នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃកសហវ-MEF’s ITD
Открыть в Telegram
1 057
Подписчики
Нет данных24 часа
+277 дней
+8730 дней
Архив постов
តើអ្នកដឹងទេ? 💡
រូបភាពបង្កាន់ដៃដែលបង្ហាញថា «ផ្ទេរប្រាក់ជោគជ័យ» មិនប្រាកដថាជាភស្តុតាងបញ្ជាក់ថាទឹកប្រាក់បានចូលគណនីដោយជោគជ័យនោះទេ!
ជនខិលខូចអាចបង្កើតរូបភាពបង្កាន់ដៃផ្ទេរប្រាក់ក្លែងក្លាយ ឬប្រើសារជូនដំណឹងក្លែងក្លាយ ដើម្បីបោកបញ្ឆោតអ្នកលក់ឱ្យប្រគល់ទំនិញមុនពេលទទួលបានប្រាក់ពិតប្រាកដ។ រូបភាពទាំងនេះអាចមានរូបរាងស្រដៀង ឬដូចនឹងបង្កាន់ដៃធនាគារពិត។
✅គន្លឹះ : មុនពេលប្រគល់ទំនិញ សូមពិនិត្យប្រតិបត្តិការក្នុងកម្មវិធីធនាគារផ្លូវការរបស់អ្នក និងផ្ទៀងផ្ទាត់ចំនួនទឹកប្រាក់ដែលបានទទួល។ កុំផ្អែកលើរូបភាពបង្កាន់ដៃ ដែលអ្នកទិញផ្ញើមកតែមួយមុខ។
ឃើញបង្កាន់ដៃ មិនប្រាកដថាបានទទួលប្រាក់ទេ! ពិនិត្យប្រាក់ក្នុងគណនីជាមុន មុននឹងប្រគល់ទំនិញ!
_______________________
បណ្តាញសង្គមរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន៖
🌐Facebook
🌐Telegram
🌐Website
#MEF #ITD #FunFacts #TechTips
សេចក្ដីជូនដំណឹង 🔔
ក្រុមអ្នកស្រាវជ្រាវសន្តិសុខសាយប័របានរកឃើញព័ត៌មាន ចន្លោះប្រហោងសុវត្ថិភាពធ្ងន់ធ្ងរនៅលើកម្មវិធី Zoom សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows ។
🚨ផលប៉ះពាល់
ចន្លោះប្រហោងទាំងនេះអាចអនុញ្ញាតឱ្យជនវាយប្រហារពីចម្ងាយ (Hacker) បង្កើនសិទ្ធិចូលប្រើប្រាស់លើកុំព្យូទ័រដែលរងផលប៉ះពាល់ ដោយមិនចាំបាច់មានគណនី ឬសិទ្ធិចូលប្រើប្រាស់ជាមុន ដែលអាចបង្កហានិភ័យដល់សុវត្ថិភាពប្រព័ន្ធ និងទិន្នន័យរបស់អ្នក។
🔐 វិធានការការពារ
សូមធ្វើបច្ចុប្បន្នភាពកម្មវិធី Zoom ទៅកំណែចុងក្រោយបំផុតឱ្យបានឆាប់រហ័ស តាមរយៈវិធីសាស្រ្តខាងក្រោម៖
១. ធ្វើបច្ចុប្បន្នភាពដោយផ្ទាល់ក្នុងកម្មវិធី៖
• បើកកម្មវិធី Zoom នៅលើកុំព្យូទ័ររបស់អ្នក។
• ចុចលើរូបតំណាងប្រវត្តិរូប (Profile Picture) នៅជ្រុងខាងស្តាំខាងលើ។
• ជ្រើសរើសជម្រើស Check for Updates (ប្រសិនបើមានកំណែថ្មី កម្មវិធីនឹងទាញយក និងដំឡើងដោយស្វ័យប្រវត្តិ)។
២. ទាញយកតាមគេហទំព័រផ្លូវការ៖
• ចូលទៅកាន់គេហទំព័រផ្លូវការរបស់ Zoom៖ https://zoom.us/download ដើម្បីទាញយក និងដំឡើងកម្មវិធីកំណែថ្មីបំផុតដោយផ្ទាល់។
ប្រភព៖ ក្រុមការងារសន្តិសុខសាយប័រ
https://thehackernews.com/2026/11/critical-zoom-workplace-flaw-could.html
អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣
នៃពិធីបុណ្យឯករាជ្យជាតិ
(៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦)
___________________
បណ្តាញសង្គមរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន៖
🌐Facebook (https://www.facebook.com/itdmef)
🌐Telegram (https://t.me/itdmef)
🌐Website (https://itd.mef.gov.kh/)
🔔 សេចក្ដីជូនដំណឹងស្ដីពីសុវត្ថិភាព Telegram
⚠️ សូមធ្វើបច្ចុប្បន្នភាពកម្មវិធី Telegram របស់លោកអ្នកជាបន្ទាន់!
