ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 165 подписчиков, занимая 4 942 место в категории Политика и 550 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 165 подписчиков.

Согласно последним данным от 09 октября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -110, а за последние 24 часа — 0, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.77%. В первые 24 часа после публикации контент обычно набирает 5.45% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 689 просмотров. В течение первых суток публикация набирает 554 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 5.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 10 октября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 165
Подписчики
Нет данных24 часа
-237 дней
-11030 дней
Архив постов
អាជ្ញាធរឃុំសូភាស នាំអំណោយជាស្បៀងអាហារ និងថវិកាមួយចំនួនទៅប្រគល់ជូនកងទ័ពជួរមុខខេត្តព្រះវិហារ

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ចំនួន ២២២៣ អង្គ/នាក់ នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ចំនួន ២២២៣ អង្គ/នាក់ នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតមជ្ឈមណ្ឌលសន្តិភាព នៅក្រុងកំពង់ចាម។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា, គណៈគ្រប់គ្រង សាស្រ្តាចារ្យ មន្រ្តីរាជការ និសិ្សតជ័យលាភី និងអ្នកពាក់ព័ន្ធ ប្រមាណជាង ៤.០០០ នាក់។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានចូលរួមអបអរសាទរនិស្សិតជ័យលាភីទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្តខិតខំប្រឹងប្រែងសិក្សារហូតទទួលបានជោគជ័យ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញភារកិច្ចការងារ របស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងដៃគូសហប្រតិបត្តិការទាំងអស់នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)សាខាខេត្តកំពង់ចាម ចំពោះការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព មានចំណេះដឹង ចំណេះធ្វើ មានសីលធម៌ល្អ មនសិការវិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ កិត្តិយស និងចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានយកឱកាសនោះ អបអរសាទរខេត្តកំពង់ចាម ឈរក្នុងលំដាប់ទី៦ ដែលមានចំនួនសិស្សនិទ្ទេស A ច្រើន ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងកន្លងទៅថ្មីៗនេះ ជាមួយអត្រាប្រឡងជាប់ចំនួន ៨២,៨% ស្មើនឹង ៧៧៥០នាក់ ដែល ក្នុងនោះ មានសិស្សនិទ្ទេស A ចំនួន ១៤១ នាក់។ ជាមួយគ្នានោះ តាំងនាមតំណាងឲ្យរាជរដ្ឋាភិបាលសង្ឃឹមយ៉ាងមុតមាំថា និស្សិតជ័យលាភីទាំងអស់នឹងយកចំណេះដឹងដែលទទួលបានពីសាលារៀនទៅអនុវត្តការងារជាក់ស្តែងក្នុងវិស័យនីមួយៗ និងត្រូវធ្វើឱ្យបាន ការប្រែក្លាយសញ្ញាបត្រទៅជាសញ្ញាឃើញនៅគ្រប់អង្គភាពដែលក្មួយៗបម្រើការ ត្រូវខិតខំពុះពារ ជម្នះរាល់ឧបសគ្គក្នុងការបំពេញកិច្ចការ ដើម្បីកសាងខ្លួនឱ្យស័ក្ដិសមជាពលរដ្ឋល្អ មន្ត្រីរាជការល្អ បុគ្គលិកល្អ ដោយប្រើនូវជំនាញ ចំណេះដឹង ចំណេះធ្វើប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវក្នុងការងារ សីលធម៌ល្អ ដោយត្រូវចងចាំថា មានតែចំណេះវិជ្ជាទេ ដែលអាចជួយបណ្ដុះនូវផ្នត់គំនិតឱ្យរីកចម្រើនជឿនលឿន ហើយអាចជួយលើកស្ទួយប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។ លើសពីនេះទៅទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ គាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដីកម្ពុជាឱ្យគង់វង្សស្ថិតស្ថេរ ធានាសុខសន្តិភាព និងការអភិវឌ្ឍជូនដល់ប្រជាពលរដ្ឋកម្ពុជា។ តាមរបាយការណ៍របស់ ឯកឧត្តម មួន វាសនា សាកលវិទ្យាធិការរង នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)ខេត្តកំពង់ចាម និស្សិតជ័យលាភីត្រូវទទួលសញ្ញាបត្រ នាពេលនេះចំនួន ២,២២៣ នាក់ ( នារី ១,០៩៨ នាក់) ក្នុងនោះ និស្សិតកម្រិតបរិញ្ញាបត្ររងមានចំនួន ៣៧៦នាក់ (នារី ១៨៤ នាក់) និស្សិតកម្រិតបរិញ្ញាបត្រ ១,៥៥៧នាក់ (នារី ៨១៨នាក់) និងនិស្សិតកម្រិតបរិញ្ញាបត្រជាន់ខ្ពស់មាន ២៩០នាក់ (នារី៩៦នាក់)។ សមិទ្ធផលជាទីមោទនៈនេះ ឆ្លុះបញ្ជាំងពីការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់របស់សាកលវិទ្យាល័យ ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបន្តពង្រឹង និងពង្រីកមូលដ្ឋានគ្រឹះនៅក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម សំដៅធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យអភិវឌ្ឍជាតិ គឺប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០ ព្រមទាំងឆ្លើយតបទៅនឹងការប្រកួតប្រជែងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅក្នុងតំបន់សហគមន៍អាស៊ាន និងសាកលភាវូបនីយកម្ម៕

ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ ដែលអាចចុះឈ្មោះស្វែងរកការងារ ចុះឈ្មោះស្វែងរកបុគ្គលិក និងចុះឈ្មោះចូលរៀនជំនាញ
+1
ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ ដែលអាចចុះឈ្មោះស្វែងរកការងារ ចុះឈ្មោះស្វែងរកបុគ្គលិក និងចុះឈ្មោះចូលរៀនជំនាញ

រសៀលថ្ងៃពុធ ២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអ
+9
រសៀលថ្ងៃពុធ ២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ អញ្ជើញចុះពិនិត្យទីតាំង និង អញ្ជើញដឹកនាំកិច្ចប្រជុំផែនការសន្តិសុខ សម្រាប់កម្មវិធីប្រគល់សញ្ញាបត្រនិស្សិតជ័យលាភី​ សាខាសាកលវិទ្យាល័យគ្រប់គ្រង​ និងសេដ្ឋកិច្ច​ UME ខេត្តកំពង់ចាម ថ្នាក់បរិញ្ញាប​ត្រ​ ថ្នាក់បរិញ្ញាបត្រ​រង​ ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​ ដែលនឹង ប្រព្រឹត្តទៅនៅព្រឹកថ្ងៃស្អែក ស្ថិតនៅមណ្ឌលសន្តិភាព ភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ បើតាមរបាយការណ៍ របស់គណៈគ្រប់គ្រងសាកលវិទ្យាល័យUME គឺមាននិស្សិតចំនួន ២២២៣នាក់ នឹងត្រូវចូលរួមទទួលសញ្ញាបត្រ។

នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខ
+9
នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទូក "ង" ដែលជាអំណោយរបស់ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ប្រគេនជូនវត្តចុងកោះជ្រូក (ហៅវត្តកោះសំរោង) ស្ថិតនៅវត្តបទុមរតនៈដីដុះ ក្រុងកំពង់ចាម។

អបអរសាទរ ខួបលើកទី៣២ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៥
អបអរសាទរ ខួបលើកទី៣២ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៥

ទូក​ "ង​" ថ្មីចំនួន​ ៣គ្រឿង​ អំណោយរបស់សម្តេចធិបតី ត្រូវបានប្រគេនជូនវត្តបុទុមកេស​រ, វវត្តទូលរការ និងវត្តសុទស្សនារាមជ្រោយថ្ម​ (កំពង់ចាម): ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម​ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មការទូក "ង" និងបងប្អូនចំណុះទូក​ និងពិធីប្រគល់ទូក "ង" ថ្មី ចំនួន៣ គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ស្ថិតនៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តបានមានប្រសាសន៍ថា ដោយបានការយកចិត្តទុក ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងការអភិរក្ស ថែរក្សានូវ កេរ្តិ៍ដំណែល មរតកវប្បធម៌ ដ៏ល្អផូរផង់របស់បុព្វបុរសខ្មែរ ដែលបានបង្កើតទូក "ង" ដែលបានសាយឈ្មោះបោះសំឡេងដ៏ល្បីរន្ទឺ និងបានចូលរួមប្រឡងប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែអកអំបុក ជារៀងរាល់ផងដែរ។ ឯកឧត្តម អភិបាលខេត្ត ថ្លែងបន្តថា មានបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី ប្រាកដជាស្គាល់យ៉ាងច្បាស់ ទូក "ង" ដែលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន មានឈ្មោះថា "បុទុមបុផ្ផា" ដែលជាទូកដ៏ល្បីល្បាញមួយកាលពីប៉ុន្មានឆ្នាំមុន និងធ្លាប់ដណ្ដើមបានជ័យលាភីលេខ១ ទូទាំងប្រទេស។ ទន្ទឹមនេះ ក៏មានទូក ២គ្រឿងផ្សេងទៀត ដែលជាការឧបត្ថម្ភរបស់សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចឧត្តមទេពញាន ហ៊ុន ណេង គឺទូកឈ្មោះ "ដីលើទួលរកាសែនជ័យ" និង "ចៅពេជ្រកុមារបុប្ផាជ្រោយថ្ម" ក៏ជាទូកមួយដ៏ល្បីល្បាញផងដែរ។ ឯកឧត្តម អភិបាលខេត្ត បន្តថា ដោយមើលឃើញពីស្ថានភាពទូកទាំង៣ គ្រឿង មាសសភាពចាស់ ទើបសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត សម្រេចធ្វើទូកថ្មី ចំនួន៣ គ្រឿង ដោយរក្សាឈ្មោះដើម ដែលមានឈ្មោះ ១- បបុទុមបុផ្ផា ត្រូវបានប្រគេនជូនវត្ត បុទុមកេសរ (វត្តពាមកោះស្នា) ២- ដីលើទួលរកាសែនជ័យ ប្រគេនជូនវត្ត វត្តទួលរកា ស្រុកស្ទឹងត្រង់ និង ៣- ចៅពេជ្រកុមារបុផ្ផាជ្រោយថ្ម" ប្រគេនជូនវត្តសុទស្សនារាមជ្រោយថ្ម​ ក្រុងកំពង់ចាម។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា នៅឆ្នាំនេះព្រះរាជពិធីបុណ្យអុំទូកនៅថ្នាក់ជាតិ ក៏ដូចជាថ្នាក់ខេត្តកំពង់ចាម ត្រូវបានផ្អាក ប៉ុន្តែឯកឧត្តម សូមជំរុញនិងលើកទឹកចិត្តដល់តាមបណ្ដាវត្តអារាម ក៏ដូចជាតាមបណ្ដាមូលដ្ឋាន អាចបង្កើតកម្មវិធីអុំទូកនេះឡើង ប៉ុន្តែត្រូវធ្វើការសហការការជាមួយជាមុន៕

