កម្រងវិស័យការងារ (ច្បាប់)
Открыть в Telegram
❤️️ចែករំលែកឥតគិតថ្លៃ👋សូមកុំយកទៅបោះពុម្ភះឬចែកចាយក្នុងន័យទាញផលចំនេញ ឬកែច្នៃ ឬធ្វេីអោយប៉ះពាល់កម្មសិទ្ធិម្ចាស់ដេីម👌 ក្រុបដៃគូ 👉និស្សិតច្បាប់ https://t.me/Daravanlaw https://t.me/studentelaw04rule https://t.me/khmeradminstrationstudy
Больше729
Подписчики
+124 часа
+37 дней
Нет данных30 день
Архив постов
+2
ខេត្តក្រចេះ មានឱកាសការងារ ចំនួន 7,107 កន្លែង ជូនបងប្អូនពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ
Repost from Samdech Hun Sen of Cambodia
ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ! សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជួយផ្សព្វផ្សាយ ជួយចុះឈ្មោះការងារឱ្យបងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ តាមរយៈ QR Code ដែលមានភ្ជាប់នេះ ឬទូរសព្ទមកលេខ ១២៩៧។
Connect with Samdech Hun Sen :
🌐Facebook
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website
ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ! សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជួយផ្សព្វផ្សាយ ជួយចុះឈ្មោះការងារឱ្យបងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ តាមរយៈ QR Code ដែលមានភ្ជាប់នេះ ឬទូរសព្ទមកលេខ ១២៩៧។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
🌐 X(Twitter)
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Repost from HENG Sour
+8
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាំយកឱកាសការងារជិត ៥០០កន្លែងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ នៅក្នុងខេត្តតាកែវ
(ខេត្តតាកែវ)៖ ឯកឧត្តម កាន់ ម៉ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីនាំយកឱកាសការងារចំនួនជិត ៥០០កន្លែងជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។
ក្នុងឱកាសនោះ ក្រុមការងាររបស់ក្រសួងបានផ្សព្វផ្សាយអំពីឱកាសការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) ជូនដល់អ្នកចូលរួមចំនួន ១ ៨៤៦នាក់ ក្នុងឃុំចំនួន៦រួមមានឃុំត្រាំកក់ ឃុំស្រែរនោង ឃុំញ៉ែងញ៉ង និងឃុំគុស នៃស្រុកត្រាំកក់ ឃុំព្រៃស្លឹកនៃស្រុកទ្រាំង និងឃុំរមេញ នៃស្រុកកោះអណ្តែត។ ក្នុងនោះ បងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរចំនួន ៣៥០នាក់បានទទួលការងារភ្លាមៗពីក្រុមហ៊ុនធំៗ ដែលមានតម្រូវការកម្លាំងពលកម្មសរុបចំនួនជិត ៥០០កន្លែង៕
#MLVT #HENGSour #NEA
ខ្ញុំសូមសម្តែងការអបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។
កិច្ចប្រជុំនេះជាការអនុវត្តនូវចំណុចដែលបានឯកភាពគ្នា រវាងខ្ញុំ និង ឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុង Putrajaya, ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលសហរៀបចំដោយម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដោយមានការចូលរួមដ៏សកម្មពីសាធារណរដ្ឋប្រជាមានិតចិន។
ភាគីទាំងពីរ កម្ពុជា-ថៃបានពិភាក្សានិងឯកភាពគ្នាលើលក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ។ ភាគីទាំងពីរក៏បានយល់ព្រមជំរុញការរៀបចំលក្ខខណ្ឌប្រតិបត្តិនៃយន្តការតាមដានត្រួតពិនិត្យការអនុវត្តបទឈប់បាញ់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) និងឯកភាពឱ្យមានក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (Interim Observer Team) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីដើម្បីសង្កេតការណ៍ភ្លាមៗ និងបន្តរៀបចំក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team)។
ភាគីទាំងពីរក៏បានឯកភាព រៀបចំកិច្ចប្រជុំរួមនៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) ក្នុងរង្វង់ពីរសប្តាហ៍ និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ក្នុងរង្វង់មួយខែក្រោយកិច្ចប្រជុំវិសាមញ្ញ GBC នេះ។ ក្នុងករណីចាំបាច់ភាគីទាំងពីរអាចកោះប្រជុំ វិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ក្នុងទម្រង់ដូចលើកនេះ។
ពិធីកម្ពុជាក៏បានស្នើសុំឲ្យមានការដោះលែងយោធិនកម្ពុជាទាំង ១៨រូបដែលស្ថិតនៅក្នុងការឃុំគ្រងរបស់កងទ័ពថៃឲ្យបានឆាប់រហ័សផងដែរ។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
🌐 X(Twitter)
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Repost from AKP News
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានច្រានចោលការផ្សព្វផ្សាយបែបបំភ្លៃរបស់កាសែតថៃ Khaosod English ដែលបានលើកឡើងថា “ពលរដ្ឋកម្ពុជាវិលមកកម្ពុជាយ៉ាងគំហុកនេះ ក្រោមហេតុផលការគំរាមដកសញ្ជាតិ និងការរឹបអូសដីធ្លី។
Updates on the situation along the Cambodia-Thailand Border
07 August 2025
——————
Connect with AKP:
🌐Telegram
🌐Facebook
🌐Website
👉X (Twitter)
🌐Instagram
🌐TikTok
🌐Youtube
#CambodiaWantsPeace
#JusticeForCambodia
បេីជាចចកត្រូវសំលៀងចង្កោមអោយស្រួច បេីជាចៀមត្រូវបំប៉នសាច់អោយធាត់ នេះជាវដ្ដជីវិត
Repost from VAYO FM NEWS
+5
ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កំពត ត្បូងឃ្មុំនិងខេត្តបន្ទាយមានជ័យមានឱកាសការងារ២២,៩៤៥កន្លែង(មានលេខទូរសព្ទនិងទីតាំងរោងចក្រ)
=============
ដើម្បីជួយបងប្អូនប្រជាពលករ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញផ្សព្វផ្សាយពីឱកាសការងារនៅតាមរាជធានីខេត្តទូទាំងប្រទេស ក្នុងនោះមានខេត្ដកំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កំពត ត្បូងឃ្មុំ និងខេត្តបន្ទាយមានជ័យ មានក្រុមហ៊ុន រោងចក្រ សហគ្រាសចំនួន១១៤ បានផ្តល់ឱកាសការងារ២២,៩៤៥កន្លែងដែលភាគច្រើនគឺជាវិស័យឧស្សាហកម្មនិងសេវាកម្ម។ ក្នុងការផ្សព្វផ្សាយក្រសួងក៏បានលំអិតប្រភេទឱកាសការងារ ទីតាំងរោងចក្រសហគ្រាស និងលេខទំនាក់ទំនងដើម្បីឱ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការទាក់ទងដើម្បីបានឱកាសការងារភ្លាមៗ។ ជាមួយគ្នានេះក្រសួងក៏សូមអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋនិងពលករដែលមានបំណងស្វែងរកការងារ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារភ្លាមៗ៕
=============
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
Уже доступно! Исследование Telegram 2025 — ключевые инсайты года 
