ru
Feedback
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា- Anti Cybercrime Department

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា- Anti Cybercrime Department

Открыть в Telegram

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា https://www.facebook.com/anti.cyber.crime.department

Больше
8 930
Подписчики
+324 часа
+357 дней
+11330 день
Архив постов
កម្លាំងជំនាញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយនាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ
+2
កម្លាំងជំនាញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយនាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បំបែកករណីជនល្មើសប្រើប្រាស់គណនីតេឡេក្រាម ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់។ យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ នាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វើការឃាត់ខ្លួនឃនសង្ស័យ១រូប ឈ្មោះ ហ.ត.ហ ភេទប្រុស ពាក់ព័ន្ធនឹងករណី ប្រើប្រាស់គណនីតេឡេក្រាមក្លែងក្លាយ ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាស់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់។ តាមរយ:ការស្រាវជ្រាវ និងសាកសួរជនសង្ស័យ ជំនាញកំណត់បានថា ជនសង្ស័យខាងលើបានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះប្រមាណ៥០លើករួចមកហើយ និងទទួលបានផលពីបទល្មើសបានប្រមាណជាង ១១ម៉ឺនដុល្លា និងប្រើវិធីសាស្រ្តឆបោកជនរងគ្រោះ ដោយជនសង្ស័យបានចូលទៅមើលការផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុក ដែលមានលក់សម្លៀកបំពាក់ និងផ្លែឈើ ជនសង្ស័យបានកត់ចំណាំជនរងគ្រោះ ដែលបានបញ្ជាទិញ ដោយបានក្លែងបន្លំគណនីតេឡេក្រាមរបស់ម្ចាស់ទំព័រហ្វេសប៊ុកម្ចាស់អាជីវកម្មផ្សេង ទាក់ទងទៅជនរងគ្រោះ ដែលបានបញ្ជាទិញ ដោយប្រាប់ថា ជនរងគ្រោះបានផ្ញើប្រាក់ចូលគណនីធនាគាររបស់ហាង ខុសគោលការណ៍ ធ្វើឱ្យខូចប្រព័ន្ធ Systerm បណ្ដាលឱ្យខាងធនាគារ Block គណនីធនាគាររបស់ហាង តម្រូវឱ្យជនរងគ្រោះបង់ប្រាក់ដើម្បីដោះស្រាយ បើសិនជាជនរងគ្រោះមិនព្រមបង់ប្រាក់ ជនសង្ស័យបានយកគណនីតេឡេក្រាមដែលបានក្លែបន្លំជាថ្នាក់ដឹកនាំ (នគរបាលជាតិ) ទាក់ទងទៅជនរងគ្រោះ គម្រោមចាប់ខ្លួនជនរងគ្រោះ។ បច្ចុប្បន្ន នាយកដ្ឋានបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹងដល់ប្រជាពលរដ្ឋ សូមមេត្តាប្រយ័ត្នចំពោះការទំនាក់ទំនង ពីគណនីតាមប្រព័ន្ធទំនាក់ទំនងសង្គមនានា ដោយមិនមានប្រភពច្បាស់លាស់ ជៀសវាងចាញ់បោកជនខិលខូចដោយប្រការណាមួយ និងសូមធ្វើការរាយការណ៍ជូនសមិត្ថកិច្ចភ្លាមៗក្នុងករណីមានការទំនាក់ទំនងមកខុសប្រក្រតី ដើម្បីសមត្ថកិច្ចមានមូលដ្ឋានក្នុងការស្រាវជ្រាវ និងបង្រ្កាបជនខិលខូចទាំងនោះអោយទាន់ពេលវេលា។ 🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា 🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា 🌐 ACCD #CyberSecurityAwareness #CyberSafety #ACCD

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” យ
+1
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់”  យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ពាក់ព័ន្ធនឹងករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍” ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់ និងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជនជាតិខ្មែរ (ស្រីចំនួន០១នាក់)។ តាមរយ:ការស្រាវជ្រាវ កម្លាំងជំនាញ កំណត់បានថា ជនសង្ស័យបានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ “Zeii Neth” ជាមធ្យោបាយទាក់ទងជាមួយជនរងគ្រោះ ដើម្បីគំរាមកំហែងហែកកេរ្តិ៍  និងកំហែងទារប្រាក់ពីជនរងគ្រោះ។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ខាងលើ នាយកដ្ឋានបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ និងត្រូវបានចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្នពីបទ«គំរាមកំហែងហែកកេរ្តិ៍» ដោយឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១(ព្រៃស ម១) និង មណ្ឌលអប់កែប្រែទី២(ព្រៃស ម២)។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន សូមមេត្តាពិនិត្យ ពិចារណាអោយបានហ្មត់ចត់ មុនសម្រេចចិត្តក្នុងការខ្ចីប្រាក់តាមរយ:អនឡាញ ជាពិសេសសូមពិនិត្យថាតើអ្នកផ្តល់កម្ចីនោះមានស្ថាប័នកម្ចីស្របច្បាប់ដែរឬទេ មុននឹងសម្រេចចិត្តក្នុងការខ្ចី ជៀសវាងទទួលនូវហនិភ័យនានានៅពេលក្រោយ។ 🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា 🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា 🌐 ACCD #CyberSecurityAwareness #CyberSafety #ACCD

