ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 156 подписчиков, занимая 4 991 место в категории Политика и 562 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 156 подписчиков.

Согласно последним данным от 12 октября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -107, а за последние 24 часа — 0, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.68%. В первые 24 часа после публикации контент обычно набирает 5.16% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 679 просмотров. В течение первых суток публикация набирает 525 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 5.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 13 октября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 156
Подписчики
Нет данных24 часа
-187 дней
-10730 дней
Архив постов
សេចក្ដីប្រកាសព័ត៌មាន របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម

photo content
+9

នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈ
+9
នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងជាក់ស្ដែងនៅទំនប់ដៃស្វា ដែលស្ថិតិនៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានបន្តឡើងគៀកនឹងកម្ពស់១០ម៉ែត្រ នៅថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងជិតដល់កម្ពស់
+1
ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានបន្តឡើងគៀកនឹងកម្ពស់១០ម៉ែត្រ នៅថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងជិតដល់កម្ពស់១០ម៉ែត្រ បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់៩.៩២ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,០៦ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៦.៤០ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើននៅទូទាំងស្រុកចំការលើ និងស្រុកស្ទឹងត្រង់។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមជាកិត្តិយស ក្នុងវេទិកាផ្សព្វផ្សាយ ស្តីពី «កំណែទម្រង់រដ្ឋបាលសាធារណៈ» ថ្ងៃអាទិត្យ ៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងវេទិកាផ្សព្វផ្សាយ ស្តីពី «កំណែទម្រង់រដ្ឋបាលសាធារណៈ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ស្ថិតនៅវិមាន៧ មករា រាជធានីភ្នំពេញ។ វេទិកានេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ជ្រុនថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ គណៈអចិន្រ្តៃយ៍ នៃយុវជនគណបក្សថ្នាក់កណ្តាល ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ នៃយុវជនគណបក្សថ្នាក់កណ្តាល ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា យុវជនគណបក្សថ្នាក់កណ្តាល អង្គការចាត់តាំងយុវជនគណបក្សគ្រប់ថ្នាក់ទាំងក្នុងនិងក្រៅប្រទេស ក្រុមជំនួយការលេខាធិការដ្ឋាន និងបណ្តាផ្នែកទាំង១៦ សរុបចំនួន ៣ ៥០០នាក់៕

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលើ បានដឹកនាំក្រុមក
+5
នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលើ បានដឹកនាំក្រុមការងារ ថ្នាក់ខេត្ត ថ្នាក់ស្រុក គណបក្សឃុំ និងសាខាពាក់ព័ន្ធ បាននាំយកនូវទៀនព្រះវស្សា សំពត់ស្លាដក ទេយ្យវត្ថុ និងបច្ច័យសម្រាបកសាង ទៅប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សានៅពទ្ធសីមា វត្តចំនួន០៣ គឺវត្តពោធិធម្មរង្សី(ទួលឡូវ) នៅភូមិថ្នល់បែក វត្តមុនីសោភណ្ឌរង្សី(វត្តតាំងក្រង់) ស្ថិតនៅភូមិតាំងក្រង់ និងវត្តពោធិមុនីឧត្តម(វត្តចាស់)ស្ថិតនៅភូមិអួរដារ ក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។ ដោយក្នុង០១វត្ត ឯកឧត្តមបានប្រគេនបច្ច័យសម្រាប់កសាង បច្ច័យបួនព្រះសង្ឃ បច្ច័យជូនចាស់ព្រឹទ្ធាចារ្យ ពុទ្ធបរិស័ទ ទៀនព្រះវស្សា សំពត់ស្លាដក មី ភេសជ្ជ: ទឹកស៊ីវអុីវ ត្រីខ និងទឹកបរិសុទ្ធ ។

រដ្ឋបាលខេត្តកំពង់ចាម ទូងស្គរ អបអរសាទរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព ក្នុ
+9
រដ្ឋបាលខេត្តកំពង់ចាម ទូងស្គរ អបអរសាទរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម សា ស៊ីថា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម នៅវេលាម៉ោង៧ព្រឹក នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២២៥នេះ រួមជាមួយ មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា នៃរដ្ឋបាលសាលាខេត្តកំពង់ចាម បានទូងស្គរ នៅមុខសាលាខេត្តកំពង់ចាម ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ បូជនីយដ្ឋានចងចាំនៃកម្ពុជា រួមមាន «សារមន្ទីរទួលស្លែង(ស២១) វាលពិឃាតជើងឯក និងអតីតមន្ទីរឃុំឃាំង ម១៣» ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក នាកិច្ចប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីស្នាក់ការអង្គការយូណេស្កូ នាក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ។

ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានបន្តឡើងបន្តិចទៀត នៅថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងបន្តិចទៀត បើយោងលោក អ៊ុម
+2
ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានបន្តឡើងបន្តិចទៀត នៅថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងបន្តិចទៀត បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់៩.៨៦ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,០២ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៦.៣២ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើនក្នុងស្រុកចំនួន៥ និងក្រុង១។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

ទិដ្ឋភាពវាយគង ទូងស្គរ នៅមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ខេត្តកំពង់ចាម​ នាព្រឹកនេះ ដើម្បីអបអរសាទរបូជនីយដ្ឋានចងចាំនៃកម្ពុ
+2
ទិដ្ឋភាពវាយគង ទូងស្គរ នៅមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ខេត្តកំពង់ចាម​ នាព្រឹកនេះ ដើម្បីអបអរសាទរបូជនីយដ្ឋានចងចាំនៃកម្ពុជា រួមមាន «សារមន្ទីរទួលស្លែង (ស២១) វាលពិឃាតជើងឯក និងអតីតមន្ទីរឃុំឃាំង ម១៣» ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក នាកិច្ចប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីស្នាក់ការអង្គការយូណេស្កូ នាក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី១១ ខែកក្កដា។

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៨ ឆ្នាំ២០២៥ នារសៀលថ្ងៃសៅរ៍ទី១២ ខែកក
+9
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៨ ឆ្នាំ២០២៥ នារសៀលថ្ងៃសៅរ៍ទី១២ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាសមាជិកគណៈអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្ដាល បានអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៨ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ស្ថិតនៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ៕

សេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម
សេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម

នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ត្រ ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម​ អញ្ជើញចូលរួមជាអធិ
+9
នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ត្រ ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម​ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ក្រុមការងារសម្របសម្រួលព័ត៌មានស្រុកព្រៃឈរ ស្ថិតនៅទីស្នាក់ការគណបក្សស្រុក ដោយមានការ ចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាយុវជនបក្សខេត្ត, ប្រធាន អនុប្រធាន គណៈកម្មាធិការបក្សស្រយក ប្រធាន អនុប្រធានយុវជនបក្សស្រុក និងសមាជិក សមាជិកាចូលរួមជិត៤០០នាក់។

ឯកឧត្ដមបណ្ឌិត ម៉ា ឈឿន និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងនិងសម្ធិផលនានា នៅស្រុកបាធាយ ខេត្តកំពង់ចាម (កំពង់ចាម): នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្ដម ម៉ា ឈឿន និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងនិងសម្ធិផលនានា ស្ថិតនៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម សរុបជាថវិកា ចំនួន ១៧៤.៦០៦ ដុល្លា)។ ពិធីនេះក៏មានការចូលរួមពី លោកប្រធានក្រុមប្រឹក្សាស្រុកបាធាយ និងជើងព្រៃ លោកអភិបាល និងលោកអភិបាលរង នៃគណៈអភិបាលស្រុក បាធាយ-ជើងព្រៃ ឯកឧត្តម លោកជំទាវ និងក្រុមការងារចុះមូលដ្ឋានស្រុកបាធាយ-ជើងព្រៃ កងកម្លាំងប្រដាប់អាវុធទាំងបី មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុប ៧២៥នាក់។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន បានថ្លែងថា​ វត្តមានសមិទ្ធផលរីកស្កេកស្កះពេលផ្ទៃប្រទេស គឺដោយសារ កត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន, មានសន្តិភាព មានការអភិវឌ្ឍ, មានសន្តិភាព ប្រជាពលរដ្ឋមានឱកាសគ្រប់គ្រាន់ក្នុងការប្រកបរបរផ្សេងៗ ការធ្វើដើរណើរកំសាន្តបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ជាពិសេសការជួបជុំក្រុមគ្រួសារ សាច់ញាតិ ប្រកបដោយសុខដុមរមនា ក្រោមការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា  និង សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្ស។ ឯកឧត្តមបណ្ឌិត ថ្លែងបន្តថា សូមបងប្អូនប្រជាពលរដ្ឋជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងសូមរួបរួមគ្នាបន្តថែរក្សាសន្តិភាពឲ្យបានគង់វង្សយូរអង្វែង ដើម្បីបន្តការអភិវឌ្ឍរីកចម្រើននៃសង្គមជាតិ និងភាពសុខសាន្តរបស់ប្រជាជន៕