ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 138 подписчиков, занимая 4 987 место в категории Политика и 564 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 138 подписчиков.

Согласно последним данным от 15 октября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -117, а за последние 24 часа — 0, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.58%. В первые 24 часа после публикации контент обычно набирает 5.48% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 667 просмотров. В течение первых суток публикация набирает 556 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 5.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 16 октября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 138
Подписчики
Нет данных24 часа
-327 дней
-11730 дней
Архив постов
អំណោយសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតផ្តល់ជូនពលរដ្ឋខ្វះខាត៨០គ្រួសារ នៅស្រុកស្រីសន្ធរ

រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់
+8
រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំ កិច្ចប្រជុំអំពីសេវាសុខាភិបាលឯកជន ព្រមទាំងបានផ្ដល់អនុសាសន៍ណែនាំដល់ ប្រធានអង្គភាពទាំងអស់ បន្តរណែនាំអោយបានមុតមាំដល់ទីតាំងសេវាឯកជនទាំងអស់អនុវត្តតាមគោលការណ៍ច្បាប់ ដោយមានការចូលរួម អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អភិបាលស្រុក រដ្ឋបាលឃុំ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មណ្ឌលសុខភាព នៅសាលប្រជុំសាលាស្រុកព្រៃឈរ។

អភិបាលខេត្តកំពង់ចាម អះអាងថា រយៈពេល ៦ខែក្រោយ ប្រជាពលរដ្ឋនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ នឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ស្របតាមស្តង់ដាបច្ចេកទេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា រយៈពេល៦ខែទៀត ប្រជាពលរដ្ឋរស់នៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ នឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ស្របតាមស្តង់ដាបច្ចេកទេស ខណៈក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតកំពុងមមាញឹកក្នុងការដំឡើងបណ្តាញប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីបន្ថែម​ ដេីម្បីឱ្យមានសម្ពាធទឹកខ្លាំងជាងមុន ដែលបច្ចុប្បន្នសម្រេចបានប្រមាណជា​ ៩ភូមិ/៩ភូមិស្មេីនឹង​ ១០០%​ ហើយ​ ។ នៅតែការងារជួសជុលបណ្តាញដែលមានបញ្ហា​ បន្ថែមបណ្តាញថ្មីតិចតួចតាមជាស្តែងតែប៉ុណ្ណោះ​ ។ ថ្លែងបែបនេះនាឱកាសឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយវិវាទដីធ្លី និងបញ្ហាផ្សេងៗ នៅសាលាស្រុកស្រីសន្ធរ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ដោយសារពេលកន្លងមកប្រជាពលរដ្ឋមានការត្អូញត្អែរពីផលលំបាកក្នុងការផ្គត់ផ្គងទឹកស្អាតនៅក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ឯកឧត្តមក៏បានរាយការណ៍ទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងក៏បានចាត់ឲ្យមន្ត្រីជំនាញ សហការជាមួយមន្ទីរឧស្សាហកម្មខេត្តកំពង់ចាមដែលមានតួនាទីគ្រប់គ្រងសេវាករទឹកស្អាត ឲ្យពិនិត្យមើលករណីខ្វះខាត់ទឹកស្អាតប្រើប្រាស់នៅក្នុងឃុំព្រែកដំបូក ក៏សង្កេតឃើញថាមានបញ្ហាបច្ចេកដែលនាំការផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់ ។ ស្របពេលនោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក៏បានណែនាំឲ្យសេវាករទឹកស្អាត រៀបចំបណ្ដាញចែកចាយផ្គត់ផ្គង់ទឹកថ្មីបន្ថែម ដែលបច្ចុប្បន្នសម្រេចបាន​ ៩ភូមិ​ ​/៩​ ភូមិ​ ស្មេីនឹង​ ១០០​ %​ ហើយ នៅតែការ​ងារ​ជួសជុលបណ្តាញខូចខាតតែប៉ុណ្ណោះ​។ ឯកឧត្តមបន្តថា ទន្ទឹមនឹងនេះដែរ​ សេវាករទឹកស្អាតកំពុងសិក្សាផ្លាស់ប្តូរប្រព័ន្ធបណ្តាញខែ្សភ្លេីងប្រវែង​ ២,៥០០​ ម​ (រយ:ពេល​ ៦​ ខែ​ )​ និងសិក្សាពង្រីកអាងស្តុកទឹកស្អាតបន្ថែមទៀត​ ដេីម្បីត្រៀមនៅពេលបន្ទុកប្រេីប្រាស់ខ្លាំង​ ដោប្រេី​ (រយ:ពេល​ ៥​ ខែ)​ បន្ទាប់មកជម្រុញឱ្យប្រជាពលរដ្ឋនៅក្នុងភូមិអំពិលចំនួន​ ១៣២ខ្នងផ្ទះ​/៣៨៧​ ខ្នងផ្ទះស្មេីនឹង​ ៣៤.១០%​ ងៀកមក​ប្រេីប្រាស់ទឹកស្អាតវិញ។ ឯកឧត្តមអភិបាលបានបញ្ជាក់បន្ថែមថា​ បច្ចុប្បន្ន​ នៅតាមភូមិមាខ្នងផ្ទះបានប្រេីប្រាស់ទឹកស្អាតចាប់ពី​ ៧០%​ ឡេីងទៅបេីគិតនៅ​ក្នុង​ឃុំព្រែកដំបូកទាំងមូលចំនួនខ្នងផ្ទះ(តំណ)​ដែលបានប្រេីប្រាស់ទឹកស្អាត​ ១,៨៦១%/២,៣៦៣​ ខ្នងផ្ទះស្មេីនឹង​ ៧៨.៧៥%​ ។ ដូច្នេះនៅសល់​ ៥០២​ ខ្នងផ្ទះ​ ស្មេីនឹង​ ២១.២៤%​ទៀតនៅប្រេីប្រាស់ប្រភពទឹកទន្លេខ្ពប​ ទឹកអណ្តូង​ ទឹកស្រ:​ ទឹកព្រែក​ និងទឹកភ្លៀង​ ដោយមិនបានឆ្លងកាត់ប្រព័ន្ធប្រព្រឹត្តកម្មសម្អាតទឹក​ និងការត្រួតពិនិត្យគុណភាពទឹកឡេីយ​៕

