ru
Feedback
កម្រងវិស័យការងារ​ (ច្បាប់​)

កម្រងវិស័យការងារ​ (ច្បាប់​)

Открыть в Telegram

❤️️​ចែករំលែកឥតគិតថ្លៃ👋សូមកុំយកទៅបោះពុម្ភះឬ​ចែកចាយក្នុងន័យទាញផលចំនេញ​ ឬកែច្នៃ​ ឬធ្វេីអោយប៉ះពាល់​កម្មសិទ្ធិ​ម្ចាស់ដេីម👌 ក្រុបដៃគូ​ 👉និស្សិត​ច្បាប់​ https://t.me/Daravanlaw ​https://t.me/studentelaw04rule https://t.me/khmeradminstrationstudy

Больше
724
Подписчики
-124 часа
-27 дней
-530 дней
Архив постов
Repost from BTV News
វីដេអូ៖ សពលោក ឌី ណៃ ពលរដ្ឋខ្មែរដែលត្រូវទាហានថៃបាញ់ប្រហារស្លាប់នៅហ្នឹងកន្លែង ក្នុង ភូមិព្រៃចាន់កាលពីថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២៥ បានដង្ហែទៅបូជានៅវត្តចាន់ស៊ីរតនារាម ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣វិច្ឆិកានេះ។ Website | Facebook | Telegram | TikTok

Repost from HENG Sour
នាព្រឹកថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងថ្នាក់ដឹ
+9
នាព្រឹកថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចូលរួមក្នុងពិធី អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧២ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ របស់ព្រះរាជាណាចក្រកម្ពុជា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥) នៅវិមានឯករាជ្យ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ស្ថាប័នកំពូលៗរបស់កម្ពុជា មានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីទូតនានា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន យុវតី សិស្សានុសិស្ស និងមហាជនយ៉ាងច្រើនកុះករ។ ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា បានរំលឹកឱ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដសម្រាប់កម្ពុជា៕ #MLVT #HENGSour

គណៈប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ រំលឹកខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្
+9
គណៈប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ រំលឹកខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ រំលឹកខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣-ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ បន្ទាប់មក គណៈប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តអញ្ជើញថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯករាជ្យជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបព្រះឆាយាលក្ខណ៍ព្រះបរមរតនកោដ្ឋ នាខាងកើតវិមានឯករាជ្យ៕ #MLVT #HENGSour

គោលការណ៍ 10 ចំណុច ដែលសង្គមបង្រៀនមនុស្ស តែគ្មានអ្នកណាប្រាប់យើង 1. ខ្លួនគ្មានសមត្ថភាព ស្គាល់អ្នកណាក៏អត់ប្រយោជន៍ដែរ 2. បើមិនដឹងថ
គោលការណ៍ 10 ចំណុច ដែលសង្គមបង្រៀនមនុស្ស តែគ្មានអ្នកណាប្រាប់យើង 1. ខ្លួនគ្មានសមត្ថភាព ស្គាល់អ្នកណាក៏អត់ប្រយោជន៍ដែរ 2. បើមិនដឹងថាត្រូវធ្វើអ្វី ធ្វើតែរឿង 3 យ៉ាងនេះបានហើយ ហាត់ប្រាណ រៀនសូត្រ រកលុយ 3. រឿងដែលអាចយកលុយមកដោះស្រាយបាន កុំចាយមនោសញ្ចេតនា 4. កុំសូវបារម្ភនឹងរឿងមិនទាន់កើត ធ្វើរឿងនៅក្នុងដៃឱ្យតែបានល្អទៅ គឺបានហើយ 5. អ្វីក៏អាចបោះបង់បានដែរ រឿងតែមួយគត់ដែលយើងមិនត្រូវបោះបង់ គឺសមត្ថភាពក្នុងការរកលុយ និងធ្វើឱ្យខ្លួនឯងបានសេចក្តីសុខ 6. ធនធានក្នុងសង្គមនេះគឺមានកំណត់ អ្នកខ្លាំងគឺរកវិធីយកឈ្នះឱ្យបាន មានតែមនុស្សអន់ប៉ុណ្ណោះដែលរង់ចាំការបែងចែកពីអ្នកដទៃ 7. បើយើងមិនរស់ដោយសារគេទេ កុំទៅក្រែងចិត្តអ្នកណាទាំងអស់ 8. ក្រៅពីឈឺ ហើយនឹងស្លាប់ រឿងផ្សេងទៀត សុទ្ធតែជារឿងកំប៉ិកកំប៉ុក ទ្រាំឱ្យផុត គឺផុតហើយ 9. អ្វីក៏យើងអាចធ្វើបានដែរ ឱ្យតែមានការតាំងចិត្ត ការតស៊ូ និងជំនឿជាក់ 10. ហ៊ានស៊ី ហ៊ានសង មនុស្សម៉ាត់ណា គឺម៉ាត់ហ្នឹង ទើបគេគោរពឱ្យតម្លៃ #WERead

Repost from HENG Sour
អបអរសាទរខួបលេីកទី​២២ នៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ៧ វិច្ឆិ
អបអរសាទរខួបលេីកទី​២២ នៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ៧ វិច្ឆិកា ២០០៣ - ៧ វិច្ឆិកា ២០២៥ #MLVT #HENGSour

Repost from HENG Sour
ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្
+1
ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យគោរពជូនចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសជ័យមង្គលនៃខួបចម្រើនជន្មាយុរបស់ សម្តេចពិជ័យសេនា ដែលប្រព្រឹត្តទៅនាថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ #MLVT #HENGSour