986
Подписчики
Нет данных24 часа
-37 дней
-1030 день
Архив постов
ទេសចរណ៍ផ្សារភ្ជាប់ទឹកដី
ទិដ្ឋភាពស្រុកយេីង ពិតជាស្រស់ស្អាតតាមរដូវកាល ពិសេសរដូវកាលបៃតង រុក្ខជាតិស្រស់បំព្រង ដែលបង្កេីតបានទស្សនីយភាពដ៏ល្អ ផ្តល់នៅស្នាមញញឹម និងអារម្មណ៍ល្អ
ព្រឹកថ្ងៃនេះ ជាមួយមិត្តភ័ក្រ រួមគ្នាបានជាង ៣០០គម ទៅដល់រមនីយដ្ឋានទឹកឆា ខេត្តកំពង់ចាម ដោយមិនធ្វេីដំណេីរតាមផ្លូវជាតិលេខ៦ ទេ តែជ្រេីសរេីសតាមផ្លូវភូមិ ឆ្លងកាត់វាលស្រែ ចំការ និងគយគន់ភូមិករបស់បងប្អូនយេីង ពិតជាទាក់ទាញ និងផ្តល់ការចងចាំល្អៗ។
សូមបងប្អូនបន្តអញ្ជេីញទៅទស្សនាកម្ពុជា ឱ្យបានគ្រប់រាជធានី-ខេត្ត និងតាមរដូវកាល។
+9
ជំនួបមិត្តភាពរវាងក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ ជាមួយ ក្រុមបាល់ទាត់គ្រូពេទ្យស្ម័គ្រចិត្ត TYDA កាលពីល្ងាចថ្ងៃទី២៣ កក្កដា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយលទ្ធផល ១-០។
រួមគ្នាដេីម្បី កីឡា មិត្តភាព សប្បុរស។
សូមរង់ចាំតាមដានបន្ត យេីងនឹងមានអ្វីដែលពិសេសសម្រាប់រួមគ្នាទៅជួបបងប្អូនខ្មែរយេីងនៅភូមិរង់ចាំ ឆាប់ៗនេះ។
រូបនេះអ្នកថតផ្ញេីមកថាកាលពី១០ឆ្នាំមុន បងប្អូនយល់យ៉ាងណាដែរ ធៀបនឹងបច្ចុប្បន្ន?
រីករាយថ្ងៃចុងសប្តាហ៍ សូមសមប្រកបដោយសេចក្តីសុខ និងសុខសុវត្ថិភាពគ្រប់ការធ្វេីដំណេីរ
រូបភាពដោយ៖ លោក ខេមរ៉ា
សារជូនដំណឹងជូនដល់សាធារណជន ⚠️
ចាប់ពីថ្ងៃទី២៤ ដល់៣១ ខែកក្កដានេះ ព្យុះទី១២ ឈ្មោះ ណូល (Noul)T2612 និងជ្រលងសម្ពាធទាបមូសុងនឹងមានឥទ្ធិពលខ្លាំងលើកម្ពុជា អាចបណ្តាលឱ្យភ្លៀងធ្លាក់ខ្លាំង រួមជាមួយខ្យល់កន្រ្តាក់ ផ្គររន្ទះ និងរលកសមុទ្រខ្ពស់ៗ នៅខេត្ត កោះកុង ព្រះសីហនុ កំពត រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ កំពង់ស្ពឺ ពោធិសាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ធំ និងភ្នំពេញ។ សូមមានការប្រុងប្រយ័ត្នខ្ពស់។
—ក្រសួងធនធានទឹកនិងឧតុនិយម
+6
ចូលរួមកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី ដែលដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣៖
១-សេចក្តីព្រាងរបាយការណ៍ស្តីពីការតាមដាន និងត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
២-របាយការណ៍វឌ្ឍនភាពនៃវិស័យធនធានទឹក និងវិធានការត្រៀមលក្ខណៈឆ្លើយតបបាតុភូតអែលនីញ៉ូ។
៣-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
វិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី២៤ កក្កដា ២០២៦
#យេីងជឿជាក់លេីកម្ពុជា #ខ្មែរធ្វេីបាន #Cambodia #kuochvengsrun #សន្តិភាពនៅកម្ពុជា #Peaceofcambodia
វីដេអូនៃកិច្ចសម្ភាសន៍ពិសេសរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ជាមួយសារព័ត៌មានអន្តរជាតិ Bloomberg ពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗ ២ គឺ៖ យុទ្ធនាការនៃការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា និងបញ្ហាទាក់ទងនឹង UNCLOS។
+9
ចងចាំ ឈឺចាប់ ការបាត់បង់អាយុជីវិត និងខូចខាត
ថ្ងៃនេះឆ្នាំមុន យេីងចងចាំពីការចាប់ផ្តេីមសង្គ្រាមឈ្លានពានរបស់ថៃមកទឹកដីកម្ពុជា
Remember, Pain, Lost and Damaged
One Year that we remembered of the started invaded by the Thai Military into the Cambodia territory.