ថ្មីៗនេះ អ្នកស្រាវជ្រាវផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មានបានរកឃើញចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ដែលអាចឱ្យជនខិលខូចប្រើប្រាស់មុខងារហៅជាសំឡេង (Voice Call) ដើម្បីធ្វើការវាយប្រហារ និងគ្រប់គ្រងទូរសព្ទរបស់អ្នកប្រើប្រាស់បាន។
🔐 ដើម្បីបង្កើនសុវត្ថិភាព សូមលោកអ្នកអនុវត្តតាមការណែនាំដូចខាងក្រោម៖
១. ពិនិត្យកំណែកម្មវិធី Telegram ដែលកំពុងប្រើប្រាស់ ដោយចូលទៅកាន់ Settings នៅក្នុងកម្មវិធី។
២. ធ្វើបច្ចុប្បន្នភាពកម្មវិធី Telegram ទៅកំណែចុងក្រោយបំផុត ដើម្បីទទួលបានការកែលម្អសុវត្ថិភាព។
៣. បង្កើនការប្រុងប្រយ័ត្នចំពោះការហៅជាសំឡេងពីមនុស្សមិនស្គាល់ ឬប្រភពដែលមិនគួរឱ្យទុកចិត្ត។
ការធ្វើបច្ចុប្បន្នភាពកម្មវិធីជាប្រចាំ គឺជាវិធានការសំខាន់មួយក្នុងការការពារសុវត្ថិភាពឌីជីថលរបស់លោកអ្នក។
—————————————
បណ្តាញសង្គមរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន៖
🌐Facebook
🌐Telegram
🌐Website
#Telegram #SecurityAlert #CyberSecurity #DigitalSafety #MEF #MEFITD

+7
នាថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបញ្ជ្រាបការយល់ដឹងស្ដីពី «គន្លឹះៗថ្មី និងសុវត្ថិភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន» នៅបន្ទប់ប្រជុំអគារ ឃ នៃទីស្តីការ កសហវ។ កម្មវិធីនេះរៀបចំដោយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គលេខាធិការដ្ឋាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន និងបុគ្គលិក/មន្ត្រីរាជការ ចំនួនប្រមាណ ១៦៤រូប មកពីអង្គភាពក្រោមឱវាទ និងក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
🚨 ការព្រមានសុវត្ថិភាពបន្ទាន់! តើប្រព័ន្ធរបស់អ្នកប្រើ PHP ឬ Node.js ដែរឬទេ?