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រគល់ផ្ទះមនុស្សធម៌ទី ២៣ ជូនទុរគតជនមានពិការភាព ១នាក់ នៅឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ https://fb.watch/zVj00gQtOK/?

នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំ
+9
នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការប្រមូលធាតុចូលដើម្បីចងក្រងជាឯកសារគោលការណ៍ណែនាំប្រតិបត្តិសម្រាប់ការអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម ដោយមានការចូលរួមមកពី លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក ប្រធាន OD អង្គការដៃគូរ និងមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម។

នៅរសៀលថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិប
+8
នៅរសៀលថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំកិច្ចប្រជុំក្រុមការងារដោះស្រាយករណីទំនាស់កេរមរតក រវាងបងប្អូនបង្កេីតនៅភូមិត្បូងភ្នំ ឃុំតាំងក្រាំង ស្រុកបាធាយ កិច្ចប្រជុំនេះធ្វេីឡេីងសាលាខេត្ដ ។

នាព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត កំពង់ចាម តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អ
+9
នាព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត កំពង់ចាម តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលា និងប្រកាសចូលកាន់តំណែងប្រធានអង្គភាពអាជ្ញាសាលា ក្រោមអធិបតីភាព ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាលតុលាការ តំណាងក្រសួងយុត្តិធម៌ ពិធីនេះប្រព្រឹត្ដទៅនៅសាលាដំបូងខេត្តកំពង់ចាម»។ ពិធីនេះ ក៏មានការចូលរួមពីជាគណៈអធិបតីពី ឯកឧត្តមប្រធានសាលាដំបូងខេត្តកំពង់ចាម ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្រ្តីរដ្ឋបាលតុលាការ កងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត និងមន្ទីរពាក់ព័ន្ធ សរុប ៩៨នាក់។

ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋងាយរងគ្រោះដែលខ្វះខាតជីវភាព ចំនួន ៨០គ្រួសារ នៅស្រុកស្រីសន្ធរ នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណ:កម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិសាខា រួមជាមួយ លោក ប្រធានគណ:កម្មាធិការអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ យុវជនកាកបាទក្រហមកម្ពុជា និង អ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ជនងាយរងគ្រោះ ខ្វះខាតជីវភាពចំនួន ៨០គ្រួសារ មកពី ៥៦ភូមិ នៃ១៤ឃុំ។ កម្មវិធីនេះ បានរៀបចំនៅក្នុង បរិវេណសាលាស្រុកស្រីសន្ធរ ដែលមានពលរដ្ឋងាយរងគ្រោះ រួមមាន ចាស់ជរាគ្មានទីពឹង៤២គ្រួសារ- ជនមានពិការភាព ១០ គ្រួសារ- មានជំងឺប្រចាំកាយ ១០គ្រួសារ- ទ័លលំបាក ១៨ គ្រួសារ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោកតា លោកយាយ បងប្អូន ទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត ដែលជានិច្ចកាលសម្ដេចទាំងទ្វេ តែងតែខ្វល់ខ្វាយគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនរងគ្រោះ និងជនងាយរងគ្រោះបំផុត ដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬ សាសនា អ្វីឡើយ ហើយតែងបានចាត់តំណាងអោយចុះអន្តរាគមន៍ ជួយ សម្រាល ទុក្ខលំបាកបានទាន់ពេលវេលា ស្របតាមទិសស្លោក "កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល "។ ឯកឧត្តមប្រធានគណ:កម្មាធិការសាខា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតា លោកយាយចាស់ៗ ក្នុងស្ថានភាពអាកាសធាតុមានការប្រែប្រួល សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺ ត្រូlវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ពិសារទឹកដាំពុះ, ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ហើយសូមជូនពរលោកតា លោកយាយ បងប្អូនទាំងអស់ មានសុខភាពរឹងមាំ អាយុយឺនយូរ បន្តរស់នៅក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍន៍។ ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ លោកតា លោកយាយ និង ពលរដ្ឋទាំងអស់សូមបន្តអប់រំណែនាំកូនចៅឲ្យបានយល់ដឹងអំពីសារៈសំខាន់នៃសន្តិភាពដែល សម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងរកបានដោយលំបាកបំផុត។ យើងទាំងអស់គ្នា សូមអរគុណសន្តិភាព សូមអរគុណសម្ដេចតេជោ ហ៊ុន សែន ហើយប្តេជ្ញាថែរក្សាការពារ មរតកសន្តិភាពសម្ដេចតេជោ ឲ្យបានឋិតថេរគង់វង្ស ហើយប្រឆាំងដាច់ខាត រាល់ការប៉ុនប៉ងទាំងឡាយណា ដែលនាំកម្ពុជា វិលទៅរកគ្រោះមហន្តរាយ សារជាថ្មីទៀត។ អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនលោកតា លោកយាយ បងប្អូន ជនងាយរងគ្រោះ ទាំង ៨០ គ្រួសារ , ក្នុង ១ គ្រួសារ ទទួលបាន ៖ - អង្ករ ២៥ គ.ក្រ , ទឹកត្រី ១យួរ, មី ១កេស, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១០ កំប៉ុង , ឃីត ១កញ្ចប់ និង ថវិកា ៥០.០០០ រៀល៕

