ស៊ុន សុវណ្ណារិទ្ធិ - Sun Sovannarith
Открыть в Telegram
5 880
Подписчики
-1524 часа
-317 дней
-13630 дней
Архив постов
+9
ព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សខេត្តកំពង់ឆ្នាំង »។
វេទិកាមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំយុវជនគណបក្សថ្នាក់កណ្ដាល ថ្នាក់ដឹកនាំគណបក្សខេត្ត យុវជនគណបក្សខេត្ត មន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ និងយុវជនក្នុងខេត្ត សរុបប្រមាណ ៧៦៦ រូប។
គោលបំណងនៃការរៀបចំវេទិកា គឺដើម្បីធ្វើការពង្រឹងនូវសតិអារម្មណ៍ទំនុកចិត្តជឿជាក់របស់យុវជន ចំពោះការដឹកនាំ និងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលជាខឿនសាមគ្គីជាតិដ៏រឹងមាំ និងផ្តល់នូវចំណេះដឹងបន្ថែមដល់យុវជន ដើម្បីបន្តផ្សព្វផ្សាយជូនដល់ប្រជាជននៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសទាក់ទងនឹងការពារបូរណភាពទឹកដីពីការរំលោភឈ្លានពានដ៏ឃោឃៅពីសំណាក់ប្រទេសថៃនាពេលកន្លងមកនេះ។
ដំណើរការវេទិកានោះបានប្រព្រឹត្តទៅយ៉ាងផុលផុស ដោយមានការចូលរួមមតិយោបល់ សំណួរ និងសំណូមពរជាច្រើនពីសំណាក់យុវជនខេត្ត ដោយផ្តោតជាសំខាន់ពីវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាព្រំដែន, ការអភិវឌ្ឍមូលធនមនុស្ស សមត្ថភាព ជំនាញវិជ្ជាជីវៈដល់យុវជន, យុទ្ធនាការបោសសម្អាតការឆបោកតាមបច្ចេកវិទ្យា, ច្បាប់កាតព្វកិច្ចយោធា, ទាក់ទងនឹងអនុសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ក្នុងការពិចារណាលើទិដ្ឋភាពច្បាប់ដែលមានស្រាប់ក្នុងការបញ្ចូនក្មេងទំនើងទៅបម្រើសកម្មភាពសមរភូមិជួរមុខ ដោយមិនមែនទៅធ្វើជាកងទ័ពកាន់កាំភ្លើងនោះទេ, ផលប៉ះពាល់នៃការបន្តឡើងថ្លៃប្រេងសាំង និងប្រេងម៉ាស៊ូតលើវិស័យកសិកម្ម, ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ, ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព, បញ្ហាដីធ្លី, ការផ្ដល់សេវាសាធារណៈ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបញ្ហាសំខាន់ៗជាច្រើនទៀត។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ព្រមទាំងគណៈអធិបតី បានធ្វើការបកស្រាយបំភ្លឺយ៉ាងក្បោះក្បាយ និងបានសំណូមពរដល់បងប្អូនយុវជនទាំងអស់ កុំឲ្យចាញ់បោកការឃោសនា ឬឧបាយកលរបស់ពួកក្រុមប្រឆាំងជ្រុលនិយម ដែលតែងតែប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម ជាមធ្យោបាយវាយប្រហារ អុជអាល ញុះញង់ និងមួលបង្កាច់មកលើរាជរដ្ឋាភិបាល និងគណបក្ស ដើម្បីបង្កភាពវឹកវរ និងចលាចលនៅក្នុងសង្គម។
អបអរសាទរ ខួបទី៣៣ ទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ « ការកសាងអនាគតមួយ ប្រកបដោយសន្តិភាព » ប្រធានបទនេះ បានរំលឹកឱ្យយើងដឹងថា សន្តិភាពមិនអាចកើតមានបាន ដោយចៃដន្យឡើយ។ សន្តិភាពត្រូវការព័ត៌មានដែលគួរឱ្យទុកចិត្ត ត្រូវការការសន្ទនាប្រកបដោយការគោរពគ្នា ត្រូវការការចូលរួមពីសាធារណជន និងត្រូវការប្រព័ន្ធផ្សព្វផ្សាយដែលឈរលើគោលការណ៍ សុចរិតភាព និងវិជ្ជាជីវៈ និងការទទួលខុសត្រូវ ។
៣ ឧសភា ១៩៩៣ ~ ៣ ឧសភា ២០២៦
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
+9
ខ្ញុំបាទបានចូលរួមពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។
សាលាខេត្តកំពង់ស្ពឺ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦
+7
សូមចូលរួមអបអរសាទរចំពោះក្មួយៗជាប់ជ័យលាភីសិស្សពូកែទូទាំងប្រទេស ឆ្នាំ២០២៦ ទាំង៣រូប៖
-យុវសិស្ស ហៀង លីហ្សា រៀនថ្នាក់ទី១២D វិទ្យាល័យព្រះបាទសុរាម្រឹត ក្រុងកំពង់ឆ្នាំង ជាប់ចំណាត់ថ្នាក់លេខ៣ មុខវិជ្ជា ភាសាខ្មែរ
-យុវសិស្ស សួងហាន ឫទ្ធីសក្តិ រៀនថ្នាក់ទី១២D វិទ្យាល័យព្រះបាទសុរាម្រឹត ក្រុងកំពង់ឆ្នាំង ជាប់ចំណាត់ថ្នាក់លេខ៣ មុខវិជ្ជា គណិតវិទ្យា
-យុវសិស្ស ស៊ិត ផាវី រៀនថ្នាក់ទី១២A វិទ្យាល័យហ៊ុនសែនរលាប្អៀរ ស្រុករលាប្អៀរ ជាប់ចំណាត់ថ្នាក់លេខ៣ មុខវិជ្ជា រូបវិទ្យា
អនុមោទនាបុណ្យ វិសាខបូជា ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
អបអរសាទរ ទិវាពលកម្មអន្តរជាតិ ខួបលើកទី១៤០ ក្រោមប្រធានបទ « រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ » ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់និងចីរភាព, ការកែលម្អលក្ខខណ្ឌការងារ, ការធានាសិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ, ការពង្រឹងប្រព័ន្ធគាំពារសង្គម, និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ។
