ru
Feedback
PED CAMBODIA

PED CAMBODIA

Открыть в Telegram

Partnership for Environment and Development.

Больше
374
Подписчики
+124 часа
+17 дней
Нет данных30 дней

Загрузка данных...

Похожие каналы
Нет данных
Возникли проблемы? Пожалуйста, обновите страницу или обратитесь к нашему support-менеджеру .
Облако тегов
Нет данных
Возникли проблемы? Пожалуйста, обновите страницу или обратитесь к нашему support-менеджеру .
Входящие и исходящие упоминания
---
---
---
---
---
---
Привлечение подписчиков
сентябрь '26
сентябрь '26
+3
в 0 каналах
август '26
+2
в 0 каналах
Get PRO
июль '26
+1
в 0 каналах
Get PRO
июнь '26
+27
в 0 каналах
Get PRO
май '26
+19
в 0 каналах
Get PRO
апрель '26
+23
в 0 каналах
Get PRO
март '26
+5
в 0 каналах
Get PRO
февраль '26
+24
в 0 каналах
Get PRO
январь '26
+1
в 0 каналах
Get PRO
декабрь '25
+3
в 0 каналах
Get PRO
ноябрь '25
+22
в 0 каналах
Get PRO
октябрь '25
+22
в 0 каналах
Get PRO
сентябрь '25
+31
в 0 каналах
Get PRO
август '25
+3
в 0 каналах
Get PRO
июль '25
+10
в 0 каналах
Get PRO
июнь '25
+113
в 0 каналах
Get PRO
май '250
в 0 каналах
Get PRO
апрель '25
+2
в 0 каналах
Get PRO
март '250
в 1 каналах
Get PRO
февраль '250
в 0 каналах
Get PRO
январь '250
в 0 каналах
Get PRO
декабрь '240
в 1 каналах
Get PRO
ноябрь '24
+7
в 0 каналах
Get PRO
октябрь '240
в 1 каналах
Get PRO
сентябрь '240
в 1 каналах
Get PRO
август '24
+74
в 0 каналах
Get PRO
июль '240
в 2 каналах
Get PRO
июнь '24
+71
в 1 каналах
Get PRO
май '240
в 3 каналах
Get PRO
апрель '24
+14
в 2 каналах
Дата
Привлечение подписчиков
Упоминания
Каналы
08 сентября0
07 сентября+1
06 сентября0
05 сентября0
04 сентября+2
03 сентября0
02 сентября0
01 сентября0
Посты канала
សេចក្តីថ្លែងការណ៍រួម៖ ការផ្តន្តាទោសដាក់ពន្ធនាគាររយៈពេល ៧ឆ្នាំ លើយុវជន ធី ថន គឺជាការដាក់ទោសដោយមិនត្រឹមត្រូវ និងអយុត្តិធម៌យ៉ាងខ្លាំង។ យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវដល់តុលាការទម្លាក់ចោលបទចោទប្រកាន់ទាំងអស់ ដោះលែងយុវជន ធី ថន។ #ដោះលែងសកម្មជនសិទ្ធិមនុស្ស #ដោះលែងយុវជនធីថន #គោរពសិទ្ធិមនុស្ស See less

2
ក្រុមសង្គមស៊ីវិលយល់ថា ការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៧ ឆ្នាំ លើយុវជន ធី ថន គឺជាការបង្ហាញឱ្យសាធារណជនឃើញថា ប្រព័ន្ធយុត្តិធម៌ន
