ru
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 208 подписчиков, занимая 4 938 место в категории Политика и 542 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 208 подписчиков.

Согласно последним данным от 26 сентября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -122, а за последние 24 часа — -7, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.37%. В первые 24 часа после публикации контент обычно набирает 5.32% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 650 просмотров. В течение первых суток публикация набирает 543 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 6.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 27 сентября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 208
Подписчики
-724 часа
-327 дней
-12230 дней
Архив постов
កម្មវិធីប្រព្រឹត្តទៅនៃវិញ្ញាសា និងបញ្ជីរាយនាមបេក្ខជនប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅពន្ធនាគារខេត្តកំពង់ចាម និងប្លងមណ្ឌលប្រឡង នៅវិទ្យាល័យព្រះសីហនុ សម័យប្រឡង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦

កម្មវិធីប្រព្រឹត្តទៅនៃវិញ្ញាសា និងបញ្ជីរាយនាមបេក្ខជនប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅពន្ធនាគារខេត្តកំពង់ចាម និងប្លងមណ្ឌលប្រឡង នៅវិទ្យាល័យព្រះសីហនុ សម័យប្រឡង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦

កម្មវិធីប្រព្រឹត្តទៅនៃវិញ្ញាសា និងបញ្ជីរាយនាមបេក្ខជនប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៦ ឱ្យចូលបម្រើ
+9
កម្មវិធីប្រព្រឹត្តទៅនៃវិញ្ញាសា និងបញ្ជីរាយនាមបេក្ខជនប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅពន្ធនាគារខេត្តកំពង់ចាម និងប្លងមណ្ឌលប្រឡង នៅវិទ្យាល័យព្រះសីហនុ សម័យប្រឡង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការ និងរដ្ឋបាលខេត្តកំពង់ចាម ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួល ផ្សះផ្សាវិវាទ

បទបញ្ជាផ្ទៃក្នុងសម្រាប់បេក្ខជនប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៦ ឱចូលបម្រើការងារនៅមណ្ឌលអប់រំកែប្រែ
បទបញ្ជាផ្ទៃក្នុងសម្រាប់បេក្ខជនប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៦ ឱចូលបម្រើការងារនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត

Repost from BTV News
[WATCH] វត្តអារាមក្នុងខេត្តកំពង់ចាមកំពុងមមាញឹករៀបចំសង្ក្រាន្តឆ្នាំថ្មីដើម្បីបង្កភាពសប្បាយរីករាយជូនពលរដ្ឋ https://youtu.be/16M8RNeZS7U #BTVNews #BTVCambodia #BTVTopStory Website | Facebook | Telegram | TikTok

អភិបាលខេត្តកំពង់ចាម ជំរុញការរៀបចំ សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៦ ឱ្យកាន់តែអធិកអធម ដើម្បីបង្ហាញការដឹងគុណចំពោះវីរកងទ័ព (កំពង់ចាម)
+9
អភិបាលខេត្តកំពង់ចាម ជំរុញការរៀបចំ សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៦ ឱ្យកាន់តែអធិកអធម ដើម្បីបង្ហាញការដឹងគុណចំពោះវីរកងទ័ព (កំពង់ចាម) នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ចាម» ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នាពេលខាងមុខ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់ផ្នែក ដែលបានរៀបចំតុបតែងលម្អទីក្រុង និងទីតាំងកម្សាន្តនានា ឲ្យមានសោភ័ណភាព។ ឯកឧត្តម បានបញ្ជាក់ថា សង្ក្រាន្តឆ្នាំនេះមិនត្រឹមតែជាការផ្ដល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែគឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យបំផុតក្នុង ការសម្តែងនូវកតញ្ញូតាធម៌ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ព។ ឯកឧត្តម អ៊ុន ចាន់ដា បន្តទៀតថា ការរៀបចំសង្ក្រាន្តឆ្នាំនេះ ត្រូវបានរចនាឡើងក្នុងគោលបំណង ថែរក្សាទំនៀមទម្លាប់ និងផ្ដល់ភាពសប្បាយរីករាយ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ទស្សនាការសម្ដែងសិល្បៈ និងបង្កើតនូវអនុស្សាវរីយ៍ល្អៗជាមួយក្រុមគ្រួសារ។ លើសពីនេះគឺជាការបង្ហាញនូវការដឹងគុណចំពោះវីរកងទ័ព ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារសុខសន្តិភាពរបស់ប្រទេស ក៏ដូចជាប្រជាជនកម្ពុជា។ ដូចច្នេះគ្រប់ទីតាំងសង្ក្រាន្ត នឹងមានការរៀបចំផ្ទាំងទស្សនីយភាព ឬការរំលឹកឡើងវិញនូវគុណូបការៈរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានឈរជើងការពារទឹកដីនៅ និងរក្សាសេចក្ដីសុខជូនប្រជាជន៕

