cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ នឹងមូលនិធិមនុស្សធម៌ ២៥ខេត្ត/ក្រុង " ចិន្ដា" 081848823 / 097 9900221

Больше
Камбоджа4 351Центральный кхмер3 728Новости и СМИ58 990
Рекламные посты
238
Подписчики
Нет данных24 часа
-17 дней
+1630 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

អនុក្រឹត្យ ស្តីពីការផ្ទេរប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី និងពោធិ៍សាត់ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងវិញ
Показать все...
09:23
Видео недоступноПоказать в Telegram
[ វគ្គ២] ឯកឧត្ដម កែវ រតនៈ៖ អគ្គិសនីពន្លឺព្រះអាទិត្យនានាអានុភាពមិនលើស១០គីឡូវ៉ាត់ភ្ជាប់ជាមួយបណ្តាញសាធារណៈត្រូវធ្វើស្វ័យប្រកាសទៅអ្នកផ្គត់ផ្គង់អគ្គិសនីនៅមូលដ្ឋាន ហើយគ្មានត្រូវបង់លុយ ឬសុំច្បាប់ទេ
Показать все...
WATCH_វគ្គ២_ឯកឧត្ដម_កែវ_រតនៈ៖_អគ្គិសនីពន្លឺព្រះអាទិត្យនានាអានុភាពមិនលើស.mp4152.32 MB
🥰 1
Фото недоступноПоказать в Telegram
សេចក្តីបំភ្លឺព័ត៌មាន របស់អធិការនគរបាលក្រុងក្រចេះ ពាក់ព័ន្ធការចុះផ្សាយលើបណ្តាញសង្គម Facebook ដែលបានចុះផ្សាយថា៖ ប្រជាពលរដ្ឋចំនួន ០២នាក់ ស្រែករកយុត្តិធម៌ ក្រោយពីអធិការក្រុងទារប្រាក់ជាថ្នូរនៃការដោះលែង កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១១:៣០ នាទី នៅចំណុចខ្លាស្ទុះ ក្រុងក្រចេះ….
Показать все...
Фото недоступноПоказать в Telegram
សេចក្តីបំភ្លឺព័ត៌មាន របស់អធិការនគរបាលក្រុងក្រចេះ ពាក់ព័ន្ធការចុះផ្សាយលើបណ្តាញសង្គម Facebook ដែលបានចុះផ្សាយថា៖ ប្រជាពលរដ្ឋចំនួន ០២នាក់ ស្រែករកយុត្តិធម៌ ក្រោយពីអធិការក្រុងទារប្រាក់ជាថ្នូរនៃការដោះលែង កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១១:៣០ នាទី នៅចំណុចខ្លាស្ទុះ ក្រុងក្រចេះ….
Показать все...
រថយន្ត​២គ្រឿង​បើក​បុក​គ្នា​នៅ​ផ្លូវ​បំបែក​ជា​បួន​ រថយន្ដ​បង្ក​បើក​រត់​ចូល​ការាស់​បិទ​ទ្វារ​បាត់​ ភ្នំពេញ​ ៖ រថយន្ត​ម៉ែក​សឺដេស​មួយ​គ្រឿង ​បើក​បុក​រថយន្ត​ហ្វត ​នៅ​ផ្លូវ​បំបែក​ជា​បួន​ហើយ​បើក​រត់​គេច​ចូល ​ការាស់ ហើយ​បិទ​ទ្វារជិតឈឹង​សមត្ថកិច្ច​នឹង​ប្រជពលរដ្ឋ​នាំគ្នា​ហៅ​អោយ​ម្ចាស់​ចេញ​មក​ដោះស្រាយ​ តែ​មិន​ឃើញ​បើក​ទ្វារ​ បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពីម៉ោងជាង៩​យប់ ​ថ្ងៃ​ទី​១០ ខែ​កក្កដា ​ឆ្នាំ​២០២៤ ​នៅ​តាម​បណ្ដោយ​ផ្លូវ​៣១៧​ កែង​ផ្លូវ​៥៦៦​ ដែល​ស្ថិត​នៅ​សង្កាត់​បឹងកក់​ទី​១​ ខណ្ឌ​ទួល​គោក​។ ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​នៃ​អធិការ​នគរបាល​ខណ្ឌ​ទួលគោក​ភ្លាមៗ ​ដើម្បី​ហៅ​រថយន្ត​ស្ទូច​យក​រថយន្ត​រងគ្រោះ​យក​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះ​ស្រាយ​ ជាមួយ​រថយន្ត​បង្ក​ដែល​បើក​រត់​ខាង​លើ៕ ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews
Показать все...
IMG_6253.MOV6.58 MB
IMG_6259.MOV40.76 MB
បន្ទាប់ពីឃើញសាររបស់ប្អូនប្រុស គង់ បុរាណ ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ ដែលប្អូនបានស្នើសុំចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងរបស់លោកឪពុក ហើយជាពិសេសប្អូនមានជំនាញចាប៉ី ដែលអាចបន្តវេនពីលោកឪពុករបស់ប្អូន។ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកភាពតាមសំណើរបស់ប្អូនប្រុស គង់ បុរាណ។ ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំកិច្ចការងារនេះ។ សូមជូនពរប្អូនប្រុស ទទួលបានជោគជ័យក្នុងការបន្តវេនចាប៉ីពីលោកតា គង់ ណៃ។
Показать все...
លើកនេះច្រើនតោនណាស់! សាច់បង្កក មានចុងស្លាបមាន់ និងគល់ស្លាបមាន់ ជាង ១៧តោន ត្រូវបានមន្រ្តីជំនាញឃាត់ចាប់បាន និងដុតកម្ទេចចោល ខេត្តកណ្តាល ៖ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល បានសហការជាមួយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ ចុះត្រួតពិនិត្យគុណភាពសាច់បង្កកដែលនាំចូលពីប្រទេសជិតខាង តាមរយៈឡាន ៥គ្រឿងម៉ាក តួរីស ដែលក្នុងនោះមានផ្ទុកនូវសាច់បង្កកចម្រុះរួមមាន៖ ចុងស្លាបមាន់ និងគល់ស្លាបមាន់ ចំនួន ១,៥៦៣ កេស ស្មើនឹង ១៧,១៩៣គីឡូក្រាម។ ក្រោយរឹបអូសបាន សមត្ថកិច្ច បានយកសាច់មាន់បង្កកទាំងនោះ ទៅដុតកម្ទេចចោល កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤៕
Показать все...
ស្ត្រីម្នាក់សង្ស័យស្រវឹង បើករថយន្តបុករះម៉ូតូ២គ្រឿង ថែមទាំងជេរប្រមាទមកលើអ្នកសារព័ត៌មានថែមទៀត ភ្នំពេញ៖ ស្ត្រីសង្ស័យស្រវឹងបានបើករថយន្តម៉ាកCRV ស្លាកលេខភ្នំពេញ BJ 7897 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅពីជើងទៅត្បូង លុះមកដល់ចំនុចកើតហេតុក៍ជ្រុលទៅបុកនិងម៉ូតូហុងដាឌ្រីម ចំនួន២គ្រឿងដែលឈប់រង់ចាំភ្លើងស្តុបពីក្រោយបណ្ដាលឲ្យរងការខូចខាត ភាគីខាងរថយន្តមិនព្រមដោះស្រាយបែរជាមកខឹងជេរប្រមាទមកលើអ្នកសារព័ត៌មាន។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ចំនុចស្តុបចំការមន ផ្លូវព្រះនរោត្តម កែងផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ក្រោយពេលកើតហេតុបន្តិចក្រោយមកក៍មានកម្លាំងសមត្ថកិច្ចមូលដ្ឋានក៍ជាជំនាញចរាចរណ៍បានចុះទៅធ្វើការវាស់វែងយកមធ្យោបាយទាំងអស់រូបទាំងស្ត្រីជាបើកបររថយន្តទៅផ្នែកជំនាញដើម្បីដោះស្រាយ៕
Показать все...
IMG_9058.MP49.34 KB
រថយន្ត​ដឹកកម្មករជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យរងរបួស ធ្ងន់-ស្រាល​ ២៦នាក់ ខេត្តកំពង់ស្ពឺ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកកម្មករ ជាមួយរថយន្ត សាំយ៉ុង បណ្តាលលអោយកម្មករ កម្មការិនី រងរបួសធ្ងន់ស្រាល ចំនួន២៦នាក់ នៅលើផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤១-៤២ នៅចំណុចភូមិបឹងស្ដុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ កាលពីម៉ោង៨យប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២​០​២៤។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានប​ណ្តាលឲ្យរងរបួសមនុស្សសរុប​២៦នាក់​ ខូចខាត​ រថយន្ត​ស្ទើរទាំងស្រុង​ ៖ របួសមនុស្សធ្ងន់ចំនួន ៦នាក់ និង របួសស្រាល ២០នាក់៕ ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews
Показать все...
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីការស្លាប់២ករណីបណ្តាលមកពី​ការពុលដោយបរិភោគត្រីក្រពត
Показать все...
Выберите другой тариф

Ваш текущий тарифный план позволяет посмотреть аналитику только 5 каналов. Чтобы получить больше, выберите другой план.