ថ្មីៗនេះ មានការរកឃើញចន្លោះប្រហោងសុវត្ថិភាពនៅក្នុង PHP និង Node.js ដែលអាចបង្កហានិភ័យដល់គេហទំព័រ ប្រព័ន្ធ Backend និង API រួមមានការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត ការលេចធ្លាយទិន្នន័យ និងការរំខានដល់សេវាកម្ម។
🔴 សម្រាប់ PHP៖
CVE-2026-109618 និង CVE-2026-109619
🔴 សម្រាប់ Node.js៖
(CVE-2026-111497)
🛡 វិធានការការពារសុវត្ថិភាព៖
១. ត្រួតពិនិត្យកំណែ PHP និង Node.js ដែលកំពុងប្រើប្រាស់។
២. ធ្វើបច្ចុប្បន្នភាពទៅកំណែដែលបានកែសម្រួលសុវត្ថិភាព។
៣. បម្រុងទុកទិន្នន័យ (Backup) និងសាកល្បងមុនអនុវត្តលើប្រព័ន្ធពិត។
៤. តាមដានកំណត់ហេតុ (Logs) និងរាយការណ៍សកម្មភាពសង្ស័យទៅក្រុមការងារ SOC។
📢 កុំរង់ចាំរហូតដល់ប្រព័ន្ធរងការវាយប្រហារ! សូមធ្វើបច្ចុប្បន្នភាពសុវត្ថិភាពឱ្យបានទាន់ពេលវេលា។
🔗 ប្រភព៖ https://www.php.net/ | https://nodejs.org/en/security
#CyberSecurity #SecurityAlert #PHP #NodeJS #MEF #ITD
តើអ្នកដឹងទេ? 💡
AI ក៏អាចក្លែងក្លាយបានដែរ!
តើ ChatGPT ឬ Gemini ដែលអ្នកកំពុងប្រើប្រាស់ ពិត ឬក្លែងក្លាយ?
មិនមែនគ្រប់គេហទំព័រ AI សុទ្ធតែជាគេហទំព័រផ្លូវការនោះទេ!
ជនខិលខូចអាចបង្កើតគេហទំព័រ ឬកម្មវិធីក្លែងក្លាយដែលមានរូបរាងស្រដៀងនឹងគេហទំព័រ ឬកម្មវិធី AI ពិតប្រាកដ ដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់ឱ្យបញ្ចូលព័ត៌មានផ្ទាល់ខ្លួន ពាក្យសម្ងាត់ ឬទាញយកកម្មវិធីដែលមានមេរោគ។
✅គន្លឹះ : មុនពេលចូលប្រើប្រាស់ AI សូមពិនិត្យអាសយដ្ឋានគេហទំព័រឱ្យបានច្បាស់លាស់ ប្រយ័ត្នចំពោះការផ្តល់រង្វាន់ដែលគួរឱ្យសង្ស័យ ឬការស្នើសុំព័ត៌មានផ្ទាល់ខ្លួន និងត្រូវប្រាកដថាកម្មវិធីដែលអ្នកទាញយកមកពីប្រភពផ្លូវការដែលអាចទុកចិត្តបាន។
មើលទៅដូចគ្នា មិនមែនមានន័យថាពិតដូចគ្នាទេ! គិតមុនចុច ពិនិត្យមុនជឿ ការពារព័ត៌មានរបស់លោកអ្នក!
