9
អភិបាលខេត្តកំពង់ចាម បញ្ជូនអំណោយ រដ្ឋបាលខេត្ត និងសប្បុរសជន ឧបត្ថម្ភនគរបាលការពារព្រំដែនទិសប្រាសាទព្រះវិហារ អំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន ត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បញ្ជូនទៅកងទព័ និងនគរបាលប្រាំទិសជួរមុខខេត្តព្រះវិហារជាប់ជាប្រចាំ ក្រោមពាក្យស្លោកសមរភូមិក្រោយនិងសមរភូមិមុខគឺតែមួយ។ នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ពោរពេញដោយស្មារតី ជាតិនិយម និងការគាំទ្រដល់កងទ័ពនិងនគរបាលប្រាំទិសជួរមុខខេត្តព្រះវិហារ ក្នុងគោលបំណងបង្ហាញនូវការ ដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់ដ៏ធំធេងរបស់វីរកងទ័ពកម្ពុជា។ អំណោយដែលបាន បញ្ជូនទៅចំនួន ២រថយន្ត ក្នុងនោះរួមមាន៖ ថវិកា ចំនួន ១០ លានរៀល នំសាំងវិច ចំនួន ១១៩ គីឡូក្រាម ស៊ុតមាន់ ស៊ុតទា ចំនួន ១.០០០គ្រាប់ កន្ទុយបោះ ចំនួន ៥០ កំប៉ុង បន្លែគ្រប់មុខ ចំនួន ២៣២ គីឡូក្រាម អំបិល ចំនួន ៥០ គីឡូក្រាម ប៊ីចេង ចំនួន ២៧ គីឡូក្រាម សៀង ចំនួន ២៨ យូរ ទឹកម្ទេស ចំនួន ៦ យូរ ប្រេងខ្យង ចំនួន ៥ កេស ម្សៅស៊ុប ចំនួន ៥ គីឡូក្រាម នំចម្រុះ ចំនួន ២៥៨ គីឡូក្រាម កាហ្វេ ចំនួន ៥៣ គីឡូក្រាម តែ ចំនួន ៦០ កញ្ចប់ ចេកហាល ចំនួន ១២ គីឡូក្រាម ចេកឆាប ចំនួន ៦០០ កញ្ចប់ សណ្តែកសៀងលីងចំនួន ២២ គីឡូក្រាម គ្រាប់ជី ចំនួន ៩ កញ្ចប់ អំបុកមានសាច់ ចំនួន ៤៣០ កញ្ចប់ អំបុកអត់សាច់ ចំនួន ៤៩០ កញ្ចប់ ត្រីខកំប៉ុង ចំនួន ២០ កេស មីជាតិ ចំនួន ១០០ កេស គុយទាវGood ចំនួន ១០ កេសធំ តាំងហ៊ុន ចំនួន ៤០ កញ្ចប់ មីកំប៉ុង ចំនួន ១៤ កេស ទឹកសុទ្ធ V-Active ចំនួន ២០០ កេស បាយក្តាំង ចំនួន ២.៥០២កញ្ចប់ ឆៃប៉ូវ ត្រសក់ចាវ គ្រឿងជ្រក់ ចំនួន ១៩០ កញ្ចប់ នំធុង ចំនួន ៦ធុង សាច់មាន់ស្រស់ ចំនួន ២៥០គីឡូក្រាម បន្លែគ្រប់មុខ ចំនួន ២៣២គីឡូក្រាម ប្រេងឆា ចំនួន ១០០ លីត្រ ខ្ទឹមស ចំនួន ៧៦គីឡូក្រាម ស្ករស ចំនួន ៥០គីឡូក្រាម ទឹកត្រី ចំនួន២៥យួរ ទឹកស៊ីអ៊ីវ ចំនួន២៥យួរ ធូបមូស ចំនួន៤០៥ប្រអប់ សាប៊ូដុសខ្លួន (ទឹក) ចំនួន៥២ដប សាប៊ូលាងចាន ចំនួន ៣៩ដប ថ្នាំពេទ្យ ចំនួន១០កេស ក្រដាសជូតមាត់ ចំនួន ២៨៩ដុំ គ្រាប់ស្វាយចន្ទី កេសធំ ចំនួន ៥០កេសធំ គ្រាប់ស្វាយចន្ទី កេសតូច ចំនួន ៨កេសតូច សំឡីត្បាត្រចៀក ចំនួន ១ថង់ សាច់ក្រកសាច់ជ្រូក ចំនួន ៤១គីឡូក្រាម ប្រហុកខ្ទះ ចំនួន ៣កេស បារី ចំនួន ៤៧សុង ៕

សាខាកាកបាទក្រហមកកម្ពុជា ខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ក្រោមមូលបទ " ពង្រឹងសមត្ថភាពនិងសាមគ្គីភាព
+9
សាខាកាកបាទក្រហមកកម្ពុជា ខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ក្រោមមូលបទ " ពង្រឹងសមត្ថភាពនិងសាមគ្គីភាព ដើម្បីភាពធន់សហគមន៍" នៅអនុសាខាស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម): នៅព្រឹកថ្ងៃសៅរ៍ ២កើត ខែបុស្ស ឆ្នាម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល អបអរសាទរ ទិវាអន្ដរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២៣ ក្រោមមូលបទ « ស្ម័គ្រចិត្ត