ទូលព្រះបង្គំយើងខ្ញុំ ជាថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទទាំងអស់ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមព្រះបរមរាជានុញ្ញាត ក្
ទូលព្រះបង្គំយើងខ្ញុំ ជាថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទទាំងអស់ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា នាថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកអញ្ជលិប្រណម្យ បួងសួង ដល់គុណបុណ្យ ព្រះរតនត្រ័យគុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សា ព្រះមហាស្វេតច្ឆត្រ និងព្រះឫទ្ធានុភាព នៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមីព្រះករុណា ព្រះមហាវិរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមតាមជួយទ្រទ្រង់ថែរក្សាការពារ និងប្រោះព្រំ ប្រទានព្រះពរជ័យ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលខ្លាំងក្លា ព្រះជន្មាយុយឺនយូរ ព្រះបញ្ញាញាណភ្លឺថ្លា ជានិច្ចនិរន្តរ៍

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp ន
+5
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ។ យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ពាក់ព័ន្ធនឹងករណី ជនសង្ស័យលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ធ្វើសកម្មភាពឆបោកមិត្តភក្កិដែលក្នុងគ្រុបអស់ទឹកប្រាក់សរុបចំនួន ២៥៣,៩៩៩.៨៩ ដុល្លារអាមេរិក ព្រមទាំងពាក់ព័ន្ធករណីទិញ-លក់ គណនីធនាគារថែមទៀតផង។ តាមរយ:ការស្រាវជ្រាវ កម្លាំងជំនញ បានរកឃើញថាជនសង្ស័យពាក់ពន្ធ័ការលក់គណនីធនាគារ ជាង២០គណនី ទៅឱ្យបណ្ដាញក្រុមជនឆបោក និងឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់ ជនជាតិវៀតណាម១នាក់ (ប្រុស) និងជនជាតិខ្មែរ៥នាក់ (ស្រី២នាក់)។ បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ នាយកដ្ឋាន បានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងត្រូវបានចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្ដោះនៅមណ្ឌលអប់រំកែប្រែទី១ ព្រៃស ពីបទ «ឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា» បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៥ នៃច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា។ នាយកដ្ឋាន សូមក្រើនរំលឹកដល់សាធារណជនទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងដាច់ខាតនូវការផ្តល់ឬជួលគណនីធនាគារ លេខទូរស័ព្ទ និងឯកសារអត្តសញ្ញាណផ្ទាល់ខ្លួនឱ្យអ្នកដទៃប្រើប្រាស់ ដែលអាចប្រឈមនឹងហានិភ័យផ្សេងៗ និងឈានដល់ការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ក្នុងករណីមានបទល្មើសកើតឡើង។ 🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា 🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា 🌐 ACCD #CyberSecurityAwareness #CyberSafety #ACCD

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្រ្តី នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមគោរពចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតច
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្រ្តី នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមគោរពចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះមរណភាព ឧបាសិកា ជឿន សោភា ដែលត្រូវជា ឪពុកបង្កើតរបស់ លោកអនុសេនីយ៍ត្រី ម៉េង សុវណ្ណជា ជាមន្រ្តីនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលបានទទួលមរណភាព នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៤៦ឆ្នាំ ។ សូមវិញ្ញាណក្ខន្ធ ឧបាសិកា ជឿន សោភា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតទ្បើយ។

