ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 164 подписчиков, занимая 4 950 место в категории Политика и 557 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 164 подписчиков.

Согласно последним данным от 10 октября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -110, а за последние 24 часа — 0, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.64%. В первые 24 часа после публикации контент обычно набирает 5.49% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 675 просмотров. В течение первых суток публикация набирает 558 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 5.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 11 октября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 164
Подписчики
Нет данных24 часа
-217 дней
-11030 дней
Архив постов
ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ! សូមបងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ សូមស្វ
+1
ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ! សូមបងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ សូមស្វែងរកការងារធ្វេីស្របច្បាប់​ និងទទួលបានអត្ថប្រយោជន៍ខ្ពស់​ តាមរយៈ QR Code ដែលមានភ្ជាប់នេះ ឬទូរសព្ទមកលេខ ១២៩៧។

ឯកឧត្តម អ៊ុន ចាន់ដា កោតសរសើរសកម្មភាពការងារសប្បុរសធម៍ របស់សមាគម ប៉ាយសួយឡាយយិន កម្ពុជា (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ដាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បានថ្លែងការកោតសរសើរនូវសកម្មភាពការងារសប្បុរសធម៍ របស់សមាគម ប៉ាយសួយឡាយយិន កម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមគ្រូពេទ្យអង្គការមូលនិធិរ៉ូថារីកម្ពុជា ដោយបានសម្របសម្រួលដឹកនាំក្រុមគ្រូពេទ្យសមាគមសប្បុរសធម៌ ប៉ាយសួយឡាយយិនកម្ពុជា ចុះមក ពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ រស់នៅក្នុងស្រុកកំពង់សៀម ប្រមាណ៣.០០០នាក់ រយៈពេលពីរថ្ងៃ ដោយឥតគិតថ្លៃ ស្ថិតនៅក្នុងបរិវេន វិទ្យាល័យជួន ណាត ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា ចាត់ទុកកម្មវិធីនេះ ជាកាយវិការមនុស្សធម៌ដ៏ល្អប្រពៃ ក្នុងនាមខ្មែរជួយខ្មែរ និងជាសិល្បៈចែករំលែកដ៏ល្អប្រពៃ។ ក្នុងនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែទាំសុខភាពអោយបានល្អ ព្រោះសុខភាពល្អជាទ្រព្យមហាសាលមិនអាចកាត់ថ្លៃបាន។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពដល់ក្រុមគ្រូពេទ្យស្មគ្រចិត្ត សូមអោយបន្តចុះជួយពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នាពេលក្រោយក្រោយទៀត សំដៅលើកកម្ពស់សុខមាលភាព ប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយភាពក្រីក្រ ស្របពេលដែលប្រទេសជាតិយើងកំពុងមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគិតបណ្ឌិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសក ស្រេង រ៉ា ត្រូវជាឪពុកក្មេក លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូតផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសហការី អញ្ជើញគោរព វិញ្ញាណក្ខន្ធ នៃសព លោក ស្រេង រ៉ា ត្រូវជាឪពុកក្មេក លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ ដែលបានទទួលមរណភាពកាលពីថ្ងៃ អង្គារ ១១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៤:២៣នាទី ទៀបភ្លឺ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ ដែលពិធីបុណ្យធ្វើនៅគេហដ្ឋានសព ស្ថិតនៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត និងឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង សហការី អមដំណើរ ក៏បានចូលរួមចែករំលែក នូវសមានទុក្ខ យ៉ាងក្រៀមក្រំជាមួយ ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ និងភរិយា ព្រមទាំង ក្រុមគ្រួសារ សាច់ញ្ញាតិ ចំពោះការបាត់បង់ ឪពុកក្មេក ឪពុកបង្កើត ជីតា តាទួត ជាទីគោរពស្រលាញ់ ពោរពេញទៅដោយ ព្រហ្មវិហារធម៌ ដ៏ល្អប្រពៃដែលបានបីបាច់ថែរក្សា ទំនុកបម្រុង បុត្រ ធីតា ទាំងអស់ ប្រកបដោយ ការទទួលខុសត្រូវយ៉ាងខ្ពស់បំផុត ។ ទន្ទឹមនឹងនោះ ទោះបី រូបកាយ របស់សព លោក ស្រេង រ៉ា បានបាត់បង់ទៅមែនពិត ក៏ប៉ុន្តែអំពើជាកុសលកិត្តិយស សេចក្តីថ្លៃថ្នូរ និងស្ថិតស្ថេរនៅក្នុង សណ្ដានចិត្ត របស់កូនចៅ និងញ្ញាតិមិត្ត ជិត ឆ្ងាយ ទាំងអស់ ជានិរន្តរ៍ ។ នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម ក៏បានចូលរួមរំលែកទុក្ខជាមួយ លោកអភិបាលស្រុកស្រីសន្ធរ ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួង ដល់តេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ សព លោក ស្រេង រ៉ា បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