ក្រុមសង្គមស៊ីវិលយល់ថា ការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៧ ឆ្នាំ លើយុវជន ធី ថន គឺជាការបង្ហាញឱ្យសាធារណជនឃើញថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមានស្តង់ដារពីរ ។ ធី ថន ជាយុវជនម្នាក់ដែលតែងតែចូលរួមក្នុងការងារសង្គម កិច្ចការពារបរិស្ថាន និងចូលរួមទាមទាររកយុត្តិធម៌ជូនសកម្មជនសិទ្ធិមនុស្ស លោក កើត សារ៉ាយ សកម្មជនបរិស្ថានទាំង ៥ រូប នៃចលនាមាតាធម្មជាតិ ព្រមទាំងចូលរួមតស៊ូមតិដើម្បីសេរីភាពបញ្ចេញមតិ និងទាមទារឱ្យមានប្រជាធិបតេយ្យពេញលេញផងដែរ ។ តុលាការជាកន្លែងដែលផ្តល់យុត្តិធម៌ជូនមនុស្សគ្រប់រូបដោយស្មើភាពគ្នា ដោយមិនរើសអើងលេីនិន្នាការនយោបាយណាមួយឡើយ ។ ដូច្នេះ អ្វីដែលយុវជនរូបនេះបានធ្វើ មិនគួរត្រូវបានចាត់ទុកជាបទល្មើសព្រហ្មទណ្ឌនោះទេ ហេីយរឹតតែមិនគួរជាប់ពន្ធនាគារដល់ទៅរយៈពេល ៧ ឆ្នាំ ពីបទ «រួមគំនិតក្បត់» នោះទេ ។ ការដាក់ទោសដ៏ធ្ងន់ធ្ងរនេះ បានបំផ្លាញអនាគតរបស់យុវជនដែលមានចិត្តស្រឡាញ់ជាតិអស់រយៈពេល ៧ ឆ្នាំ ហើយដែលជាបុគ្គលស្អាតស្អំ ។ វាក៏ជាការរំលោភសិទ្ធិមនុស្សផងដែរ ។ យើងខ្ញុំស្នើឱ្យតុលាការផ្តល់យុត្តិធម៌ជូនយុវជន ធី ថន និងដោះលែងលោកឱ្យមានសេរីភាពជាបន្ទាន់ ដោយឥតលក្ខខណ្ឌ ៕ #humanrights #ដោះលែងអ្នកទោសមនសិការ #ដោះលែងធីថន
70
3
បឋកថាស្តីពី “ការអង្កេតសេដ្ឋកិច្ចសង្គម និងប្រជាសាស្រ្តសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” បាន ត្រឡប់មកវិញហើយ! តស់ តស់​ ចុះឈ្មោះចូ
បឋកថាស្តីពី “ការអង្កេតសេដ្ឋកិច្ចសង្គម និងប្រជាសាស្រ្តសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” បាន ត្រឡប់មកវិញហើយ! តស់ តស់​ ចុះឈ្មោះចូលរួមទាំងអស់គ្នាណា៎!​ 🤩 តើអ្នកទាំងអស់គ្នាដឹងទេថា ការអង្កេតសេដ្ឋកិច្ច សង្គម​ និងប្រជាសាស្រ្ត ក៏ជាផ្នែកមួយនៃសិទ្ធិមនុស្សដែរ។ ការអង្កេតនេះ ផ្តោតសំខាន់ទៅលើប្រព័ន្ធគមនាគមន៍ភូមិសាស្ត្រ សេវាសាធារណៈដែលមានដូចជាសាលារៀន មន្ទីរពេទ្យ ស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋសក្តានុពល និងទិសដៅនៅក្នុងការអភិវឌ្ឍ។ បឋកថានេះ នឹងចែករំលែកចំណេះដឹង អំពីមូលដ្ឋានគ្រឹះនៃស្តីពីការអង្កេតសេដ្ឋកិច្ចសង្គម និងប្រជាសាស្ត្រដែលវាជាមធ្យោបាយមួយដើម្បីផ្តល់ជាមូលដ្ឋានសម្រាប់ប្រមូលនូវរាល់ព័ត៌មានសំខាន់ៗនៅតាមភូមិស្រុកនានានៃប្រទេសកម្ពុជាដែលយើងអាចស្វែងរកឃើញនូវសក្តានុពលនិងលក្ខណៈពិសេសនៃតំបន់ទាំងនោះ។ 🔗Link ចុះឈ្មោះ https://docs.google.com/forms/d/e/1FAIpQLSf2G8uPg67029Vn2hxYpzZ_YfFG-51gfKH7hbsGs8H_2ckn0A/viewform
305
4
ជាង ២ឆ្នាំហើយ ដែលលោក កើត សារ៉ាយ នៅតែត្រូវបានឃុំខ្លួន បើទោះបីជាមានអង្គការជាតិ និងអន្តរជាតិជាច្រើន បានអំពាវនាវឱ្យមានការដោះលែងលោ