ដោយទទួលបានការអនុញ្ញាត្តដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អ
+2
ដោយទទួលបានការអនុញ្ញាត្តដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ខែឧសភា គ.ស.២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចាត់លោកឧត្ដមសេនីយ៍ទោ ស៊ីវ ឈាន់ តំណាងលោក ឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងមន្ត្រីជំនាញចូលរួម និងធ្វើបទបង្ហាញអំពីស្ថានភាព និង វឌ្ឍនភាពការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា នៅសកលវិទ្យាល័យនគរបាលសន្តិសុខសាធារណៈ ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីបណ្តាប្រទេសមួយចំនួន និង បានទទួលជួបសំណេះសំណាល ជាមួយតំណាងសកលវិទ្យាធិការ ដើម្បីរឹតចំណងសាមគ្គីភាពកាន់តែរឹងម៉ាំ លើការចែករំលែកបទពិសោធន៍ និងវគ្គបណ្តុះបណ្តាលដល់កងកម្លាំងនគរបាលជាតិកម្ពុជា។ 🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា 🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា 🌐 ACCD #CyberSecurityAwareness #CyberSafety #ACCD

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោកឧត
+9
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងសហការី បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វង្សសៃ ផាន់ថាវង់ (VONSAY PHANTHAVONG) អគ្គលេខាធិការរង នៃមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC) និងសហការី នៅបន្ទប់ប្រជុំ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។ 🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា 🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា 🌐 ACCD #CyberSecurityAwareness #CyberSafety #ACCD

នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សំណាង តំណាងលោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិ
+9
នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សំណាង តំណាងលោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដឹកនាំ លោកអនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ និងមន្ត្រីពាក់ព័ន្ធ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចំនួន ២០រូប ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ លេខ០៧៤ សនណ ស្តីពីការផ្សព្វផ្សាយព័ត៎មានសន្តិសុខសណ្តាប់ធ្នាប់សង្គមសម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ ដែលធ្វើបទបង្ហាញដោយលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារតាមដានគោលការណ៍ណែនាំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា តាមប្រព័ន្ធអនឡាញ ZOOM នៅសាលប្រជុំនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា៕ 🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា 🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា 🌐 ACCD #CyberSecurityAwareness #CyberSafety #ACCD

ដោយទទួលបានការអនុញ្ញាត្តដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននា
+9
ដោយទទួលបានការអនុញ្ញាត្តដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងសហការី បានចូលរួមកិច្ចប្រជុំក្រុមថ្នាក់ដឹកនាំកិច្ចការងារប្រឆាំងបទល្មើសបច្ចេកវិទ្យា (CLWG) លើកទី២ ដែលមានរយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងដាណាំង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដោយមានសមាសភាពចូលរួមពីភ្នាក់ងារអនុវត្តច្បាប់ជាថ្នាក់ដឹកនាំនៃអង្គភាពនគរបាល ស្ថាប័នបម្រើការងារលើវិស័យសន្តិសុខជាតិ និងស្ថាបនហិរញ្ញវត្ថុឯកជន របស់ប្រទេសដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានចំនួន ១២ ប្រទេស។ កិច្ចប្រជុំនេះធ្វើឡើងដោយមានការគាំទ្រផ្ទាល់ពី នគរបាលសហព័ន្ធអូស្ត្រាលី (AFP) ក្នុងគោលបំណងចែករំលែកបទពិសោធន៍ថ្មីៗ ការបញ្ជ្រាបការយល់ដឹងអំពីបញ្ហាប្រឈមរួមគ្នា ក្នុងតំបន់អាស៊ីអាគ្នេយ៍ ពាក់ព័ន្ធនឹងការវិឌ្ឍន៍នៃបទល្មើសបច្ចេកវិទ្យា បទពិសោធន៍នៃស្រាវជ្រាវ និងការបង្ក្រាបទីតាំងឆបោកអនឡាញ បញ្ហាប្រឈមរបស់មន្ត្រីអនុវត្តន៍ច្បាប់ជាមួយវិស័យឯកជន ក៏ដូចជាកិច្ចពិភាក្សារលម្អិតអំពីគោលដៅជាយុទ្ធសាស្ត្រសម្រាប់ប្រទេសនីមួយៗដែលនឹងត្រូវអនុវត្តបន្ត ដើម្បីឆ្លើយតបទៅនឹងសភាពការវិឌ្ឍន៍នៃបទល្មើស ការឆ្លើយតបឲ្យបានទាន់ពេលវេលា ជាពិសេសវិធីសាស្ត្រគ្រប់គ្រងហនិភ័យនានានៅពេលដែលបទល្មើសបានកើតមានឡើង។ 🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា 🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា 🌐 ACCD #CyberSecurityAwareness #CyberSafety #ACCD

នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ លោកវរសេនីយ៍
+4
នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ  លោកវរសេនីយ៍ទោ ឆាយ ប៊ុនរម្យម៉ានិត តំណាងលោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ សន្តិសុខឌីជីថល និងការគម្រាមកំហែងក្នុងយុគ្គសម័យបច្ចេកវិទ្យា  ក្នុងព្រឹត្តិការណ៍ “ទិវាសុវត្ថិភាពឌីជីថល លើកទី៣” ក្រោមមូលបទ «ការពង្រឹងភាពធនលើសុវត្ថិភាពឌីជីថល ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ដែលរៀបចំឡើង ដោយសមាគមធនាគារនៅកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ។ 🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា 🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា 🌐 ACCD #CyberSecurityAwareness #CyberSafety #ACCD

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ នៅស្នងការដ
+9
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ នៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ឃួន សុក្រពិសិដ្ឋ តំណាងលោក ឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដឹកនាំកម្លាំងជំនាញ បើកវគ្គបណ្តុះបណ្តាល មូលដ្ឋានគ្រឹះ និងវិធីសាស្ត្រស្រាវជ្រាវបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដល់កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមជាអធិបតី ពីលោក ឧត្តមសេនីយ៍ត្រី គង់ វិនឌី តំណាងលោក ឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ដែលមានសិក្ខាកាម ដែលជា ស្នងការរង នាយ នាយរងការិយាល័យ អធិការ អធិការរងក្រុង ស្រុក នាយផ្នែក និង នាយរងផ្នែកព្រមទាំងមន្រ្តីចំនួន ៥០រូប (ស្រី២រូប)។ វគ្គសិក្សាដែលមានរយះពេលពីរថ្ងៃនេះ នឹងបំពាក់នូវជំនាញបន្ថែមដល់មន្រ្តីអនុវត្តច្បាប់ ក្នុងការធ្វើការស្រាវជ្រាវ បទល្មើសតាមបណ្តាញបច្ចេកវិទ្យានៅតាមមូលដ្ឋានរបស់ខ្លួន។ 🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា 🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា 🌐 ACCD #CyberSecurityAwareness #CyberSafety #ACCD

ដោយទទួលបានបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្ន
ដោយទទួលបានបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ អង្គភាពស៊ើបអង្កេតបទល្មើសអន្តរជាតិ នៃស្ថានទូតអាមេរិក បានបើកការស្រាវជ្រាវចាប់ខ្លួនឧក្រិដ្ឋជនជាជនជាតិអាមេរិកមានឈ្មោះ Michael John Howard Ramirez ភេទ ប្រុស កើតនៅរដ្ឋ អូហៃយូ ដែលបានប្រព្រឹត្តបទល្មើសឧក្រិដ្ឋពីបទ «ប៉ុនប៉ងប្រព្រឹត្តអំពើផ្លូវភេទដោយខុសច្បាប់ជាមួយអនីតិជន»នៅសហរដ្ឋអាមេរិក បានរត់គេចខ្លួនមករស់នៅក្នុងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ន នាយកដ្ឋានបាន បន្តនីតិវិធីដើម្បីប្រគល់បុគ្គលខាងលើជូនទៅស្ថានទូតអាមេរិកក្នុងការនាំឧក្រិដ្ឋជនរូបនេះទៅកាន់សហរដ្ឋអាមេរិកដើម្បីអនុវត្តទោសនៅសហរដ្ឋអាមេរិក។ 🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា 🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា 🌐 ACCD #CyberSecurityAwareness #CyberSafety #ACCDដោយទទួលបានបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ អង្គភាពស៊ើបអង្កេតបទល្មើសអន្តរជាតិ នៃស្ថានទូតអាមេរិក បានបើកការស្រាវជ្រាវចាប់ខ្លួនឧក្រិដ្ឋជនជាជនជាតិអាមេរិកមានឈ្មោះ Michael John Howard Ramirez ភេទ ប្រុស កើតនៅរដ្ឋ អូហៃយូ ដែលបានប្រព្រឹត្តបទល្មើសឧក្រិដ្ឋពីបទ «ប៉ុនប៉ងប្រព្រឹត្តអំពើផ្លូវភេទដោយខុសច្បាប់ជាមួយអនីតិជន»នៅសហរដ្ឋអាមេរិក បានរត់គេចខ្លួនមករស់នៅក្នុងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ន នាយកដ្ឋានបាន បន្តនីតិវិធីដើម្បីប្រគល់បុគ្គលខាងលើជូនទៅស្ថានទូតអាមេរិកក្នុងការនាំឧក្រិដ្ឋជនរូបនេះទៅកាន់សហរដ្ឋអាមេរិកដើម្បីអនុវត្តទោសនៅសហរដ្ឋអាមេរិក។ 🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា 🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា 🌐 ACCD #CyberSecurityAwareness #CyberSafety #ACCD