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការ និង រដ្ឋបាលខេត្តកំពង់ចាម ចុះហត្ថលេខាលើអនុស្សរណៈ យោគយល់ ស្តីពីកិច្ចសហប្រតិបត្តិកា
+9
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការ និង រដ្ឋបាលខេត្តកំពង់ចាម ចុះហត្ថលេខាលើអនុស្សរណៈ យោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួល ផ្សះផ្សាវិវាទ (កំពង់ចាម) អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ធ្វើពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំសាលាខេត្ត។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានដាក់ចេញ នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ជាស្នូលនៃយុទ្ធសាស្ត្រ ដើម្បីរៀបចំផែនការសកម្មភាពជាក់ស្តែង សំដៅសម្រេចឱ្យបាននូវការងារជាអាទិភាពគឺការបង្កើតយន្តការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការ ដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទ ឱ្យបានឆាប់រហ័ស ជាពិសេស វិវាទរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា អនុស្សារណៈនៃការយោគយល់គ្នា នឹងរួមគ្នាចុះហត្ថលេខានាពេលនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ សំដៅរួមគ្នា លើកកម្ពស់គុណភាព ប្រសិទ្ធិភាព និងភាពឆាប់រហ័ស នៃការ ដោះស្រាយវិវាទ តាមរយៈការសម្របសម្រួល ដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ នៅព្រះរាជាណាចក្រកម្ពុជា ។ ផ្អែកតាមអនុស្សារណៈ នៃការយោគយល់គ្នានេះ អ.ដ.ក និងរដ្ឋបាលខេត្តកំពង់ចាម នឹងធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ជិន ម៉ាលីន ក៏បានធ្វើការ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារ បច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកំពង់ចាម បានខិតខំប្រឹងប្រែង យកអស់កម្លាំង កាយចិត្ត សហការគ្នាយ៉ាងជិតស្និត ក្នុងការចរចាពិភាក្សា និង រៀបចំឡើងដោយជោគជ័យ នៃអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការសម្របសម្រួលផ្សះផ្សាវិវាទ រហូតឈានដល់ការចុះហត្ថលេខានាឱកាសនេះ ៕

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ លោកជំទាវប៉ាងដានីអភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានខេត្តប្រយុទ្ធប្រឆាំងអំពើជួ
+9
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ លោកជំទាវប៉ាងដានីអភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញចូលរួម កម្មវិធីផ្សព្វផ្សាយសេចក្ដីណែនាំ វគ្គ ស្ដីពីការប្រមូលទិន្នន័យពលរដ្ឋទេសសន្ដរប្រវេសន៍ និងកុមារក្នុងគ្រួសារទេសសន្ដរប្រវេសន៍ ដល់មន្ត្រី គ.រ.ប.ជ/ គ.ខ.ប.ជ ខេត្តទាំង៥ រួមមាន ខេត្តកំពង់ចាម,ត្បូងឃ្មុំ,កំពង់ធំ,ព្រៃវែង និងខេត្តស្វាយរៀង ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ធ្វើនៅសាលប្រជុំសាលាខេត្តកំពង់ចាម។

ក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ វត្តនគរបាជ័យក្រៅ នឹងរៀបចំកម្មវិធីបែបសាសនា ការលេងល្បែងប្រជាប្រិយ និងកម្មវិធីកំសាន្ត សប្បាយនានា ដើម្បីទទួលស្វាគមន៍ប្រជាពុទ្ធបរិស័ទ មកពីទីជិតឆ្ងាយ

អភិបាលរងខេត្តកំពង់ចាម ប្រជុំក្រុមការងារ ពិនិត្យវឌ្ឍនភាពការងារ ៤ករណី នៅក្នុងស្រុកស្រីសន្ធរ អានបន្ត JOIN មន្ទីរព័ត៌មានខេត្តកំពង
+9
អភិបាលរងខេត្តកំពង់ចាម ប្រជុំក្រុមការងារ ពិនិត្យវឌ្ឍនភាពការងារ ៤ករណី នៅក្នុងស្រុកស្រីសន្ធរ អានបន្ត JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

លោក ធួន វិថាវិន វិស្វករសំណង់សាងសង់រូបសំណាកនាគព័ន្ធកំពង់ចាម បានលើក ឡើងថា រូបសំណាកនាគព័ន្ធថ្មី យករចនាបថតាមលំនាំចាស់ គ្រោងបញ្ចប់ការសាង សង់មុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ! JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ រដ្ឋបាលស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រៀមរៀបចំ ប៉ិកួ: ១៥១១៣ មើម និង សណ្តែកដី ៥០០ គីឡូ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋមកលេងកំសាន្តនៅសង្រ្កាន្តវត្តនគរបាលជ័យ ហូបដោយឥតគិតថ្លៃ! JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

អនុនូវបទបញ្ជាដ៏មុឺងម៉ាត់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម ក្រៅពីកម្លាំងចុះធ្វើរដ្
+9
អនុនូវបទបញ្ជាដ៏មុឺងម៉ាត់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម ក្រៅពីកម្លាំងចុះធ្វើរដ្ឋបាលរដ្ឋបាលចំហ របស់ ស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត, លោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាម បានដាក់បទបញ្ជាឲ្យអាជ្ញាធរសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម ដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ និងប្រជាការពារ បែងចែកវេនជាប្រចាំថ្ងៃ ចុះល្បាតតាមគោលដៅសំខាន់ៗ ដើម្បីរក្សា ការពារ សន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ បង្កើនភាពកក់ក្តៅ និងសុភមង្គលជូនបងប្អូនប្រជាពលរដ្ឋយើង។ សូមជម្រាបថា កម្លាំងប្រជាការពារទាំងអស់ក្នុងក្រុងកំពង់ចាម បានទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម រួមមាន: ឯកសណ្ឋានប្រជាការពារ ម្នាក់ ៣កំប្លេ/១ឆ្នាំ រួមនឹងវិទ្យុទាក់ទង។ល។ #សកម្មភាព យប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