ជាង ២ឆ្នាំហើយ ដែលលោក កើត សារ៉ាយ នៅតែត្រូវបានឃុំខ្លួន បើទោះបីជាមានអង្គការជាតិ និងអន្តរជាតិជាច្រើន បានអំពាវនាវឱ្យមានការដោះលែងលោកជាបន្តបន្ទាប់ក៏ដោយ។ ការដែលបន្តឃុំខ្លួនលោក កើត សារ៉ាយ និងសកម្មជនផ្សេងទៀត ដែលត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិរបស់ពួកគេ នោះបានបង្ហាញថាការរឹតត្បិតសិទ្ធិសេរីភាព និងសិទ្ធិបញ្ចេញមតិនៅកម្ពុជា នៅតែមានភាពចង្អៀតខ្លាំង។ យើងសូមអំពាវនាវឱ្យតុលាការជំនុំជម្រះប្រកបដោយយុត្តិធម៌ តម្លាភាព និងស្របតាមគោលការណ៍សិទ្ធិមនុស្ស ព្រមទាំងស្នើឱ្យមានការដោះលែងលោក កើត សារ៉ាយ។ #PEDCamcodia #FreeKoetSaray #កើតសារ៉ាយ #សទ្ធិមនុស្ស #យត្តិធម៌
110
5
យុត្តិធម៌មើលទៅដូចជានៅឆ្ងាយណាស់ពីប្រជាពលរដ្ឋដែលគ្មានអំណាច!! ជាង២ឆ្នាំមកហើយ ដែលយុវជន ធី ថន បានជាប់ពន្ធនាគារក្រោមបទចោទ «រួមគំនិត
យុត្តិធម៌មើលទៅដូចជានៅឆ្ងាយណាស់ពីប្រជាពលរដ្ឋដែលគ្មានអំណាច!! ជាង២ឆ្នាំមកហើយ ដែលយុវជន ធី ថន បានជាប់ពន្ធនាគារក្រោមបទចោទ «រួមគំនិតក្បត់» តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី៥ ទៅ១០ឆ្នាំ ប្រសិនបើត្រូវបានផ្តន្ទាទោស។ មកដល់ពេលនេះ តុលាការនៅមិនទាន់បានកំណត់កាលបរិច្ឆេទដើម្បីប្រកាសសាលក្រមលើសំណុំរឿងរបស់ថនទេ បន្ទាប់ពីបានបើកសវនាការជំនុំជម្រះកាលពីថ្ងៃ២៧ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ។ សូមបញ្ជាក់ផងដែរថា នៅក្នុងសវនាការនេះចៅក្រមបានសាកសួរសំណួរតិចតួចបំផុតមកកាន់ថន រីឯព្រះរាជអាជ្ញារវិញមិនបានសាកសួរអ្វីទាល់តែសោះ ក្រៅពីស្នើឱ្យចៅក្រមផ្តន្ទាទោសលើធី ថន ពីបទរួមគំនិតក្បត់។ សំណួរដែលយើងចង់ដឹងនោះគឺ តើពេលណាទើបយុវជន ធី ថន ទទួលបានយុត្តិធម៌? ការរង់ចាំអស់រយៈពេលជាង ២ឆ្នាំ ដោយមិនទាន់មានសាលក្រមច្បាស់លាស់ បានធ្វើឱ្យមានការព្រួយបារម្ភអំពីការរំលោភសិទ្ធិមនុស្ស និងភាពអយុត្តិធម៌សម្រាប់អ្នកជាប់ឃុំ។ យើងចង់ឃើញការផ្លាស់ប្តូរ និងសង្គមមួយដែលមានយុត្តិធម៌ និងសមភាពសម្រាប់គ្រប់គ្នា។ #pedcabodia #humanrights #thythorn
143
6
សេចក្តីថ្លែងការណ៍រួម - Join Statement យើងខ្ញុំជាអង្គការសង្គមស៊ីវិលដូចមានរាយនាមខាងក្រោមមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសាលក្រម
សេចក្តីថ្លែងការណ៍រួម - Join Statement យើងខ្ញុំជាអង្គការសង្គមស៊ីវិលដូចមានរាយនាមខាងក្រោមមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសាលក្រមប្រកាសនៅថ្ងៃ១៩ ខែសីហា ឆ្នាំ២០២៦ ដោយសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសលោក ជា វុទ្ធី ជាអ្នកសារព័ត៌មានពលរដ្ឋ និងសកម្មជនសង្គមមួយរូប ឱ្យជាប់ពន្ធនាគាររយៈពេល១៨ ខែ និងពិន័យជាប្រាក់ ២,០០០,០០០ រៀល (ប្រហែល៥០០ដុល្លារអាម៉េរិក) ពាក់ព័ន្ធនឹងសារមួយដែលបានផ្ញើនៅក្នុងក្រុមកម្មវិធីផ្ញើសារឯកជន (ក្រុម Messenger) មួយកាលពីខែសីហា ឆ្នាំ២០២៥ កន្លងមក ។ យើងខ្ញុំអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធដោះលែង ព្រះសង្ឃ ជា វុទ្ធី ជាបន្ទាន់ និងទម្លាក់បទចោទប្រកាន់លើលោកពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” និងស្នើចំពោះអាជ្ញាធរធានាថាករណីរបស់លោក ជា វុទ្ធី ត្រូវបានត្រួតពិនិត្យដោយអនុលោមទៅតាមកាតព្វកិច្ចសិទិ្ធមនុស្សជាតិ និងអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ។ អានបន្ត៖ https://www.ped-cambodia.org/km/post/ស-ចក-ត-ថ-ល-ងក-រណ-រ-មស-មដ-ល-ងល-ក-ជ-វ-ទ-ធ-ន-ងល-បច-លទ-សជ-ប-ពន-ធន-គ-រ-១៨-ខ-ព-ក-ព-ន-ធន-ងក-រជជ-កត-មកម