នៅព្រឹកថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភ
+9
នៅព្រឹកថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញច្បាប់ស្តីពីអត្រានុកលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងនីតិវិធីចុះបញ្ជី អត្រានុកូលដ្ឋានស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងការចុះបញ្ជី អត្រានុកូលដ្ឋានតាមប្រព័ន្ធស្វ័យប្រវត្តកម្មរបស់រដ្ឋបាលខេត្ត ជូនរដ្ឋបាលស្រុកកោះសូទិន វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងនៅសាលាស្រុកកោះសូទិន ។

ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានបន្តស្រកចុះកម្ពស់ជាង២០សង់ទីម៉ែត្រ ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានបន្តស
+1
ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានបន្តស្រកចុះកម្ពស់ជាង២០សង់ទីម៉ែត្រ ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានបន្តស្រុកចុះថែមទៀត បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នេះទឹកទន្លេបានស្រកចុះថែមទៀតនៅកម្ពស់១២.៥៤ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកស្រកកម្ពស់០,២២ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ១០.៣៨ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

លោក ស្រី សុភ័ក្ត្រ អញ្ជើញធ្វើបទសម្ភាសន៍ជាមួយ ស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV ស្ដីពី វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញធ្វើបទសម្ភាសន៍ជាមួយ ស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV ស្ដីពី វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី តំណាងស្នងការខេត្តកងរាជអាវុធហត្ថខេត្ត និងថ្នាក់ដឹកនាំមន្ទីរជាច្រើនរូបទៀត។ កិច្ចសម្ភាសន៍នេះ បានរៀបចំធ្វើឡើងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា យោងតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ អគ្គស្នងការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ ព្រមទាំងរដ្ឋបាលរាជធានី-ខេត្ត ធ្វើកិច្ចសម្ភាសន៍អំពីវឌ្ឍនភាពការងាររបស់ខ្លួនជាមួយ ស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV។ ជាមួយគ្នានេះដែរ ការរៀបចំធ្វើកិច្ចសម្ភាសន៍នេះ ដើម្បីផ្តល់ព័ត៌មាន និងសួរដេញដោលពីអ្នកសារព័ត៌មានអំពីសមិទ្ធផលនានា ដែលរដ្ឋបាលថ្នាក់ក្រោមជាតិសម្រេចបាន នាពេលកន្លងមក ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានស្របតាមច្បាប់ស្តីពី សិទ្ធិទទួលបានព័ត៌មាន។ ទន្ទឹមនឹងនេះ គោលបំណង នៃកិច្ចសម្ភាសន៍នេះដែរ ក៏ជាការចង់ដឹងអំពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងការងារ វិមជ្ឈការ និងវិសហមជ្ឈការ និងគណនេយ្យភាពសង្គម៕