ដើម្បីក្តីសង្ឃឹមសហគមន៍» ដែលបានប្រព្រឹត្តទៅ នា សាលប្រជុំទីស្នាក់ការអនុសាខាស្រុកស្ទឹងត្រង។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណ:កម្មាធិការសាខា ប្រធានអនុសាខា មន្ត្រីប្រចាំការអនុសាខាស្រុក- - អ្នកស្ម័គ្រចិត្ត មកពី ១២ឃុំ ក្នុងស្រុក ស្ទឹងត្រង់ ចំនួន ៥០នាក់- ទីប្រឹក្សា និង យុវជនកាកបាទក្រហមកម្ពុជា មកពី វិទ្យាល័យ ហ៊ុនសែន ស្ទឹងត្រង់ ចំនួន ៥០នាក់ - សរុបអ្នកចូលរួមចំនួន ១៣០ នាក់។ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានអានទាំងស្រុង នូវសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ក្នុងឱកាសទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ ២០២៥ ក្រោមមូលបទ "ពង្រឹងសមត្ថភាពនិងសាមគ្គីភាពដើម្បីភាពធន់សហគមន៍" ជូនដល់អង្គពិធីទាំងមូល  ដែលក្នុងនោះ ក្នុងព្រះបរមនាម ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស, សម្តេចប្រធាន បានសម្តែងក្តីសោមនស្សរីករាយចូលរួមជាមួយអង្គការសហប្រជាជាតិនិងសហព័ន្ធអន្តរជាតិក្នុងការប្រារព្ធទិវាដ៏មានសារៈសំខាន់នេះ បង្ហាញពីបណ្ដាញអ្នកស្ម័គ្រចិត្តរបស់ចលនាអន្តរជាតិ ដែលមានវត្តមានធ្វើប្រតិបត្តិការនៅតាមសហគមន៍គ្រប់ទីកន្លែងទូទាំងពិភពលោក ។. យើងបានប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ជាឱកាសដ៏សំខាន់សម្រាប់ថ្លែងនូវការកោតសរសើរនិងកតញ្ញូតាធម៌ចំពោះកម្លាំងអ្នកស្ម័គ្រចិត្ត រាប់សែន លាននាក់ដែលកំពុងមមាញឹកក្នុងការលះបង់កម្លាំងកាយចិត្ត ពេលវេលាដ៏មានតម្លៃ ចូលរួមខិតខំប្រឹងប្រែងក្នុងប្រតិបត្តិការមនុស្សធម៌ ជួយដល់អ្នករងគ្រោះទាំងឡាយ ដោយសារតែការកើតមានសង្គ្រាម ជម្លោះប្រដាប់អាវុធ អំពើហិង្សា គ្រោះមហន្តរាយធម្មជាតិជំងឺឆ្លង/មិនឆ្លងនានា រួមជាមួយការបង្ហាញពីកម្លាំងពិត និង សកម្មភាពពិត នៅតាមមូលដ្ឋានរបស់អ្នកស្ម័គ្រចិត្តយើងគ្រប់ៗរូប ។ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានរំឭក អនុសាសន៍របស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា ចំពោះ សាខា ក៏ដូចជា អនុសាខានិមួយៗ ត្រូវយកចិត្តទុកដាក់ក្នុងការកសាងសមត្ថភាពជំនាញដល់មន្ត្រីរបស់ខ្លួន ពិសេសអ្នកស្ម័គ្រចិត្ត ដែលជាប្រតិបត្តិករនៅតាមសហគមន៍ និង យុវជនកាកបាទក្រហមកម្ពុជា ដែលជាប្រតិបត្តិករ នៅតាមគ្រឹះស្ថានសិក្សានូវជំនាញសំខាន់ៗ មានដូចជា វិជ្ជាសង្គ្រោះបឋម ការត្រៀមបង្ការនិងការឆ្លើយតបគ្រោះមន្តរាយ ការអប់រំថែទាំសុខភាពតាមសហគមន៍ គោលការណ៍គ្រឹះនៃតម្លៃមនុស្សធម៌ ការការពារបដិរូប ការបង្ការទប់ស្កាត់គ្រោះថ្នាក់មីន គ្រាប់បែកចង្កោម ការធ្វើយុទ្ធនាការអនាម័យបរិស្ថានស្អាតការចូលរួមទប់ស្កាត់គ្រឿងញៀន អំពើហិង្សា ដោយមានផែនការច្បាស់លាស់ មួយ និង មានកញ្ចប់ថវិកាសម្រាប់ចុះធ្វើសកម្មភាពដូចភ្លៀងរលឹម នៅតាមមូលដ្ឋាននិងគ្រឹះស្ថានសិក្សារបស់ខ្លួន នោះទើបការអនុវត្តនូវទិសស្លោក "កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា - មិនទុកនរណាម្នាក់ចោល " មានប្រសិទ្ធភាពនិង រួមចំណែកបង្ហាញពីកម្លាំងនៅមូលដ្ឋាន