123
7
អត្តបទខ្លី៖ សាលាដំបូងរាធានីភ្នំពេញបានប្រកាសសាលក្រមលើសំណុំរឿងរបស់អតីតព្រះសង្ឃ ជា វុទ្ធី ————— នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ន
អត្តបទខ្លី៖ សាលាដំបូងរាធានីភ្នំពេញបានប្រកាសសាលក្រមលើសំណុំរឿងរបស់អតីតព្រះសង្ឃ ជា វុទ្ធី ————— នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមលើសំណុំរឿងរបស់សកម្មជន និងជាអតីតព្រះសង្ឃឈ្មោះ ជា វុទ្ធី ដោយសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល។ ចំពោះស្ថានភាពបច្ចុប្បន្ន៖ លោក ជា វុទ្ធី កំពុងមានបញ្ហាស្បែក និងមានអាការៈរមាស់ពេញខ្លួន ដែលបានបណ្តាលមកពីការឆ្លងពីអ្នកដែលរស់នៅជាមួយគ្នា និងដោយសារបន្ទប់ឃុំឃាំងដែលលោកកំពុងស្នាក់នៅមានសភាពចង្អៀត ដោយមានអ្នកជាប់ឃុំសរុបចំនួន ១៨នាក់។ លើសពីនេះ លោកក៏កំពុងប្រឈមនឹងការលំបាកក្នុងការហូបចុក ដោយសារគ្រួសារមានជីវភាពខ្វះខាត។ បច្ចុប្បន្ន អតីតព្រះសង្ឃរូបនេះ កំពុងជាប់ឃុំនៅក្នុងពន្ធនាគាររាជធានីភ្នំពេញ (PJ)។ សូមរំលឹកផងដែរថា អតីតព្រះសង្ឃ ជា វុទ្ធី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដោយត្រូវបានចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ —————- #pedcambodia #ជាវុទ្ធី
92
8
សេចក្តីថ្លែងការណ៍រួម ទិវាយុវជនអន្តរជាតិ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ពង្រឹងភាពធន់ និងលំហសុវត្ថិភាពរបស់យុវជន ដើម្បីអនាគតកម្ពុជា»។+4
សេចក្តីថ្លែងការណ៍រួម ទិវាយុវជនអន្តរជាតិ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ពង្រឹងភាពធន់ និងលំហសុវត្ថិភាពរបស់យុវជន ដើម្បីអនាគតកម្ពុជា»។ សេចក្តីថ្លែងការណ៍នេះឆ្លុះបញ្ចាំងពីកង្វល់ សំឡេង និងសំណូមពររបស់យុវជន ពាក់ព័ន្ធនឹងការអប់រំ និងជំនាញ ការងារសមរម្យ សុខភាពផ្លូវកាយនិងផ្លូវចិត្ត សុវត្ថិភាពឌីជីថល និងការចូលរួមក្នុងសង្គម។ យើងអំពាវនាវឱ្យស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល សហជីព វិស័យឯកជន សហគមន៍ និងយុវជន រួមគ្នាប្រែក្លាយអនុសាសន៍ទាំងនេះទៅជាសកម្មភាពជាក់ស្តែង ដើម្បីធានាថាសំឡេង និងតម្រូវការរបស់យុវជនត្រូវបានស្តាប់ និងឆ្លើយតប។ សូមអាន និងចែករំលែកសេចក្តីថ្លែងការណ៍រួមទាំងស្រុង។ #ទិវាយុវជនអន្តរជាតិ២០២៦ #យុវជនកម្ពុជា #ពង្រឹងភាពធន់ #លំហសុវត្ថិភាព #ការចូលរួមរបស់យុវជន
106
9
សេចក្តីថ្លែងការណ៍រួម ទិវាយុវជនអន្តរជាតិ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ពង្រឹងភាពធន់ និងលំហសុវត្ថិភាពរបស់យុវជន ដើម្បីអនាគតកម្ពុជា»។+4