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រគល់ផ្ទះមនុស្សធម៌ទី ២៣ ជូនទុរគតជនមានពិការភាព ១នាក់ នៅឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម រួមនិង ព្រះវត្តមានព្រះវិន័យធរគណខេត្ត ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា រួមជាមួយ ព្រះមន្ត្រីសង្ឃនៃសាលាគណខេត្ត សាលាអនុគណស្រុក និង អនុសាខាស្រុក បាននិមន្ត និងអញ្ជើញ ចុះប្រគល់ផ្ទះបន្ទាប់ទី ២៣ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ច សហការ រវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត សាលាគណខេត្ត និង ការផ្តល់ថវិកាបដិភាគពីអនុគណស្រុក រួមទាំងសប្បុរសជន ជូនទុគតជនមានពិការភាព ឈ្មោះ ព្រំ ស្រឿន អាយុ ៤៥ឆ្នាំ រស់នៅ ភូមិជើងដឹក ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ។ គួររំលឹកថា ជនមានពិការភាព រូបនេះ រស់នៅជាមួយកូនប្រុសពៅ អាយុ 6ឆ្នាំ ទេ ក្រោយពេលដែលប្រពន្ធ នាំកូន 2នាក់ចាកចោលគាត់ ដោយមូលហេតុថា ទៅរកលុយសង បំណុលគេ ។ ព្រំ ស្រឿន ជាកម្មករជៀរជ័រនៅមណ្ឌលគិរី ជាអកុសល គាត់រអិលជើងធ្លាក់បាក់ឆ្អឹងចង្កេះ ក្លាយជាជនពិការដល់សព្វថ្ងៃ ។ ព្រំ ស្រឿន រស់នៅក្នុងកូនខ្ទមតូចមួយ ដែលដំបូលនិងជញ្ជាំងបិទបាំងដោយសង្កសីចាស់ៗ ធ្លុះធ្លាយដោយអន្លើ ។ សព្វថ្ងៃ ងើបមិនរួច ហើយធ្វើអ្វីក៏មិនកើត រស់នៅពឹងអាស្រ័យ តែលើការជួយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ប័ណ្ណសមធម៌ ក្រ ១ និងការជួយឧបត្ថម្ភចំណីអាហារពីអ្នកជិតខាង ប៉ុណ្ណោះ ។ ទោះជាយ៉ាង ណាក្តី ដោយសារជីវភាព ក្រខ្សត់ពេកហើយពិការថែមទៀតនោះ ទុរគតជនរូបនេះ ពុំមានលទ្ធភាពទាល់តែសោះ ក្នុងការសង់ផ្ទះស្នាក់នៅ បានឡើយ។ តាមការស្នើសុំពីក្រុមកាកបាទក្រហមឃុំ អនុសាខាស្រុក រួមជាមួយសំណើ សុំបិណ្ឌបាត្រពីព្រះអនុគណ ស្រុក និងដោយ មើលឃើញពីស្ថានភាពដ៏លំបាកនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម × ៦ម) ១ខ្នង រួមជាមួយ បង្គន់អនាម័យ ១បន្ទប់ តម្លៃសរុបប្រមាណជិត១៣,០០០,០០០ រៀល ជាថវិកាបដិភាគ របស់សាខា សាលាគណ សាលាអនុគណ អនុសាខាស្រុក ចៅអធិការវត្តទូទាំងស្រុកចំការលើ និងសប្បុរសជន ជូនទុរគតជនមានពិការភាពរូបនេះ សម្រាប់ស្នាក់នៅ តទៅ។ ដើម្បីជួយសម្រាលជីវភាពរស់នៅ , សាខា បានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូន ទុរគតជនជរា រូបនេះ សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២ , សាប៊ូ ១៦ដុំ , សម្ភារផ្ទះបាយ និង ថវិកា ២០០,០០០រៀល។ ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន ១១នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ឃីត និង អាវយឺត ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ៕

មន្ត្រីជំនាញដោះស្រាយបញ្ហាប្រឈមមួយចំនួនលើកំណាត់ផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម

ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ត្រូវបានអង្គសន្និបាតបោះឆ្នោត​ឱ្យបន្តជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម​ អាណត្តិទី៦​ កំពង់ចាម​:​ ក្នុងអង្គសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៦​ នាព្រឹកថ្ងៃទី​២៩​ ខែឧសភា​ ឆ្នាំ​២០២៥នេះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ត្រូវបានអង្គសន្និបាត ផ្តល់ការគាំទ្របោះឆ្នោតឱ្យបន្តជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម​ ក្នុងអាណត្តិទី៦​នេះ​ ដើម្បីបន្តបំពេញបេសកកម្មការងារជូនកាកបាទក្រហមកម្ពុជា ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។​ ក្នុងនាមគណៈកម្មាធិការសាខា អាណត្តិថ្មី​នេះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានធ្វើការប្តេជ្ញាចិត្ត​ ប្រមូលផ្តុំកម្លាំងមនុស្សធម៌ ចូលរួមលើកកម្ពស់ជីវភាព របស់ជនងាយរងគ្រោះបំផុត និងជនរងគ្រោះ តាមរយៈវិស័យអាទិភាពទាំង ៤ ពិសេសការដោះស្រាយឆ្លើយតបភ្លាមៗ ទៅនឹងភាពងាយរងគ្រោះ និងបញ្ហាប្រឈមនានាបានឆាប់រហ័ស និងទាន់ពេលវេលា ស័ក្តិសមជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។ ព្រមទាំងខិតខំលើកកម្ពស់តម្លៃមនុស្សធម៌ និងសេចក្តីថ្លៃថ្នូរមនុស្សជាតិ ជួយសម្រាលទុក្ខលំបាក និងពង្រីកការ ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋ ។ ក្នុងឱកាសនោះដែរ​ លោកជុំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអបអរសាទរ​ ចំពោះលទ្ធផល​ការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត​កំពង់ចាម​ អាណត្តិទី៦ ចំនួន ១៥រូប និងបោះឆ្នោតជូនឯកឧត្តម​ អ៊ុន​ ចាន់ដា​ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា អាណត្តិទី៦ តំណាងឱ្យកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអនុវត្តត្រឹមត្រូវតាមច្បាប់ លក្ខន្តិករបស់កាកបាទក្រហមកម្ពុជា។ ជាមួយគ្នានោះ​ លោកជំទាវ អគ្គលេខា ក៏បានផ្តាំផ្ញេី​ ឱ្យពង្រឹងស្មារតីសាមគ្គីភាព ឯកភាពសាខា អនុសាខា ក្រុមប្រតិបត្តិតាមរយៈយន្តការផែនការប្រចាំឆ្នាំ ដើម្បីវាយតម្លៃសូចនាករ វាស់វែងលទ្ធផលដែលសម្រេចបាន និង​បែងចែកការងារជូនប្រធាន អនុប្រធាន សមាជិកទើបជាប់ឆ្នោតអាណត្តិទី៦ ក្រៅពីនោះត្រូវអនុវត្តនូវអភិបាលកិច្ចល្អប្រកបដោយតម្លាភាព គណនេយ្យភាពតាមលក្ខខន្តិករបស់ កាកបាទក្រហម និង​ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ​ផងដែរ​ ៕