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃអង្គារ ៤រោច​ ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២
អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃអង្គារ ៤រោច​ ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦

សូមប្រុងប្រយ័ត្នខ្ពស់ File name.exe !!! នាពេលកន្លងមក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានផ្សព្វផ្សាយរួចមកហើយ ចំពោះករណីមានជ
សូមប្រុងប្រយ័ត្នខ្ពស់ File name.exe !!! នាពេលកន្លងមក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានផ្សព្វផ្សាយរួចមកហើយ ចំពោះករណីមានជនអនាមិកមានការចែកចាយមេរោគក្នុងទម្រង់ជាប្រភេទ .exe (Executable File) ផ្ញើមកកាន់គណនីអ្នកប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមតេលេក្រាម (Telegram) ដែលមេរោគប្រភេទនេះអាចលួចទិន្នន័យអ្នកប្រើប្រាស់ ប៉ុន្តែថ្មីៗនេះ នាយកដ្ឋាន សង្កេតឃើញថា ជនអនាមិកបានវិវឌ្ឍន៍ដោយធ្វើការចែកចាយមេរោគប្រភេទដដែលនេះ ដោយប្រើប្រាស់ឈ្មោះឯកសារផ្សេងៗ ដូចជា ឈ្មោះឯកសារដែរនៅខាងចុងនៃឈ្មោះមាន.exe ឬ រូបភាពអំពីការស្លាប់, សន្ទរកថារបស់ថ្នាក់ដឹកនាំ...ជាដើម ធ្វើឱ្យមានការទាក់ទាញអ្នកប្រើប្រាស់ចាប់អារម្មណ៍ ចង់ដឹង ចង់ឮ ឈានទៅដល់ការចុចមើល និងអាចលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់តែម្តង។ នាយកដ្ឋាន សូមក្រើនរំលឹកដល់អ្នកប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមតេលេក្រាម ទាំងអស់ សូម ពិនិត្យប្រភពនៃការផ្ញើ ឬចែកចាយឯកសារផ្សេងៗ និងសូមកុំចុចបើក ឬទាញយរាល់ឯកសារ ប្លែកៗដែលផ្ញើមកពីអ្នកមិនស្គាល់អត្តសញ្ញាណ ជៀសវាងការបាត់បង់ទិន្នន័យ ឬឯកសារនានា។ #​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា #CyberSecurityAwareness #CyberSafety #AntiCyberFraudLaw2026

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្ក្រាបករណីឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា។ យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនី
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្ក្រាបករណីឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា។ យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថ.ធ ភេទស្រី ពាក់ព័ន្ធនឹងករណីឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនីតេឡេក្រាម និងបន្លំគណនីធនាគាររបស់ដៃគូសហការរកស៊ី ឆបោកជនរងគ្រោះអោយផ្ទេរប្រាក់ តាមប្រព័ន្ធធនាគារ។ តាមការស្រាវជ្រាវ ជំនាញកំណត់បានថា ជនសង្ស័យបានបម្រើការងារនៅក្នុងទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និងបានផ្តល់គណនីធនាគារ និងលេខទូរស័ព្ទរបស់ខ្លួនឱ្យទៅក្រុមជនល្មើស ដើម្បីធ្វើជាមធ្យោបាយប្រព្រឹត្តបទល្មើសឆបោកខាងលើ បន្ថែមពីនេះ ជនសង្ស័យបានជួយដកសាច់ប្រាក់ដែលបានមកពីអំពើឆបោកប្រគល់ឱ្យទៅបក្សពួក ជាថ្នូរនឹងការទទួលបានប្រាក់កម្រៃជើងសារ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ នាយកដ្ឋាន សូមក្រើនរំលឹកដល់សាធារណជនទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងដាច់ខាតនូវការផ្តល់ ឬជួលគណនីធនាគារ លេខទូរស័ព្ទ និងឯកសារអត្តសញ្ញាណផ្ទាល់ខ្លួនឱ្យអ្នកដទៃប្រើប្រាស់ ដែលអាចប្រឈមនឹងហនិភ័យផ្សេងៗ និងឈានដល់ការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ក្នុងករណីមានបទល្មើសកើតឡើង។ #​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា #CyberSecurityAwareness #CyberSafety #AntiCyberFraudLaw2026