ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 046 подписчиков, занимая 4 990 место в категории Политика и 574 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 046 подписчиков.

Согласно последним данным от 07 ноября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -125, а за последние 24 часа — -9, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.55%. В первые 24 часа после публикации контент обычно набирает 5.64% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 658 просмотров. В течение первых суток публикация набирает 567 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 6.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 08 ноября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 046
Подписчики
-924 часа
-437 дней
-12530 дней
Архив постов
ព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹកក្នុងខេត្តកំពង់ចាមសម្រាប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦៖

ការប្រើប្រាស់ដីអ្នកស្រុកចំការលើ 📍ស្រុកចំការលើ ខេត្តកំពង់ចាម #កសិកម្ម #អភិវឌ្ឍន៍សហគមន៍ #សេដ្ឋកិច្ចមូលដ្ឋាន #ក្រសួងដែនដីនគរូបនីយនិងសំណង់ #MLMUPC 📷 : កណ្តៀរ | ២៥រាជធានី-ខេត្ត | ស្រុកចំការលើ https://www.facebook.com/share/r/1DidR5teVx/

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០​ រៀល និងដាក់ឱ្យចរាចរទន្ទ
+9
រាជរដ្ឋាភិបាលអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០​ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់ដែលកំពុងចរាចរ (ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន​​ ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០​ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់ដែលកំពុងចរាចរ។

សូមស្ដាប់កំណាព្យមានចំណងជើងថា ៖ « ២៤ កញ្ញា ព្រឹត្តិការណ៍ធ្វើឃាត! » សូត្រដោយ ៖ តេគុណ មុខខ្មៅ

សមរភូមិក្រោយ​និងសមរភូមិមុខគឺតែ១​ ខ្មែររួមសាមគ្គីគ្នា​គឺខ្មែរខ្លាំង នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោក នាយករង រដ្ឋបាលសាលាខេត្ត ប
សមរភូមិក្រោយ​និងសមរភូមិមុខគឺតែ១​ ខ្មែររួមសាមគ្គីគ្នា​គឺខ្មែរខ្លាំង នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោក នាយករង រដ្ឋបាលសាលាខេត្ត បានអញ្ជើញទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ហុងដា គីមហេង (កំពង់ចាម) នូវថវិកាចំនួន 200$ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តកំពង់ចាម ដើម្បីជួយឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារអធិបតេយ្យភាព បូរណភាពទឹកដី តស៊ូការពារបន្ទាត់ព្រំដែន(កម្ពុជា-ថៃ) និងចុះសួរសុខទុក្ខជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងបន្តស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ក្នុងខេត្តព្រះវិហារ។ សូមជូនពរ សប្បុរសជន សូមជួបប្រទះនូវព្រះពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សមរភូមិក្រោយ​និងសមរភូមិមុខគឺតែ១​ ខ្មែររួមសាមគ្គីគ្នា​គឺខ្មែរខ្លាំង នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប
+1
សមរភូមិក្រោយ​និងសមរភូមិមុខគឺតែ១​ ខ្មែររួមសាមគ្គីគ្នា​គឺខ្មែរខ្លាំង នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានអញ្ជើញទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ភោជនីយដ្ឋាន V H (វី អេច) រួមមាន៖ អង្ករ ១តោន ទឹកសុទ្ធ ៥០កេស និងថវិកា ១.០០០.០០០រៀល (មួយលានរៀល) ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំខេត្តកំពង់ចាម ដើម្បីជួយឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារអធិបតេយ្យភាព បូរណភាពទឹកដី តស៊ូការពារបន្ទាត់ព្រំដែន(កម្ពុជា-ថៃ) និងចុះសួរសុខទុក្ខជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងបន្តស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ក្នុងខេត្តព្រះវិហារ។ សូមជូនពរ សប្បុរសជន សូមជួបប្រទះនូវព្រះពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