_______________________
បណ្តាញសង្គមរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន៖
🌐Facebook
🌐Telegram
🌐Website
#MEF #ITD #FunFacts #TechTips
+4
សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ២រូប ដើម្បីបម្រើការងារក្នុង លេខាធិការដ្ឋានក្រុមការងារបច្ចេកទេស នៃក្រុមប្រឹក្សាបច្ចេកវិទ្យាព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
------------------------------------
✉️ សារអេឡិចត្រូនិច៖ cheng_rattanakseila@mef.gov.kh
🗓 កាលបរិច្ឆេទ៖ ៣០ តុលា ២០២៦
បណ្តាញសង្គមរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន៖
🌐Facebook (https://www.facebook.com/itdmef)
🌐Telegram (https://t.me/itdmef)
🌐Website (https://itd.mef.gov.kh/)
#MEF #ITD
សូមក្រាបថ្វាយមហាព្រះរាជកុសល ខួប ១៤ឆ្នាំ ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ
(១៥ តុលា ឆ្នាំ២០១២ - ១៥ តុលា ឆ្នាំ២០២៦)
_______________
បណ្តាញសង្គមរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន៖
🌐Facebook (https://www.facebook.com/itdmef)
🌐Telegram (https://t.me/itdmef)
🌐Website (https://itd.mef.gov.kh/)
#mef #itd
សូមអនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ
នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦នេះ នាយកបច្ចេកវិទ្យាព័ត៌មានសូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ជួបប្រទះតែសេចក្ដីសុខចម្រើន សូមឱ្យការជួបជុំក្រុមគ្រួសារប្រកបដោយសេចក្តីសប្បាយរីករាយ សុភមង្គល និង ជួបប្រទះតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
បណ្តាញសង្គមរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន៖
🌐Facebook (https://www.facebook.com/itdmef)
🌐Telegram (https://t.me/itdmef)
🌐Website (https://itd.mef.gov.kh/)
#mef #itd
សេចក្ដីជូនដំណឹង 🔔
សូមណែនាំអ្នកប្រើប្រាស់ទាំងអស់ ធ្វើបច្ចុប្បន្នភាព Google Chrome (Update Chrome Browser) ទៅកាន់កំណែចុងក្រោយបំផុត ដើម្បីបង្កើនសុវត្ថិភាព និងកាត់បន្ថយហានិភ័យពីការវាយប្រហារតាមអ៊ីនធឺណិត។
ថ្មីៗនេះ Google បានចេញផ្សាយបច្ចុប្បន្នភាពសុវត្ថិភាព ដើម្បីជួសជុលចំណុចខ្សោយធ្ងន់ធ្ងរមួយនៅក្នុង Chrome ( Zero-Day )។ ចំណុចខ្សោយនេះអាចត្រូវបានអ្នកវាយប្រហារប្រើប្រាស់ ដើម្បីជៀសផុតពីការការពាររបស់ Chrome និងអាចបង្កហានិភ័យដល់ឧបករណ៍របស់អ្នកពីចម្ងាយ។
សូមធ្វើបច្ចុប្បន្នភាព Chrome ទៅកាន់កំណែចុងក្រោយ ដើម្បីការពារឧបករណ៍របស់អ្នក។
ឯកសារពាក់ព័ន្ធ៖
https://thehackernews.com/2026/09/chinese-hackers-exploit-chrome-windows.html
_______________________
បណ្តាញសង្គមរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន៖
🌐Facebook
🌐Telegram
🌐Website
តើអ្នកដឹងទេ? 💡
អ្វីដែលអ្នកឃើញ និងឮមិនតែងតែជាការពិតទេ! បច្ចេកវិទ្យា AI អាចបង្កើត ឬកែប្រែ រូបភាព សំឡេង និងវីដេអូឱ្យមានភាពស្រដៀងនឹងមនុស្សពិតប្រាកដដែលត្រូវបានគេស្គាល់ថា Deepfake។ Deepfake អាចត្រូវបានប្រើប្រាស់ក្នុងគោលបំណងច្នៃប្រឌិត ប៉ុន្តែក៏អាចត្រូវបានប្រើសម្រាប់ ការក្លែងបន្លំ ការបោកប្រាស់ និងការផ្សព្វផ្សាយព័ត៌មានមិនពិត។
✅គន្លឹះ : មុននឹងជឿ សូមពិនិត្យ។
សូមប្រុងប្រយ័ត្នចំពោះវីដេអូ ឬសំឡេងក្លែងក្លាយ ដោយសង្កេតចលនាមុខ ភ្នែក បបូរមាត់ និងសំឡេងដែលមិនប្រក្រតី ហើយផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពដែលអាចទុកចិត្តបាន មុននឹងជឿជាក់ ឬចែករំលែក។
_______________________
បណ្តាញសង្គមរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន៖
🌐Facebook
🌐Telegram
🌐Website
#MEF #ITD #FunFacts #TechTips