រូបសំណាក "នាគព័ន្ធ" នឹងត្រូវយកមកតម្កល់នៅក្នុងបរវេណសាលាខេត្តកំពង់ចាម ជំនួសដោយរូបសំណាក នាគព័ន្ធ កសាងអំពីស្ពាន់សុទ្ធ និងមានទំហំធំ រូបសំណាក "នាគព័ន្ធ" កសាងអំពីសុីម៉ង់ មានទីតាំងស្ថិតនៅរង្វង់មូល ខាងមុខប្រាសាទនគរបាជ័យ (ព្រំប្រទល់ក្រុងកំពង់ចាម-ស្រុកកំពង់សៀម) នឹងត្រូវយកមកតម្កល់នៅក្នុងបរវេណសាលាខេត្តកំពង់ចាម នាពេលឆាប់ៗខាងមុខ ជំនួសដោយរូបសំណាក "នាគព័ន្ធ" ថ្មី កសាងអំពីស្ពាន់សុទ្ធ និងមានទំហំធំ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ដោយឯកឧត្តមបានលើកឡើងថារូបសំណាក "នាគព័ន្ធ" ស្ថិតនៅរង្វង់មូល "នាគព័ន្ធ" នឹងត្រូវដកចេញ ព្រោះស្ថិតនៅក្នុងគម្រោងការដ្ឋានពង្រីកកម្រិតផ្លូវជាតិលេខ៧ ពី២ គន្លង ទៅជា៤គន្លង ដែលថ្នាក់ដឹកនាំតម្រូវឲ្យកសាង រូបសំណាក "នាគព័ន្ធ" ថ្មី ដែលមានទំហំធំ និងដើម្បីឲ្យសាកសមជាមួយនឹងទំហំផ្លូវផងដែរ។ ឯកឧត្តមអភិបាលខេត្ត ថ្លែងសង្កត់ធ្ងន់ថា ក្នុងនាមយើងជាថ្នាក់ដឹកនាំ និងជាយុវជនជំនាន់ក្រោយ ត្រូវរួមគ្នា ថែរក្សា ការពារនូវមរតក និងស្នាដៃរបស់ថ្នាក់ដឹកនាំជំនាន់មុនៗ ដើម្បីជាការតបស្នង និងការដឹងគុណ និងដើម្បីទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រសម្រាប់ក្មេងជំនាន់ក្រោយៗទៀត។ នេះ សបញ្ជាក់ឲ្យឃើញពីការដឹកនាំដ៏ឈ្លាសវៃ និងគុណធម៌ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សមដូចប្រសាសន៍លើកឡើងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, ឯកឧត្តម អ៊ុន ចាន់ដា គឺជាបញ្ញវន្តមួយរូប។ ឯកឧត្តម ព្រឹទ្ធាចារ្យ ស្រី កានឿន អតីតប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម បានថ្លែងបញ្ជាក់អំពីប្រវត្តិ " រង្វង់មូលនាគព័ន្ធ" ដូច្នេះថា: រង្វង់មូល រូបសំណាក នាគព័ន្ធ ត្រូវបានបានកសាងឡើង ក្នុងទសវត្ស៦០ ប៉ុន្តែជាអកុសល រូបសំណាក "នាគព័ន្ធ" ខាងលើ ត្រូវបានកំទេច នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក្រោយមក នៅអំឡុងទសវត្ស៩០ ក្នុងអណ្តតិសម្តេចទេពញាណ ហ៊ុន ណេង ជាអភិបាលខេត្តកំពង់ចាម សម្តេចបានស្វែងរករូបថត រូបសំណាក នាគព័ន្ធ ខាងលើ និងក្រុមជាងដែលបានកសាង រូបសំណាកនាគព័ន្ធ ជំនាន់មុន មកកសាងឲ្យមានរចនាប័ទ្ម និងទំហំដូចគ្នា ដែលក្រុមជាងនោះ មានទីលំនៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម៕

នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំ
+9
នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យអង្គការមូលនិធិរ៉ូថារីកម្ពុជា ដោយមានការសម្របសម្រួលដឹកនាំក្រុមគ្រូពេទ្យសប្បុរសធម៌ ប៉ាយស៊ួយឡៅយិនកម្ពុជា និងប្រជាពលរដ្ឋ សរុប ១,០០០នាក់ នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