សេចក្តីថ្លែងការណ៍រួម ទិវាយុវជនអន្តរជាតិ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ពង្រឹងភាពធន់ និងលំហសុវត្ថិភាពរបស់យុវជន ដើម្បីអនាគតកម្ពុជា»។ សេចក្តីថ្លែងការណ៍នេះឆ្លុះបញ្ចាំងពីកង្វល់ សំឡេង និងសំណូមពររបស់យុវជន ពាក់ព័ន្ធនឹងការអប់រំ និងជំនាញ ការងារសមរម្យ សុខភាពផ្លូវកាយនិងផ្លូវចិត្ត សុវត្ថិភាពឌីជីថល និងការចូលរួមក្នុងសង្គម។ យើងអំពាវនាវឱ្យស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល សហជីព វិស័យឯកជន សហគមន៍ និងយុវជន រួមគ្នាប្រែក្លាយអនុសាសន៍ទាំងនេះទៅជាសកម្មភាពជាក់ស្តែង ដើម្បីធានាថាសំឡេង និងតម្រូវការរបស់យុវជនត្រូវបានស្តាប់ និងឆ្លើយតប។ សូមអាន និងចែករំលែកសេចក្តីថ្លែងការណ៍រួមទាំងស្រុង។ #ទិវាយុវជនអន្តរជាតិ២០២៦ #យុវជនកម្ពុជា #ពង្រឹងភាពធន់ #លំហសុវត្ថិភាព #ការចូលរួមរបស់យុវជន
1
10
⚠️២ឆ្នាំរង់ចាំយុត្តិធម៌!!! យុវជន ធី ថន ជាសកម្មជនសិទ្ធិមនុស្ស និងជាអនុប្រធាននៃ សមាគមសម្ព័ន្ធនិសិ្សតបញ្ញាវន្តខ្មែរ ដែលត្រូវបានច
⚠️២ឆ្នាំរង់ចាំយុត្តិធម៌!!! យុវជន ធី ថន ជាសកម្មជនសិទ្ធិមនុស្ស និងជាអនុប្រធាននៃ សមាគមសម្ព័ន្ធនិសិ្សតបញ្ញាវន្តខ្មែរ ដែលត្រូវបានចាប់ខ្លួននៅក្នុងព្រឹត្តិការណ៍តវ៉ាប្រឆាំងទៅនឹងគម្រោងអភិវឌ្ឍរួមគ្នារវាងកម្ពុជា ឡាវ នឹងវៀតណាម ដែលហៅកាត់ថា CLV-DTA។ គិតមកដល់ថ្ងៃនេះមានរយៈពេល២ឆ្នាំហើយដែលយុវជន ធី ថន បានជាប់ពន្ធនាគារដោយអយុត្តិធម៌ លែងមានឱកាសដើម្បីជួបជុំសាច់ញាតិ មិត្តភ័ក្ត បងប្អូន និងព្រមទាំងខកខានមិនបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យរបស់ខ្លួន។ ទោះជាយ៉ាងណា ធី​ ថន នៅតែបន្តគោលជំហររឹងមាំដើម្បីជាការតស៊ូមតិដោយអហឹង្សា ដោយសង្ឃឹមថាថ្ងៃណាមួយកម្ពុជានឹងមានការគោរពសិទ្ធិមនុស្ស ហើយមានប្រជាធិបតេយ្យពេញលេញ។ #pedcambodia #ដោះលែងសកម្មជនសិទ្ធមនុស្ស #ធីថន #ដោះលែងអ្នកទោសមនសិការ
103
11
🎉អបអរសាទរ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៦ សហគមន៍ជនជាតិដើមភាគតិចកួយ បានរៀបចំកម្មវិធីអបអរសាទរ+8
🎉អបអរសាទរ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៦ សហគមន៍ជនជាតិដើមភាគតិចកួយ បានរៀបចំកម្មវិធីអបអរសាទរ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក ក្រោមប្រធានបទ៖ «ការលើកតម្កើងតួនាទីឆ្មបជាជនជាតិដើមភាគតិច ដើម្បីការពារជីវិត និងលើកកម្ពស់សុខុមាលភាព» កម្មវិធីនេះជាឱកាសសម្រាប់សហគមន៍ចូលរួមលើកតម្កើងតួនាទី និងចំណេះដឹងរបស់ឆ្មបជនជាតិដើមភាគតិច ព្រមទាំងបង្ហាញពីសារៈសំខាន់នៃការថែរក្សា និងផ្ទេរចំណេះដឹងប្រពៃណីពីជំនាន់មួយទៅជំនាន់មួយ។ ការគាំទ្រ និងការទទួលស្គាល់តួនាទីរបស់ឆ្មបក្នុងសហគមន៍ គឺជាផ្នែកមួយនៃការចូលរួម ការពារជីវិត លើកកម្ពស់សុខភាព និងពង្រឹងសុខុមាលភាពរបស់សហគមន៍ជនជាតិដើមភាគតិច។ #indigenouspeople #ជនជាតិដើមភាគតិច #pedcambodia
127
12
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ទិវាយុវជនអន្តរជាតិត្រូវបានប្រារព្ធឡើង នៅឯ រាជបណ្ឌិត្យសភាកម្ពុជា ក្រោមមូលបទ « ពង្រឹងភាពធន់ និងលំហស+9
