ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 041 подписчиков, занимая 4 999 место в категории Политика и 575 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 041 подписчиков.

Согласно последним данным от 09 ноября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -123, а за последние 24 часа — -3, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.60%. В первые 24 часа после публикации контент обычно набирает 5.68% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 663 просмотров. В течение первых суток публикация набирает 570 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 6.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 10 ноября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 041
Подписчики
-324 часа
-367 дней
-12330 дней
Архив постов
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញេីសារលិខិតរំលែកទុក្ខ ជូនចំពោះ លោកជំទាវ សុខ កែវ ព្រមទាំងក្រុមគ្រួសារ ចំ
+1
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញេីសារលិខិតរំលែកទុក្ខ ជូនចំពោះ លោកជំទាវ សុខ កែវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ

ពលរដ្ឋ ៦គ្រួសារ ក្នុងឃុំមៀន ស្រុកព្រៃឈរ និង ឃុំព្រែកក្របៅ ស្រុកកងមាស ដែលរងផលប៉ះពាល់ ដោយខ្យល់កន្ត្រាក់ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

រដ្ឋបាលឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ចេញសេចក្ដីបំភ្លឺបកស្រាយ ការផ្សាយរបស់ទំព័រ Facebook "CK TV Online ព័ត៌មាន និងគណនី BDT
+2
រដ្ឋបាលឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ចេញសេចក្ដីបំភ្លឺបកស្រាយ ការផ្សាយរបស់ទំព័រ Facebook "CK TV Online ព័ត៌មាន និងគណនី BDT TV Online" ដែលបានផ្សាយផ្ទាល់វីដេអូចោទប្រកាន់ថា ផ្លូវបេតុងក្នុងឃុំមានការប្រេះស្រាំ និងគ្មានមន្ត្រីជំនាញចុះពិនិត្យ

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យ វឌ្ឍនភាពសំណង់ និងការស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រទឹកឆា ខេត្តកំពង់
+9
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យ វឌ្ឍនភាពសំណង់ និងការស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រទឹកឆា ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាននិងអ្នក ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យ វឌ្ឍនភាពសំណង់ទ្វារទឹក ប្រឡាយ និងការស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រទឹកឆាខាងលិច និងទឹកឆាខាងកើត ស្ថិតនៅក្នុងឃុំបឹងណាយ និងឃុំក្រូច ស្រុកព្រៃឈរ។ ដំណើរអញ្ជើញចុះពិនិត្យផ្ទាល់នេះ គឺដើម្បីជំរុញ និងធានាគុណភាពនៃការស្ថាបនាប្រព័ន្ធធារាសាស្ត្រដ៏មានសារៈសំខាន់មួយនេះ ឱ្យឆ្លើយតបទៅនឹងតម្រូវការទឹកស្រោចស្រពដំណាំកសិកម្មជូនប្រជាពលរដ្ឋ។ បើតាមបញ្ជាក់របស់មន្ត្រីជំនាញ បានឱ្យដឹងថា ការសាងសង់ និងជួសជុលប្រព័ន្ធធារាសាស្ត្រទឹកឆា គឺជាគម្រោងស្ដារឡើងវិញ ដែលបានចែកចេញជា ២ ប្រភេទរួមមាន៖ ១. ប្រព័ន្ធធារាសាស្ត្រទឹកឆាខាងកើត ប្រឡាយបេតុង (C)៖ ចំនួន ២ ខ្សែ ប្រវែងស្មើនឹង ២ គីឡូម៉ែត្រ។ ប្រឡាយរងដី៖ ចំនួន ២ ខ្សែ ប្រវែងស្មើនឹង ១៧.៥០៥ គីឡូម៉ែត្រ។ សំណង់សិល្បការ (តូច-ធំ)៖ ចំនួន ១១៦ កន្លែង ដោយអាចផ្គត់ផ្គង់ និងស្រោចស្រពលើផ្ទៃដីកសិកម្មទំហំ ៩៧០ហិកតា ស្មើនិង១.២៦១គ្រួសារ។ ២. ប្រព័ន្ធធារាសាស្ត្រទឹកឆាខាងលិច ប្រឡាយបេតុង (A-B)៖ ចំនួន ៩ ខ្សែ ប្រវែងស្មើនឹង ៤.១២ គីឡូម៉ែត្រ។ សំណង់សិល្បការ (តូច-ធំ)៖ ចំនួន ៦១ កន្លែង។ ផលប្រយោជន៍៖ អាចស្រោចស្រពលើផ្ទៃដីកសិកម្មទំហំ ៩៥០ហិកតា ជូនប្រជាពលរដ្ឋចំនួន ១,២៧៦គ្រួសារ។ វឌ្ឍនភាពនៃការអនុវត្តគម្រោងគម្រោងសាងសង់នេះបានចាប់ផ្តើមបើកដ្ឋានការដ្ឋានកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ និងគ្រោងបញ្ចប់ទាំងស្រុងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ដោយសម្រេចបានលទ្ធផលបច្ចុប្បន្នដូចខាងក្រោម៖ ការងារប្រឡាយរងដី និងប្រឡាយបេតុង៖ សម្រេចបាន ១០០% ការងារសំណង់សិល្បការ៖ សម្រេចបាន ៩០%។ តាមរយៈប្រព័ន្ធធារាសាស្ត្រទឹកឆា (លិច-កើត) នេះ វានឹងក្លាយជាកម្លាំងចលករដ៏មានសក្តានុពលក្នុងការជួយសម្រួលដល់ការធ្វើកសិកម្មរបស់ប្រជាពលរដ្ឋក្នុងស្រុកព្រៃឈរ ឱ្យទទួលបានទិន្នផលខ្ពស់ និងបង្កើនជីវភាពគ្រួសារកាន់តែប្រសើរឡើង។ ឯកឧត្តម អភិបាលខេត្ត បានចាត់ឱ្យមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បន្តការតាមដាន ការអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធខាងលើនេះ ឱ្យបានជាប់ជាប្រចាំ ដើម្បីសំណង់ធានាបាននូវគុណភាព និងការប្រើប្រាស់បានគង់វង្សយូរអង្វែង៕