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញកាន់បិណ្ឌវេន១៤ នៅវត្តអង្គវត្យារាម (ស្វាយតាហែន) ឃុំរកាគយ ស្រុកកងមាស (កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១៤ នៅវត្តអង្គវត្យារាម (ស្វាយតាហែន)​ ស្ថិតក្នុងឃុំរកាគយ ស្រុកកងមាស​ ដោយមានការអញ្ជើញ ចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការ​ ថ្នាក់ដឹកនាំ​ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងអជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទជាច្រើនផងដែរ។ ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្តកំពង់ចាម​ បានអញ្ជើញថ្វាយ ភួងផ្កា បូជាទៀនធូប ចំពោះព្រះពុទ្ធបដិមា ដែលជាព្រះសម្មាសម្ពុទ្ធបរមគ្រូ នៃយើង និងអញ្ជើញ នមសកាព្រះរតនត្រ័យ ទៅតាមកិច្ចសាសនា ព្រមទាំង អញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទ រាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត បុព្វការីជន​ ដែលបានចែកឋាន ទៅកាន់បរលោកខាងមុខ ព្រមទាំង ឧទ្ទិសនូវមហាកុសលផលបុណ្យ ទៅដល់វិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ពិសេស​វីរកងទ័ពជួរមុខ ដែលបានបាត់បង់ជីវិត ដើម្បី បុព្វហេតុជាតិ មាតុភូមិ នៃយើង​ ។ ក្នុងឱកាសប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១៤ នេះដែរ ឯកឧត្តម​ ខ្លូត​ ផន​ ប្រធានក្រុមប្រឹក្សាខេត្ត​ និង​ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ ព្រមទាំង​សហការី បាននាំយកទេយ្យទាន និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដោយក្នុង ១វត្តៗ មាន ៖ អង្ករ ១០០គីឡូក្រាម មី ៦កេស​ ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេស​ ទឹកត្រី ៥យួរ​ ទឹកស៊ីអ៊ីវ ៥យួរ​ ស្ករស ៥គីឡូក្រាម តែ ៥គីឡូក្រាម និងបច្ច័យចំនួន ៤លាន​រៀល​ ។ ដោយឡែក ព្រះសង្ឃ ៧អង្គ ក្នុង ១អង្គៗ ទេយ្យវត្ថុ ចំនួន ១សម្រាប់ បច្ច័យ ១សែនរៀល និងចង្ហាន់ ១ស្រាក់ ផងដែរ ៕

នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីកាន់(បិណ្ឌទ
+4
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីកាន់(បិណ្ឌទី១៤) និងជួបសំណេះសំណាលសួរសុខទុក្ខលោកតាលោកយាយបងប្អូនប្រជាពលរដ្ឋក្នុងវត្ត បភាវត្យារាមគគរ ស្ថិតនៅឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ក្នុងពិធីនោះផងដែរ ឯកឧត្តមបាននាំយក នូវគ្រឿង ឧបភោគបរិភោគ ព្រមទាំងចង្ហាន់ វេរប្រគេនព្រះសង្ឃ ដោយក្នុងនោះមានជាទេយ្យទាន និងបច្ច័យ ២៣០.០០០រៀល ជូនលោកតាលោកយាយ ២១នាក់ ក្នុងម្នាក់ ថវិកា១០.០០០រៀល , បច្ច័យកសាងវត្ត ៧២០.០០០រៀល ,ប្រជាការពារ នគរបាល ១០នាក់ ក្នុងម្នាក់ៗ ២០.០០០រៀល។