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ទិវាយុវជនអន្តរជាតិត្រូវបានប្រារព្ធឡើង នៅឯ រាជបណ្ឌិត្យសភាកម្ពុជា ក្រោមមូលបទ « ពង្រឹងភាពធន់ និងលំហសុវត្ថិភាពរបស់យុវជនដើម្បីអនាគតកម្ពុជា» ដោយមានអ្នកចូលរួមប្រមាណជាង ១០០ នាក់។ គោលបំណងនៃកម្មវិធី៖ - អបអរសាទរទិវាយុវជនអន្តរជាតិ ឆ្នាំ២០២៦ - ផ្តល់ជាវេទិកាដល់យុវជនក្នុងការរៀនសូត្រ បញ្ចេញមតិ និងលើកឡើងពីតម្រូវការរបស់យុវជន - ប្រមូលធាតុចូលអំពី បញ្ហាប្រឈម ដំណោះស្រាយ និងអនុសាសន៍របស់យុវជននៅក្នុងវេទិកាប្រជាពលរដ្ឋកម្ពុជា និងអាស៊ាន - កៀរគរភាគីពាក់ព័ន្ធក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាយុវជន #NGOCEDAW #CYN #CFSWF #PED #TICAMBODIA #CIYA #InternationalYouthDay #YouthEmpowerment #ActiveYouth #YouthandDigital
142
13
ការកំហិតសិទ្ធិក្នុងការចូលរួមល្បាតព្រៃឈើគឺជា ការគំរាមកំហែងដ៏ធំមួយ ដែលបានបន្ថយចំនួនមនុស្សក្នុងការចូលរួមការពារបរិស្ថាន ព្រៃឈើ និ
ការកំហិតសិទ្ធិក្នុងការចូលរួមល្បាតព្រៃឈើគឺជា ការគំរាមកំហែងដ៏ធំមួយ ដែលបានបន្ថយចំនួនមនុស្សក្នុងការចូលរួមការពារបរិស្ថាន ព្រៃឈើ និងធនធានធម្មជាតិ។ ការអភិរក្សព្រៃឈើ មិនមែនជាការងាររបស់ភាគីណាតែម្នាក់ឯងនោះទេ។ វាត្រូវការកិច្ចសហការរវាងអាជ្ញាធរ មន្ត្រីឧទ្យានុរក្ស សហគមន៍ជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋទាំងអស់ដោយមានសេរីភាព និងដោយឯករាជ្យភាព។ #PED #PPRK #ភបអ #ពរៃព្រះរការឆែប #Cambodia #ForestProtection
124
14
ព្រៃព្រះរការ-ឆែប គឺជាទឹកដីដ៏ពិសិដ្ឋមួយ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះវិហារ និងផ្នែកខ្លះនៃខេត្តស្ទឹងត្រែង។ តំបន់នេះត្រូវបាន
ព្រៃព្រះរការ-ឆែប គឺជាទឹកដីដ៏ពិសិដ្ឋមួយ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះវិហារ និងផ្នែកខ្លះនៃខេត្តស្ទឹងត្រែង។ តំបន់នេះត្រូវបានកំណត់ជាតំបន់អភិរក្ស ដោយសារតែមានធនធានធម្មជាតិដ៏សម្បូរបែប ជាជម្រករបស់សត្វព្រៃកម្រ និងជាទីពឹងអាស្រ័យរបស់បងប្អូនជនជាតិដើមភាគតិចផងដែរ។ #pedcambodia #ព្រៃព្រះរការឆែប #ការពារព្រៃឈើ
132
15
📣តស់ៗ ចូលរួម ទិវាយុវជនអន្តរជាតិ ឆ្នាំ២០២៦ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ទាំងអស់គ្នា! មូលបទសម្រាប់ឆ្នាំនេះគឺ៖ «ពង្រឹងភាពធន់ និង
📣តស់ៗ ចូលរួម ទិវាយុវជនអន្តរជាតិ ឆ្នាំ២០២៦ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ទាំងអស់គ្នា! មូលបទសម្រាប់ឆ្នាំនេះគឺ៖ «ពង្រឹងភាពធន់ និងលំហសុវត្ថិភាពរបស់យុវជន ដើម្បីអនាគតកម្ពុជា» 🎉អ្នកចូលរួមមានឱកាស ជួបជាមួយវាគ្មិនជំនាញៗ តំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ និងយុវជនផ្សេងទៀត។ សូមរួសរាន់ឡើង អ្នកចូលរួមត្រឹមតែ ១០០អង្គនាក់ប៉ុណ្ណោះ! ✍️កុំភ្លេចចុះឈ្មោះចូលរួមតាមតំណភ្ជាប់នេះ៖ 👉៖https://forms.gle/Un8XyQZfEXXfuoMu6 ពេលវេលា៖ ចាប់ពីម៉ោង ១:០០ រសៀល ដល់ ម៉ោង ៦ល្ងាច 🎯ទីកន្លែង៖ រាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ ⏰ផុតកំណត់ចុះឈ្មោះ៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ សូមអរគុណ! #NGOCEDAW #CYN #CFSWF #PED #TICAMBODIA #CIYA #InternationalYouthDay #YouthEmpowerment #ActiveYouth #YouthandDigital
157
16
🌿 វគ្គចែករំលែកស្តីពីការជូនដំណឹងអំពីការរំខានព្រៃឈើ (Sharing Session on Forest Disturbance Alert Platform) វគ្គចែករំលែកនេះរៀបច
🌿 វគ្គចែករំលែកស្តីពីការជូនដំណឹងអំពីការរំខានព្រៃឈើ (Sharing Session on Forest Disturbance Alert Platform) វគ្គចែករំលែកនេះរៀបចំឡើងដើម្បីចែករំលែកចំណេះដឹងអំពី Forest Disturbance Alert Platform និងបង្កើនសមត្ថភាពអ្នកចូលរួមក្នុងការប្រើប្រាស់ប្រព័ន្ធជូនដំណឹង ដើម្បីតាមដាន និងទទួលព័ត៌មានអំពីការរំខានព្រៃឈើដោយប្រើប្រាស់ទិន្នន័យផ្កាយរណប។ 👉គោលបំណង 📍ចែករំលែកចំណេះដឹងអំពីវេទិកាជូនដំណឹងអំពីការរំខានព្រៃឈើ និងសារៈសំខាន់នៃការប្រើប្រាស់ទិន្នន័យផ្កាយរណប។ 📍បង្កើនសមត្ថភាពអ្នកចូលរួមក្នុងការប្រើប្រាស់ប្រព័ន្ធ ដើម្បីតាមដាន និងទទួលព័ត៌មានជូនដំណឹងអំពីការរំខានព្រៃឈើ។ 📅 កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ 🕘 ម៉ោង៖ ០៩:០០–១១:០០ ព្រឹក 💻 វេទិកា៖ Google Meet (អនឡាញ) 📝 ចុះឈ្មោះចូលរួមតាមរយៈ QR Code ឬតំណភ្ជាប់ https://forms.gle/Vex77pZGC1pnCYzh7 🤝 រៀបចំដោយ៖ PED Cambodia គាំទ្របច្ចេកទេសដោយ៖អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)
430
17
កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោក ម៉ា ចិត្រា បានចូលជួបតាមការអញ្ជើញរបស់មេធាវីតំណាងក្រសួងបរិស្ថាន ដើម្បីសហការផ្តល់ព័ត៌មានពាក់ព័+5
កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោក ម៉ា ចិត្រា បានចូលជួបតាមការអញ្ជើញរបស់មេធាវីតំណាងក្រសួងបរិស្ថាន ដើម្បីសហការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងករណីកាប់ឈើនៅព្រៃឡង់ បន្ទាប់ពីលោកបានផ្សព្វផ្សាយវីដេអូបង្ហាញពីសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។ នៅក្នុងជំនួបនេះក្រសួងបរិស្ថាន បានស្នើឲ្យមានកិច្ចសហការជាមួយគ្នាររវាងភាគីពាក់ពន្ធ័ដូចជា អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងប្រជាជនទូទៅ។ ហើយប្រសិនបើក្នុងករណីមានបញ្ហាណាមួយកើតឡើង ដោយសារតែសកម្មភាពការពារព្រៃឈើរបស់ខ្លួននោះ លោក ម៉ា ចិត្រា អាចពឹងពាក់មេធាវីរបស់ក្រសួងបរិស្ថានបាន។ ចំណែកករណីកាប់ឈើខុសច្បាប់ដែលលោកបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំធ្មា គឺក្រសួងនឹងបន្តនីតិវិធីទៅតាមផ្លូវច្បាប់ដើម្បីទទួលបានយុត្តិធម៌ទាំងអស់គ្នា។ #pedcambodia #សកម្មជនបរិស្ថាន
