ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 024 подписчиков, занимая 5 010 место в категории Политика и 576 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 024 подписчиков.

Согласно последним данным от 12 ноября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -125, а за последние 24 часа — -6, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.67%. В первые 24 часа после публикации контент обычно набирает 5.93% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 669 просмотров. В течение первых суток публикация набирает 595 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 5.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 13 ноября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 024
Подписчики
-624 часа
-347 дней
-12530 дней
Архив постов
នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស
+9
នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរក្រោមអធិបតីភាពឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាកចុះមូលដ្ឋានស្រុកស្រីសន្ធរ នៅសាលាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក អភិបាលនៃគណៈ អភិបាលស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក ឃុំ មេឃុំ មេភូមិ នាយកសាលា ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ស្មៀនឃុំ យុវជន និងក្រុមការងារចុះមូលដ្ឋានឃុំទាំង១៤ សរុប២៧០នាក់ ។

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យប្រព័ន្ធសុវត្ថិភាព តាមការដ្ឋាននានា ក្នុងក្រុងកំពង់ចាម (កំពង់ចាម) ដើម្បីធានាបាននូវសុខសុវត្ថិភាព
+9
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យប្រព័ន្ធសុវត្ថិភាព តាមការដ្ឋាននានា ក្នុងក្រុងកំពង់ចាម (កំពង់ចាម) ដើម្បីធានាបាននូវសុខសុវត្ថិភាព និងភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ ជាពិសេស អាណាព្យាបាល និងសិស្សានុសិស្ស ដែលបានមកស្នាក់នៅក្នុងក្រុងកំពង់ចាម ដើម្បីត្រៀមចូលរួមប្រឡងមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦, នារសៀលថ្ងៃអាទិត្យទី៩ សីហា នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងអភិបាលក្រុងកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេមេគង្គ និងការរៀបចំប្រព័ន្ធសុវត្ថិភាព នៅកន្លែងច្រាំងទន្លេស្រុតបាក់ ស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខណៈទឹកទន្លេមេគង្គប៉ុន្មានថ្ងៃនេះ មានការហក់ឡើងលឿនគួរឱ្យព្រួយបារម្ភ។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរក្រុងកំពង់ចាម ត្រូវពង្រឹងកម្លាំងសន្តិសុខដែលមានស្រាប់ សំដៅធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងបរិស្ថានល្អ ប្រកបដោយចីរភាព។ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវធ្វើការណែនាំដល់ក្រុមហ៊ុន ដែលកំពុងអនុវត្តគម្រោងប្រព័ន្ធទឹកកខ្វក់ និងលូរំដោះទឹកភ្លៀង ក្នុងក្រុងកំពង់ចាម ក្នុងនោះ រួមមាន ការសម្រួលផ្លូវថ្នល់ ការរៀបចំប្រព័ន្ធសុវត្ថិភាព នៅតាមការដ្ឋាននានា ធានាឲ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

សេចក្ដីបំភ្លឺព័ត៌មាន ស្ដីពីករណីចុះផ្សាយរបស់គេហទំព័រហ្វេសប៊ុក "12 PM"
+1
សេចក្ដីបំភ្លឺព័ត៌មាន ស្ដីពីករណីចុះផ្សាយរបស់គេហទំព័រហ្វេសប៊ុក "12 PM"

នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ បានអមដំណើរឯកឧត្តមលូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកកំពង់ផែស្វ័យតក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកស្រីសន្ធរ បានអញ្ជើញនាំយកនូវទៀនចំណាំព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ៥២វត្ត ក្នុងឃុំទាំង ១៤ នៃស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ‎ តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់ព្រះអង្គទាំងឡាយ គ្រប់វត្តអារាម ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោច ខែអាសាធ តទៅ ដល់ថ្ងៃ១៥កើត ខែកត្តិក។ ពិធីបុណ្យបានរៀបចំឡើងយ៉ាងអធិកអធមតាមប្រពៃណីព្រះពុទ្ធសាសានា ដោយមានការចូលរួមយ៉ាងកុះករពីអាជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ធបរិស័ទ ដើម្បីរួមគ្នាសាងកុសល និងថែរក្សាលើកស្ទួយវិស័យព្រះពុទ្ធសាសនា។ ក្នុងឱកាសនោះ ឯកឧត្តម លូ គឹមឈន់ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបាល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ជូនចំពោះប្រជាពលរដ្ឋទាំងអស់ផងដែរ ។ ជាមួយគ្នានេះ ឯកឧត្តម លូ គឹមឈន់ និងក្រុមការងារ បានបួងសួងចំពោះគុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូនដល់ប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនជារៀងរហូត។ ជាពិសេស ឯកឧត្តម និងក្រុមការងារបានបួងសួងប្រគល់កម្លាំងចិត្តជូនដល់វីរយុទ្ធជនដែលកំពុងឈរជើងនៅសមរភូមិមុខ ឱ្យទទួលបាននូវសុខសុវត្ថិភាព និងឈ្នះអស់មារសត្រូវ ក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមការពារបូរណភាពទឹកដី។ ឯកឧត្តម និងក្រុមការងារ ក៏បានឧទ្ទិសមហាកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន វីរយុទ្ធជនស្នេហាជាតិ និងញាតិសាលោហិតទាំង៧សណ្ដាន ដែលបានចែកឋានទៅកាន់បរលោក សូមឱ្យបានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូមបញ្ជាក់ផងដែរថាចំពោះអំណោយទានរបស់ឯកឧត្តម លូ គឹមឈន់ និងក្រុមការងារ ប្រគេនដល់វត្តចំនួន៥២ ក្នុងឃុំទាំង ១៤ ស្រុកស្រីសន្ធរ រួមមានដោយក្នុង១វត្ត ទទួលបានទៀន១គូ គ្រឿងឧបភោគ និងបរិភោគមួយចំនួន និងបច្ច័យ ១.០០០.០០០រៀល , ជូនតាជី យាយជី ២១១នាក់ , គណៈកម្មាការវត្ត និងកម្លាំងការពារ សរុបថវិការួមចំនួន ៧៦.៤០០.០០០រៀល។

ឯកឧត្ដម លន់ លឹមថៃ អញ្ជើញជាអធិបតីក្នុងពីធីប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនក្នុងឃុំសំពងជ័យ ======== នៅថ្ងៃទី៩ ខែ សីហា ឆ្នាំ២០២៦ ឯកឧត្ដម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពជា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ នៅក្នុងពិធីប្រកាសនោះផងដែរ ឯកឧត្តម បានថ្លែងនូវការកោតសរសើរ និងអរគុណ ដល់សមាជិក សមាជិកា ដែលជាក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំសំពងជ័យទាំងអស់បានខិតខំទាំងកម្លាំងកាយចិត្ត និងថវិកា ដើម្បីរួមគ្នាក្នុងការជួយអភិវឌ្ឍភូមិឃុំក៍ដូចជាបម្រើប្រជាជនបានយ៉ាងល្អប្រសើរ។ ក្នុងនោះឯកឧត្តមក៏បានស្នើដល់ក្រុមការគណបក្សប្រជាជនកម្ពុជា ត្រូវរួមសាមគ្គីគ្នា ការពារសន្តិភាព ការពារសមិទ្ធផលរបស់សង្គមជាតិ និងចូលរួមធ្វើសកម្មភាពល្អៗឱ្យបានសកម្ម បម្រើផលប្រយោជន៍សង្គមឱ្យបានផុលផុសនៅក្នុងមូលដ្ឋាន ដើម្បីទទួលបានការគោរពស្រលាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋរបស់យើងអោយកាន់តែរឹងមាំ ដើម្បីទទួលបានការគាំទ្រ និងឈ្នះគ្រប់ការបោះឆ្នោតនានាសំរាប់ពេលខាងមុខ។ ក្នុងឱកាសនោះឯកឧត្ដម លន់ លឹមថៃ ក៍បានផ្តល់ជូននូវថវិការដល់សមាជិក សមាជិការដែលជាគណៈកម្មាធិការគណបក្សឃុំសំពងជ័យចំនួន៥០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិការ២០.០០០រៀល ផ្តល់ជូនដល់នគរបាល និងប្រជាការពារ១២នាក់ ក្នុងម្នាក់ថវិកា២០.០០០រៀលផងដែរ។