មាននៅគ្រប់ទីកន្លែង។ ក្នុងឱកាសនោះ ដើម្បីជាការលើកទឺកចិត្ត ដល់ការខិតខំ របស់ បងប្អូន, ឯកឧត្តម អ៊ុន ចាន់ដា ក៏បានផ្តល់កិត្តិយស អញ្ជើញ ប្រគល់ប័ណ្ណសរសើរ ដែលសម្តែងនូវការកោតសរសើរ និង សេចក្តី ថ្លែងអំណរគុណ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ អ្នកស្ម័គ្រចិត្ត ដែលបានលះបង់ពេលវេលា កម្លាំងកាយ ចិត្ត ប្រាជ្ញា ចូលរួមយ៉ាងសកម្ម ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដល់សហគមន៍ កន្លងមក ចំនួន ៥០នាក់ ( ស្រី ១០នាក់) ផងដែរ៕

នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត បានទទួលថវិកា គ្រឿងឧបភោគ និងបរិភាគ សម្ភារមួយចំនួនពីតំណាងក្រុមហ
+2
នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត បានទទួលថវិកា គ្រឿងឧបភោគ និងបរិភាគ សម្ភារមួយចំនួនពីតំណាងក្រុមហ៊ុន POCARISWEAT ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រយុទ្ធជាមួយសត្រូវឈ្លានពាន តស៊ូការពារបន្ទាត់ព្រំដែន(កម្ពុជា-ថៃ ) និងចែកជូនបងប្អូនប្រជាពលរដ្ឋគ្រួរសារជនភៀសសឹកដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព តាមការអំពាវនាវរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ សូមគោរពជូនពរលោក លោក លោកស្រី សូមជួបប្រទះនូវពុទ្ធពរ ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។

នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត បានទទួលថវិកា គ្រឿងឧបភោគ និងបរិភាគ សម្ភារមួយចំនួនពីលោក សោម រស់ ដើម្
+1
នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត បានទទួលថវិកា គ្រឿងឧបភោគ និងបរិភាគ សម្ភារមួយចំនួនពីលោក សោម រស់ ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រយុទ្ធជាមួយសត្រូវឈ្លានពាន តស៊ូការពារបន្ទាត់ព្រំដែន(កម្ពុជា-ថៃ ) និងចែកជូនបងប្អូនប្រជាពលរដ្ឋគ្រួរសារជនភៀសសឹកដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព តាមការអំពាវនាវរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ សូមគោរពជូនពរលោក លោក លោកស្រី សូមជួបប្រទះនូវពុទ្ធពរ ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។

នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត បានទទួលថវិកា គ្រឿងឧបភោគ និងបរិភាគ សម្ភារមួយចំនួនពីក្រុមគ្រួសា
+1
នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត បានទទួលថវិកា គ្រឿងឧបភោគ និងបរិភាគ សម្ភារមួយចំនួនពីក្រុមគ្រួសារលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្ត ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រយុទ្ធជាមួយសត្រូវឈ្លានពាន តស៊ូការពារបន្ទាត់ព្រំដែន(កម្ពុជា-ថៃ ) និងចែកជូនបងប្អូនប្រជាពលរដ្ឋគ្រួរសារជនភៀសសឹកដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព តាមការអំពាវនាវរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ សូមគោរពជូនពរលោក លោក លោកស្រី សូមជួបប្រទះនូវពុទ្ធពរ ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។