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យទីតាំងសាងសង់សាលាបុណ្យ នៅវត្តភ្នំប្រុស ក្នុងស្រុកកំពង់សៀម (កំពង់ចាម)៖ នាព្រឹកថ្ងៃទី០១ ខែកញ
+7
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យទីតាំងសាងសង់សាលាបុណ្យ នៅវត្តភ្នំប្រុស ក្នុងស្រុកកំពង់សៀម (កំពង់ចាម)៖ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំមន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យទីតាំងសាងសង់សាលាបុណ្យថ្មីមួយ ស្ថិតនៅក្នុងបរិវេណវត្តសុវណ្ណគិរីរតនៈ ហៅ វត្តភ្នំប្រុស ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ព្រះធម្មសីលវង្សា ជិន សាវឿន ព្រះចៅអធិការវត្តសុវណ្ណគិរីរតនៈ (វត្តភ្នំប្រុស) បានមានសង្ឃដីកាថា ការសាងសង់សាលាបុណ្យនេះឡើង គឺក្នុងគោលបំណងដើម្បីទទួលស្វាគមន៍ពុទ្ធបរិស័ទជិតឆ្ងាយ ដែលអញ្ជើញមកធ្វើបុណ្យសាងកុសល ក្នុងកម្មវិធីបុណ្យផ្សេងៗទៅតាមប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ព្រះតេជគុណបានបន្តទៀតថា ពិធីបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះហើយ។ នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំដល់ក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ឱ្យយកចិត្តទុកដាក់ខ្ពស់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធជុំវិញទីតាំងសាងសង់ ធានាសុវត្ថិភាព សោភ័ណភាព និងការថែរក្សាបរិស្ថានជុំវិញតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ ដើម្បសម្រួលដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងភ្ញៀវទេសចរដែលមកធ្វើបុណ្យទាន និងកម្សាន្តផ្សេងៗ៕

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកុមារកំព្រា នៅមណ្ឌលកុមារកំព្រា ខេត្តកំពង់ចាម (កំពង់ចាម)៖ ឯកឧត្តម អ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកុមារកំព្រា នៅមណ្ឌលកុមារកំព្រា ខេត្តកំពង់ចាម (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកុមារកំព្រា ដែលកំពុងស្នាក់នៅ និងសិក្សារៀនសូត្រ នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា ខេត្តកំពង់ចាម ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម។ នៅក្នុងឱកាសប្រកបដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅនោះ ឯកឧត្តម អភិបាលខេត្ត បានបង្ហាញនូវក្តីអាណិតស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព ព្រមទាំងការរស់នៅរបស់កុមារទាំងអស់។ ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងបានលើកទឹកចិត្តឱ្យក្មួយៗកុមារកំព្រាទាំងអស់ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ស្ដាប់បង្គាប់លោកគ្រូ អ្នកគ្រូ និងអ្នកថែទាំ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង និងក្លាយជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ប្រទេសជាតិ។ ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្ត្រីបុគ្គលិក និងអ្នកថែទាំទាំងអស់នៅក្នុងមជ្ឈមណ្ឌល ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់មើលថែទាំ ផ្ដល់ការអប់រំ និងក្ដីស្រឡាញ់ដល់កុមារទាំងនោះដូចជាកូនចៅបង្កើត៕

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងកំពង់ចាម

អភិបាលខេត្តកំពង់ចាម ជួបពិភាក្សាជាមួយប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារ ដើម្បីពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេស

ព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹកក្នុងខេត្តកំពង់ចាមសម្រាប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦

នៅក្នុងសប្តាហ៍នេះ អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម បានទទួលប្លង់ចំនួន ១៧៧ ប័ណ្ណ ដើម្បីបន្តផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋយើង។ លេ
+4
នៅក្នុងសប្តាហ៍នេះ អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម បានទទួលប្លង់ចំនួន ១៧៧ ប័ណ្ណ ដើម្បីបន្តផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋយើង។ លេខទូរស័ព្ទបុគ្គលិកទទួល-ប្រគល់ឯកសារ 011 66 48 66/ 096 4444 178 #អង្គភាពច្រកចេញចូលតែមួយ