រូបសំណាក "នាគព័ន្ធ" កសាងក្នុងសម័យសង្គមរាស្ត្រនិយម នឹងត្រូវយកមកតម្កល់នៅក្នុងបរវេណសាលាខេត្តកំពង់ចាម ជំនួសដោយរូបសំណាក "នាគព័ន្ធ" ថ្មី ដែលមានទំហំធំ រូបសំណាក "នាគព័ន្ធ" ដែលបានកសាងឡើងក្នុងសម័យសង្គមរាស្ត្រនិយម មានទីតាំងស្ថិតនៅរង្វង់មូល ខាងមុខប្រាសាទនគរបាជ័យ (ព្រំប្រទល់ក្រុងកំពង់ចាម-ស្រុកកំពង់សៀម) នឹងត្រូវយកមកតម្កល់នៅក្នុងបរវេណសាលាខេត្តកំពង់ចាម នាពេលឆាប់ៗខាងមុខ ជំនួសដោយរូបសំណាក "នាគព័ន្ធ" ថ្មី ដែលមានទំហំធំ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ដោយឯកឧត្តមបានលើកឡើងថារូបសំណាក "នាគព័ន្ធ" ស្ថិតនៅរង្វង់មូល "នាគព័ន្ធ" នឹងត្រូវដកចេញ ព្រោះស្ថិតនៅក្នុងគម្រោងការដ្ឋានពង្រីកកម្រិតផ្លូវជាតិលេខ៧ ពី២ គន្លង ទៅជា៤គន្លង ដែលថ្នាក់ដឹកនាំតម្រូវឲ្យកសាង រូបសំណាក "នាគព័ន្ធ" ថ្មី ដែលមានទំហំធំ និងដើម្បីឲ្យសាកសមជាមួយនឹងទំហំផ្លូវផងដែរ។ ឯកឧត្តមអភិបាលខេត្ត ថ្លែងសង្កត់ធ្ងន់ថា ក្នុងនាមយើងជាថ្នាក់ដឹកនាំ និងជាយុវជនជំនាន់ក្រោយ ត្រូវរួមគ្នា ថែរក្សា ការពារនូវមរតក និងស្នាដៃរបស់ថ្នាក់ដឹកនាំជំនាន់មុនៗ ដើម្បីជាការតបស្នង និងការដឹងគុណ និងដើម្បីទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រសម្រាប់ក្មេងជំនាន់ក្រោយៗទៀត។ នេះ សបញ្ជាក់ឲ្យឃើញពីការដឹកនាំដ៏ឈ្លាសវៃ និងគុណធម៌ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សមដូចប្រសាសន៍លើកឡើងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, ឯកឧត្តម អ៊ុន ចាន់ដា គឺជាបញ្ញវន្តមួយរូប។ ឯកឧត្តម ព្រឹទ្ធាចារ្យ ស្រី កានឿន អតីតប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម បានថ្លែងបញ្ជាក់អំពីប្រវត្តិ " រង្វង់មូលនាគព័ន្ធ" ដូច្នេះថា: រង្វង់មូល រូបសំណាក នាគព័ន្ធ ត្រូវបានបានកសាងឡើង ក្នុងទសវត្ស៦០ ក្នុងសម័យសង្គមរាស្ត្រនិយម ដែលជាស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមព្រឹទ្ធាចារ្យ បន្តថា ជាអកុសល រូបសំណាក "នាគព័ន្ធ" ខាងលើ ត្រូវបានកំទេច នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក្រោយមក នៅអំឡុងទសវត្ស៩០ ក្នុងអណ្តតិសម្តេចទេពញាណ ហ៊ុន ណេង ជាអភិបាលខេត្តកំពង់ចាម សម្តេចបានស្វែងរករូបថត រូបសំណាក នាគព័ន្ធ ខាងលើ និងក្រុមជាងដែលបានកសាង រូបសំណាកនាគព័ន្ធ ជំនាន់មុន មកកសាងឲ្យមានរចនាប័ទ្ម និងទំហំដូចគ្នា ដែលក្រុមជាងនោះ មានទីលំនៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។ ✍️ Choun Rothnavong