បន្ទាប់ពីបញ្ចប់សន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្ដិទី៦ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានបន្តកិច្ចប្រជុំតម្រងទិស ស្តីពី ការងារអភិបាលកិច្ច និងគ្រប់គ្រង ជាមួយសមាជិក សមាជិកគណៈកម្មាធិការសាខា អាណត្ដិទី៦ និងអនុសាខាក្រុងស្រុកទាំង១០ ព្រមទាំងមន្ត្រីប្រតិបត្តិសាខាទាំងអស់ ដើម្បីបន្តពង្រឹង និងពង្រីកសកម្មភាពវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា ៖ ១- ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ២- សុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍ ៣- ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ៤- ការអភិវឌ្ឍន៍ស្ថាប័ន៕

អបអសាទរ សន្និបាតអាណត្តិទី៦ (២០២៥-២០៣០) របស់គណៈកម្មាធិការសាខកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាអាណត្តិទី៥ និងជាអភិបាលខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតី ពិធីអបអសាទរ សន្និបាតអាណត្តិទី៦ (២០២៥-២០៣០) របស់គណៈកម្មាធិការសាខកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងគណៈកិត្តិយស សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា អ្នកអង្កេតការណ៍តាមមន្ទីរ អង្គភាពនានា ភ្ញៀវកិត្តិយស និងអាជីវករសរុបចំនួន ៥០៨នាក់ ក្នុងនោះមានសមាជិកពេញសិទ្ធិបោះឆ្នោតចំនួន ៨៨រូប។ គោលបំណងសំខាន់នៃសន្និបាតនេះគឺ៖ ១- ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦(២០២៥-២០៣០) និងពិនិត្យនិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦ (២០២៥-២០៣០)។ ២-បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៦។ ក្នុងដំណើរការសន្តិបាត បានប្រកាសរំសាយ គណៈកម្មាធិការសាខាអាណត្ដិទី៥ និងប្រកាសសមាសភាពបេក្ខជនគណៈកម្មាធិការសាខាសម្រាប់អាណត្ដិទី៦ ចំនួន១៥រូប (ស្ត្រី៣រូប) រួចមកអង្គសន្និបាតបានបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការសាខា អាណត្តិទី ៦ ដោយជាលទ្ធផលសំឡេងគាំទ្រ ៨៦ សំឡេងលើ ៨៨សំឡេង។ អនុវត្តតាមនីតិវិធីគណ:កម្មាធិការសាខាទើបជាប់ឆ្នោតថ្មីបានបើកកិច្ចប្រជុំលើកដំបូង និងបានសម្រេចឯកភាពគ្នាជាឯកឆន្ទជ្រើសរើស ឯកឧត្តម អ៊ុន ចាន់ដា ជាប្រធានគណៈកម្មាធិការសាខាអាណត្តិទី៦ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍, ឯកឧត្តម ហួត វុទ្ធី អនុប្រធាន, សាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី អនុប្រធាន, លោកស្រី ចាន់ វ៉ាន់នី ហេរញ្ញិក, ឯកឧត្តម ស្រី សុភ័ក្រ ជាលេខាធិការ និងសមាជិកចំនួន ៩ រូបទៀត។ ក្នុងឱកាសនោះដែរ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានអានសេចក្តីថ្លែងការរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយបានបញ្ជាក់ថាដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់សាខា សូមអង្គសន្និបាតសាខា