+9
កិច្ចប្រជុំដំបូងរបស់ក្រុមការងារបាល់ទាត់ ស.ស.យ.ក. អលស្តារ បន្ទាប់ពីទទួលភារកិច្ច និងការទទួលខុសត្រូវស្របតាមសេចក្តីសម្រេច។
ទទួលបានចាត់តាំង ជំហ៊ានសំខាន់ដែលត្រូវធ្វេី គឺការបែងចែងតួនាទី និងភារកិច្ចឱ្យបានច្បាស់លាស់ ដេីម្បីយល់ច្បាស់ពីគោលបំណង និងគោលដៅរួម ហេីយប្តេជ្ញារួមគ្នាអនុវត្តតួនាទី និងភារកិច្ចឱ្យបានជោគជ័យ។
សូមអរគុណបងប្រធាន ដែលបានផ្តល់សេចក្តីទុកចិត្ត និងផ្តល់ឱកាសដល់យេីងខ្ញុំទាំងអស់គ្នា។
កីឡា មិត្តភាព សប្បុរស
+5
ស្ពានព្រែកប្រា-ចាក់អង្រែក្រោម ជិតបានតភ្ជាប់ ហើយក៏នឹងជិតបានដាក់ឱ្យដំណើរការឆ្លងកាត់ផងដែរ នេះនឹងជួយកាត់បន្ថយការកកស្ទះ ផ្តល់ជម្រើសធ្វើដំណើរ និងកាន់តែភ្ជាប់អ្នកច្បារអំពៅត្រើយខាងព្រែកប្រា ចូលមកកាន់កណ្តាលរាជធានី ឆ្ពោះទៅព្រលានយន្តហោះ និងគោលដៅផ្សេងៗ។
កាន់តែកៀកតភ្ជាប់គ្នាហើយ..!
———————
នៅចុងឆ្នាំ២០២៦ខាងមុខនេះ ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា នឹងត្រូវភ្ជាប់គ្នាហើយ ដែលជាដំណាក់កាល នៃកាេភ្ជាប់និស្ស័យអ្នកត្រើយខាងលិច និងត្រើយខាងទន្លេ។
គួរបញ្ជាក់ថា គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៧៩% ហើយ គិតត្រឹមដើមខែកក្កដាឆ្នាំ២០២៦ នេះ
វឌ្ឍនភាពគម្រោងរួមមាន ៖ ១/ ផ្នែកគ្រឹះស្ពាន សម្រេច ១០០%។ ២/ រចនាសម្ព័ន្ធ ក្រោមស្ពានសម្រេចបាន១០០ % ។ ៣/ រចនាសម្ព័ន្ធលើនៃស្ពានតភ្ជាប់ សម្រេចបាន១០០%។ ៤/ រចនាសម្ព័ន្ធលើនៃស្ពានមេ សម្រេចបាន៨៤%។ ៥/បណ្តាញ ផ្លូវសម្រេចបាន ៥១% (តភ្ជាប់ ប្រវែង ៨០៤,៣០ម. សម្រេចបាន ៥០% និងផ្លូវបង្វែរទិស( Ram) ប្រវែង ១,៥៤១ម. សម្រេចបាន ៥០%)។
ស្ពានចាក់អង្រែក្រោម-ព្រែកប្រា សម្ពោធបើកការដ្ឋាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
តាមប្រតិទិន ដំណើរការស្ថាបនាមិនមានភាពយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ដោយត្រៀមបញ្ចប់នៅចុងឆ្នាំ២០២៧ខាងមុខ៕
ខ្លឹមសារ និងរូបភាព៖ អ្នកនាំពាក្យក្រសួងសាធារណ:ការ និងដឹកជញ្ជូន
+3
សូមគាំទ្រការបង្កើតថ្មី បើទោះអាចគេនឹងថាចម្លងគ្នាបន្តិចយ៉ាងណាក៏ដោយ តែហោចណាស់រក្សាបានអ្វីដែលជាអត្តសញ្ញាណខេត្ត និងផ្តល់ភាពទាក់ទាញថ្មីសម្រាប់របស់ខេត្តផងដែរ។
ដរាបណាភាពទាក់ទាញនៃការបង្កើតថ្មីមានកាន់តែច្រើន ការកែលម្អនឹងលើកសម្រស់ខេត្ត ពិសេសផ្តល់សញ្ញាណវិជ្ជមាននៃវឌ្ឍនភាពខេត្តរបស់យើង។ ទីតាំងកម្សាន្តថ្មី ច្នៃជាមួយអត្តសញ្ញាណខេត្ត បង្ហាញសក្កានុពល និងអ្វីដែលជាភាពលេចធ្លោ ច្បាស់នឹងបង្កើតការចងចាំ និងទាក់ទាញអ្នកទៅទស្សនា។
អបអរសាទរអ្នកខេត្តក្រចះ នឹងទទួលបានផ្សោតបាញ់ទឹក ក្នុងពេលឆាប់ៗខាងមុខ