#សមរភូមិក្រោយមិនភ្លេចសមរភូមិមុខ #ខ្មែរស្រលាញ់ខ្មែរ_ខ្មែរឈាមជ័រតែមួយ #ខ្មែររួបរួមសាមគ្គីខ្មែរខ្លាំង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល
+9
#សមរភូមិក្រោយមិនភ្លេចសមរភូមិមុខ #ខ្មែរស្រលាញ់ខ្មែរ_ខ្មែរឈាមជ័រតែមួយ #ខ្មែររួបរួមសាមគ្គីខ្មែរខ្លាំង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលជំនួយពីព្រះកំពង់ចាមជ័យអម្ពមុនី កង ប៊ុនហៃ ព្រះនទីសត្ថាចារ្យ ព្រះមេគណខេត្តកំពង់ចាម គណៈធម្មយុត្តនិកាយ និងជាព្រះចៅអធិការវត្តស្វាយតាហែន ស្រុកកងមាស រួមមាន បច្ច័យ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារ អធិបតេយ្យភាព បូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន(កម្ពុជា-ថៃ) ទិសប្រាសាទព្រះវិហារ។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្ត បានសម្តែងនូវទឹកចិត្តរីករាយចំពោះទឹកព្រះទ័យដ៏ជ្រះថ្លារបស់ព្រះកំពង់ចាមជ័យអម្ពមុនី កង ប៊ុនហៃ ព្រះនទីសត្ថាចារ្យ ព្រះមេគណខេត្តកំពង់ចាម គណៈធម្មយុត្តនិកាយ និងជាព្រះចៅអធិការវត្តស្វាយតាហែន ព្រមទាំងព្រះមន្ត្រីសង្ឃ និងសប្បុរសជន និងបានប្រគេនពរ និងជូនពរ សូមជួបប្រទះនូវព្រះពុទ្ធពរទាំងឡាយ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបិទសន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ឆ្នាំ២០២៦ ក្រ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបិទសន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ឆ្នាំ២០២៦ ក្រោមមូលបទ «រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» (រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ឆ្នាំ២០២៦ ក្រោមមូលបទ «រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា៕

លោក វេជ្ជបណ្ឌិត ឌី ថារិន ប្រធានមណ្ឌលសុខភាពព្រែករំដេង ស្រុកស្រីសន្ឋរ ប្តេជ្ញា ពង្រឹង​គុណភាព សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។

នៅព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ខេង ម៉េងឈុន អភិបាលនៃគណៈ
+4
នៅព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ខេង ម៉េងឈុន អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ និងលោក មាស ទួក ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំលោក លោកស្រីអភិបាលរងស្រុក និងសមជិកក្រុមប្រឹក្សាស្រុក ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី យែម លឹង យុទ្ធជនក្រុមទី២ វរសេនាតូចលេខ៣៩២ កងពលតូចអន្តរាគមន៍លេខ៩ កងពលធំអន្តរាគមន៍លេខ៣ នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិស្រឡៅតូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងបាននាំយកសាលិខិតរំលែកទុក្ខ និងថវិកាចំនួន ៥០០,០០០រៀល ជូនដល់ភរិយានៃសពដើម្បីចាត់ចែងក្នុងពិធីបុណ្យផងដែរ។