បន្តពង្រឹងកម្លាំងសាមគ្គីភាពលើកកម្ពស់សកម្មភាពមនុស្សធម៌និងការរួបរួមគ្នាក្នុងសង្គមជាតិតាមរយៈកការអនុវត្តកិច្ចការគន្លឹះសំខាន់ៗចំនួន ៣ រួមមាន៖ទី១ ការផ្ដល់អំណោយធម៌ ជូនជនរងគ្រោះជនងាយរងគ្រោះបំផុត ការឧបត្ថម្ភផ្ទាល់នានា សម្រាប់ទ្រទ្រង់ សុខមាលភាពប្រជាជន និងរៀបចំយន្តការត្រៀមបង្ការគ្រោះមហន្តរាយ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលកើតចេញពី វិបត្តិសេដ្ឋកិច្ច វិបត្តិសង្គម គ្រោះអន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ ទី២ ការលើកកម្ពស់ការយល់ដឹង និងចូលរួមផ្ដល់ការអប់រំផ្សព្វផ្សាយលើកកម្ពស់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងការទប់ស្កាត់ជំងឺឆ្លងនានា និងជំងឺមិនឆ្លងមួយចំនួនដូចជា ជំងឺមហារីក ទឹកនោមផ្អែម ជំងឺបេះដូងសសៃឈាម ជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃ។ ល។ ដែលជាបញ្ហាសុខភាពសាធារណ:កំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅ នាពេលបច្ចុប្បន្នតាមរយៈការបរិភោគមិនបានត្រឹមត្រូវ ដូចជាបរិភោគផ្អែមពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹង និងការជក់បារី។ល។ រួមទាំងការលើកកម្ពស់សុខភាព មាតា ទារក កុមារនិងមនុស្ស ពេញវ័យ និងទី៣ ការលើកកម្ពស់គុណតម្លៃ និងលើកកម្ពស់ ចលនាមនុស្សធម៌ សេចក្តីថ្លៃថ្នូរ មនុស្សជាតិ លើកកម្ពស់វប្បធម៌អហិង្សាការពារសុខសន្តិភាព ដែលក្នុងនោះទាមទារ ឲ្យមានការចូលរួម ពង្រឹងស្មារតី សាមគ្គីភាព ការលើកកម្ពស់ វប្បធម៌នៃការចែករំលែក និងការជួយគ្នា ទៅវិញទៅមក ចាប់តាំងពី ភូមិ/ឃុំ/ស្រុក/ខណ្ឌ/ក្រុង ដែលជាថ្នាក់ក្រោមជាតិរហូតដល់ ថ្នាក់ជាតិ៕ តាងនាមគណៈកម្មាធិការសាខាអាណត្តិទី ៦ ដើម្បីជាការសំដែងនូវគារវៈកិច្ចចំពោះអង្គសន្និបាតដែលបានបោះឆ្នោតគាំទ្រ និងផ្តល់នូវទំនុកចិត្ត ឯកឧត្តម អ៊ុន ចាន់ដា បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា៖ ដើម្បីឆ្លើយតបចំពោះទំនុកចិត្តដ៏ឧត្តុងឧត្តមខាងលើ ឯកឧត្តម សូមប្តេជ្ញាចិត្ត នឹងគោរពនូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, ខិតខំបំពេញបេសកម្មមនុស្សធម៌លើវិស័យអាទិភាពទាំង៤ ស្របតាមគោលដៅយុទ្ធសាស្ត្រ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដោយយកចិត្តទុកដាក់ជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗឱ្យបានទាន់ពេលវេលា, ពង្រឹងអ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ដែលបានបណ្តុះបណ្តាល, បំផុសផ្សព្វផ្សាយគោលការណ៍ និងសកម្មភាពនានា របស់កាកបាទក្រហមកម្ពុជា ក៏ដូចជាសកម្មភាពនានា របស់សាខា ដើម្បីចលនាឱ្យមានការចូលរួម ពីសំណាក់ប្រជាពលរដ្ឋ, ខិតខំដឹកនាំ និងមានទំនាក់ទំនងល្អជាមួយគណៈកិត្តិយសសាខា គណៈកម្មាធិការ សាខា ក្រុមប្រត្តិបត្តិសាខា និងអនុសាខា ទូទាំងខេត្ត បំផុសចលនាគៀងគររកមូលនិធិពីគ្រប់មជ្ឈដ្ឋាន ដើម្បីនិរន្តភាពសកម្មភាពមនុស្សធម៌ឱ្យបានល្អប្រសើរចាប់ពីពេលនេះតទៅ។