107
18
Civil rights group Partnership for Environment and Development executive director San Mala called on the ministry to stop persecuting environmental activists. “It is an image that causes environmental activists to fear disseminating information or cooperating with the ministry. The ministry should invite him [Chettra] directly instead of pressuring him through [summons],” Mala said. “I think Cambodia will face more criticism, including human rights and declining freedom of expression, if such cases continue to happen,” he said. https://cambojanews.com/environmental-activist-questioned-over-claims-of-illegal-logging-linked-to-officials/?fbclid=IwdGRleATZkVhwZG9mBWZkaWQWULkgJKvf8Fd_00OOStNs6VRqhZzUm2V4dG4DYWVtAjExAHNydGMGYXBwX2lkCjY2Mjg1NjgzNzkAAR5JkzCfbMzk67iftpMJBWu78tgp2-DudFL5nwjeTZ_hmBBvLhnNpMB-MMUiuQ_aem_ndPAQvZEoFz59W2eSAAQ5w
132
19
ដែន​ជម្រក​សត្វ​ព្រៃឆែប-ព្រះរការ«ជា​ផ្សារ​ផ្គត់ផ្គង់​ទំនិញ​ឱ្យ​ជនជាតិ​ដើម​ភាគ​តិច» --- ខុស​គ្នា​ពី​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែល​តែងតែ
ដែន​ជម្រក​សត្វ​ព្រៃឆែប-ព្រះរការ«ជា​ផ្សារ​ផ្គត់ផ្គង់​ទំនិញ​ឱ្យ​ជនជាតិ​ដើម​ភាគ​តិច» --- ខុស​គ្នា​ពី​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែល​តែងតែ​ទៅ​ផ្សារ​ទិញ​ម្ហូប​អាហារ​នំ​ចំណី​ជន​ជាតិ​ភាគ​មួយ​ចំនួន​រស់នៅ​អាស្រ័យផល​នឹង​ធនធាន​ធម្មជាតិ​តែង​ចាត់ទុក​ដែន​ជម្រក​សត្វ​ព្រៃ​ជា​ធនាគារ និង​ផ្សារ​ផ្តល់​ចំណី​អាហារ​ដល់​ពួកគាត់។ #PEDCambodia #ForestConservation #Biodiversity ---
117
20
🌳 "តើអ្នកធ្លាប់ឃើញព្រៃឈើ... មានប្រវត្តិរូបសង្ខេប ឬ CV ដែរឬទេ?" 📄 បើដែនជម្រកសត្វព្រៃឆែប–ព្រះរការ ជាបេក្ខជនដាក់ពាក្យការងារ តើ
🌳 "តើអ្នកធ្លាប់ឃើញព្រៃឈើ... មានប្រវត្តិរូបសង្ខេប ឬ CV ដែរឬទេ?" 📄 បើដែនជម្រកសត្វព្រៃឆែប–ព្រះរការ ជាបេក្ខជនដាក់ពាក្យការងារ តើ "ប្រវត្តិរូប" របស់វានឹងមានអ្វីខ្លះ? មិនមែនមានតែជំនាញ និងសមិទ្ធផលប៉ុណ្ណោះទេ ប៉ុន្តែមានទាំង ប្រវត្តិនៃការតស៊ូ ក្នុងការការពារព្រៃឈើ ជីវចម្រុះ និងជីវភាពសហគមន៍ អស់រយៈពេលជាច្រើនឆ្នាំ។ ប្រវត្តិរូបសង្ខេប មួយនេះ រំលឹកយើងថា ការអភិរក្សមិនមែនកើតឡើងដោយចៃដន្យទេ។ វាកើតចេញពីការចូលរួមរបស់សហគមន៍ ជនជាតិដើមភាគតិច អាជ្ញាធរ និងដៃគូអភិរក្ស ដែលបានរួមគ្នាការពារធនធានធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា។ 💚 ប្រសិនបើព្រៃឈើអាចនិយាយបាន តើអ្នកគិតថា "សមិទ្ធផល" មួយណាដែលវាមានមោទនភាពបំផុត? 👇 សូមចែករំលែកមតិរបស់អ្នកនៅក្នុង Comment។ #ChhaebPreahRoka #wildlifesanctuary #pedcambodia #communityconservation
124