អភិបាលស្រុកចំការលើ ដឹកនាំប្រតិភូរដ្ឋបាលស្រុក អញ្ជើញដាក់កម្រង គោរពវិញ្ញាណក្ខន្ធ លោកវរៈសេនីយ៍ត្រី យ៉ែម លឹង (ស្រុកចំការលើ)៖ នាព្
+9
អភិបាលស្រុកចំការលើ ដឹកនាំប្រតិភូរដ្ឋបាលស្រុក អញ្ជើញដាក់កម្រង គោរពវិញ្ញាណក្ខន្ធ លោកវរៈសេនីយ៍ត្រី យ៉ែម លឹង (ស្រុកចំការលើ)៖ នាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ បានដឹកនាំប្រតិភូរដ្ឋបាលស្រុក អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ លោកវរៈសេនីយ៍ត្រី យ៉ែម លឹង យុទ្ធជនក្រុមទី២ វរសេនាតូចលេខ៣៩២ កងពលតូចអន្តរាគមន៍លេខ៩ កងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក ដែលបានទទួលមរណភាពនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០០:១០ នាទី រំលងអធ្រាត្រ ក្នុងជន្មាយុ ៤៧ឆ្នាំ ដោយសារត្រូវផ្សែងពុលនៅសមរភូមិមុំបី។ កម្មវិធីបុណ្យសពបានប្រារព្ធធ្វើឡើងនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិស្រឡៅតូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកបណ្ឌិតអភិបាល និងគណៈប្រតិភូ បានសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងសោកសៅ និងគោរពចំពោះវីរភាព និងការលះបង់របស់យុទ្ធជនដែលបានបូជាជីវិតក្នុងបុព្វហេតុការពារជាតិ និងបូរណភាពទឹកដី។ លោកបណ្ឌិតអភិបាលស្រុក សូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់លោកវរៈសេនីយ៍ត្រី យ៉ែម លឹង បានទៅកាន់សុគតិភព។

ពិធីបើកសិក្ខាសាលា «ផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពីលក្ខខណ្ឌនៃការចេញបណ្ណបើកបរ សម្រាប់ជនមានពិការភាព» នៅខេត្ដកំពង់ចាម ខេត្ដកំពង់ចាម៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានីអភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីបើកសិក្ខាសាលា «ផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពីលក្ខខណ្ឌនៃការចេញបណ្ណបើកបរ សម្រាប់ជនមានពិការភាព» ក្រោមអធិបតីភាព ឯកឧត្ដម ម៉េត មករា រដ្ឋលេខាធិការ និងជាអនុប្រធានទី១ក្រុមប្រឹក្សាសកម្មភាពជនពិការនៅសាលសាលាខេត្ដកំពង់ចាម។ សិក្ខាសាលានេះ មានការចូលរួមពីសំណាក់ លោក លោកស្រីមកពី មន្ទីរសុខាភិបាល មន្ទីរសាធារណ:ការនិងដឹកជញ្ជូន សមាជិក សមាជិកាក្រុមប្រឹក្សាសកម្មភាពជនពិការ ព្រមទាំងលោក លោកស្រីជាជនបង្គោលកាងារពិការភាពមន្ទីរ ស.អ.យ សរុបចំនួន ៨០នាក់ ស្រី៣២នាក់ ជនមានពិការភាពសរុបចំនួន ១២នាក់ ស្រី៥នាក់៕

ស្រុកចំការលើ ខេត្តកំពង់ចាម ដោយ ៖ កណ្ដៀរ | ២៥រាជធានី-ខេត្ត | ស្រុកចំការលើ Connect with Samdech Hun Sen : 🗳Facebook ✈️Telegram 📱TikTok 🫥CoolApp 📱Twitter 🎞YouTube 📷Instagram 🖥Website

មន្ត្រីជំនាញកំពង់ចាម បង្ក្រាបបទល្មើសជលផលក្នុងស្រុកព្រៃឈរ

អាជ្ញាធរ និងពលរដ្ឋក្នុងសង្កាត់បឹងកុក សប្បាយរីករាយខណៈគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំនេះស្ថាបនាប្រព័ន្ធរំដោះទឹក

ផ្លូវជាតិលេខ៧ ទីប្រជុំជនត្រើង 🍃🏡 📍ស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម #ការរៀបចំក្រុង #នគរូបនីយកម្ម #ការលូតលាស់ #ក្រ
ផ្លូវជាតិលេខ៧ ទីប្រជុំជនត្រើង 🍃🏡 📍ស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម #ការរៀបចំក្រុង #នគរូបនីយកម្ម #ការលូតលាស់ #ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ 📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ខេត្តកំពង់ចាម