ឈរលើស្មារតីនេះ រាជរដ្ឋាភិបាល មិនត្រឹមតែមានឆន្ទៈមោះមុតក្នុងការទាក់ទាញវិនិយោគ ដើម្បីជំរុញសន្ទុះអភិវឌ្ឍសេដ្ឋកិច្ចជាតិ, បង្កើតសហគ្រាស ក្រុមហ៊ុន រោងចក្រ និងបង្កើនឱកាសការងារជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងមានមហិច្ឆតាខ្ពស់ ក្នុងការកសាង ប្រព័ន្ធសេដ្ឋកិច្ចមួយដែលមានស្ថិរភាពយូរអង្វែង និងការបង្កើតការងារសមរម្យប្រកបដោយបរិយាបន្ន ដើម្បីនាំមកនូវសេចក្តីសុខក្សេមក្សាន្ត និងវិបុលភាពជូនប្រជាពលរដ្ឋគ្រប់រូប ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព។
១ ឧសភា ១៨៨៦ ~ ១ ឧសភា ២០២៦
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
វីដេអូផ្សព្វផ្សាយអំពីការស្នើសុំសេវាអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត តារយៈApp របស់ធនាគារABA
វីដេអូផ្សព្វផ្សាយអំពីការស្នើសុំសេវាអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត តាមរយៈApp របស់ធនាគារអេស៊ីលីដា
វីដេអូស្តីពីអត្ថប្រយោជន៍កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាព ច្រកចេញចូលតែមួយរាជធានី ខេត្ត
អបអរសាទរ ខួបលើកទី២៧ កម្ពុជាចូលជាសមាជិកអាស៊ាន
៣០ មេសា ១៩៩៩ - ៣០ មេសា ២០២៦
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
+2
ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ខ្ញុំ រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោកឧត្ដមសេនីយ៍មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង អភិបាលស្រុករលាប្អៀរ និងក្រុមការងារ បានចុះសួរសុខទុក្ខវីរ:កងទ័ពលោកអនុសេនីយ៍ត្រី ហេង លីហួ ឈរជេីងនៅទិសប្រាសាទព្រះវិហារ និងក្រុមគ្រួសារ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់របេីកដំបូលផ្ទះ កាលពីថ្ងៃទី២៨ ខែមេសា ស្ថិតនៅភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ។
Repost from ទូរទស្សន៍មហាផ្ទៃ - MOI TV
អភិបាលខេត្តកំពង់ឆ្នាំង ដាក់ចេញទិសដៅសំខាន់ៗ ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ
🔗 វីដេអូ 👉 https://www.facebook.com/reel/1288210892824197/
🔗 វីដេអូ 👉 https://www.facebook.com/reel/3322008187978466/
ទាញយកកម្មវិធីទូរសព្ទក្រសួងមហាផ្ទៃ
📱 📱 👉 Mobile App
-----បណ្តាញទំនាក់ទំនងសង្គម-----
😀 👉 Facebook 😅 👉 TikTok
😊 👉Youtube 😗 👉 Telegram
Repost from ទូរទស្សន៍មហាផ្ទៃ - MOI TV
អភិបាលខេត្តកំពង់ឆ្នាំង ដាក់ចេញទិសដៅសំខាន់ៗ ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ
🔗 អានបន្ត 👉 https://www.facebook.com/share/1HyJhCqC5x/
ទាញយកកម្មវិធីទូរសព្ទក្រសួងមហាផ្ទៃ
📱 📱 👉 Mobile App
-----បណ្តាញទំនាក់ទំនងសង្គម-----
😀 👉 Facebook 😅 👉 TikTok
😊 👉Youtube 😗 👉 Telegram
+9
ព្រឹកនេះ ខ្ញុំ និងឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីបូកសរុបលទ្ធផលការងារដែលសម្រេចបាន និងដាក់ចេញទិសដៅការងារបន្ត។
កិច្ចប្រជុំមានការចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាល ស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការរងកងកម្លាំង អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត។
ខ្ញុំបានដាក់ចេញនូវទិសដៅសំខាន់ៗដូចជា បន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ ស្ថិរភាព សណ្ដាប់ធ្នាប់សាធារណៈ បង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បញ្ហាក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បទល្មើសនេសាទ ត្រៀមលក្ខណៈអន្តរាគមន៍ឆ្លើយតបជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយ និងបញ្ហាសំខាន់ៗមួយចំនួនទៀត។
+9
ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ខ្ញុំបាទ រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានអមដំណើរឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជាប្រធានកិត្តយសសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃចំនួន ១០៧គ្រួសារ ក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង។
+3
សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦
ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ»
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Repost from Samdech Hun Sen of Cambodia
ក្រសួងព្រះបរមរាជវាំង ជូនដំណឹង ស្តីពីស្ថានភាពព្រះរាជសុខភាពរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាក្រោយពីការវះកាត់ព្យាបាលព្រះរោគដោយក្រុមគ្រូពេទ្យចិន
